ច្បាប់-គោលនយោបាយ ច្បាប់-គោលនយោបាយ

28/06/2016 - 14:24

ថើយស្វឹងផ្លាស់ថ្មី

ជីវ​ភាព​របស់​ជន​រួម​ជាតិ​ខ្មែរ​នៅ​ឃុំ​ថើយ​ស្វឹង ស្រុក​កើ​-ដ ក្រុង​កឹង​ធើ មាន​ការ​ផ្លាស់​ថ្មី​យ៉ាង​ច្រើន អា​ស្រ័យ​គោល​ន​យោ​បាយ​វិ​និ​យោគ​ដោយ​ឡែក​របស់​រដ្ឋ​សម្រាប់​ជន​រួម​ជាតិ​ខ្មែរ​ក្នុង​រយៈ​ពេល​កន្លង​។

 សិស្សានុសិស្​សជន​ជាតិខ្មែ​រ​ទៅ​សា​លា​រៀន​។

 

នៅ​សង​ខាង​ផ្លូវ​ចូល​ទៅ​កាន់​ឃុំ​ថើយ​ស្វឹង មា​មីង​ដាំ​ផ្កា​ល​​ម្អ​ដូច​ជា​ផ្កា​រំ យោល​ផ្កា​ម៉ោង​ដប់​ជា​ដើម​។ បង​ស្រី​ថាច់​ធី​ហុង ផ្ទះ​នៅ​ជិត​មជ្ឈ​មណ្ឌល ឃុំ​ថើយ​ស្វឹង ឲ្យ​ដឹង​៖​"​ ពី​មុន​ផ្លូវ​ចូល​ផ្ទះ​ខ្ញុំ​ត្រូវ​ដើរ​ព័ទ្ធ​ពី​ឃុំ​ថើយ​ដុង ទើប​ចូល​មក​បាន​។ បច្ចុ​ប្បន្ន អា​ស្រ័យ​បាន​រដ្ឋ​កសាង​ផ្លូវ​កៅ​ស៊ូ​ពី​មជ្ឈ​មណ្ឌល​​ស្រុក​កើ​-ដ ឆ្ពោះ​ទៅ​ឃុំ​ថើយ​ស្វឹង​ឆ្លង​កាត់​ដី​របស់​នាង​ខ្ញុំ ម៉្លោះ​ហើយ​គ្រួ សារ​នា​ង​ខ្ញុំ​បាន​រុះ​រើ​ផ្ទះ​ពី​មាត់​ព្រែក​មក​សង់​លើ​មាត់​ថ្នល់ ដើម្បី​ងាយ​ស្រួល​ក្នុង​ការ​ធ្វើ​ដំ​ណើរ​និ​ង​បើក​ហាង​លក់​ដូរ​រក​ប្រាក់​ចំ​ណូល​បន្ថែម​" ។ និ​យាយ​ថា​រក​ប្រាក់​ចំ​ណូល​បន្ថែម តាម​ពិ​ត​ទៅ​ប៉ុន្មាន​ឆ្នាំ​កន្លង​ហាង​លក់​នៅ​មាត់​ផ្លូវ​តូច​មួយ​នេះ ជា​ប្រ​ភព​ចំ​ណូល​ចម្បង​សម្រាប់​គ្រួ​សារ​បង​ស្រី លំ​នឹង​ជីវ​ភាព​។ បង​ស្រី​ហុង ឲ្យ​ដឹង​ដោយ​ក្តី​រីក​រាយ​៖" ហាង​តូច​មួយ​នេះ អាច​ផ្តល់​ប្រាក់​ចំ​ណូល​ដល់​គ្រួ​សារ​នាង​ខ្ញុំ​រៀង​រាល់​ថ្ងៃ ចំ​ណែក​ប្រាក់​ចំ​ណូល​បាន​មក​ពី​ការ​ធ្វើ​ស្រែ នា​ង​ខ្ញុំ​ទុក​សម្រាប់​ថ្ងៃ​ក្រោយ​សង់​ផ្ទះ​ "​។

តាម​បង​ហ្វិ្វញ​កាវ​មិញ អនុ​ប្រ​ធាន​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ឃុំ​ថើយ​ស្វឹង អា​ស្រ័យ​គោល​ន​យោ​បាយ​ពិ​សេស​សម្រាប់​ជន​រួម​ជាតិ​ខ្មែរ ឃុំ​បាន​កសាង​សម្រេច​ផ្លូវ​បេ​តុង​ចំ​នួន​៨.៧៧០​ម៉ែត្រ ត​ភ្ជាប់​ពី​ភូមិមួយ​ទៅ​ភូមិ​មួយ​និង​ពី​ភូមិ​ទៅដ​ល់មជ្ឈមណ្ឌល​ឃុំ ក្នុង​នោះ​ជំ​នួយ​ទាំង​១០០%​ ដល់​គ្រួ​សារ​ជន​រួម​ជាតិ​ខ្មែរ​ដែល​មាន​ជីវ​ភាព​ក្រី​ក្រចំ​នួន​១២១​​គ្រួសារ  គ្មាន​ទុន​ប​ដិ​ភាគ​។ ពិ​សេស​គឺ ដង​ផ្លូវ​បេ​តុង​ជាង​៥.០០០ម៉ែត្រ នោះ​បាន​ឆ្លង​កាត់​ភូមិ​ថើយ​ត្រឿង​១ និង​ថើយ​ត្រឿង​២ ភូមិ​ទាំង​ពីរ​មាន​ជន​រួម​ជាតិ​ខ្មែរ​រស់​នៅ​កុះ​ករ​បំ​ផុត​របស់​ឃុំ។​ ពូ​ថាច់​ផល នៅ​ភូមិ​ថើយ​ត្រឿង​១ ឲ្យ​ដឹង ដោយ​ក្តី​រីក​រាយ" បច្ចុ​ប្បន្ន កាល​បើ​ក្នុង​គ្រួ​សារ​មាន​អ្នក​ឈឺ​ថ្កាត់​ម្តង​ៗ គឺ​កូន​ខ្ញុំ​យក​ម៉ូ​តូ​ឌុប​ទៅ​កាន់​ដំ​ណាក់​សុ​ខា​ភិ​បាល​ពិ​និត្យ​ភ្លាម ពី​ព្រោះ​ខ្ញុំ​បាន​រដ្ឋ​ជូន​ប័ណ្ណ​ធា​នា​ហា​និ​ភ័យ​សុ​ខា​ភិ​បាល​។ ផ្លូវ​កសាង​បាន​រ​លូន ដូច្នោះ ពេល​មាន​កូន​ចៅ​ទៅ​រៀន​ងាយ​ស្រួល​យើង​ខ្ញុំ​មាន​ការ​នឹង​នរ​ចិត្ត​ណាស់ មិន​ខ្លាច​ពួក​វា​ដួល​រអិល​ធ្លាក់​ព្រែក​ធ្លាក់​ស្ពាន​ទៀត​ទេ​។ មុន​នេះ រដ្ឋ​បាន​ជំ​នួយ​ផ្ទះ​នៅ សព្វ​ថ្ងៃ​រដ្ឋ​គិត​គូរ​ការ​ងារ​ទាំង​នេះ​ទៀត ដូច្នេះ​យើង​ខ្ញុំ​អរ​គុណ​រដ្ឋ​ខ្លាំង​ណាស់​" ។

 

តាម​ប្រ​សាសន៍​បង​ហ្វិ្វញ​កាវ​មិញ ឃុំ​ថើយ​ស្វឹង​បាន​បង្កើត​ឡើង​ផ្អែក​លើ​មូល​ដ្ឋាន​ចែក​ចេញ ពី​ឃុំ​ថើយ​ដុង​ក្នុង​ឆ្នាំ​២០០៩ ទូ​ទាំង​ឃុំ​មាន​១.៧៣០​គ្រួ​សារ ក្នុង​នោះ មាន​គ្រួ​សារ​ជន​ជាតិ​ខ្មែរ​ចំ​នួន​៥៤០ ស្រូប​យក​អត្រា​៣១,៥៦​%។ នេះ​ជា​ឃុំ​មួយ​ក្នុង​ចំ​ណោម​ឃុំ​ដែល​មាន​ជន​រួម​ជាតិ​ខ្មែរ​រស់​នៅ​កុះករ​បំ​ផុត​របស់​ក្រុង​កឹងធើ។​ ពេល​ទើប​តែ​ចែក​ឃុំ​ថើយ​ស្វឹង​ពេល នោះ​មិ​​ន​ទាន់​មាន​សាលា​ម​ត្តេយ្យ មិន​ទាន់​មាន​ដំ​ណាក់​សុ​ខា​ភិបាល​មិន​ទាន់​មាន​ទី​ស្នាក់​ការ​នៃ​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ឃុំ​។ល។ បច្ចុ​ប្បន្ន ហេ​ដ្ឋា​រចនា​សម្ព័ន្ធ​មូល​ដ្ឋាន​របស់​ថើយ​ស្វឹង​បាន​លំ​នឹង​បន្ទាប់​ពី​ដំ​ណាក់​សុ​ខា​ភិ​បាល​ឃុំ បាន​ក​សាង​ថ្មី​សម្រេច​បទ​ដ្ឋាន​ជាតិ សា​លាមត្តេយ្យ​បាន​កសាង​ថ្មី​ដោយ​ស​រុប​ថ​វិ​កា​ជាង​២០ពាន់​លាន​ដុង ក៏​សម្រេច​បទ​ដ្ឋាន​មជ្ឈ​មណ្ឌល​រដ្ឋ​បាល​ឃុំ បាន​កសាង​ថ្មី​ធា​នា​ឲ្យ​ការ​កំ​ណែ​ទម្រង់​រដ្ឋ​បាល មាន​ភាព​ងាយ​ស្រួល​។ល។ ជា​មួយ​នឹង​លក្ខណ​សម្បត្តិ​ដូច​បច្ចុ​ប្បន្ន ជឿ​ជាក់​ថា រយៈ​កាល​ខាង​មុខ​ជីវ​ភាព​របស់​ជន​រួម​ជាតិ​ខ្មែរ​ឃុំ​ថើយ​ស្វឹង​កាន់​តែ​មាន​ការ​អភិ​វឌ្ឍ​ន៍៕

ហា​ថាញ់ - សុ​ផល

ចែករំលែកអត្ថបទ
ពាក្យគន្លឹះ
បង​ហ្វិ្វញ​កាវ​មិញ