ច្បាប់-គោលនយោបាយ ច្បាប់-គោលនយោបាយ

10/05/2016 - 09:26

ភូមិស្រុកផ្លាស់ថ្មី

ខេត្ត​បាក​លីវ​មាន​គ្រួ​សារ​ខ្មែរ​​ចំ​នួន​១៤.៦៧៨ គ្រួ​សារ​ដោយ​មាន​ចំ​នួន​មនុស្ស​៨៨.១៧៦​នាក់ ស្រូប​អត្រា​៧,៦៦​%ប្រ​ជាជ​ន​ទូ​ទាំង​ខេត្ត​។ ប៉ុន្មានឆ្នាំ​កន្ល​ង​  អា​ស្រ័យ​ការ​យក​ចិត្ត​ទុក​ដាក់​របស់​បក្ស​និង​រដ្ឋ​ជីវ​ភាព​របស់​ជន​រួម​ជាតិ​ខ្មែរ​ពី​មួយ​ថ្ងៃទៅ​មួយ​ថ្ងៃ​កាន់​តែ​មាន​ការ​វិវឌ្ឍន៍។​ល។

  ជន​រួម​ជាតិ​ខ្មេរ​នៅ​បាក​លីវ​ទទួល​អំ​ណរ​បុណ្យ​ចូល​ឆ្នាំ​ថ្មី​។


ចាប់​តាំង​ពី​មាន​កម្ម​វិធី១​៣៤,១៣៥ មាន​គ្រួសារជន​រួម​ជាតិ​ខ្មែរ​ចំ​នួន​២.៦៩​១​គ្រួសា​រ បាន​ផ្តល់​ដី​ផលិត​កម្ម​ដី​សង់​លំ​នៅ​ឋាន​លំ​នឹង​ជីវ​ភាព​។ មាន​គ្រួសា​រ​ចាក​ផុតពី​ភាព​ក្រីក្រ​ចំ​នួន​៧.៨៩៩​គ្រួ​សារ គ្រួសារ​ជន​រួម​ជាតិ​ខ្មែរ​ចំ​នួន​៩៨​%មានអគ្គិស​នី​អុជ​បំ​ភ្លឺ អាស្រ័យ​មាន​កម្ម​វិ​ធី​តភ្ជាប់​អគ្គិ សនី​ចូល​ទៅ​តំ​បន់​ជន​រួម​ជាតិ​ខ្មែរ​របស់​ខេត្ត​។ល។ នៅ​ស្រុក​ហុង​យ៉ឹង​ជា ភូមិ​ភាគ​មួយ​មាន​ជន​រួម​ជាតិ​ខ្មែរ​រស់​នៅ​កុះ​ករ រៀង​រាល់​ឆ្នាំ​ត្រូវ​បាន​វិនិយោគ​ទុន​រាប់​សិប​ពាន់លាន​ដុង ជូន​តំ​បន់​ជន​រួម​ជាតិ​ខ្មែរ ម៉្លោះ​ហើយ​ជីវ​ភាព​ជន​រួម​ជាតិ​ខ្មែរ​របស់​ស្រុក ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​កាន់​តែ​បាន​លើក កម្ពស់​។ល។​ ចាប់​តាំង​ពី​មាន​ប្រភ​ព​ទុន​ពី​ធនា​គារ​គោល​ន​យោ​បាយ​សង្គម​កិច្ច សម្រាប់​វិ​និ​យោគ​ជូន​ជន​រួម​ជាតិ​ភាគ​តិច​បុល​សម្រាប់​ផលិត​កម្ម មាន​គ្រួសា​រ​ចំនួន​៤.៥៣៧​បាន​ចាក​ផុត​ពី​ភាព​ក្រី​ក្រ​ គ្រួ​សារ​ចំ​នួន​៩៩៧ បាន​ជំ​នួយ​កសាង​លំ​នៅ​ឋា​​ន បច្ចុប្បន្ន​នៅ​លើ​ភូមិ​សាស្រ្ត​ស្រុក គ្មាន​គ្រួ​សារ​ណា​គ្មាន​លំ​នៅ​ឋាន គ្មាន​ដី​ផលិត​កម្ម​ឡើយ​។ ប៉ុន្មាន​ឆ្នាំ​កន្លង ខេត្ត​បាក​លីវ​ក៏បា​ន​ជូន​ប័ណ្ណ​ធា​នា​ហា​និ​ភ័យ​សុ​ខា​ភិ​បាល​ចំ​នួន​២៧.៦៦៥ ដោយ​ឥត​គិត​ថ្លៃ​ជូ​ន​គ្រួ​សារ​ក្រី​ក្រ​និង​គ្រួ​សារ​ជិត​ក្រ​ជា​ជន​រួម​ជាតិ​ខ្មែរ​ដោយ​ទឹក​ប្រាក់​ជាង​១២​ពាន់​លាន​ដុង​។ សមិទ្ធ​ផល​ខាង​លើ​គឺ ជា​សញ្ញា​មួយ​គួរ​ឲ្យ​រីក​រាយ ស​ឲ្យ​ឃើញ​នូវ​គោល​ការណ៍​ដ៏​ត្រឹម​ត្រូវ​និង​ការ​យក​ចិត្ត​ទុក​ដាក់​របស់​ខេត្ត​ចំ​ពោះ​ជន​រួម​ជាតិ​ខ្មែរ ដែល​កំ​ពុងពង្រីក​នូវ​ប្រ​សិទ្ធ​ភាព​យ៉ាង​ស​កម្ម​ នាំ​មក​នូ​វ​បរិ​យា​កាស​សប្បាយ​រីក​រាយ​នៅ​តាម​ភូមិ​ស្រុក​។


ឆ្នាំ​២០១៦ ខេត្ត​បាន​ផ្សព្វ​ផ្សាយ​គោល​ន​យោ​បាយ​ជូន​ជនរួ​ម​ជាតិ​ភាគ​តិច តាម​សេច​ក្តីស​ម្រេច​លេខ​៧៤​របស់​នា​យក​រដ្ឋ​មន្រ្តី​នៃ​រដ្ឋា​ភិ​បាល​ស្តី​ពី​ជំ​នួយ​ដី​សង់​លំ​នៅ​ឋាន ដី​ផលិត​កម្ម ផ្ទេរ​រប​រ​ជូន​គ្រួ​សារ​ជន​រួម​ជាតិ​ខ្មែរ បាន​ចំ​នួន៣.៦៨៦​ជា​មួយ​នឹង​ថវិ​កាស​រុប​១៨,២​ពាន់​លាន​ដុង។ ជំ​នួយ​បន្ថែម​៩​ពាន់​លាន​​ដុង​សម្រាប់​ក​សាង និង​ជួស​ជុល​បន្ថែម​ឈាប​នដ្ឋាន​ចំនួន​៨​ខ្នង​ជូន​វត្ត​នានា​។ល។ ទន្ទឹម​នឹង​នោះ ខេត្ត​នៅ​ទាំង​ជំ​នួយ​សិស្ស​និស្សិត​ជាប់​ជម្រើស​ចំ​នួន​២៥​៨​រូប ដែល​ចូ​ល​រៀន​នៅ​តាម​សា​លា​បណ្តុះ​បណ្តាល​ជំ​នាញ​នៅ​ក្នុង​និង​ក្រៅខេ​​ត្ត សរុប​ទឹក​ប្រាក់​បម្រុង​ជិត​៥ពា​ន់​​លាន​ដុង​។

មិន​ត្រឹមតែ​យក​ចិត្ត​ទុក​ដាក់​ដល់​ជីវ​ភាព​ជន​រួម​ជាតិ ជា​ជន​ជាតិ​ភាគ​តិច​ប៉ុណ្ណោះ​ទេ ខេត្ត​បាក​លីវ​នៅ​ទាំង​អនុ​វត្ត​បាន​ល្អនូវ​គោល​ន​យោ​បាយ​មួយ​ចំ​នួន ដើម្បី​ជំ​នួយ​សម្ភារៈ​រៀប​ចំ​ពិ​ធី​បុណ្យ​ផ្សេង​ៗ​បំ​ពាក់​ឧបករណ៍​ភ្លេង ទូ​សៀវភៅច្បា​ប់​និង​មធ្យោ​បាយ​មួយ​ចំ​នួន​ដើម្បី​អភិ​រក្ស​និង​ពង្រីក​វប្បធ​ម៌​ប្រ​ពៃ​ណី​របស់​ជន​រួម​ជាតិ ដូច​ជា​ឧបត្ថម្ភ​ជួស​ជុល​ព្រះ​វិ​ហារ​វត្ត​កោះធំ​វត្ត​ក្បាល​ក្រ​ពើ​នៅស្រុ​ក​ហុង​យ៉ឹង ជួស​ជុលព្រះ​វិ​ហារ សម​ណ​កុដិ រ​បង​វត្ត​នៅ​លើភូមិ​សាស្រ្ត ជួយ​ថវិ​កា​កសាង​ឈាប​​នដ្ឋា​នជូន​៤​/៥​វត្ត​ខ្មែរ​នៅ​ក្នុង​ខេត្ត​៕

កាវ​ថាំង​(​ទីភ្នាក់​ងារ​សារ​ព័ត៌​មាន​វៀត​ណាម​-ប្រែៈ​ សុ​ផល

ចែករំលែកអត្ថបទ
ពាក្យគន្លឹះ
ខេត្ត​បាក​លីវ