ច្បាប់-គោលនយោបាយ ច្បាប់-គោលនយោបាយ

15/03/2016 - 08:55

ពង្រីកតួនាទីរបស់អ្នកមានប្រជាប្រិយភាព

មាន​តំ​ណាង​៤៣០​រូប ត្រូវ​បាន​ជន​រួម​ជាតិ​ខ្មែរ​នៅ​តាម​ភូមិ អនុ​សង្កាត់ ក្នុង​ខេត្ត​ជ្រើស​ជា​អ្នក ​​​​​មាន​​​ប្រ​ជា​ប្រិយ​ភាព​ទៅ​ចូល​រួម​សន្និ​បាត​ស្ងើច​សរ​សើរ​អ្នក​មាន​ប្រ​ជាប្រិ​យ​ភាព​ក្នុង​ជន​ជាតិ​ភាគ​តិ​ច​ ដំ​ណាក់​កាល២០១៤ -២០១៥ របស់​ខេត្ត​ត្រា​វិញ​។ 

 លោក​​លី​ប៊ិញ​កាង​ប្រ​ធាន​គណៈ​ជន​ជាតិ​ជូន​លិខិត​សរ​សើរ​​​​ដល់​អ្នក​មាន​ប្រ​ជា​ប្រិយ​ភាព​គំ​រូ។

 

តាម​គណៈ​ជន​ជាតិ​ខេត្ត​ត្រា​វិញ​៖ ២​ឆ្នាំ​កន្លង អ្នក​មាន​ប្រ​ជា​ប្រិយ​ភាព​ក្នុង​ជនជា​តិ​ភាគ​តិចរ​បស់​ខេត្ត បាន​ចលនា​ជនជាតិ​ភាគ​តិច​លុប​បំ​បាត់​នូវ​អ​បិយ​ជំ​នឿ​ឱន​ថយ សកម្ម​រៀន​សូត្រ​វិ​ទ្យា​សាស្រ្ត​បច្ចេក​ទេស​ និង​ក​សាង​បាន​ទម្រង់​រូប​ភាព​ផលិត​ជឿន​លឿន​ជា​ច្រើន នាំ​មក​ប្រ​សិទ្ធ​ភា​ព​សេដ្ឋ​កិច្ច​ខ្ពស់​ដូច​៖ ទម្រង់​រូប​ភាព​ផលិត​ស្រូវ​២​រដូវ និង​ដំ​ណាំ​រួម​ផ្សំ​១​រដូវ​ចិញ្ចឹម​សត្វ​ទ្រាប់​កម្រាល​ជីវ​សាស្រ្ត ផ​លិត​កម្ម​តាម​បែប​វាល​ស្រែ​គំ​រូ​ធំ​ជា​ដើម ដែល​រ​ក​បាន​ប្រាក់​ចំ​ណូល​បន្ថែម​ពី​១ដល់​៣​ដង​នៅ​លើ​ផ្ទៃដី​​ដូច​គ្នា​។ អា​ស្រ័យ​ហេតុ​នោះ គ្រួសារ​ក្រី​ក្រ​ជន​ជាតិ​ភាគ​តិច​ជា​ច្រើន​បាន​លំ​នឹង​ជីវ​ភាព​ឈាន​ឡើង​ធូរ​ធារ រួម​ចំ​ណែក​កាត់​បន្ថយ​អត្រា​គ្រួសារ​ក្រី​ក្រ​ក្នុង​តំ​បន់​ជន​ជាតិ​ភាគ​តិច​របស់​ខេត្ត​សម្រេច​បាន​៤%​/ឆ្នាំ។ រួម​ជាមួ​យ​នឹង​ចល​នា​អភិវឌ្ឍ​ផលិត​កម្ម លុប​បំ​បាត់​ភាព​ក្រី​ក្រ អ្នក​មាន​ប្រ​ជា​ប្រិយ​ភាព​ក្នុង​ខេត្ត​ត្រា​វិញ ថែម​ទាំង​ចលនា​ជន​ជាតិ​ភាគ​តិច​ចូល​រួម​បរិច្ចាគ​ដី​ផលិត​កម្ម​រាប់​សិប​ហិក​តា ដើម្បី​កសាង​សំ​ណង់​សា​ធា​រ​ណៈ​ប្រ​យោជន៍​ដី​សង់​ផ្ទះ​ជូន​គ្រួ​សារ​ក្រី​ក្រ​ក្នុង​ការ​កសាង​ជន​បទ​ថ្មី; អង្គាស​ប្រាក់​និង​សម្ភារៈ បាន​ជាង​៥​ពាន់​លាន​ដុង ដើម្បី​ជូន​អា​ហា​រូបករណ៍​ដល់​សិស្ស​ក្រី​ក្រសង់​ផ្ទះ​មេត្តា​ធម៌​ក​សាង​ស្ពាន និង​ផ្លូវ​ជន​បទ​ជា​ដើម​។

ស្រប​ក្នុង​ឱ​កាស​នេះ គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ខេត្ត​ត្រា​វិញ បាន​ស្ងើច​សរ​សើរ​និង​ជូន​រង្វាន់​ដល់​អ្នក​មាន​ប្រ​ជា​ប្រិយ​ភាព​គំ​រូ​១៦០​រូប ដែល​សម្រេច​បាន​ស្នាដៃ​ឆ្នើម​ក្នុង​ការ​ចលនា​ជន​ជា​តិ​ភាគ​តិច អនុ​វត្ត​បាន​ល្អ​នូវ​ការ​ចលនា​ប្រ​ឡង​ប្រ​ណាំង​ស្នេ​ហា​ជាតិ រាល់​គោល​ការណ៍ គោល​ន​យោបាយ​របស់​បក្ស​ច្បាប់​របស់​រដ្ឋ​។

គណៈជន​ជាតិ​ខេត្ត​សុក​ត្រាំង ក៏​បាន​រៀប​ចំ​ពិ​ធី​ជួប​ជុំ​អ្នក​មាន​ប្រ​ជាប្រិ​យ ភាព​ក្នុង​ជន​ជាតិ​ភាគ​តិច​លើ​ភូមិ​សាស្រ្ត​ខេត្ត ដើម្បី​ជូន​ដំ​ណឹង​អំ​ពី​ស្ថាន​ភាព​សេដ្ឋ​កិច្ច​-សង្គម​កិច្ច និង​លទ្ធ​ផល​អនុ​វត្ត​គោល​ន​យោ​បាយ​ជន​ជាតិ​របស់​ខេត្ត​ឆ្នាំ​២០១៥​។ ឆ្នាំ​កន្ល​ង​ហើយ អ្នក​មាន​ប្រ​ជា​ប្រិយ​ភាព​ក្នុង​ជន​ជាតិ​ភាគ​តិច បាន​ពង្រីក​ល្អ​នូវ​តួ​នា​ទី​ភារ​កិច្ច​របស់​ខ្លួន​ក្នុង​ការ​ឃោស​នា ចល​នា​ជន​ជាតិ​ភាគ​តិច អនុវត្ត​បាន​ល្អ​នូវ​គោល​ន​យោ​បាយ​របស់​បក្ស ច្បាប់​របស់​រដ្ឋ រួម​ចំណែ​ក​យ៉ាង​សកម្ម​ក្នុង​ការ​កសាងនិង​អភិ​វឌ្ឍ​សេដ្ឋ​កិច្ច​-សង្គម​កិច្ច​តំ​បន់​ជន​ជាតិ​ភាគ​តិច​; បង្កើន​សាម​គ្គី​ភាព​ជ​ន​ជាតិ​លើក​កម្ពស់​ប្រ​សិទ្ធ​ភាព​បង្ការ​ទប់​ស្កាត់​នូវ​ស​កម្ម​ភាព​បំ​ពាន​ច្បាប់ រក្សា​សន្តិ​សុខ​ន​យោ​បាយ សណ្តាប់​ធ្នាប់​សុ​វត្ថិ​ភាព​សង្គម​នៅ​ភូមិ​ភាគ​។ 

ក្នុង​ឱ​កាស​នេះ គណៈ​ជន​ជាតិ​ខេត្ត​សុក​ត្រាំង បាន​ស្ងើច​សរ​សើរ​និង​ជូន​រង្វាន់​ដល់​អ្នក​មាន​ប្រជា​ប្រិយភាព​ចំ​នួន​៣០​រូប ដែល​ជា​គំ​រូក្នុង​ការ​ចល​នា​ជន​រួម​ជាតិ អនុវត្ត​បាន​ល្អនូវ​រាល់​សកម្ម​ភាព​របស់​ភូមិ​ភាគ​៕

ទីភ្នាក់​ងារ​សារ​ព័ត៌​មាន​វៀត​ណាម​-យ្វី​អាញ់​-វិ​មាន

ចែករំលែកអត្ថបទ
ពាក្យគន្លឹះ
លោក​​លី​ប៊ិញ​កាង