សុខភាព សុខភាព

17/01/2017 - 09:33

ខេត្តកាម៉ាវ លើកកម្ពស់គុណភាពថែទាំសុខភាពជូនប្រជាជន

ដើម្បី​លើក​កម្ពស់​គុណ​ភាពថែ​ទាំសុខ​ភាពជូន​ប្រ​ជាជន គណៈ​កម្មា​ធិ​ការប្រ​ជាជន​ខេត្ត​កាម៉ាវ បាន​ចង្អុល​ការផ្នែក​សុខា​ភិបា​ល ផ្សព្វផ្សាយ​ព្រមៗគ្នានូវ​វិធានការ​ទាំង​ឡាយ។ នោះគឺ​កសាង​ប្រព័ន្ធ​សុខា​ភិបា​ល​ទំ​នើប​ជា​បណ្តើរ​ៗ ដើម្បី​ប្រជាជន​គ្រប់រូប​បានផ្គត់​ផ្គង់សេវា​សុខា​ភិ​បាល ជា​មូល​ដ្ឋាន ព្រម​ទាំង​បាន​ជិ​ត​ដិតនិង​ប្រើប្រាស់​សេវា​សុខា​ភិបា​លប្រ​កបដោយ​គុណភាព​។ 

ពិ​និត្យ ព្យា​បាល​ជំ​ងឺ​ដោយ​ប្រើ​ប័ណ្ណ​ធានា​រ៉ាប់​រង​សុខាភិ​បាល​នៅ​មន្ទីរ​ពហុព្យា​បាល​ក្រុង​កា​ម៉ាវ។

ទន្ទឹម​នឹ​ង​នោះ ការវិនិយោគ​ទុនបំពាក់​បរិក្ខារ​ពេទ្យសម្រាប់​មន្ទី​រ​ពេទ្យ​នា​នា សមស្រប​ជាមួយ​នឹង​លក្ខណៈ​សម្បត្តិ​និង​កម្លាំង​ថវិកា ផ្សារ​ភ្ជាប់​ជា​មួយនឹង​គម្រោង​កសាង​មន្ទី​រ​ពេទ្យ​របស់​ខេត្ត​បង្កើត​អង្គភាព​រណប​ចំ​ណុះមន្ទីរ​ពេទ្យ​នៅ​ក្រុង​ហូជី​មិញ​។ល។ ព្រមជា​មួយ​នោះ ផ្នែក​សុ​ខា​ភិ​បាល ខេត្ត​ជំ​រុញ​យ៉ាង​ខ្លាំង​ក្លាសង្គ​មូបនីយ​កម្ម​ស​កម្ម​ភាព​សុខា​ភិ​បាល និងបង្កើន​ការចូលរួម​នៃប្រព័ន្ធ​សុខាភិបាល​ឯក​ជន​ក្នុង​ការអនុវត្តន៍​ទិស​ដៅជាតិ​នានា ស្ដីពី​ការការ​ពារ​និងថែទាំ​សុខ​ភាព​ជូន​ប្រ​ជា​ជន; បើក​ទូ​លាយរូប​ភាព​ថែទាំសុខ​ភាព​នៅនឹង​ផ្ទះ; ជំរុញខ្លាំង​ក្លាការ​ងារផ្សព្វ​ផ្សាយ ចលនា​ទូទាំង​ប្រជាជន​ចូលរួម​ធានារ៉ាប់​រងសុខា​ភិបា​ល; លើក​កម្ពស់​គុណ​ភាព​ពិនិត្យ​និងព្យាបាល​ជំងឺ​។ល។ ឆ្នាំ​២០១៧ ខេត្ត​កា​ម៉ាវ ខិត​ខំ​ពង្រីក​ប្រព័ន្ធសុ​ខាភិបាល​​មូលដ្ឋាន​ទាំង១០០% មានវេជ្ជ​បណ្ឌិត​នៅប្រ​ចាំពិនិត្យ​ជំងឺ​ជូន​ប្រជាជន  កាត់​បន្ថយ​អត្រាកុ​មារ​ខ្វះអា​ហារូប​ត្ថម្ភនៅ​១១,៨% អត្រាប្រ​ជាជន​ចូលរួម​ធានា​រ៉ាប់រង​សុខាភិ​បាល​ជាង​៨០% កាត់​បន្ថយចំ​នួនអ្នក​ជំងឺបញ្ជូន​ឡើង​ទៅម​ន្ទីរ​ពេទ្យថ្នាក់​លើ កាត់បន្ថយ​កម្លាំង​សម្ពាធ​ឲ្យ​មន្ទីរ​ពេទ្យ​ខេត្ត​បង្រ្កាប​ប្រភេទ​រោគ​ឆ្លង​រាល​ដាល​។ល។

​ក្នុងឆ្នាំ​២០១៦ ផ្នែកសុ​ខា​ភិបា​ល​ខេត្តកាម៉ាវ​បាន​ខិតខំ​យ៉ាង​ពេញ​ទំ​ហឹង​ក្នុងការ​អភិវឌ្ឍន៍​មូលដ្ឋាន​សុខា​ភិ​បាល ពិនិត្យ​ព្យាបាល​ជំងឺ​ជូនប្រ​ជា​ជន​។ សព្វ​ថ្ងៃ​ខេត្តកាម៉ាវមាន​ដំណាក់​សុខាភិ​បាល​មូលដ្ឋាន​ទាំង​១០០​% សម្រេច​បទដ្ឋាន​ជាតិ​ស្ដីពី​សុខា​ភិ​បាល; ការងារ​បង្ការ​បង្រ្កាប​រោគឆ្លង​រាលដាល​ត្រូវបាន​ផ្ដុំកម្លាំង​ចាប់​ពី​ខេត្តរហូត​ដល់​មូលដ្ឋាន; រោគ​គ្រុន​ឈាម​កើនលើស​២ដងបើ​ប្រៀបធៀប​នឹង​រយៈពេល ដូចគ្នា​កាល​ពីឆ្នាំ​​ទៅ ឥឡូវបាន​ថយ​ចុះគួរ​ឲ្យកត់​សម្គាល់; រោគ​ពង​ដៃ ជើង​មាត់​ក៏​កើន​យ៉ាង​ខ្លាំង​ក្លា ប៉ុន្តែ​ត្រូវ​បាន​បង្រ្កាប​ទាន់​ពេល កាត់​បន្ថយ​បាន​៥៦%; រោគ​គ្រុន​ឈាម ថយ​ចុះ​៦១% រោគរា​ករូ​សថយចុះ​១,៥%​។ល។ ក្រៅពី​នោះ ផ្នែកសុ​ខាភិ​បាល​ខេត្តនៅ​ទាំង​បង្កើន​ការជំរុញ​យ៉ាងខ្លាំង​ក្លាស​ង្គមូ​បនី យកម្ម​សុខា​ភិបាល​តាមការ​ណែនាំ​របស់ក្រ​សួងសុខា​ភិបាល ព្រម​ទាំងជំរុញ​ទឹក​ចិត្ត និង​បង្ក​លក្ខណៈ​សម្បត្តិ​ជំនួយ​សកម្ម​ភាព​ផ្នែក​វិជ្ជា​ជីវៈពេទ្យ ឱសថឯក​ជន​អភិវឌ្ឍ​។ សព្វថ្ងៃ​ទូទាំង​ខេត្ត​មាន​មូល​ដ្ឋាន​ប្រ​កប​វិជ្ជា​ជីវៈ​ខាង​ពេទ្យ​ឯក​ជនចំនួន​៥៩៤​កន្លែង មូលដ្ឋាន​ប្រកប​វិជ្ជាជីវៈ​ខាង​ឱសថចំ​នួន​៧៩៧​កន្លែង​។ ប្រព័ន្ធ​អាជីវ​កម្ម​ឱសថ​ត្រូវ​បានពង្រីក​ទូទាំង​តំបន់​ជនបទ ធានាត​ម្រូវ​ការផ្គត់ផ្គង់​សេវាសុខា​ភិបាល​ប្រកប​ដោយ​គុណ​​ភាព រួមចំណែក​មួយភាគ​ធំក្នុង​ប្រព័ន្ធ​ការ​ពារ​ថែទាំនិ​ងបង្កើន​សុខ​ភាព​ជូន​ប្រ​ជាជន កាត់​បន្ថយ​កម្លាំង​សម្ពាធ​ឲ្យមន្ទីរ​ពេទ្យ​រដ្ឋថ្នាក់​លើ៕​

ប្រភព៖ ត្រឹងថាញនៀង(TTXVN) - ថាច់សេរី  

 

ចែករំលែកអត្ថបទ
ពាក្យគន្លឹះ
​ខេត្ត​កាម៉ាវ