14/06/2016 - 16:17

ភាពផ្លាស់ថ្មីនៅបឹងទន្សា

បន្ទាប់​ពី​ច្រើន​ឆ្នាំ បាន​ទទួល​ផល​ពី​បណ្តា​គោល​ន​យោ​បាយ​សម្រាប់​ជន​រួម​ជាតិ​ភាគ​តិច​របស់​បក្ស រដ្ឋ ភូមិ​បឹង​ទន្សា ឃុំ​វៀង​អាង ស្រុក​ត្រឹង​ដេ ខេត្ត​សុក​ត្រាំង មាន​ភាព​ផ្លាស់​ថ្មី​សម្បូរ​សប្បាយ​។

  អា​ស្រ័យ​ក្នុង​ភូមិ​មាន​សា​លា​បឋម​សិក្សា កូន​ចៅមា​មី​ង​ខ្មែរ បាន​ទៅ​រៀន​គ្រប់​ៗរូ​ប រួម​ចំ​ណែក​បង្កើន​កម្រិត​ប្រ​ជា​បញ្ញា​នៅ​ភូមិ​ភាគ​។

 

តាម​ប្រ​សាសន៍​របស់​បង​ថាច់​ហ្វាង​ថេ លេ​ខា​សា​ខា​បក្ស​និង​ជា​ប្រ​ធាន​ភូមិ​បឹង​ទន្សា ភូមិ​បឹង​ទន្សា​មាន​ជន​រួម​ជាតិ​ខ្មែរ​រស់​នៅ​ជាង​៩៥%​មុន ឆ្នាំ​២០១២ អត្រា​គ្រួសា​រ​ក្រី​ក្រ​របស់​ភូមិ​ស្រូប​យក​អត្រា​ជាង​៣០​% ជីវ​ភាព​របស់​​​ប្រ​ជា​ជន​បង្អែក​លើ​ការ​ដាំ​ដុះ​និង​ធ្វើ​ស្រែ។​ ពីមុន​ការ​ធ្វើ​ដំ​ណើរ​ទៅ​មក និង​ដឹក​ជញ្ជូន​កសិ​ផល​របស់​មា​មីង​នៅ​ជួប​ការ​លំ​បាក​ច្រើន ពី​ព្រោះ​គ្មាន​ផ្លូវ​បេ​តុង​។ ពេល​បាន​រដ្ឋ​វិ​និ​យោគ​ទុន​ពី​កម្ម​វិ​ធី​១៣៥ រដ្ឋ​អំ​ណាច​ភូមិ ភាគ​បាន​ផ្តុំ​កម្លាំង​កសាង​ផ្លូវ​គមនា​គមន៍​ជន​បទ និង​ជីក​ស្តារ​ប្រ​ព័ន្ធ​ព្រែក​ប្រ​ឡាយ ដើម្បី​នាំ​ទឹក​សាប​បម្រើ​ការ​ផលិត​។ បង​ថាច់​ហ្វាង​ថេ ឲ្យ​ដឹង​៖ " អាស្រ័យ​គោល​ន​យោបាយ​រដ្ឋ​វិ​និ​យោគ​កសាង​ប្រ​ព័ន្ធ​ធា​រា​សាស្រ្តសម្រេច​​រួច​​រាល់​ជួយ​ឲ្យ​ប្រ​ជា​ជន​នឹង​នរ​ចិត្ត​ធ្វើ​ស្រែ ដាំ​ដំ​ណាំ​រួម​ផ្សំ ម្យ៉ាង​ទៀត ផ្លូវ​ ស្ពាន​ជន​បទ​អគារ​សិក្សា អគ្គិ​ស​នី ទឹក​ស្អាត​។ល។ ក៏​បាន​កសាង​សម្រេច​រួច​រាល់។​ 

ពិ​សេស គ្រួ​សារ​ក្រី​ក្រ​បាន​រដ្ឋ​ឧបត្ថម្ភ​ផ្ទះ ដី​សង់​ផ្ទះ ជំ​នួយ​ពូជ​ដំ​ណាំ​ពូជ សត្វ​ចិញ្ចឹម​។ល។ ម៉្លោះ​ហើយ​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​មាន​គ្រួ​សារ​ក្រី​ក្រ​ជា​ច្រើន​ឈាន​ឡើង​ចាក​ផុត​ពី​ភាព​ក្រី​ក្រ​។ បច្ចុ​ប្បន្ន អត្រា​គ្រួ​សារ​ធូរ​ធារ គ្រួ​សារ​មាន​បាន​របស់​ភូមិ​ស្រូប​អត្រា​ជាង​៧០%​ អត្រា​គ្រួ​សារ​ក្រី​ក្រ​នៅ​ក្រោម​១០​%"។ ក្រៅ​ពី​នោះ ភូមិ​ភាគ​នៅ​ទាំ​ង​ផ្គួ​បផ្សំ​គម្រោង​និង​កម្ម​វិ​ធី​នា​នា ដើម្បី​ជួយ​ឲ្យ​គ្រួ​សារ​ក្រី​ក្រ​អភិ​វឌ្ឍ​សេដ្ឋ​កិច្ច​ប្រ​កប​ដោយ​ចី​រ​ភាព​។ ពិ​សេស​ទម្រង់​រូប​ភាព​ចិញ្ចឹម​គោ​ទឹក​ដោះ នាំ​មក​ប្រ​សិទ្ធ​ភាព​សេដ្ឋ​កិច្ច​ខ្ពស់ ជួយ​ឲ្យ​គ្រួ​សារ​ក្រី​ក្រ​រាប់​រយ​ឈាន​ឡើង​ចាក​ផុត​ពី​ភាព​ក្រី​ក្រ​ដោយ​ចីរ​ភាព​។ ចាប់​ពី​ឆ្នាំ​២០១២​មក​ទល់​នឹង​បច្ចុ​ប្បន្ន មធ្យម​ភាគ​ជា​រៀង​រាល់​ឆ្នាំ ភូមិ​បឹង​ទន្សា​ពិ​និត្យ​ឲ្យ​គ្រួ​សារ​ក្រី​ក្រ​ពី​៦​ដល់​១០​គ្រួ​សារ បុល​ទុន​ចិញ្ចឹម​គោ​ទឹក​ដោះ ជា​មួយ​នឹង​កម្រិត​បុល​ជាង​៣០​លាន​ដុង​/គ្រួ​សារ​។ តាម​កា​​រ​ប៉ាន់​ស្មាន​របស់​ក​សិ​ករ​ជា​ច្រើន​នៅ​ទី​នេះ គ្រួ​សារ​ប្រ​ជា​ជន​នី​មួយ​ៗ​ឲ្យ​តែ​មាន​គោ​ទឹក​ដោះ​ត្រឹម​តែ​២​ក្បាល ជីវ​ភាព​មា​មីង​នឹង​បាន​ធូរ​ធា​រ​។

តួ​យ៉ាង​ដូច​បង​ថាច់​យៀង ជា​គ្រួ​សារ​ក្រី​ក្រ បន្ទាប់​ពី​បាន​បុល​ទុន​ចិញ្ចឹម​គោ​ទឹក​ដោះ ជីវ​ភាព​គ្រួសា​​រ​មាន​ចំ​ណូល​លំ​នឹង ម៉្លោះ​ហើយ​គ្រួសារ​បង​ចុះឈ្មោះ​សូម​ចាក​ផុត​ពី​ភាព​ក្រី​ក្រ។​ បង​ថាច់​យៀង ឲ្យ​ដឹង​៖ "អា​ស្រ័យ​បាន​រដ្ឋ​សង់​ផ្ទះ​ជូន ព្រម​ទាំង​ឲ្យ​បុល​ទុន​អា​ទិ​ភាព​ដើម្បី​ចិញ្ចឹម​គោ​ទឹក​ដោះ ទើប​គ្រួ​សារ​មាន​លក្ខណ​សម្បតិ្ត​អភិ​វឌ្ឍ​សេដ្ឋ​កិច្ច​។ បច្ចុ​ប្បន្ន គ្រួ​សារ​ខ្ញុំ​មាន​គោ​ទឹក​ដោះ​២​ក្បាល​មួយ​ក្បាល​ៗ ផ្តល់​ទឹក​ដោះ​មធ្យ​ម​ភាគ គោ​ជាង​១៥​គី​ឡូ​ក្រាម​/​ថ្ងៃ ជា​មួយ​នឹ​ង​ថ្លៃ​ល​ក់​ជាង​១២.០០០​ដុង​/គី​ឡូ​ក្រាម​។ គោ​ទឹក​ដោះ​ផ្តល់​ចំ​ណូល​ជា​រៀង​រាល់​ថ្ងៃ បូក​នឹង​ប្រាក់​ខែ​របស់​កូន​ៗ ដែល​ទៅ​ធ្វើ​កម្ម​ករ ឃើញ​ថា​ជីវ​ភាព​គ្រួ​សារ​ខ្ញុំ​បាន​ធូរ​ធារ​ជាង​មុន​ច្រើន ម្ល៉ោះ​ហើយ​គ្រួ​សារ​ខ្ញុំ​ចុះ​ឈ្មោះសូម​ចាក​ផុត​ពី​ភាព​ក្រី​ក្រ ដើម្បី​រដ្ឋ​បន្ត​ការ​ឧបត្ថម្ភ​ដល់​គ្រួសា​រ​ក្រី​ក្រ​ផ្សេង​ៗ​ទៀត​"។

បច្ចុ​ប្បន្ន នៅ​សង​ខាង​ផ្លូវ​បេ​តុង​ចូល​កាន់​ភូមិ​បឹង​ទន្សា ប្រ​ជា​ជន​កសា​ង​ផ្ទះ​ឥដ្ឋ​សម​រម្យ គ្មាន​នៅ​ផ្ទះ​ស្លឹក​ដូច​មុន​ទៀត​។ ជាង​នេះ​ទៅ​ទៀ​​តក្នុ​ង ភូមិ​មាន​សាលា​ប​ឋ​ម​សិក្សា​កុមារ​កាន់​ដៃ​គ្នា​ក្អាក​ក្អាយ​ឱប​សម្ពៀត​​ទៅ​សា​លា​រៀន​៕

យ្វី​អាញ​-មុ​នី

ចែករំលែកអត្ថបទ
ពាក្យគន្លឹះ
បង​ថាច់​ហ្វាង​ថេ