សុខភាព សុខភាព

20/12/2016 - 10:04

ថែទាំសុខភាពជូនប្រជាជន

រយៈ​ពេលកន្លង កង​ជួរ​បុគ្គលិក​ដំណាក់​សុខា​ភិបាល​ទ្រឿង​ស្វឹ​ង​B ស្រុកធើយ​ឡាយ ក្រុង​កឹង​ធើ អនុវត្ត​បាន​ល្អកា​រ​ងារ​ថែទាំ​សុខ​ភាព​ជូន​ប្រ​ជា​ជន។ ឆ្លងតាម​រយៈនោះ ដំណាក់សុខា​ភិបាល​បាន​ជួយ​មាមីង​នឹង​នរចិត្ត​ពលកម្ម​ផលិត រៀន​សូត្រ រួមចំណែក​ជាមួយ​នឹងរដ្ឋអំ​ណាច​ភូមិ​ភាគ កសាង​ជន​បទថ្មី​។ 

បុគ្គលិក​ដំណាក់​សុខា​ភិ​បាល ណែ​នាំ​មា​មីង​ពីរ​បៀប​ប្រើ​​ប្រាស់​ថ្នាំ​។

លោកង្វៀន​ថាញ់តឹត ប្រធាន​គណៈកម្មា​ធិការ​ប្រ​ជាជន​ឃុំទ្រឿង​ស្វឹ​ងB ឲ្យដឹង​ដោយក្តី​រីករា​យ៖ "ដោយ​សារ​ការយកចិត្ត​ទុកដាក់​វិនិយោគ​ទុន​របស់រដ្ឋ។ ដូច្នេះ ដំណាក់សុ​ខាភិបាល​ឃុំបាន​សម្រេច​បទដ្ឋាន​ជាតិ​កាល​ពី​ឆ្នាំ​២០១៣ សម្ភារៈ​បរិក្ខារ​សម្រាប់​ពិនិត្យ​ព្យាបាល​ជំងឺ ត្រូវ​បាន​វិនិយោគទុ​នគ្រ​ប់​គ្រាន់ ម្ល៉ោះ​ហើយ​បង្កបា​ន​ក្តីទុកចិត្ត​សម្រាប់ប្រ​ជា​ជន​។ មធ្យមភាគ​ក្នុង​មួយ​ខែ ដំ​ណាក់​សុខា​ភិបាល​ឃុំទ​ទួល​ពិនិត្យ​ព្យា​​បាលជំងឺ​ចំនួន​៩០០លើក​នាក់​"។

អាស្រ័យដោ​យកង​ជួរបុគ្គលិក​សុខាភិបាល​ខ្នះខ្នែងផ្សព្វ​ផ្សាយ ក៏ដូច​ជាការជួយ​ឧបត្ថម្ភ​របស់រដ្ឋ​អំណាច​ភូមិភាគ​ឃុំ អត្រា​ប្រើប្រាស់​ប័ណ្ណធា​នារ៉ាប់​រងសុខា​ភិបាល​នៅឃុំទ្រឿង​ស្វឹង​សម្រេច​ជិត​៨០%។ មិន​ត្រឹម​តែមានស្មារតី​ភ្ញាក់​រលឹក​ចូលរួម​ធានារ៉ាប់​រងសុខា​ភិបាល​ប៉ុណ្ណោះទេ មា​មីងថែម​ទាំងទទួល​បានការណែ​នាំពី​របៀប​ប្រើប្រាស់​ផលប្រ​យោជន៍ ក្នុងការពិ​និត្យព្យា​បាលជំងឺ​ធ្វើយ៉ា​ង​ណាឲ្យ​មានប្រ​សិទ្ធ​ភាព​។ អាស្រ័យ​ហេតុនោះ អ្នកជំ​​ងឺប្រើប្រាស់​ប័ណ្ណធានា​រ៉ាប់រងសុខា​ភិបាល​នៅដំ​ណាក់​សុខា​ភិ​បាល បច្ចុប្បន្ន​ស្រូប​អត្រាជាង​៦០% នៃចំនួន​អ្នកដែល​មក​ពិនិ​ត្យ​ព្យាបាល​ជំងឺ ជួយឲ្យ​មាមី​ង​ប្រិត​សំ​ចៃ បាន​ប្រាក់​ចំ​ណាយ​ខ្លះ​ៗ បើធៀប​ជាមួយ​នឹងពិនិត្យ​ព្យាបាល​ជំងឺ ដោយ​មិនមាន​ធានារ៉ាប់​រងសុខា​ភិបាល​។ ពូម៉ាយ​ទ្រុង​ណាម នៅភូមិ​ទ្រឿង​ខឿង​Aឲ្យដឹង៖ "ពីមុន​នេះ នៅ​ពេលដំណាក់​សុខាភិ​បាល​មិន​ទាន់​បាន​សម្រេច​បទដ្ឋាន​ជាតិ ខ្ញុំ​តែង​​ទៅកាន់​មន្ទីរ​ពេទ្យស្រុក​ពិនិត្យ​ព្យាបាល​ជំ​ងឺ។ ប៉ុន្តែ​សព្វ​ថ្ងៃគ្រួ​សារ​ខ្ញុំ​ទៅ​ដំណាក់​សុខា​ភិបាល​ឃុំ ដើម្បី​ពិនិ្យ​ព្យាបាល​ជំងឺ ពី​ព្រោះនៅ​ជិតផ្ទះ​ផង​មិនបាច់​រង់​ចាំយូ​រផ​ង។ អា​ស្រ័យដោយ​ដំណាក់​សុខាភិ​បាល ផ្តល់​ការ​ពិ​គ្រោះ  បានជា​បច្ចុប្បន្ន​គ្រួសារ​ខ្ញុំទាំ​ង​មូល​តែង​ចូល​រួម​ធានា​រ៉ាប់រង​សុខា​​ភិបាល ដើម្បីនឹ​ងនរចិ​ត្តពល​កម្ម​ផលិត​"។

ទន្ទឹមនឹង​នោះ លក្ខឋាន​ពីការចាក់​ថ្នាំបង្ការ​រោគ​បាន​បើក​ទូលាយ​។ ផែន ការគ្រួ​សារសុទ្ធ​សឹងបាន​ដំណាក់​សុខា​ភិបាល អនុវត្ត​លើស​ពី​កម្រិត​ដែលបាន​ដាក់​ចេញ។ ឆ្នាំ​កន្លង ស្ថានភា​ពគ្រុ​ន​ឈាម​មានការ​ប្រែប្រួល​ស្មុគ​ស្មាញ ប៉ុន្តែ​លើភូមិសាស្រ្ត​ឃុំគ្មាន​សម្បុក​រោគកើត​ឡើង​។ មិនត្រឹម​តែស​ម្រេចកា​រ​ងារ​មុខ​ជំ​នាញ​ប៉ុណ្ណោះទេ បុគ្គលិក​ទាំង​៦​រូប​របស់ដំ​ណាក់សុ​​ខា​ភិ​បាលនៅ​ទាំងមាន​វិធីអនុវត្ត​តាម​បែប​ថ្មី ដូច៖ បញ្ចាំង​ភាព​យន្តពី​ចំណេះដឹង​ខាង​សុខា​ភិបាល ប្រជុំ​គ្រប់​វិ​ធី​សាស្រ្តថែ​ទាំ​សុខ​ភាព​ជូន​មាមី​ង​ទស្សនា​កម្សាន្ត​នៅពេ​លរង់​ចាំដ​ល់វេ​នពិ​និត្យព្យា​បាល​ជំងឺ​។ ឱស​ថប​ណ្ឌិត ឡេថាញ់​យ្វី ប្រធាន​ស្តីទី​ដំ​ណា​ក់​សុខា​​ភិបាល ឃុំទ្រឿង​ស្វឹងB  ឲ្យដឹង​៖ "ថ្វីត្បិត​តែ​ជា​ឃុំ​តំ​បន់​ឆ្ងាយ ប៉ុន្តែ​មា​មីង​នៅ​ឃុំ​ទ្រឿង ស្វឹង​B មានស្មារតី​ភ្ញាក់រលឹក​ដោយ​ខ្លួន​ឯង ក្នុងការ​ថែទាំសុ​ខ​ភាព​បាន​ល្អប្រ​សើរ​ណាស់​។ ប្រការ​នេះ គឺ​ដោយ​សារកង​កម្លាំង​សហកា​រី​សុខាភិ​បាលនិង​កម្មាភិបាល​នៅរបស់​ភូមិ ខិតខំ​ផ្សព្វ​ផ្សាយ​បំពេ​ញ​ភារ​កិច្ច​​បាន​​ល្អ។ ជាពិសេស​ដំណាក់​សុខា​ភិ​បា​ល​បាន​បង្ក​លក្ខណ​សម្បត្តិ​ងាយ​ស្រួល ដើម្បី​កង​ជួរ​បុគ្គ​លិក​សុខាភិ​បាលបា​នលើ​កកម្ពស់​មុខ​ជំ​នាញ​លត់​ដំវិជ្ជា​ជីវៈ បន្ថែម​សំ​ដៅប​ម្រើមា​មី​ង​ភូមិ ស្រុក ឲ្យ​មា​ន​ប្រ​សិទ្ធ​ភាពជាង​ទៀត"៕

ថាច់ថាញ់ភូ-លីសៀ

 

ចែករំលែកអត្ថបទ
ពាក្យគន្លឹះ
លោកង្វៀន​ថាញ់តឹត