04/10/2016 - 08:38

កម្មាភិបាលវ័យក្មេងអស់ពីចិត្តនឹងការងារ

បងស្រីរីមធីហឿង ជាកម្មាភិបាលទទួលបន្ទុកការងារចំនួនប្រជាជន របស់ឃុំអាងហ៊ីប ស្រុកចូវថាញ់ ខេត្តសុកត្រាំង តែងសកម្មនឹងការងារ រួមចំណែកធ្វើឲ្យការងារចំនួនប្រជាជន- ផែនការគ្រួសារ លើភូមិសាស្រ្ត សម្រេចបានលទ្ធផលល្អ។ 

បង​​ស្រី​ហឿង ផ្សព្វ​ផ្សាយ​ការ​ងារ​ចំនួនប្រជា​ជន​ជូន​​​ប្រ​ជា​ជ​ន​​នៅ​ដំណាក់​សុខាភិបាលឃុំ។  

ឆ្នាំ​២០០៩ បង​ស្រី​ហឿង ប្រឡង​បញ្ចប់ផ្នែកមធ្យម​សិក្សាសម្ភព រួច​មក​បំពេញ​ការ​ងារ​នៅ​ដំ​ណាក់​សុខា​ភិ​បាល​ឃុំ​អាង​ហ៊ីប ទទួល​នាទីជា​កម្មា​ភិបាល​ចំ​នួន​ប្រ​ជា​ជន។ ដោយសារ​បំពេញ​ការ​ងារ ខុស​ពី​មុខ​វិជ្ជា​ជីវៈ ហេតុ​នោះ ដំ​បូងបងស្រីហឿង​ហាក់​មាន​ភាព​អល់​អែក ប៉ុន្តែដោយការ​ស៊ូ​ទ្រាំ​លំបាក​ស្វែង​យល់ សាក​សួរ​ពីកម្មា​ភិ​បាលរៀម​ច្បងនិង​សិក្សា​​ស្រាវ​ជ្រាវ​តាម​រយៈ​ឯក​សារ​ព្រម​ជាមួយ​នោះបាន​ចូល​រួមថ្នាក់​ហ្វឹក​​ហាត់ អាស្រ័យដោយ​មជ្ឈម​ណ្ឌល​ចំនួន​ប្រជា​ជន-ផែនការ​គ្រួសារ​រៀប​ចំ​ឡើង ម៉្លោះ​ហើយ​បង​ស្រី​ក្តោប​ក្តាប់​បាន​ការងារជាបណ្តើរ​ៗ។ បងស្រី​ហឿង ឲ្យ​ដឹង​៖ "ឃុំ​មាន​ជន​រួម​ជាតិ​ខ្មែរ​រស់​នៅ​ជិត​៧០​% កម្រិត​វិជ្ជា​មិនស្មើ​គ្នា ការ​ចលនា​មាមីង​អនុ​វត្ត​ផែនការ​គ្រួសារនៅ​ជួបការលំ​បាក​ច្រើន​។ ព្រោះ ហេតុ​នោះ នៅពេល​ទទួលភារ​កិច្ច ខ្ញុំ​ចាំបាច់​ត្រូវ​ទាក់ទង​ជា​មួយ​នឹង​មា​មីង​ដោយ​ផ្ទាល់​ជា​រឿយ​ៗ ដើម្បី​បញ្ចុះ​បញ្ចូល​។ ទន្ទឹម​នឹង​នោះ ក​សាង​កងជួរ​សហ​ការី​នៅ​ភូមិ​ភាគ ដើម្បី​ងាយ​ស្រួល​ក្នុ​ង​ការ​ផ្សព្វ​ផ្សាយ​"។ បច្ចុ​ប្បន្ន ឃុំ​មាន​សហ​កា​រី​១៨​នាក់ ជា​រៀង​រាល់​ខែ បង​ស្រីហឿង​តែង​ធ្វើ​ល្អ​នូវការ​ត្រួត​ពិ​និត្យ អង្កេត​ក្តោប​ក្តាប់​ព័ត៌​មាន ធ្វើ​របាយ​ការ​ណ៍និង​ធ្វើ​ស្ថិតិ​ទូទាំង​ឃុំ ចំនួន​ស្រ្តីស្ថិត​ក្នុង​អាយុ​សម្រាល​កូន​(ពី​អាយុ​១៥​ដល់​៤៩ឆ្នាំ) ដើម្បី​បែង​ប្រ​ភេទ​ក្រុម​មុខ​សញ្ញា​និងគ្រួសារ​នីមួយៗ។ តាម​ប្រ សាសន៍​របស់​បង​ស្រី​ហឿង ដើម្បី​ប្រជា​ជន​អនុវត្ត​បាន​ល្អ​នូវ​ផែន​ការ​គ្រួ​សារ ក្នុងតួ​នាទី​ជាកម្មា​ភិបាល​ទទួល​បន្ទុក​ចាំបាច់​ត្រូវ​តែ​ធ្វើ​គំ​រូ ក្តាប់ច្បាស់​ភូមិសាស្រ្តគ្រប់​គ្រង ស្វែង​យល់​ស្ថាន​ភាព​គ្រួ​សារ​នី​មួយ​ៗ ដើម្បី​មាន​វិធី​ផ្សព្វ​ផ្សាយ​សម​ស្រប​។ ព្រោះហេតុ​នោះ បងស្រី​តែងរួមជា​មួ​យ នឹង​សហការី​ចំនួ​ន​ប្រ​ជាជន​ចុះទៅដ​ល់​គ្រួសារ​នីមួយ​ៗ ចលនា​ដោយ​ឧភយ​ភាសា​វៀត​-ខ្មែរ វែក​ញែក លើក​ឧទាហរណ៍​ជាក់​ស្តែងក្នុងជីវ​ភាព ដើម្បី​ប្រៀប​ធៀបបញ្ជាក់​។ ផ្តើម​ពីនោះ មាមីង​យល់​និង​ស្ម័គ្រ​ចិត្ត​ចូល​រួម​អនុវត្ត​ផែន​ការ​គ្រួសារ​ពី​មួយ​ថ្ងៃទៅមួយ​ថ្ងៃកាន់តែច្រើន និង​ចេះរ​បៀប​ថែទាំ​សុខ​ភាពបន្តពូជ​។

បងស្រីហឿង ឲ្យដឹងបន្ថែម៖ "​ខ្ញុំ​អា​ណោច​ចិត្ត​បំ​ផុត​ចំ​ពោះ​ស្ថាន​ភាព​គ្រួ​សារ​កើត​កូនច្រើន ជីវភាព​លំ​បាក ប៉ុន្តែ​មិន​ព្រម​អនុវត្ត​ផែន​ការ​គ្រួ​សារ​។ ព្រោះ​ហេតុ​នោះ ខ្ញុំតែង​តែ​ចុះ​មក​គ្រួ​សារ​ទាំង​នេះ​ជា​ញឹក​ញាប់ ដើម្បី​ជួយពន្យល់​ពួក​គាត់​ឲ្យ​យល់​ច្បាស់​និងជ្រើសយក​វិ​ធាន​ការ​បញ្ជៀស​គភ៌​ទំនើប​មាន​ប្រសិ​ទ្ធ​ភាព​"។ ដោយ​អស់​ពី​ចិត្ត​ចំ​ពោះ​ការ​ងារ​ខ្នះ​ខ្នែង ក្នុង​ការ​ចលនាប​ងស្រី​ហឿង​បាន​ជួយ​ស្ត្រី​ខ្មែរជា​ច្រើន​នៅ​ឃុំ​អាង​ហ៊ីប យល់​ដឹង​ខាង​ផែន​ការ​គ្រួ​សារ​។ ប​ង​ស្រី​ត្រេវ​ធី​គឹម​ឡាញ់ នៅ​ភូមិ​កំ​ពង់ត្រប ឲ្យ​ដឹង​៖ "ដោយ​សារ​មិន​សូវ​យល់​ពី​ផែន​ការ​គ្រួ​សារ ខ្លាច​រងផល​ប៉ះ​ពាល់​ដល់​សុខ​ភាព ព្រោះ​ហេតុ​នោះ ទោះ​បី​អា​យុ​ទើប​តែ៣០​ឆ្នាំ ប៉ុន្តែ​ខ្ញុំ​មាន​កូន​ដល់​ទៅ៤​នាក់​។ ដោយ​សារ​បាន​បង​ស្រី​ហឿង​មកដល់​ផ្ទះ​វែក ញែក​ពន្យល់ បង្ហាញ​ច្បាស់​ពី​ផល​ប៉ះ​ពាល់​នៃ​ការ​កើត​កូន​ច្រើន ហេតុនោះ​ប្តីប្រ​ពន្ធ​ខ្ញុំ​បាន​យល់​ច្បាស់​និង​សម្រេច​ចិត្ត​ជ្រើស​វិ​ធាន​ការ​បញ្ឈប់កំ​ណើត​" ៕

យ្វីអាញ់-វិមាន

 

ចែករំលែកអត្ថបទ
ពាក្យគន្លឹះ
បងស្រីហឿង