05/07/2016 - 10:51

ព្រួតដៃកសាងជនបទថ្មី

ជា​ឃុំ​មាន​ជន​រួម​ជា​តិ​ខ្មែរ​រស់​នៅ​ជាង​៤០% រយៈ​ពេល​កន្លង មា​មីង​ខ្មែរ​នៅ​ឃុំតឹ​​ង​ម៉ី ស្រុក​ត្រា​អូង ខេត្ត​វិញ​ឡុង មិន​ត្រឹម​តែ​ខំ​ប្រឹង​អភិ​វឌ្ឍ​ផ​លិត​កម្ម ដើម្បី​បង្កើន​ចំ​ណូល​លើក​ស្ទួយ​សេដ្ឋ​កិច្ច​គ្រួ​សារ​ប៉ុណ្ណោះ​ទេ នៅ​ទាំង​ខ្នះ​ខ្នែង​ព្រួត​ដៃ​​រួម​កម្លាំង​ជា​មួយ​នឹង​រដ្ឋ​កសាង​ជន​បទ​ថ្មី​ទៀត​ផង​។ 

 ដងផ្លូវខេត្ត​លេខ​៩០៧​នៅ​ឃុំ​តឹង​ម៉ី​នា​បច្ចុប្បន្ន។

 

ឃុំ​តឹង​ម៉ី បច្ចុប្បន្ន​មាន​គ្រួ​សារ​ប្រ​ជា​ជនរ​ស់​នៅជា​ង​៣.០០០​គ្រួ​សារ ក្នុងនោះ មាន​ជន​រួម​ជាតិ​ខ្មែរ​ប្រមា​ណ១​.២០០​គ្រួសា​រ​។ ឆ្នាំ​២០១១ ឃុំ​កៀរ​គរ​រាល់​ប្រ​ភព​កម្លាំង​ចូល​រួម​កសាង​ជន​បទ​ថ្មី​។ ពិ​សេស ពេល​សំ​ណង់​ផ្លូវ​ខេត្ត​លេខ​៩០៧​ប្រ​វែង​​៦​គី​ឡូ​មែត្រ ចាប់​ពី​ផ្លូវ​ជាតិ​លេខ​៥៤​ដល់​ឃុំ​ត្រា​កូង កាត់​ទ​ទឹង​មជ្ឈ​មណ្ឌ​ឃុំ​តឹង​ម៉ី ត្រូវ​បាន​កសាង​សម្រេច​រួច​រាល់​។ សំ​ណង់​នេះ មាន​គ្រួ​សារ​ជន​រួម​ជាតិ​ខ្មែរ​ជា​ច្រើន​នៅ​ឃុំ​តឹង​ម៉ី​ស្ម័គ្រ​ចិត្ត​បរិ​ច្ចាគ​ដី កម្លាំង​ពល​កម្ម ដើម្បី​កសាង​ផ្លូវ​គម​នា​គមន៍​ជន​បទ​ត​ភ្ជាប់​ភូមិ ឃុំ បាន​ប្រ​ជា​ជន​ខ្នះ​ខ្នែង​ចូល​រួម​គាំ​ទ្រ​រួម​ចំ​ណែក​អនុ​វត្ត​ដោយ​ប្រ​សិទ្ធ​ភាព​នូវ​ការ​កសាង​ជន​ប​ទ​ថ្មី​។ លោក​សេី​ុង​អាង នៅ​ភូមិ​ព្រែក​និស្ស័យ ឲ្យ​ដឹង​៖ "ទោះ​បី​ស្ថាន​ភាព​គ្រួសា​​​រ​នៅ​ជួប​ការ​លំ​បាក​ច្រើន​ក៏​ដោយ ដើម្បី​ប្រ​យោជន៍​រួម​គ្រួ​សារ​ខ្ញុំ​ស្ម័គ្រ​ចិត្ត​បរិច្ចាគ​ដី​៥០០​ម៉ែត្រ​កា​រ៉េ​ធ្វើ​ផ្លូវ​។ ពេល​រដ្ឋ ចលនា​ធ្វើ​ផ្លូវ​គ្រួ​សារ​ខ្លះ​រួម​វិ​ភាគ​ទាន​ប្រាក់​ខ្លះ​រួម​កម្លាំង​ពល​កម្ម ដើម្បី​មា​មីង​ធ្វើ​ដំ​ណើរ​ទៅ​មក​ក្មួយ​ៗ​ទៅ​រៀន​មា​ន​ភាព​ងាយ​ស្រួល​"។

ប៉ុន្មាន​ឆ្នាំ​កន្លង បក្ខ​ភាគ​ឃុំ​តឹង​ម៉ី បាន​ផ្ស​ព្វ​ផ្សាយ​និង​ចលនា​ប្រ​ជា​ជនបរិច្ចាគ​ដី ដើម​ឈើ ដំ​ណាំ ស​រុប​តម្លៃ​ជាង​៤,៩​ពាន់​លាន​ដុង​។ ចាប់​ពី​ឆ្នាំ​២០១១ មក​ទល់​នឹង​បច្ចុប្បន្ន ប្រ​ភព​ទុន​កៀរ​គរ​កសាង​ជន​បទ​ថ្មី​នៅ​ឃុំតឹងម៉ី ស​រុប​ជាង​១៥​ពាន់​លាន​ដុង ក្នុង​នោះ​ប្រ​ភព​ទុន​ពី​ខេត្ត ស្រុក​វិនិ​យោគ​ចំ​នួន​៩,២​ពាន់​លានដុង ក្រៅ​ពី​នោះ ប្រ​ជាជ​នរួម​វិ​ភាគ​ទាន​ប្រាក់​ដី​​កម្លាំង​ពល​កម្ម​។ល។ ស​រុប​ជា​ទឹក​ប្រាក់​ចំ​នួន​៦,៥​ពាន់​លាន​ដុង​។ អនុ​វត្ត​កម្ម​វិ​ធី​គម្រោង​នា​នា​របស់​រដ្ឋា​ភិ​បាល​អំ​ពី​ហេដ្ឋា​រចនា​សម្ព័ន្ធ ចាំ​បាច់​ត្រូវ​បាន​វិ​និ​យោគ​ទុន​កសាង​សម្រេច​រួច​រាល់​ធា​នា​ឲ្យ​ម៉ូ​តូ​បើក​បរ​បាន​ទាំង​ប្រាំង​វស្សា  ជីវ​ភាព​សម្ភារៈ ស្មារ​តី​របស់​ប្រ​ជា​ជន​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​ត្រូវ​បាន​លើក​ស្ទួយ​។ ដើម្បី​សម្រេច​បាន​លទ្ធ​ផល​ទាំង​នេះ ក្រៅ​ពី​ការ​យក​ចិត្ត​ទុក​ដាក់​របស់​បក្ស រដ្ឋ មា​មីង​ខ្មែរ​ស្ម័គ្រ​ចិត្ត​បរិច្ចាគ​ដី និង​មាន​ស្មារ​តី​ឈាន​ឡើង​ក្នុង​ជីវ​ភាព​ជា​មួយ​នឹង​គោល​លំ​នាំ​ "រដ្ឋ​និង​ប្រ​ជា​ជន​​រួម​គ្នា​ធ្វើ​"។ ឆ្លង​តាម​រយៈ​នោះ បង្ក​បាន​ការ​វិវឌ្ឍន៍​យ៉ាង​ស​កម្ម​រួម​ចំ ណែក​ធ្វើ​ឲ្យ​មុខ​មាត់​ជន​បទ​តំ​បន់​ជន​រួម​ជាតិ​ខ្មែរ​រស់​នៅ​មាន​ភាព​ប្រ​សើរ​ជាង​។

មក​ទល់​នឹង​បច្ចុ​ប្បន្ន ទូ​ទាំង​ឃុំ​មាន​ផ្ទះ​២.១៧០​/២.៨៨៥​ខ្នង សម្រេច​ក្រម​លក្ខ​ឋាន​អំ​ពី​ជន​បទ​ថ្មី​ស្រូប​អត្រា​៧៥,២% គ្រួ​សារ​មាន​អគ្គិស​នី​ប្រើ​ប្រាស់​ស្រូប​អត្រា​៩៩,១% គ្រួ​សារ​មាន​ទឹ​ក​ស្អាត​ប្រើ​ប្រាស់​ស្រូប​អត្រា​៨១,៦៩​%។ នៅ​ឆ្នាំ​២០១៦ ឃុំ​អនុ​វត្ត​លក្ខ​ឋាន​សម្រេច​៨/១៩​លក្ខ​ឋាន។ អា​ស្រ័យ​ហេតុ​នោះ ជីវ​ភាព​មា​មីង​ខ្មែរ​ត្រូវ​បាន​លើក​ស្ទួយ​ដោយ​ឥត​ឈប់​ឈរ មុខ​មាត់​ជន​បទ​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​កាន់​តែ​មាន​ភាព​ប្រ​សើរ​។ នេះ​គឺ​ជា​បុព្វ​បទ​សំ​ខាន់​ដើម្បី​តំ​បន់​ជន​រួម​ជាតិ​ភាគ​តិច​នៅ​ស្រុក​ត្រាអូង ខិត​ខំ​អនុ​វត្ត​សម្រេច​បណ្តា​លក្ខ​ឋាន​កសាង​ជន​បទ​ថ្មី​នៅ​ឆ្នាំ​បន្ត​បន្ទាប់​ ៕

លី​សៀ-​មុ​នី

 

 

ចែករំលែកអត្ថបទ