សុខភាព សុខភាព

28/09/2016 - 16:23

បង្កក្តីទុកចិត្តដល់អ្នកជំងឺ

មន្ទីរ​ពេទ្យ​ពហុ​ព្យា​បាល​ស្រុក​ថាញ់​ទ្រី ខេត្ត​សុក​ត្រាំង ត្រូវ​បាន​ដាក់​ឲ្យ​ប្រើ​ប្រាស់​ កាល​ពី​ឆ្នាំ​២០១៤ ដោយ​បំ​ពាក់​សម្ភារៈ​បរិ​ក្ខារ​គ្រប់​សព្វ និង​ទំ​នើបៗ​ សម្រាប់​បម្រើ​ការ​ថែ​ទាំ​សុខ​ភាព​ជូន​អ្នក​ជំងឺ​។ 

 លោក​ស្រី ង្វៀន​ធី​គឹម​តៀង រដ្ឋ​មន្រ្តី​ក្រ​សួង​សុខា​ភិ​បាល​ អញ្ជើញ​ទៅ​សាក​សួរ​សុខ​ទុក្ខ​អ្នក
ជំងឺនៅមន្ទីរពេទ្យពហុព្យាបាលស្រុកថាញ់ទ្រី។


ជា​មន្ទីរ​ពេទ្យ​ស្រុក​ក៏​ពិត​មែន ប៉ុន្តែ​មន្ទីរ​ពេទ្យ​ពហុ​ព្យា​បាល​ថាញ់​ទ្រី បាន​ ផ្តោត​ទៅ​លើ​ការ​ទទួល​ណែ​នាំ​និង​សង្គ្រោះ​ជា​បន្ទាន់​ដល់​អ្នក​ជំ​ងឺ​។ ជាក់​ស្តែង​ នៅ​កន្លែង​ទទួល​អ្នក​ជំ​ងឺ​មាន​រៀប​ចំ​តុ​សម្រាប់​ទទួល​ណែ​នាំ​អ្នក​ជំ​ងឺ​ក៏​ដូច​ជា​ចាត់​ចែង​បុគ្គលិក​ម៉ា​ស៊ីន​ឆ្លុះ​អក្សរ​កូដ មាន​ជួរ​ដាច់​ដោយ​ឡែក​ពី​គ្នា និង​មាន​កំ​ណត់​អំ​ពី​មុខ​សញ្ញា​អាទិ​ភាព​ ដើម្បី​អ្នក​ជំ​ងឺ​ងាយ​ស្រួល​ក្នុង​ការ​រៀប​ជួរ​តាម​លេខ​រៀង ធា​នា​សម​ភាព​សណ្តាប់​ធ្នាប់​ក្នុង​ការ​ពិ​និត្យ​ព្យា​បាល​ជំ​ងឺ​។ រីឯ​ក្នុង​បន្ទប់​ទទួល​អ្នក​ជំ​ងឺ​សង្គ្រោះ​ជា​បឋម​មាន​បំ​ពាក់​សម្ភារៈ​បរិ​ក្ខារ​គ្រប់​គ្រាន់ និង​មាន​បុគ្គលិក​ពេទ្យ​ប្រ​ចាំ​ការ​២៤​ម៉ោង​។  បន្ទប់​អ្នក​ជំ​ងឺ​មាន​បន្ទប់​អនា​ម័យ​ស្អាត​បាត​សម្រាប់​បម្រើ​ការ​ប្រ​ជុំ​ជីវ​ភាព​របស់​អ្នក​ជំ​ងឺ​ ចំ​ពោះ​អ្នក​ជំ​ងឺ​នៅ​ដេក​សម្រាក​ព្យា​បាល​ក្នុង​មួយ​ថ្ងៃ​ៗ តែង​បាន​ប្រ​កាស​ឲ្យ​ដឹង​ប្រើ​មុខ​ថ្នាំ និង​ផ្សាយ​ដំ​ណឹង​អំ​ពី​ស្ថាន​ ការណ៍​សុខ​ភាព​នៅ​ពេល​មាន​តម្រូវ​ការ​។


កាល​ពី​ឆ្នាំ​២០១៥ មន្ទីរ​ពេទ្យ​ស្រុក ត្រូវ​បាន​វិ​និ​យោគ​ទុន​បំ​ពាក់​សម្ភារៈ​ បរិ​ក្ខារ​យ៉ាង​ច្រើន ទៅ​លើ​ការ​ធ្វើ​កោ​សល្យ​វិ​ច័យ និង​ពិ​និត្យ​ព្យា​បាល​ជំ​ងឺ​ទាន់​សម័យ​។ អា​ស្រ័យ​ហេតុ​នោះ មន្ទីរ​ពេទ្យ​ស្រុក​ក៏​បាន​ផ្សព្វ​ផ្សាយ រាល់​បច្ចេក​ទេស​ថ្មី​ៗ ​ផ្នែក​វះ​កាត់​រោគ​ខាង​ក្រៅ និង​ផ្នែក​សម្ភព មាន​ដូច​៖ វះ​យក​កូន កូន​ក្រៅ​ស្បូន រលាក​កន្សោម​ពង (អូវែ) រលាក​ពោះ​វៀន​ខ្នែង​។ល។ បង្ក​បាន​ក្តី​ទុក​ចិត្ត​ ឆ្លើយ​តប​ទៅ​នឹង​តម្រូវ​ការ​ថែ​ទាំ​សុខ​ភាព​របស់​ប្រ​ជា​ជន​។ ឆ្នាំ​២០១៥  មន្ទីរ​ពេទ្យ​ពហុ​ព្យា​បាល ស្រុក​ថាញ់​ទ្រី មាន​អ្នក​ជំងឺ​ចូល​សម្រាក​ព្យា​បាល​ជំ​ងឺ​ជាង​៨.៩៤០​លើក​នាក់​; កើន​១២,៥%​បើ​ប្រៀប​ធ្រៀប​នឹង​ឆ្នាំ​២០១៤; អ្នក​ជំ​ងឺ​មក​ពិ​និត្យ​ព្យា​បាល តែ​មិន​នៅ​ដេក​ព្យា​បាល​១០៧.៥៧០​លើក​នាក់​; ​និង​អ្នក​ពិ​និត្យ​ព្យា​បាល​ជំ​ងឺ ដេក​ព្យា​បាល ផ្នែក​សង្គ្រោះ​ជា​បន្ទាន់​ជិត​២.៣១០​លើក​នាក់ ប្រើ​ប្រាស់​គ្រែ​សម្រាប់​អ្នក​ជំ​ងឺ​សម្រេច​១១៣,៧%។ បង​ស្រី​ចូវ​ធី​យ៉ីម​ត្រិញ នៅ​ឃុំ​ថាញ់ ​គ្វើយ ស្រុក​ម៉ី​ស្វៀង មក​សម្រាល​កូន​នៅ​មន្ទីរ​ពេទ្យ​ពហុ​ព្យា​បាល​ស្រុក​ថាញ់​ទ្រី ឲ្យ​ដឹង​ ៖ "នាង​ខ្ញុំ​សម្រាល​កូន​ដំ​បូង ហើយ​បាន​បុគ្គលិក​ពេទ្យ ថែ​ទាំ​យ៉ាង​ហ្មត់​ចត់ ម្ល៉ោះ​ហើយ​ នាង​ខ្ញុំ​ពេញ​ចិត្ត​ណាស់​។ ម្យ៉ាង​ទៀត មន្ទីរ​ពេទ្យ​ស្អាត​បាត​ បុគ្គលិក​ពេទ្យ​អស់​ពី​ចិត្ត​ថែ​ទាំ​សុខ​ភាព និ​យាយ​ស្តី​រាក់​ទាក់ ហើយ​តែង​ណែ​នាំ​អំ​ពី​ការ​ថែ​ទាំ​កូន​ និង​ម្តាយ​ក្រោយ​ពី​សម្រាល ហេតុ​នោះ នៅ​ពេល​ចេញ​ពី​ពេទ្យ​នាង​ខ្ញុំ​មាន​ការ​នឹង​នរ​ចិត្ត​។ ប្រ​សិន​បើ​មាន​សម្រាល​កូន​លើក​ទី​២ នាង​ខ្ញុំ​សម្រេច​ចិត្ត​មក​មន្ទីរ​ពេទ្យ​ពហុ​ព្យា​បាល​ស្រុក​ថាញ់​ទ្រី​នេះ​ទៀត"​។

វេជ្ជ​បណ្ឌិត ង្វៀន​ហា​យ៉ាង នា​យក​មន្ទីរ​ពេទ្យ​ពហុ​ព្យា​បាល​ស្រុក​ថាញ់​ទ្រី ឲ្យ​ដឹង​៖ "កង​ជួរ​គ្រូ​ពេទ្យ វេជ្ជ​បណ្ឌិត​ក្នុង​មន្ទីរ​ពេទ្យ សុទ្ធ​តែ​មាន​មុខ​វិជ្ជា ឯក​ទេស​ខ្ពស់​ សម្ភារៈ​បរិ​ក្ខារ​ពេទ្យ​មាន​គ្រប់​គ្រាន់ ឆ្លើយ​តប​ទៅ​នឹង​តម្រូវ​ការ​ពិ​និត្យ​ព្យា​បាល​ជំ​ងឺ​ជូន​ប្រ​ជា​ជន​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​កាន់​តែ​ល្អ​ប្រ​សើរ​។ រយៈ​ពេល​ខាង​មុខ កម្មា​ភិ​បាល​ បុគ្គ​លិក​សុខា​ភិ​បាល​នឹង ពង្រីក​ឲ្យ​បាន​ល្អ​ជាង​ទៅ​ទៀត​នូវ​តួ​នា​ទី​របស់​គ្រូ​ពេទ្យ មាន​អា​កប្ប​កិ​រិ​យា​ ស្មារ​តី​បម្រើ​ការ​ងារ​បាន​ល្អ​ជាង​ទៀត ដើម្បី​អ្នក​ជំ​ងឺ​មាន​ការ​ពេញ​ចិត្ត នឹង​ជឿ​ទុក​ចិត្ត​ពេល​មក​ពិ​និត្យ​ព្យា​បាល​ជំ​ងឺ​នៅ​មន្ទីរ​ពេទ្យ"​៕

យឺុអាញ់-លីសៀ

ចែករំលែកអត្ថបទ