12/07/2016 - 09:57

ភាពផ្លាស់ថ្មីនៅទ្វឹងហឹង

ក្រោយ​រយៈ​ពេល​ច្រើន​ឆ្នាំ​អនុ​វត្តគោល​ន​យោ​បាយ​ជន​ជាតិ និង​ឆន្ទៈ​ឈាន​ឡើង​ចាក​ផុត​​ពី​ភាព​ក្រី​ក្រ បាន​ធ្វើ​ឲ្យ​ជីវ​ភាព​របស់​ជន​រួម​ជាតិ​ខ្មែរ​នៅ​ឃុំ​ទ្វឹង​ហឹង ស្រុក​ម៉ី​ទូ ខេត្ត​សុក​ត្រាំង ជា​ជំ​ហាន​ត្រូវ​បាន​លើក​ស្ទួយ​​ជន​បទ​នៅ​ឃុំ​ទ្វឹងហឹ​ង​មាន​ការ​ប្តូរ​ផ្លាស់​យ៉ាង​ស​កម្ម​។

 ដំ​ណាក់​សុខា​ភិ​បាល​ឃុំ​ទ្វឹ​ង​ហឹង ត្រូវ​បាន​វិ​និ​យោគ​ទុន​កសាង​សម​រម្យ។

 

ភូមិ​​តា​អឹង​២ (តា​អង្គ​) គឺ​ជា​ភូមិ​មាន​ជន​រួម​ជាតិ​ខ្មែរ​រស់​នៅ​ជាង​៩០​%។ នៅ​សង​ខាង​ផ្លូវ​បេ​តុង មាន​ផ្ទះ​ឥដ្ឋ​សាង​សង់​ឡើង​យ៉ាង​សម​រម្យ ព្រម​ទាំង​មាន​មធ្យោ​បាយ​សម្រាប់​ប្រើ​ប្រាស់​ក្នុង​គ្រួ​សារ​សព្វ​គ្រប់​។ បង​អៀក​ចៀង លេ​ខា​សាខា​បក្ស​ភូមិ​តា​អឹង​២ រីក​រាយ​ឲ្យដឹ​ង​៖"​ កាល​ពីមុ​ន​ភូមិ​នេះ ក្រ​​ណាស់ ផ្លូវ​ភក់​ល្បាប់ ប្រជា​ជន​រស់​នៅ​ភាគ​ច្រើន​គឺ​សង់​ផ្ទះ​ស្លឹក​។ល។ ចាប់​ពី​មាន​គោល​ន​យោ​បាយ​ជន​ជាតិ មាន​ដូច​៖ ក​សាង​ផ្លូវ ឧបត្ថម្ភ​សង់​ផ្ទះ ឧបត្ថម្ភ​ពូជ​ដំ​ណាំ សត្វ​ចិញ្ចឹម ផ្ដល់​បុល​ទុន​អភិ​វឌ្ឍ​ផលិត​កម្ម ពិ​សេស គឺ​គម្រោង​ចិញ្ចឹម​គោ​ទឹក​ដោះ ជីវ​ភាព​របស់​មា​មីង​ខ្មែរ​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​កាន់​តែ​បាន​លើក​ស្ទួយ​។ ឆ្នាំ​២០១៥ ទូទាំ​ង​ភូមិ​មាន​ផ្ទះ​ឥដ្ឋ​ជាង​២០​ខ្នង​ត្រូវ​បាន​សង់​ឡើង​យ៉ាង​សម​រម្យ ប្រ​ការនេះស​ឲ្យ​ឃើញ​ថា ជីវ​ភាព​របស់​មា​មីង​ខ្មែរ​នៅ​ភូមិ​តា​អឹង​២​បាន​ធូរ​ធារ​ជា​បណ្ដើរ​ៗ​។

ទ្វឹង​ហឹង​ជា​ឃុំ​មាន​ជន​រួម​ជាតិ​ខ្មែរ​រស់​នៅ​ជិត​៥០​% ច្រើន​ឆ្នាំ​មក​នេះ អា​ស្រ័យ​ឃុំ​បាន​ទទួល​យក​ពី​កម្ម​វិ​ធី​១៣៥ សេច​ក្ដី​សម្រេច​១៦៧​របស់​នា​យក​រដ្ឋ​មន្រ្តី​នៃ​រដ្ឋា​ភិ​បាល និង​គោល​ន​យោ​បាយ​មួយ​ចំ​នួន​ទៀត​ជូន​ដល់​គ្រួ​សារ​ខ្មែរ​មា​ន​ជី​វ​ភាព​ក្រី​ក្រ អ​ភិ​វឌ្ឍ​សេដ្ឋ​កិច្ច​គ្រួ​សារ​។ ចាប់​ពី​មជ្ឈ​មណ្ឌល​ឃុំ​ចុះ​ទៅ​ដល់​ភូមិ​ទាំង​១១ សុទ្ធ​តែ​មាន​ផ្លូវ​បេ​តុង​ត​ភ្ជាប់​ពី​ភូមិ​មួយ​ទៅ​ភូមិ​មួយ​ម៉ូ​តូ​អាច​បើក​បរ​ខួប​ប្រាំ​ង​វស្សា ប្រ​ព័ន្ធ​ធា​រា​សាស្រ្ត​ត្រូវ​បាន​កសាង​គ្រប់​សព្វ ធា​នា​មាន​ទឹក​សាប​ខួប​ឆ្នាំ​បម្រើ​ការ​ផលិត​កម្ម សា​លា​រៀន​ចាប់​ពី​កម្រិត​មតេ្តយ្យ​រហូត​ដល់​មធ្យម​សិក្សា​មូល​ដ្ឋាន ដំ​ណាក់​សុខា​ភិ​បាល ស្ថា​នីយ៍​ផ្គត់​ផ្គង់​ទឹក​ស្អាត​។ល។ ត្រូវ​បាន​វិ​និយោគ​ទុន ក​សាង​យ៉ាង​សម​រម្យ។ គិត​មក​ដល់​សព្វ​ថ្ងៃ ទូ​ទាំង​ឃុំ​មាន​ប្រ​ជា​ជន​ជាង​៩២% មាន​ទឹក​ប្រើ​ប្រាស់​ស្រប​អ​នា​ម័យ ៩៩​%​គ្រួ​សារ​មាន​អគ្គិ​សនី​ប្រើ​ប្រាស់​។ ជា​ពិ​សេស គ្រួ​សារ​ប្រ​ជា​ជន​ទាំង​១០០​% មាន​ប័ណ្ណ​ធា​នា​ហា​និ ភ័យ​សុ​ខា​ភិ​បាល​។ល។ បង​យ័ញ​ដាម នៅ​ភូមិ​តា​អឹង​២ ឲ្យដឹ​ង​៖" ​ពី​មុន​ដោយ​សារ​ក្រ​គ្មាន​ដី​ផលិត​កម្ម ប្តី​ប្រ​ពន្ធ​ខ្ញុំ​សង្ឃឹម​តែ​ទៅ​ធ្វើ​ការ​ឈ្នួលចិញ្ចឹម​ជី​វិត​។ ប៉ុន្មាន​ឆ្នាំ​ជិត​ៗ​នេះ អា​ស្រ័យ​បាន​រដ្ឋ​ឧបត្ថម្ភ​សង់​ផ្ទះ​តាម​សេចក្ដី​សម្រេច​១៦៧ ផ្ដល់​ជូន​គោ​ទឹក​ដោះ និង​ជំ​នួយ​បុល​ទុន ទើប​ខ្ញុំ​មាន​លក្ខណសម្បត្តិធ្វើ​ការ​ងាររក​ស៊ី​។ សព្វ​ថ្ងៃ​ខ្ញុំ​មាន​គោ​២ក្បាល​កំ​ពុង​​ផ្ដល់​ទឹក​ដោះ ប្រ​ពន្ធ​នៅ​ផ្ទះ​បើក​ហាង​លក់​គ្រឿង​ទេស​និង​ចិញ្ចឹម​កូន២​នាក់​ទៅ​រៀន ចំ​ណែក​ខ្ញុំ​ឲ្យ​តែ​មាន​ពេល​ទំ​នេរ​ក៏​រក​ធ្វើ​ការ​ងារ​បន្ថែម​នៅ​ភូមិ​ភាគ ម្ល៉ោះ​ហើយ​ទើប​ជីវ​ភាព​បាន​ធូរ​ធារ​ដូច​សព្វ​ថ្ងៃ"​។

តាម​ប្រ​សាសន៍​របស់​លោក​ង្វៀន​តឹង​តាយ អនុ​ប្រ​ធាន​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ឃុំ​ទ្វឹង​ហឹង ឲ្យ​ដឹង​៖ ច្រើន​ឆ្នាំ​មក​នេះ អា​ស្រ័យ​រដ្ឋ​មាន​គោល​ន​យោ​បាយ​វិ​និ​យោគ​ទុន​សម្រាប់​តំ​បន់​ជន​ជាតិ​ខ្មែរ​ និង​អនុ​វត្ត​គួប​ផ្សំ​នឹង​គម្រោង​កម្ម​វិ​ធី​ផ្សេង​ៗ បាន​ជា​ជីវ​ភាព​ប្រ​ជា​ជន​បាន​លើក​ស្ទួយ​ ជន​បទ​ក៏​មាន​ការ​ប្ដូរ​ផ្លាស់​តាម​ទិស​ដៅ​បទ​ដ្ឋាន​ជន​បទ​ថ្មី​។ សព្វ​ថ្ងៃ​ស​រុប​ប្រាក់​កម្ចី​បំ​ណុល​របស់​ធនា​គារ​គោល​ន​យោ​បាយ​-សង្គម ទូ​ទាំង​ឃុំ​ជាង​៤០​ពាន់​លាន​ដុង ភាគ​ច្រើន​វិ​និ​យោគ​ទុន​ចិញ្ចឹម​គោ​ទឹក​ដោះ​សម្រាប់​គ្រួ​សារ​ជន​ជាតិ​ខ្មែរ​។ ស​រុប​ហ្វូង​គោ​របស់​ឃុំ​មាន​ជាង​២.០០​០​ក្បាល ក្នុង​មួយ​ឆ្នាំ​ៗ មាន​ជាង​១០០ គ្រួ​សារ​បាន​ចាក​ផុត​ពី​ភាព​ក្រី​ក្រ​។ មក​ទល់​ពេល​នេះ ឃុំ​បន្ត​ការ​វិ​និ​យោគ​ទុន​អភិ​វឌ្ឍ​ផលិត​កម្ម​ជូន​ប្រ​ជា​ជន​ ធ្វើ​ឲ្យ​សុក្រឹត​ប្រ​ព័ន្ធ ហេដ្ឋា​រចនា​សម្ព័ន្ធ ជន​បទ​តាម​កម្ម​វិ​ធី​១៣៥ និង​ពិ​និត្យ​ផ្ដល់​បុល​ទុន​ជូន​គ្រួ​សារ​ក្រី​ក្រ គ្រួ​សារ​ជិត​ក្រ​ដើម្បី​ចិញ្ចឹម​គោ​ទឹក​ដោះ អភិ​វឌ្ឍ​ផ​លិត​កម្ម​។ ទន្ទឹម​នឹង​នោះ រៀប​ចំ​បណ្តុះបណ្តាល​មុខ​វិជ្ជា​ជីវ ដោះ​ស្រាយ​ការ​ងារ​ធ្វើ​ជូន​ពល​ករ​ជន​បទ​។ល៕

យ្វីអាញ់ - សេរី

ចែករំលែកអត្ថបទ
ពាក្យគន្លឹះ
ភូមិ​​តា​អឹង​២