សុខភាព សុខភាព

24/01/2017 - 08:29

ពង្រីកសុខាភិបាលមូលដ្ឋាន

រយៈពេលកន្លង ផ្នែកសុខាភិបាលខេត្តសុកត្រាំង បានផ្តោតការយកចិត្ត ទុកដាក់អនុវត្ត កសាងបទដ្ឋានសុខាភិបាលជាតិចំនួន១០។ មកទល់ ពេលនេះ ទូទាំងខេត្តសុកត្រាំង មាន៩៦/១០៩ឃុំ សង្កាត់ ទីប្រជុំជន សម្រេចលក្ខឋានជាតិស្តីពីសុខាភិបាល។ ផ្តើមពីនោះ បានឆ្លើយតបទៅ នឹងតម្រូវការថែទាំសុខភាពបឋមជូនប្រជាជនភូមិភាគ។ 

ដំ​ណាក់​សុខា​ភិ​បាល​ឡុង​ភូ សម្រេច​បទ​ដ្ឋាន​ជាតិ​ធា​នា​ឲ្យ​ការ​ពិ​និត្យ​ព្យា​បាល​ជំ​ងឺ​ជូន​ប្រ​ជា​ជន​។  

ឆ្លង​តាម​រយៈ​​នោះ ក្រោយ​​​ពី​​សម្រេច​​បទដ្ឋាន​​ជាតិ និង​សម្រេច​ក្រម​លក្ខ​ឋាន​ជាតិ​ស្តីពី​សុខា​ភិបាល​ឃុំ​នី​មួយ​ៗ តែង​មាន​ការវិវឌ្ឍន៍​យ៉ាង​សកម្មរាល់​ផ្នែក រាល់​ស​កម្ម​ភាព​ពិសេស​គឺបង្ក​បាននូវក្តី​ទុកចិត្ត​របស់​ប្រជា​ជន ទៅ​លើគុណ​ភាព សេវា​សុខា​ភិបាល​មូល​ដ្ឋាន សម្ភារៈ​ បរិក្ខារ​ពេទ្យ​និង កម្រិត​វិជ្ជា​របស់​កងជួរ​គ្រូពេទ្យ​ឃុំ។ គ្រូពេទ្យ​ត្រេវ​រ៉េត ប្រធាន​ដំ​ណាក់​សុខា​ភិ​បាល​ឃុំ​ឡុងភូ ស្រុក​ឡុង​ភូ ឲ្យ​ដឹង៖ "ដំណាក់​សុខា​ភិបាល​បាន​សម្រេច​បទដ្ឋានជាតិ​ចាប់ពី​ឆ្នាំ២០១២ រហូតដល់​សព្វ​ថ្ងៃ​។ អា​ស្រ័យ​ហេតុ​នោះ ដំ​ណាក់​សុខាភិ​បាល​ឃុំ ត្រូវ​បានផ្នែក​សុខា​ភិបាល​វិនិ​យោគ​ទុនគ្រ​ប់​គ្រាន់ ដើម្បី​បំ​ពាក់​បរិក្ខារ​ទំ​នើបៗ កង​ជួរ​គ្រូពេទ្យ​វេជ្ជបណ្ឌិត ត្រូវបាន​បណ្តុះ​បណ្តាល​ដើម្បី​លើក​កម្ពស់​មុខ​ជំ​នាញ ម្ល៉ោះ​ហើយ​គុណ​ភាពពិ​និត្យព្យា​បាល​ជំ​ងឺ កាន់​តែ​កើនឡើង​ពីមួយថ្ងៃ​ទៅមួយ​ថ្ងៃ។ ផ្តើមពី​នោះ បង្កបាន​នូវក្តី​ទុកចិត្ត​ពីប្រ​ជាជ​ន​"។ បងស្រីលី​ថាវ​ង្វៀន ទៅពិនិត្យ​ព្យាបាល​ជំងឺនៅ​ដំណាក់​សុខាភិបាល​ឃុំតឹង​ហឹង ស្រុក​ឡុង​ភូ ឲ្យដឹង៖ "កាល​ពីមុ​ន​នេះ ដំណាក់​សុខា​ភិបាល​មិន​ទាន់មាន​វេជ្ជ​បណ្ឌិត ចង់ឆ្លុះ​អេ​កូ ធ្វើ​តេស្ត​ឈាម​ម្តង​ៗ ត្រូវ​ធ្វើដំ​ណើរ​ទៅពេទ្យ​ថ្នាក់​លើ បង់​ខាត​ណាស់។ សព្វថ្ងៃ​ដំណាក់​សុខា​ភិបាល មាន​វេជ្ជ​បណ្ឌិត​ឯក​ទេស មាន​ម៉ា​ស៊ីន​ឆ្លុះ​អេកូ ធ្វើ​កោសល្យ​វិច័យ​បន្ទប់​ធ្មេញ​។ល។ យ៉ាង​គ្រប់​គ្រាន់​។ល។ ម្យ៉ាង​ទៀត​កម្មា​ភិបាល​ពេទ្យ​តែង​បម្រើ​ការងារ​អស់ពី​ចិត្ត​ពី​ថ្លើម ម្ល៉ោះ​ហើយមាន​ភាពងាយ​ស្រួលក្នុង​ការធ្វើ​រោគ​វិនិច្ឆ័យ។  នាង​ខ្ញុំមាន​ប័ណ្ណ​ធានារ៉ាប់​រងសុខា​ភិ​បាល អា​ស្រ័យ​ដោយ​រដ្ឋផ្តល់​ជូ​ន​ដោយ​ឥត​គិតថ្លៃ ពេល​ទៅដំ​ណាក់​សុខា​ភិបាលពិ​និត្យព្យា​បាល​ជំងឺ មិនសូវបង់​ខាត​ផង ហើយ​មាន​អារម្មណ៍នឹង​នរផ​ង"។

យោង​វេជ្ជបណ្ឌិត​ត្រឿង​ហ្វាយ​ផុង នាយកមន្ទីរ​សុខាភិ​បាល​ខេត្តសុក​ត្រាំង រយៈពេល​កន្លង ខេត្ត​តែង​ផ្តោត​ការយក​ចិត្ត​ទុកដាក់​ក្នុង​ការ​កសាង​ដំណាក់​សុខា​ភិ​បាល​ឃុំ សង្កាត់ ទីប្រជុំ​ជនដែល​សម្រេច​លក្ខឋាន​ជាតិ ខាង​សុ​ខា​ភិបា​ល ពិសេស​គឺតំបន់​មានជ​ន​រួមជាតិខ្មែរ​រស់នៅកុះករ​។ ដំ​ណាក់សុខា​ភិបាល​សម្រេច​បទដ្ឋាន​ជាតិ ហេតុ​នោះ ផ្នែក​សុខា​ភិ​បាល ក៏​បានផ្តុំ​កម្លាំង​វិនិយោគ​ទុនបំ​ពាក់​សម្ភារៈ​បរិក្ខារ​ពេទ្យ​ទំ​នើបៗ បណ្តុះ​បណ្តាល​ប្រភពធាន​ធនមនុស្ស​មានមុខ​ជំនា​ញ  ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​តម្រូវ​ការពិ​និត្យ​ព្យាបាល​ជំងឺ​ជូន​ប្រ​ជាជ​ន​។ ជាពិ​សេស នៅពេ​លសុ​ខា​ភិបាល​មូលដ្ឋាន​ត្រូវ​បាន​ធា​នា ឆ្លើយ​តប​តាមការថែ​ទាំសុខ​ភាព​បឋម នោះបាន​កាត់បន្ថយ​ការហួស​ចំណុះ​នៅមន្ទីរ​ពេទ្យ​ថ្នាក់​លើ។ ឆ្នាំ​២០​១៧ ខេត្តនឹង​បន្តការវិនិ​យោគទុន​កសាងដំណាក់​សុខា​ភិបាល ឃុំ សង្កាត់ ទីប្រជុំជន​មួយចំនួន​តាមទិស​ដៅសម្រេច​បទដ្ឋាន រួចផ្គត់ផ្គង់​បរិក្ខារ​ពេទ្យ​ទំនើប​ៗ បណ្តុះបណ្តាលវេជ្ជបណ្ឌិត​មុខ​ជំ​នាញ​ដើម្បី​បង្ក​បាន​នូវ​ក្តីទុក​ចិត្តពី​ប្រជាជន​ទៅលើគុណភាព​សេវាសុខាភិ​បាល​មូលដ្ឋាន​៕

យ្វីអាញ់-លីសៀ

 

ចែករំលែកអត្ថបទ