ច្បាប់-គោលនយោបាយ ច្បាប់-គោលនយោបាយ

22/06/2016 - 08:18

រីករាយពេលមានផ្លូវគមនាគមន៍

តឹង​ហុង​ជា​ឃុំ​ក្រី​ក្រ​មួយ​របស់​ស្រុក​ទីវ​កឹង ខេត្ត​ត្រា​វិញ មានជន​រួម​ជាតិ ខ្មែរ​រស់​នៅ​កុះ​ករ​ស្រូប​អត្រា​ជាង​៤០,៥៤​%។ ដោយ​បាន​ការ​យក​ចិត្ត​ទុក​ដាក់​របស់​បក្ស​និង​រដ្ឋ ឃើញ​ថា​ជីវ​ភាព​ជន​រួម​ជាតិ​ខ្មែរ​នៅ​ទី​នេះកាន់​តែ​មាន​ភាព​ប្ដូរ​ផ្លាស់  ពិ​សេស​ពេល​ប្រ​ព័ន្ធ​ផ្លូវ​គមនា​គមន៍​ជន​បទ បាន​វិ​និ​យោគ​ក​សាង​រួច​រាល់ ជា​កម្លាំង​ចល​ករក្នុង​ការ​អភិ​វឌ្ឍន៍​សេដ្ឋ​កិច្ច​-សង្គម រួម​ចំ​ណែក​កាត់បន្ថយ​ភាព​ក្រី​ក្រនៅ​ភូមិ​ភាគ​។

 ផ្លូវ​គម​នា​គមន៍​ជន​បទ​នៅ​ភូមិ​ព្រែក​លប​ឃុំ​តឹង​ហុង​។

 

ថ្វី​បើ​ជា​ភូមិ​សាស្រ្ត​ឋិត​នៅ​តំ​បន់​ជ្រៅ មាន​ព្រែក​ប្រ​ឡាយ​ខ្វាត់​ខ្វែង​ក៏​ដោយ ប៉ុន្តែ​បក្ខ​ភាគ​រដ្ឋ​អំ​ណាច​និង​ប្រ​ជា​ជន​បាន​ផ្ដុំ​កម្លាំង​រួម​ចំ​ណែក​យ៉ាង​ស​កម្ម​ក្នុង​កា​រ​វិ​និ​យោគ​ក​សាង​ក្នុង​នោះ​ផ្លូវ​គមនា​គមន៍​ត្រូវ​បាន​អាទិ​ភាព​យក​ចិត្ត​ទុក​ដាក់​អនុ​វត្ត​ក​សាង​។  លោក​កេវ​ក្វឹក​វៀត  អ​នុ​លេ​ខា បក្ស​ឃុំ​តឹង​ហុង ឲ្យ​ដឹង​៖ "ដោយ​កំ​ណត់​ច្បាស់​ផ្លូវ​គមនា​គមន៍​ជា​កត្តា​សំ​ខាន់​ក្នុង​ការ​កសា​ង​ជន​បទ​ថ្មី ព្រោះ​វា​ជា​ចរន្ត​ជួយ​ឲ្យ​សេដ្ឋ​កិច្ច-សង្គម មាន​ជំ​ហាន​អភិ​វឌ្ឍ។ ផ្ដើម​ពី​ឃុំ​តំប​ន់​ជ្រៅ មិន​ជឿន​លឿន​លំ​បាក ប៉ុន្តែឃុំ​តឹង​ហុង​បាន​ទទួល​ស្គាល់​ជា​ឃុំ​ជន​បទ​ថ្មី​នៅ​ឆ្នាំ​២០១៤។ ថ្វី​ត្បិត​ជា ឃុំ​តំ​បន់​ជ្រៅមាន​ព្រែក​ប្រ​ឡាយ​ខ្វាត់​ខ្វែង ហើយ​មាន​ភូមិ​មួយ​ចំ​នួន​ឋិត​នៅ​កណ្ដាល​វាល បង្ក​ភាព​លំ​បាក​ក្នុង​ការ​អនុវត្តន៍​លក្ខ​ឋាន​គមនា​គមន៍ អា​ស្រ័យ​ហេតុ​នោះ យើង​ខ្ញុំ​បាន​ដាក់​ចេញ​វិ​ធាន​ការ​ជាក់​ស្ដែង ជម្រុញ​យ៉ាង​ខ្លាំង​ក្លាការ​ងារ​ចលនា ផ្សព្វ​ផ្សាយ​បញ្រ្ជាប​ដល់​ប្រ​ជា​ជន បង្ក​បាន​នូវ​ការ​ឯក​ភាព​ខ្ពស់ក្នុង​ការ​ចលនា​កម្លាំង​ប្រ​ជា​ជន ក​សាង​តាម​គោល​លំ នាំ​"រដ្ឋ​និង​ប្រ​ជា​ជន​រួម​គ្នា​កសាង​"។ មក​ទល់​ពេល​នេះ នៅ​លើ​ភូមិ​សាស្រ្ត ឃុំ​តឹង​ហុង​មាន​ប្រ​ព័ន្ធ​ផ្លូវ​គមនា​គមន៍​ត​ភ្ជាប់​គ្រប់​ភូមិ​"។

ប្រ​ជាជ​ន​នៅទី​នេះមាន​មោទ​ន​ភាព​យ៉ាង​ខ្លាំង នៅពេល​ផ្លូវ​គមនា​គមន៍ ត្រូវ​បា​ន​វិនិ​យោគ​កសាង​ក្រាល​​​កៅ​ស៊ូ​រឹង​មាំ​ធំ ទូលាយ​ត្រង់​រលេញ​បង្ក​ជាបុព្វ​បទ​ជម្រុញ​កសាង​ភូមិ​ស្រុក​កាន់​តែ​មាន​សន្ទុះ​រីក​ចម្រើន​។ ព្រះ​តេជ​ព្រះគុណ​គឹម​សំ​អឿន ព្រះ​ចៅ​អធិ​ការ​វត្ត​សុវណ្ណ​និគ្រោធ (ជ្រៃ​ភេ) ពិត​ឲ្យដឹ​ង​៖ "ប៉ុន្មាន​ឆ្នាំ​មក​នេះ ឃើញថា​ជីវ​ភាព​របស់​មា​មីង​ពុទ្ធ​បរិ​ស័ទ នៅតឹង​ហុង​មាន​ការ​ផ្លាស់​ប្ដូរ​ច្រើន ពិសេស​ចាប់​ពី​មាន​ផ្លូវ​គមនា​គមន៍ មុខ​មាត់​ភូមិ​ស្រុក​ពីមួយ​ថ្ងៃទៅ​មួយ​ថ្ងៃកាន់​តែស្រ​ស់​បស់ កិច្ច​ការ​រក​ទ​ទួល​ទាន ការ​ប្រ​ជុំ​ជីវ​ភាព​សង្គម​មាន​ភាព​ងាយ​ស្រួល ដូច​ជា​ការ​ដឹកជញ្ជូន​ក​សិ​ផល ក្មេង​ៗ​ទៅ​សា​លា​រៀន  ប្រ​ជា​ជន​ក្នុង​ភូមិ​ទៅ​ធ្វើ​ការ​នៅក្រុម​ហ៊ុន​ម៉ី​ផុង អាច​បើក​បរ​ម៉ូ​តូ​ទៅ​មក​មិន​បាច់​ជួល​ផ្ទះ​សំ​ណាក់ កាត់​បន្ថយ​បាន​ការ​ចំ​ណាយ រួម​ចំ​ណែក​លើក​ស្ទួយ​សេដ្ឋកិច្ច​គ្រួ​សារ​។ ពិ​សេស​ដល់​ថ្ងៃ​សីល​ម្ដង​ៗពុ​ទ្ធ​បរិស័ទ​មក​វត្ត​ដោយ​ម៉ូ​តូ មិន​ដើរ​លុយ​ភក់ ដូច​ពី​មុន អា​ត្មាភាព​មាន​មោទ​ន​ភាព​ក្រៃ​លែង​នៅ​ពេល​ឃើញ​ភូមិ​ស្រុក យើង​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​កាន់​តែ​ផ្លាស់​ថ្មី​"។ ចំ​ណែក​បង​ស្រី​ថាច់​ធី​ចិន្តា នៅ​ភូមិ​ព្រែក​លប (តឹង​ហុង​) បើក​ហាង​លក់​គ្រឿង​ទេស ឲ្យ​ដឹង​ដោយ​ក្ដី​រីក​រាយ​៖ "ប្រ​ជា​ជន​យើង​ខ្ញុំ​ត្រេក​អរ​ខ្លាំង​ណាស់ នៅ​ពេល​មាន​ផ្លូវ​កៅស៊ូ​​ល្អ​ស្អាត ធំ​ទូ​លាយ រឹង​មាំ ដូច្នេះ​បង្ក​​លក្ខណ​សម្បត្តិ​ងាយ​ស្រួល​ក្នុង​ការ​រក​ស៊ី​លក់​ដូរ​ស្រូវ​លក់​បាន​ថ្លៃជាង បើ​ប្រៀប​នឹង​ដឹក​ជញ្ជូន​តាម​ផ្លូវ​ទូក​ដូច​មុន​នេះ។ ឥឡូវ​ទៅ​ណាម​ក​ណា​បើ​ក​បរ​ម៉ូ​តូ មិន​បាច់​ទូក​ក្ដារ​ដូច មុន​ទៀត​ហើយ​ការ​ងារ​លក់​ដូរ​របស់​ខ្ញុំ​ក៏​មាន​ភាព​ងាយ​ស្រួល​ជាង​មុន ឯ​កូន​ប្រុស​ខ្ញុំ​បើក​ហា​ង​ជួស​ជុល​ម៉ូ​តូ រក​ស៊ី​កាក់​កប​ណាស់​ដែរ​"។

លោក​ថាច់​ដាង អ្នក​មាន​ប្រ​ជា​ប្រិយ​ភាព​របស់​ភូមិ ឲ្យ​ដឹង​៖ "មុន​នេះ តឹង​ហុង​ជា​ឃុំ​ក្រី​ក្រ ជីវ​ភា​ព​ប្រ​ជា​ជន​ផ្អែក​លើ​ដំ​ណាំស្រូវ​តែ​ម្យ៉ាង អា​ស្រ័យ​គ្មាន​ផ្លូវ​ដឹក​ជញ្ជូន​ហេតុ​នេះ​កសិ​ផល​លក់​តម្លៃ​ទាប​។ បច្ចុ​ប្បន្ន ដោយ​បាន​ការ​យក​ចិត្ត​ទុក​ដាក់​របស់​បក្ស រដ្ឋ វិ​និ​យោគ​កសាង​ផ្លូវ​គម​នា​គមន៍ ជន​បទ​ដូច្នេះ ប្រ​ជា​ជន​សា​ទរ​និង​គាំ​ទ្រ​ពេញ​ទំ​ហឹង ក្នុង​ការ​បរិច្ចាគ​ដី​ដំ​ណាំ​ឈើ​ហូប​ផ្លែ កម្លាំង​ពល​កម្ម ដើម្បី​រួម​ជា​មួយ​នឹង​រដ្ឋ​អំ​ណាច​ភូមិ​ភាគ ធ្វើ​ឲ្យ​សុក្រឹត​ប្រ​ព័ន្ធ​គមនា​គមន៍។ មាន​ផ្លូវ​រឹង​មាំ​ស្រួល​បួល ការ​លក់​ដូរ​ដំ​ណាំ​ក​សិ​ផល​គ្រប់​ប្រ​ភេទ​មាន​ភាព​ល្អ​ប្រ​សើរ​ជាង ផ្ដើម​ពី​នោះ​ជីវ​ភាព ប្រ​ជា​ជន​មាន​ជំ​ហាន​រីក​ចម្រើន អត្រា​គ្រួ​សារ​ក្រី​ក្រ​ថយ​ចុះ​ជា​លំ​ដាប់​ផ្ទះ​ឥដ្ឋ​សម​រម្យ កសាង​បន្ត​បង្អួត​សម្រស់​ជន​បទ​ថ្មី"។

សម្រេច​បាន​លទ្ធ​ផល​ដូច​ពោល​ខាង​លើ  ដោយ​ការ​ខ្នះ​ខ្នែង​របស់​រដ្ឋ​អំ​ណាច​ភូមិ​ភាគ​គ្រប់​លំ​ដាប់​ថ្នាក់ និង​ប្រសិទ្ធ​ភា​ព​នៃ​ការចលនា​ផ្សព្វ​ផ្សាយ លើក​កម្ពស់​ការ​យល់​ដឹង​របស់​ប្រ​ជា​ជន​កាន់​តែស៊ី​ជម្រៅ។​ ម្យ៉ាង​ទៀត វាជា​កត្តា​ដ៏​សំខា​ន់​ក្នុង​ការ​អភិវឌ្ឍន៍​សេដ្ឋកិច្ច​សម្រាប់​ប្រ​ជាជន​នៅ​លើភូមិ​សាស្រ្ត ពេល​ហេដ្ឋា​រចនា​សម្ព័ន្ធ​និ​យាយ​រួម ផ្លូវ​គមនា​គមន៍និ​យាយ​ដោយ​ឡែក ត្រូវ​បាន​កសាង​យ៉ាង​ត្រឹម​ត្រូវ​នឹង​បង្ក​ជាកម្លាំង​ចល​ករក្នុង​ការ​អភិវឌ្ឍន៍សេដ្ឋកិច្ច​-សង្គម ញាំុ​ង​ឲ្យមុខ​មាត់​តំ​បន់​ជន​បទ​កាន់​​តែ​ស្រស់​បំ​ព្រង​៕

អត្ថ​បទ​-រូប​ថតៈ ពេជ្រ​សឿន

 

 

 

ចែករំលែកអត្ថបទ
ពាក្យគន្លឹះ
លោក​ថាច់​ដាង