ច្បាប់-គោលនយោបាយ ច្បាប់-គោលនយោបាយ

10/05/2016 - 09:31

កម្មាភិបាលអស់ពីចិត្តជាមួយនឹងការងារជនជាតិ

ពូ​ដាវ​ញ៉ុម នៅ​មណ្ឌល​ប៊ិញ​អៀង សង្កាត់​ត្រឿង​ឡាក ខណ្ឌ​អូរ​ម៉ូង ក្រុង​កឹង​ធើ មាន​រយៈ​ពេល​ជាង​២០​ឆ្នាំ ផ្សារ​ភ្ជាប់​នឹ​ង​ការ​ងារ​ជន​ជាតិ​របស់​ខណ្ឌ​អូរ​ម៉ូង​។ បច្ចុប្បន្ន ទោះ​បី​មាន​ជន្មា​យុ​៦០​ឆ្នាំ​ប្លាយ ប៉ុន្តែ​ពូ​ដាវ​ញ៉ុម នៅ​តែ​ខ្នះ​ខ្នែង​បន្ត​ការ​ផ្សារ​ភ្ជាប់​នឹង​ការ​ងារ និង​ឧបត្ថម្ភ​មា​មីង​ជន​ជាតិ​ខ្មែរ ពិ​សេស​គឺ​កូន​ចៅ​មា​មីង​ខ្មែរ​ក្រី​ក្រ។

អា​យុ​៦០​ឆ្នាំ​ប្លាយ  ប៉ុន្តែ​ពូ​ដាវ​ញ៉ុម​នៅ​តែ​ខ្នះ​ខ្នែង​អស់​ពី​ចិត្ត​​ជា​មួយ​នឹង​ការ​ងារ​ជន​ជាតិ​។ 

មក​កាន់​មណ្ឌល​ប៊ិញ​អៀង សង្កាត់​ត្រឿង​ឡាក សួរ​រក​ផ្ទះ​ពូ​ដាវ​ញ៉ុម មា​មីង​នៅ​ទី​នេះ​អ្នក​ណា​ក៏​ស្គាល់ពូ​ទាំង​អស់ មា​មីង​នៅ​ទី​នេះ​ឲ្យ​ដឹង ពូ​ដាវ​ញ៉ុម បច្ចុប្បន្ន​កំ​ពុង​បំ​ពេញ​ការ​ងារ​នៅ​សមា​គម​ជំ​រុញ​ការ​សិក្សា​ខណ្ឌ​អូរ​ម៉ូង​។ ឆ្លៀត​ពេល​សាក​សួរ​ទើប​ដឹង ពូ​ដាវ​ញ៉ុម​ជា​អ្នក​មាន​ប្រ​ជា​ប្រិយ​ភាព នៅ​សង្កាត់​ត្រឿង​ឡាក​។ បង​លី​មិញ​ហាយ លេ​ខា​សា​ខា​បក្ស​មណ្ឌល​ប៊ិញ​អៀង ចែក​រំ​លែក​៖ "ពូ​ដាវ​ញ៉ុម​ធ្លាប់​ជា​កម្មា​ភិ​បាល​ទទួល​បន្ទុក​ការ​ងារ​ជន​ជាតិ​របស់​ខណ្ឌ​អូរ​ម៉ូង  បាន​ផ្សារ​ភ្ជាប់​ការ​ងារ​ជា​មួយ​នឹង​មា​មីង​ជា​ច្រើន​ឆ្នាំ​មក​ហើយ​។ ពី​មុន​ពេល​មា​មីង​មាន​ការ​ងឿង​ឆ្ងល់​ត្រូវ​ការ​ពិ​គ្រោះ​យោ​យល់​ឬ​ក៏​ពឹង​ជួយ​ណែ​នាំ​ធ្វើ​សំ​ណុំ​បែប​បទ​អ្វី​ម្តង​ៗ មា​មីង​សុទ្ធ​សឹង​មក​ពឹង​ពូ​ដាវ​ញ៉ុម​។ មក​ទល់​នឹង​បច្ចុ​ប្បន្ន គ្រួ​សារ​ក្រី​ក្រ​ជា​ច្រើន​នៅ​តែ​រំ​លឹក​ដល់​ពូ ពី​ព្រោះ​ពូ​អស់​ពី​ចិត្ត​ពី​ថ្លើម​ជា​មួយ​នឹង​មា​មីង​ខ្មែរ​ក្រី​ក្រ។​ តួ​យ៉ាង​ដូច​កម្ម​វិ​ធី​ផ្ទះ​ម​ហា​សា​មគ្គី​មុន​នេះ អា​ស្រ័យ​បាន​ពូ​ចុះ​ដល់​ភូមិ​ភាគ​ជួយ​ជំ​រុញ​ណែ​នាំ​ទើប​មា​មីង​មាន​ផ្ទះនៅ​ទាន់​ពេល​។ បច្ចុប្បន្ន ជា​រៀង​រាល់​ឆ្នាំ ពូ​ដាវ​ញ៉ុម​តែង​ចល​នា​សប្បុ​រស​ជន​រួម​វិ​ភាគ​ទាន​ឧបត្ថម្ភ​មា​មីង​សង់​និង​ជួស​ជុល​ផ្ទះ ក​សាង​ស្ពាន ផ្លូវ​ឬ​ក៏​ជូន​អំ​ណោយ​មា​មីង​ក្នុ​ង​ឱ​កាស​បុណ្យ​ទាន​"។

​ជួប​សំ​ណេះ​សំ​ណាល​ជា​មួយ​នឹង​ពូ​ដាវ​ញ៉ុម ទើប​ដឹង​ថា បច្ចុប្បន្ន​ពូ​ធ្វើ​ជា​អនុ​ប្រ​ធាន​ស​មា​គម​ជំ​រុញ​ការ​សិក្សា​ខណ្ឌ​អូរ​ម៉ូង ទ​ទួល​បន្ទុក​ការ​ងារ​សិស្ស​ខ្មែរ​ក្រី​ក្រ​ជួប​ការ​លំ​បាក​។ មុន​នឹង​ចូល​និ​វត្តន៍ ពូ​ដាវ​ញ៉ុម ធ្លាប់​បំ​ពេញ​ការ​ងារ​ នៅ​គណៈ​ប្រ​ជា​ចលនា​រណ​សិរ្ស​មាតុ​ភូមិ​វៀត​ណាម​ ខណ្ឌ​កា​រិ​យា​ល័យ​សា​សនា​ជន​ជាតិ​ខណ្ឌ​​អូរ​ម៉ូង​។ ឋិត​ក្នុង​តួ​នា​ទី​ណា​ក៏​ដោយ ពូ​តែង​ជា​កម្មា​ភិ​បាល​ទទួល​បន្ទុក​ការ​ងារ​ផ្សារ​ភ្ជាប់​នឹង​មា​មីង​ជន​ជាតិ​ខ្មែរ​។ ពូ​ដាវ​ញ៉ុម ឲ្យ​ដឹង​ដោយ​ក្តី​រីក​រាយ​៖ "ពេល​ចូល​និ​វត្ត​ន៍​ខ្ញុំ​គិត​ថា​នឹង​សម្រាក ដើម្បី​ទុក​ពេល​វេ​លា​បាន​ច្រើន​ថែ​ទាំ​គ្រួ​សារ​បន្ទាប់​ពី​ច្រើន​ឆ្នាំ​ម​មា​ញឹក​នឹង​ការ​ងារ​រដ្ឋ​។ ប៉ុន្តែ​រយៈ​ពេល​មួយ​ឆ្នាំ​ក្រោយ​មក បន្ទាប់​ពី​ជួប​សំ​ណេះ​សំ​ណាល​ជា​មួយ​នឹង​មា​មីង​ខ្មែរ​នៅ​ភូមិ​ភាគ ដោយ​ឃើញ​នៅ​មាន​ប្អូន​ៗ​ជា​ច្រើន​ត្រូវ​ការ​ជួយ​ឧបត្ថម្ភ​ដើម្បី​បន្ត​ការ​រៀន​សូត្រ​។ ប្អូន​ៗ​ទាំង​នេះ សុទ្ធ​តែ​មាន​ស្មារ​តី​រៀន​សូត្រ ប៉ុន្តែ​ដោយ​ជីវ​ភាព​គ្រួ​សារ​ក្រី​ក្រ​ការ​រៀន​សូត្រ​គឺ​ជា​ទិស​ដៅ​តែ​មួយ​គត់​របស់​ប្អូន​ៗ​។ ផ្តើម​ពី​នោះ ខ្ញុំ​ចលនា​សប្បុ​រស​ជន​រួម​វិ​ភាគ​ទាន​ទិញ​កង់​ជូន​អា​ហា​រូប​ករណ៍ និង​សិក្ខូប​ករណ៍​ឧបត្ថម្ភ​ក្មួយ​ៗ​។ មួយ​រយៈ​ពេល​ក្រោយ​មក ខ្ញុំ​បា​​ន​ប្រ​គល់​ភារ​កិច្ច​ធ្វើ​ជា​អ​នុ​ប្រ​ធាន​ស​មា​គម​ជំ​រុញ​ការ​សិក្សា​ខណ្ឌ​អូរ​ម៉ូង​"។ 

អា​យុ៦០​ឆ្នាំ​ប្លាយ ប៉ុន្តែ​ជា​រៀង​រាល់​ថ្ងៃ​ពូ​ដាវ​ញ៉ុម នៅ​តែ​ស្វែង​រក​ប្រ​ភព​ឧបត្ថម្ភ​ពី​រាល់​គ្រួ​សារ​និង​នៅ​តាម​សា​លា​ដើម្បី​ចលនា​ប្អូន​ៗ​សិស្សា​នុ​សិស្ស​ក្រី​ក្រ​ជម្នះ​លំ​បាក​ឈាន​ឡើង​ក្នុង​ការ​សិក្សា​។ ពូ​ដាវ​ញ៉ុម​សំ​ណេះ​សំ​ណាល​៖ ទោះ​ជា​កម្មា​ភិ​បាល​ឬ​ជា​ប្រ​ជា​ជន​សា​មញ្ញ ខ្ញុំ​នៅ​តែ​គិត​ថា​ធ្វើ​ម្តេច​ត្រូវ​តែ​បាន​ជិត​ដិត​ផ្សារ​ភ្ជាប់​នឹង​មា​មីង​ឧបត្ថម្ភ​មា​មីង​ជន​រួម​ជាតិ​ខ្មែរ​អស់​ពី​សម​ត្ថភាព​៕

ថាច់ថាញ់ភូ-មុនី

 

ចែករំលែកអត្ថបទ
ពាក្យគន្លឹះ
ពូ​ដាវ​ញ៉ុម