សុខភាព សុខភាព

07/02/2017 - 09:05

អនុវត្តល្អការងារថែទាំសុខភាពជូនប្រជាជន

ដំណាក់​សុខា​ភិបាល​ឃុំឡឹម​កៀក ស្រុកថាញ់​ទ្រី ខេត្តសុកត្រាំង អនុវត្ត​បានល្អ​ការ​ងារ​ថែ​ទាំសុខ​ភាព​ជូន​ប្រ​ជាជន បង្កបាន​ក្តីទុ​ក​ចិត្តដល់​អ្ន​ក​ជំ​ងឺ។ ពិសេស​ដំ​ណាក់​សុខា​ភិ​បាល​គឺជា​អង្គភាព​នាំ​មុខ​ក្នុង​ការ​បង្ការ​បង្ក្រាប​រោគ​ឆ្លង​រាល​ដាល​របស់​ស្រុក​។

កម្មា​ភិ​បាល​សុខា​ភិ​បាល​ឃុំ​ឡឹម​កៀក ពិនិត្យ​ព្យា​បាល​ជំ​ងឺ​ជូន​ប្រជា​ជន​។  

ប៉ុន្មាន​ឆ្នាំមុន​ៗ ដោយសារ​ជីវភាព​នៅ​ក្រ​លំ​បាក ប្រជា​ជន​មិន​សូវ​យក​ចិត្តទុក​ដាក់ដល់​ការថែ​ទាំសុខ​ភាពរបស់​ខ្លួននិង​គ្រួសារ​ទេ។​ ផ្តើម​ពី​នោះ បណ្តាល​ឲ្យរោគ​ឆ្លង​រាល​ដាល​មួយ​ចំ​នួន​កើត​ឡើង ពិសេស​គឺរោ​គ​គ្រុន​ឈាម។ ចំពោះ​ស្ថាន​ភាព​នោះ ដំណាក់​សុខា​ភិបាល​បាន​សហការ​ជា​មួយនឹង​រដ្ឋអំ​ណាច​ភូមិ​ភាគ​និង​សហការី​សុខាភិបាល​១៤​រូប ដែលនៅ​ប្រចាំ​ភូមិ​នី​មួយៗ ជំរុញ​យ៉ាង​ខ្លាំង​ក្លានូវ​ការផ្សព្វ​ផ្សាយចំ​ណេះដឹង​សុខា​ភិបាល ចលនា​ប្រជាជន ខ្នះខ្នែង​ចូល​រួមបង្កា​បង្ក្រាប​រោគ​ឆ្លង​រាល​ដាល​។ ទន្ទឹម​នឹងនោះ សហ​ការ​នឹងស្ថានីយផ្សាយ​សំឡេង​ឃុំផ្សព្វ​ផ្សាយ​ជា​រឿយៗ ដើម្បីប្រ​ជាជន​មានស្មារ​តីភ្ញាក់រ​លឹក​ក្នុង​ការបង្កា​រោគ​ឆ្លង​រាល​ដាល។ ក្រៅពី​នេះ ជារៀង​រាល់​ឆ្នាំ ដំណាក់​សុខា​ភិបា​ល​ថែម​ទាំង​រៀបចំ​កម្ចាត់​ដង្កូវ​ទឹកជាច្រើន​លើកនិងបាញ់ថ្នាំគីមី​ដើម្បីកម្ចាត់​មូសផង​ដែរ។ អាស្រ័យ​ហេតុនោះ ស្ថាន​ភាពរោគ​ឆ្លងរាល​ដាលបាន​កាត់​បន្ថយ​ពីមួយឆ្នាំទៅមួយ​ឆ្នាំ។ បងស្រី​លីធី​កេវ​យីម នៅ​ភូមិកៀកថាំង ឲ្យដឹង​៖ "ជីវ​ភាព​គ្រួសា​រ​ក្រ​លំបា​ក ម្ល៉ោះហើយ​នាងខ្ញុំ​ទៅធ្វើ​ការ​ឈ្នួល​ខួបប្រាំង​វស្សា មិនសូវ​យកចិត្ត​ទុកដាក់​រក្សា​អនា​ម័យ​ជុំវិញ​ផ្ទះ។ នៅពេល​កូនកើត​ជំ​ងឺ​គ្រុន​ឈាម កម្មា​ភិបាល​ពេទ្យ​ចុះ​ទៅដល់​ផ្ទះ​ផ្តល់​ពិគ្រោះ​ណែនាំ​ពី របៀប​បង្ការ​រោគឆ្លង​រាល​ដាល នាង​ខ្ញុំ​ក៏បាន​គ្រប​ពាង​ទឹក​អនាម័យ​ផ្ទះ​សម្បែង ស្អាត​បាត ឲ្យកូន​ដេក​ក្នុង​មុង ចម្អិន​ម្ហូប​អាហារ​ហ្មត់​ចត់​។ល។ ដើម្បី​ធានា​សុខភាព​ក្នុងក្រុម​គ្រួសារ​"។ តាមប្រ​សាសន៍​គ្រូពេទ្យ​ឡេធី​ហ័យ អនុប្រ​ធានដំណាក់​សុខាភិបាល​ឃុំជិត៣​ឆ្នាំម​កនេះ នៅភូមិ​សាស្រ្តឃុំ​ គ្មានកើត​សម្បុក​រោគគ្រុន​ឈាមទេ​;ឆ្នាំ​២០១៦ ទូទាំង​ឃុំកើត​​មាន​ជំងឺ គ្រុនឈាម​ប្រភេទ​ស្រាល​ចំ​នួន​៥​ករណី ហើយគ្មាន​ជំងឺ​ពងដៃ​ជើង​មាត់​ ។

ថ្វីត្បិតតែ​ជាឃុំតំ​បន់ឆ្ងាយ ប៉ុន្តែកម្មា​ភិបាល​ដំណាក់​សុខាភិបាល​បានប្រ​កបការងារ​ច្រើនឆ្នាំ មុខជំ​នាញ​រឹង​ប៉ឹង និងជិតដិត​ជាមួយនឹង​អ្នកជំងឺ ម្ល៉ោះហើយ​ដំណាក់​សុខាភិ​បាលបង្ក​បាននូវក្តីទុក​ចិត្តពីអ្នក​ជំងឺ។ បច្ចុប្បន្ន មធ្យមភាគ​ក្នុង​មួយថ្ងៃ​ដំណាក់​សុខាភិ​បាលពិនិត្យ​ព្យាបាល​ជំងឺ និងផ្តល់​ថ្នាំជាង​៧០លើក​នាក់​។ បងស្រីហ្វិញ​ធីហ្វា នៅភូមិ​កៀក​ឡើយ ឲ្យដឹង៖ "កម្មាភិ​បាលដំ​ណាក់​សុខា​ភិបា​ល​តែង​អស់ពី​ចិត្ត​បម្រើប្រ​ជា​ជន និយាយ​ស្តីរាក់​ទាក់ អ្នកចូល​ទៅពិនិត្យ​ព្យាបាល​មាន​ការ​នឹង​នរចិត្ត។ នាងខ្ញុំ​រងជំងឺស​ម្ពាធ​ឈាម​ខ្ពស់    ហេតុនេះ​២សប្តាហ៍​ម្តង ខ្ញុំតែងទៅ​ពិនិត្យជំងឺ​យកថ្នាំ​ផឹក ដើម្បី​លំនឹង​សម្ពាធ​ឈាម​។ ពេល​ទៅដ​ល់ពេទ្យ​ម្តងៗ តែងបាន​ណែនាំ​ពីរបៀប​ផឹ​ក​ថ្នាំ ការ​ហូប​ចុក សម្រាក​ប្រ​ជុំ​ជីវ​ភាព​ម្ល៉ោះ​ហើយ​សុខ​ភាព​បាន​ស្រួល​"។ គ្រូពេទ្យ​ឡេធី​ហ័យ អនុប្រ​ធា​ន​ដំ​ណាក់​សុខា​ភិ​បាល ឡឹម​កៀក ឲ្យ​ដឹង​៖ បច្ចុ​ប្បន្ន ថ្វីត្បិត​តែ​ដំណាក់​សុខាភិបាល​មិនទាន់​មាន​វេជ្ជបណ្ឌិត​ក៏​ពិត​មែន ប៉ុន្តែមជ្ឈមណ្ឌល​សុខា​ភិ បាល​ស្រុក ក៏បានចាត់​វេជ្ជ​បណ្ឌិត​ចុះទៅពិ​និត្យ​ព្យាបាល​២លើក/​សប្តាហ៍។ នេះគឺជា​ឱកាស​ដើម្បី​ជួយ​ដំណាក់​សុខា​ភិ​បាល អនុវត្ត​បានល្អជាង​ទៀត​នូវការងារ​ពិនិត្យព្យាបាលជំ​ងឺជូន​ប្រ​ជាជន​៕

លីធាន-លីសៀ

 

ចែករំលែកអត្ថបទ
ពាក្យគន្លឹះ
បងស្រីហ្វិញ​ធីហ្វា