08/03/2016 - 10:19

សមណសិស្ស៥១អង្គប្រឡងយកសញ្ញាបត្របាលីរងនិងធម្មវិន័យឯ

គណៈ​រៀប​ចំ​ជូន​រង្វាន់​ដល់​សមណ​សិស្ស​ដែល​សម្រេច​លទ្ធ​​ផល​ខ្ពស់​ក្នុង​ពិ​ធី​ប្រ​ឡង​។ 

 សមា​គមសាម​គ្គី​ព្រះ​សង្ឃ​សេ្ន​ហា​ជាតិ​ខេត្ត​សុក​ត្រាំង ទើប​តែ​ស​ហ​ការ​នឹង​កា​រិ​យា​ល័យ​អប់​រំ​និង​បណ្តុះ​បណ្តា​ល​ស្រុក​ត្រឹង​ឌេ រៀប​ចំ​ពិ​ធី​ប្រ​ឡង​យក​សញ្ញា​បត្រ​បា​លី​រង និង​ធម្ម​វិ​ន័យ​ឯក​ឆ្នាំ​សិក្សា​២០១៥​-២០១៦​។ ក្នុង​ស​ម័យ​ប្រ​ឡង​ឆ្នាំ​នេះ មាន​សម​ណ​សិស្ស​៦០​អង្គ​ចូល​រួម​ប្រ​ឡង​ក្នុង​នោះ ថ្នាក់​បា​លី​រង​មាន​សម​ណ​សិស្ស​៥០​អង្គ និង​ធម្ម​វិ​ន័យ​ឯក​មាន​សមណ​សិស្ស​១០​អង្គ មក​ពី​វត្ត​បឹង​ភ្នៀត ( ឃុំ​លីវ​ទូ) វត្ត​សិ​រី​តា​ម៉ឺន (ឃុំ​វៀង​អាង-ស្រុក​ត្រឹង​ឌេ) វត្ត​ស្រ​ឡូង ឃុំ​ដាយ​តឹម វត្ត​បាយ​ឆៅ ឃុំ​ថាម​ដូង វត្ត​ព្រែក​អណ្តើក ឃុំ​ថាញ់​ភូ (ស្រុក​មី​ស្វៀង​) ។ល។ ថ្នាក់​បា​លី​រង សមណ​សិស្ស​ប្រ​ឡង​បណ្ដា​វិញ្ញាសា មាន​ដូច​៖ ប្រែ​ធម្ម​បទ វេយ្យា​ករណ៍​បា​លី សរ​សេរ​តាម​អាន វិ​ន័យ ពុទ្ធ​ប្រ​វត្តិ និងប្រ​វត្តិ​អ៊ំ​ហូ គ​ណិត​វិ​ទ្យា​និង​ភា​សា​វៀត​។  ចំ​ណែក​ថ្នាក់​ធម្ម​វិ​ន័យ  ឯក​មាន​វិញ្ញា​សា​៖ ព្រះ​អភិ​ធម្ម វេយ្យា​ករណ៍​ខ្មែរ សរ​សេរ​តាម​អាន ពុទ្ធ​ប្រ​វត្តិ និង​ប្រ​វត្តិ​អ៊ំ​ហូ វិ​ន័យ គ​ណិត​វិ​ទ្យា និង​ភា​សា​វៀត​។ លទ្ធ​ផល​មាន​សមណ​សិស្ស​ប្រ​ឡង​ជាប់​៥១​អង្គ ក្នុង​នោះ ថ្នាក់​បា​លី​រង​៤៤​អង្គ​និង​ថ្នាក់​ធម្ម​វិ​ន័យ​ឯក​៧​អង្គ​៕

លីធានៈ សុផល

 

ចែករំលែកអត្ថបទ
ពាក្យគន្លឹះ
ខេត្ត​សុក​ត្រាំង