សុខភាព សុខភាព

27/12/2016 - 14:13

ម្ចាស់ការបង្ការទប់ស្កាត់រោគរាលដាល

បច្ចុប្បន្ន នៅលើភូមិ​សាស្រ្ត​ខេត្តសុក​ត្រាំង ទោះ​បី​មិន​ទាន់​មាន​ករណី​ណាឆ្លង​វី​រូស ZiKa ក៏​ដោយ​ប៉ុន្តែ​ស្ថាន​ភាពជំងឺ​គ្រុនឈាមកំ​ពុង​តែ​មានការប្រែប្រួល​យ៉ាង​ស្មុគ​ស្មាញ ម៉្លោះ​ហើយ​ផ្នែក​សុខា​ភិបាល​ខេត្ត​កំ​ពុង ផ្សព្វផ្សាយវិធាន​ការ ដើម្បី​បង្ការ​ទប់ស្កាត់​ជំងឺ​អាសន្ន​រោគរាលដាល​។

កម្មា​ភិបាល​ពេទ្យ​ណែនាំ​ប្រ​ជាជន​របៀប​បង្ការ​ជំ​ងឺ។

តា​ម​ប្រសាសន៍​វេជ្ជ​បណ្ឌិត ង្វៀន​ឌិញ​ថាញ់  នាយ​ករង​មជ្ឈ​មណ្ឌល​សុខាភិបាល​ខេត្តសុក​ត្រាំង ឲ្យ​ដឹង ស្ថាន​ភាព​ជំងឺ​គ្រុន​ឈាម​មាន​ការ​ប្រែប្រួល​យ៉ាង​ស្មុគ​ស្មាញ បច្ចុប្បន្ន​ចំនួន​ករណី​កើត​ជំ​ងឺ​អាសន្ន​រោគ កើន​ឡើង​១២%​បើប្រៀប​នឹង​ឆ្នាំ២​០១៥  ក្នុង​នោះ ចំនួន​ករណី​កើត​ជំងឺ អាយុ​ក្រោម​១៥​ឆ្នាំ​ស្រូប​អត្រាជាង​៨០​% និង​មាន​សម្បុក​រោគ​ជាង​៤០០ កើន​៧០​ករណី​បើ​ប្រៀប​នឹង​ឆ្នាំ​កន្លង​។ ចំពោះ​ស្ថាន​ភាព​នេះ ខេត្ត​បាន​ចង្អុល​ការ​មជ្ឈ​មណ្ឌល​សុខា​ភិ​បាលស្រុក ទីរួម​ខេត្ត ក្រុង​ បង្កើន​ការងារ​បង្ការ​ទប់​ស្កាត់​ជំ​ងឺ​គ្រុន​ឈាម​ផ្គួប​ផ្សំនឹង​ការ​ងារ​បង្ការ​វីរូស ZiKa ដើម្បី​ទប់ស្កាត់​ជំងឺ​ឆ្លង​រាល​ដាល​ក្នុង​សហ​គមន៍។

ដើម្បី​ត្រួត​ពិនិត្យ​ជំងឺ​គ្រុន​ឈាម​និង​បង្ការ​វីរូសបា​ន​ល្អ មជ្ឈ​មណ្ឌល​សុខា​ភិ​បាល​ស្រុក ទី​រួម​ខេត្ត ក្រុង កំ​ពុង​​ខ្នះខ្នែង​ក្នុង​ការ​ផ្សព្វ​ផ្សាយ​បង្ការ​រោគ​រាត​ត្បាត​។ គ្រូ​ពេទ្យ​ឌិញ​ថា ប្រធាន​ដំណាក់​សុខា​ភិបាល​ឃុំវៀង​អាង ឲ្យ​ដឹង៖ " ជា​ភូមិ​សាស្រ្ត​ធ្លាប់​កើត​ឡើង​ជំ​ងឺ​គ្រុន​ឈាម​ខ្ពស់​បំ​ផុត​របស់​ស្រុក​ត្រឹង​ឌេ ម៉្លោះ​ហើយ​ដំ​ណាក់​សុ​ខា​ភិ​បាល​តែ​ង​ខ្នះ​ខ្នែង​ជម្រុញ​ខ្លាំង​ក្លាកា​រងារ​ផ្សព្វផ្សាយ​ ស្តី​ពី​ការ​បង្ការ​ជំ​ងឺគ្រុ​នឈា​ម និង​​ជម្រុញ​ខ្លាំង ក្លាយុ​ទ្ធនា​ការ​កម្ចាត់​ដង្កូវ​ទឹក បាញ់​ថ្នាំក​ម្ចាត់​មូស​កន្លែង​ដែល​មាន​សម្បុក​រោគ។ បុគ្គ​លិកមជ្ឈ​មណ្ឌល​សុខា​ភិបា​ល ដំ​ណាក់​សុខា​ភិ​បាល​សហកា​រ​ជាមួយ​នឹងសហកា​រីចុះ​ទៅរា​ល់​ផ្ទះ​ប្រ​ជា​ជន ណែ​នាំ​ឲ្យ​ចេះ​របៀប​បង្ការ​ជំ​ងឺ​ដូច​ជា អនា​ម័យ​ជុំវិញ​ផ្ទះ​សម្បែង​ឲ្យ​បាន​ស្អាត​បាត​គ្រប​ពាង​ទឹ​ក​ឲ្យ​ជិត​កុំ​ឲ្យ​កើត​មូស​ដេក​ដាក់​មុង​។ល។ ពិ​សេស​ពេល​មាន​ញាតិ​សន្តាន​ក្នុង​គ្រួ​សារ​កើត​ជំ​ងឺ គ្រុន​ឈាម​ត្រូវ​បញ្ជូន​ទៅកាន់​មូលដ្ឋាន​សុខា​ភិបាល​ពិនិត្យ​ជា​បន្ទាន់​"។

 

វេជ្ជប​ណ្ឌិត ឡឹមវុាំងត្វឹង ប្រធាន​ដំណាក់​សុខាភិបាល​ឃុំថាម​ដូង ស្រុក​មីស្វៀង ឲ្យដឹ​ង៖  "មូល​ហេតុ​ចម្បង​នាំ​ឲ្យ​​កើត​ជំ​ងឺ​គ្រុន​​ឈាម​និង​ជំ​ងឺ​អា​ស្រ័យ​វី​រូស ZiKa គឺ​មក​អំ​ពី​​មូស​ខាំ​។ បច្ចុប្បន្ន ដំ​ណាក់​សុខា​ភិ​បាល​ក៏​បាន​បង្កើន​ការ​ងារ​កម្ចាត់​ដង្កូវ​ទឹក ត្រួត​ពិនិត្យ​និង​កម្ចាត់​សម្បុក​រោគ​តូច​ៗឲ្យ​បាន​ទាន់​ពេល មិន​ទុក​ឲ្យជំងឺ​គ្រុន​ឈាម​រាល​ដាល​ធំ​ឡើង​ៗ​នោះ​ទេ។ ចំណែក​ប្រ​ជា​ជន គឺត្រូវ​ផ្សព្វ​ផ្សាយ​ដោយ​ពាក្យ​ស្លោក "គ្មាន​ដង្កូវ​ទឹក​គឺ​គ្មាន​មូស គ្មាន​មូស​គឺ​គ្មាន​ជំ​ងឺ​គ្រុន​ឈាម​និង​វីរូស ZiKa "។  ប្រ​សិន​បើមាន​អាការៈ​គ្រុន គឺត្រូវ​ទៅកាន់​មណ្ឌល​សុខា​ភិ​បាល​ដើម្បី​ពិ​និត្យនិង​តាមដាន​ជំងឺ​តើកើត​ជំងឺ​គ្រុន​ឈាម​វីរូស ZiKa ឬ​ទេ ដើម្បី​ព្យា​បាល​បាន​ទាន់​ពេល​"។ បច្ចុប្បន្ន រដូ​វភ្លៀង​អូស​បន្លាយ ដូច្នេះ​ក៏​ជា​មូល​ហេតុ បណ្តាល​ឲ្យ​មូស​កើត​ច្រើន។ អាស្រ័យ​ហេតុ​នោះ ផ្នែកសុ​ខា​ភិ​បាល​ខេត្ត​សុក​ត្រាំង កំពុង​ផ្តល់​អនុ​សាសន៍​ដ​ល់​ប្រ​ជាជន​ត្រូវ​តែ​ម្ចាស់​ការ​បង្ការ ទប់​ស្កាត់​រោគ​រាល​ដាល​​ដូចជា កម្ចាត់​ដង្កូវ​ទឹក ដេក​ដាក់​មុង​ អនា​ម័យ​ជុំ​វិញ​ផ្ទះ​សម្បែង​ឲ្យ​ស្អាត​បាត​ដើម្បី​កុំ​ឲ្យ​កើត​មូស​៕

យ្វីអាញ់-សុផល

 

ចែករំលែកអត្ថបទ
ពាក្យគន្លឹះ
ឡឹមវុាំងត្វឹង