អប់រំ អប់រំ

19/01/2016 - 14:17

រួមដំណើរជាមួយសិស្ស និស្សិតក្រីក្រ

រយៈ​ពេល​កន្លង ស​មា​គម​ជំ​រុញ​ការ​សិក្សា​ខេត្ត​សុក​ត្រាំង គឺ​ជា​ស្ពាន​ត​ភ្ជាប់​ដើម្បី​បុគ្គល អង្គ​ការ និ​ង​អង្គ​ភាព​នា​នា ចូល​រួម​វិ​ភាគ​ទាន​ក​សាង​មូល​និ​ធិ​ជំ​រុញ​ការ​សិក្សា​សាម​គ្គី​ជួយ​សិស្ស និស្សិត​ក្រី​ក្រ​។ល​។  

 ស​មា​គម​ជំ​រុញ​ការ​សិក្សា​​ខេត្ត​សុក​ត្រាំង ជូន​អា​ហា​រូប​ករណ៍​ដល់​សិស្ស​ និស្សិត​ក្រី​ក្រ
​លើ​ភូមិ​សាស្រ្ត​។

ក្នុង​រយៈ​ពេល​៨​ឆ្នាំ​កន្លង ស​មា​គម​ជំ​រុញ​ការ​សិក្សា​គ្រប់​លំ​ដាប់​ថ្នាក់​នៅ​ខេត្ត​សុក​ត្រាំង  បាន​ចលនា​អ្នក​ឧបត្ថម្ភ សប្បុ​រស​ជន​ទាំង​ឡាយ​នៅ​ក្នុង​និង​ក្រៅ​ខេត្ត រួម​វិ​ភាគ​ទាន​មូល​និ​ធិ​ជំ​រុញ​ការ​សិក្សា បាន​ជាង​១០​៦​ពាន់​លាន​ដុង ឆ្លង​តាម​រយៈ​នោះ បាន​ផ្តល់​អា​ហា​រូបករណ៍​គ្រប់​ប្រ​ភេទ​ដល់​សិស្ស និស្សិត​ក្រី​ក្រ​សង្វាត​រៀន​សូត្រ​ចំ​នួន​២៣៣.៨០១​ចំ​ណែក​ គិត​ជា​តម្លៃ​ទឹក​ប្រាក់​ជាង​៦៣​ពាន់​លាន​ដុង​។ ក្រៅ​ពី​នេះ ស​មា​គម​ថែម​ទាំង​ជំ​នួយ​ទឹក​ប្រាក់ សៀវ​ភៅ​ពុម្ព សៀវ​ភៅ​សរ​សេរ​និង​សិក្ខូ​បករណ៍​ចាំ​បាច់​​ផ្សេងៗ សម្រាប់​រៀន​សូត្រ​ដល់​សិស្ស​ក្រី​ក្រ សិស្ស​កំ​ព្រា​មាន​ជីវ​ភាព​ក្រ​លំ​បាក​; ជូន​រង្វាន់​គ្រូ​បង្រៀន​ពូ​កែ ជំ​នួយ​គ្រូ​បង្រៀន​មាន​ជីវ​ភាព​ក្រ​លំ​បាក; ឧបត្ថម្ភ​ជួស​ជុល​សា​លា​រៀន​; បរិច្ចាគ​ដី​កសាង​សា​លា​រៀន​ជាង​៤២៧.៩៥៣​ម៉ែត្រ​កា​រ៉េ​។ល។ ឆ្លង​តាម​រយៈ​នោះ ​ជំ​នួយ​បាន​ទាន់​ពេល​ដល់​សិស្ស និស្សិត​ក្រី​ក្រ និង​សិស្ស​កំ​ព្រា​មាន​ជីវ​ភាព​ក្រ​លំ​បាក​រៀន​សូត្រ​ល្អ​។ ប្អូន​ថាច់​ធី​ស្វឹង​អ៊ី សិស្ស​ថ្នាក់​ទី​១១ នៃ​សា​លា​ជន​ជាតិ​អន្តេ​វា​សិក​ហ្វិញ​កឿង ឲ្យ​ដឹង​៖ "នៅ​ពេល​ទទួល​បាន​អា​ហា​រូប​ករណ៍ "លឿង​ឌិញ​គួ​" ពី​ស​មា​គម​ជំ​រុញ​ការ​សិក្សា​ខេត្ត ប្អូន​ត្រេក​អរ​ណាស់ ពី​ព្រោះ​ទឹក​ប្រាក់​នេះ បាន​ជួយ​ឲ្យ​ប្អូន​ទិញ​សិក្ខូ​ប​ករណ៍​បន្ថែម​សម្រាប់​រៀន​សូត្រ​។ ជា​ពិ​សេស អា​ហា​រូប​ករណ៍​គឺ​ជា​កម្លាំង​ស្មារ​តី​ដើម្បី​ប្អូន​ជឿ​ជាក់​លើ​ខ្លួន​ឯង​បន្ដ​ការ​សិក្សា​ទៅ​មុខ​ទៀត​"។

តាម​ប្រ​សាសន៍ គ្រូ​បង្រៀន​ប្រ​ជា​ជន​ឡឹម​អែស ប្រ​ធាន​ស​មា​គម​ជំ​រុញ​ការ​សិក្សា​ខេត្ត​សុក​ត្រាំង មូល​និ​ធិ​បាន​មក​គឺ​អា​ស្រ័យ​ការ​រួម​វិ​ភាគ​ទាន​ជា​រឿយ​ៗ​របស់​អង្គ​ការ បុគ្គល​ក្នុង​និង​ក្រៅ​ខេត្ត​។ លេច​ធ្លោ​បំ​ផុត គឺ​ក្រុម​ហ៊ុន​ចំ​កាត​ស​មា​ជិក​មួយ​ឆ្នោត​ខេត្ត​សុក​ត្រាំង សម្ព័ន្ធ​ឧស្សា​ហ​កម្ម​កៅ​ស៊ូ​វៀត​ណាម ក្រុម​ហ៊ុន​ចំ​កាត​ស​មា​ជិក​មួ​យ​កៅ​ស៊ូ​ភូ​រៀង ក្រុម​ញាតិ​គ្រួ​សារ លោក​យឿង​គី​ហ៊ីប និង​គ្រួ​សារ​លោក​លឿង​ឌិញ​គួ; សម្ព័ន្ធ​ទូរ​គម​នា​គមន៍​យោ​ធា​ Viettel​ សា​ខា​សុក​ត្រាំង; ស​មា​គម​សា​មគ្គី​ព្រះ​សង្ឃ​ស្នេ​ហា​ជាតិ​ខេត្ត​សុក​ត្រាំង​។ល។ លោក​ឡេវុាំង​ខាញ់ នា​យក​ក្រុម​ហ៊ុន​ចំ​កាត ស​មា​ជិក​មួយ​ឆ្នោត​ខេត្ត​សុក​ត្រាំង​ ឲ្យ​ដឹង​៖ "រយៈ​ពេល​ជាង​១០​ឆ្នាំ​រួម​ដំ​ណើរ​ជា​មួយ​នឹង​អា​ហា​រូប​ករណ៍ "លឿង​ឌិញ​គួ" យើង​ខ្ញុំ​បាន​ជួយ​សិស្ស និស្សិត​ក្រី​ក្រ​តំ​បន់​ជ្រៅ តំ​បន់​ជន​ជាតិ​ភាគ​តិច មាន​ឱ​កាស​បន្ត​ការ​សិក្សា​ដើម្បី​សម្រេច​នូវ​បំ​ណង​ប្រាថ្នា​ត​ទៅ​អ​នា​គត​។ រយៈ​ពេល​ខាង​មុខ យើង​ខ្ញុំ​នឹង​បន្ត​ការ​រួម​ដំ​ណើរ​ជា​មួយ​ស​មា​គម​ជំ​រុញ​ការ​សិក្សា​ខេត្ត​សុក​ត្រាំង ដើម្បី​ជួយ​ប្អូន​ៗ​សិស្ស និស្សិត​ក្រី​ក្រ​ឈាន​ឡើង​ក្នុង​ការ​រៀន​សូត្រ​"។

គ្រូ​បង្រៀន​ប្រ​ជា​ជន​ឡឹម​អែស ប្រ​ធាន​ស​មា​គម​ជំ​រុញ​ការ​សិក្សា​ខេត្ត​សុក​ត្រាំង ឲ្យ​ដឹង​៖ "ស​មា​គម​ជំ​រុញ​ការ​សិក្សា​គ្រប់​លំ​ដាប់​ថ្នាក់​នឹង​បន្តការ​ជំ​រុញ​យ៉ាង​ខ្លាំង​ក្លា​នូវ​ការ​ចលនា​មូល​និ​ធិ​ជំ​រុញ​ការ​សិក្សា ដើម្បី​ជួយ​សិស្ស និស្សិត​ក្រី​ក្រ​​ជន​ជាតិ​ខ្មែរ​មាន​ឱ​កាស​បន្ត​ការ​សិក្សា​"៕

លីធាន-លីសៀ

ចែករំលែកអត្ថបទ