05/01/2016 - 14:33

មនោសញ្ចេតនាកងទ័ព-ប្រជាជននៅតំបន់ព្រំដែនតីណាម

នៅ​ភូមិ​វ៉ាក​ឡាយ ឃុំ​ព្រំ​ដែន​ខាញ់​ប៊ិញ- មូល​ដ្ឋាន​ប​ដិ​វត្តន៍​នៃ​ស្រុក​ដើម ប្រ​ភព​អាង​ភូ ខេត្ត​អាង​យ៉ាង បញ្ជា​ការ​ដ្ឋាន​យោ​ធា​​ខេត្ត​​និង​​បញ្ជា​ការ​ដ្ឋាន កង​ទ័ព​ការ​ពារ​ព្រំ​ដែន​ខេត្ត​អាង​យ៉ាង បាន​សហ​ការ​ជា​មួយ​នឹង​គ​ណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ស្រុក​អាង​ភូ រៀប​ចំ​បុណ្យ​ចូល​ឆ្នាំ​តេត​កង​ទ័ព​-ប្រ​ជា​ជន​ឆ្នាំ​២០១៦ ដោយ​មាន​ការ​ចូល​រួមយ៉ាង​កុះ​ករពី​សំ​ណាក់​កម្មា​ភិ​បាល  យុទ្ធ​ជន​និង​ប្រជា​ជន​លើ​ភូមិ​សាស្រ្ត។ 

កង​ទ័ព​ពិ​និត្យ​ព្យា​បាល​ជំ​ងឺ​ និង​ផ្តល់​ថ្នាំ​ដោយ​​ឥត​​គិត​ថ្លៃ​​ជូន ជន​រួម​ជាតិ​ក្រី​ក្រ​ឃុំ​ព្រំ​

ដែន​ខាញ់​ប៊ិញ​ ស្រុក​អាង​ភូ​។

តាម​ប្រ​សាសន៍ ឧត្តម​សេ​នីយ៍​ត្រី ឡេ​ហ្វាង​ភុក មេ​បញ្ជា​ការ​យោ​ធា​ខេត្ត​អាង​យ៉ាង បុណ្យ​ចូល​ឆ្នាំ​តេត​កង​ទ័ព-ប្រ​​ជា​​ជន​ឆ្នាំ​២០១៦ មាន​ការ​ចូល​រួម​ដោយ​ស្មោះ​អស់​ពី​ចិត្ត​របស់​អង្គ​ការ​និង​បុគ្គល​ទាំង​ឡាយ; ក្លាយជា​​ចលនា​ប្រ​ឡង​ប្រ​ណាំង​មួយ​មាន​ភាព​ពុះ​ពោរ​បង្ក​ប​រិ​យា​កាស​សប្បាយ​រីក​រាយ សុខ​ដុម​រម​នា មនោ​សញ្ចេត​នា​កង​ទ័ព​ប្រ​ជា​ជន​នៅ​តំ​បន់​ព្រំ​ដែន​តី​ណាម​នៃ​មាតុ​ប្រ​ទេស ពិ​សេស​គឺ​តំ​បន់​មូល​ដ្ឋាន​វ៉ាក​ឡាយ​- B3 - ឃុំ​ខាញ់​ប៊ិញ​។

ជា​មួយ​នឹង​ប​ធាន​បទ​ "ម​នោ​សញ្ចេត​នា​ព្រំ​ដែន​" បុណ្យ​ចូល​ឆ្នាំ​តេត​កង​ទ័ព​ប្រ​ជា​ជន​ឆ្នាំ​២០១៦ ប្រ​ព្រឹត្ត​ឡើង​ដោយ​មាន​ស​កម្ម​ភាព​ជា​ច្រើន សម្បូរ​បែប​ជាក់​ស្តែង​ពោរ​ពេញ​ទៅ​ដោយ​អត្ថ​ន័យ​។ ក្រៅ​ពី​នេះ បញ្ជាការ​ដ្ឋានយោ​ធា​ខេត្ត​អាង​យ៉ាង និង​ស្រុក​អាង​ភូ បាន​រៀប​ចំ​ដោយ​ផ្ទាល់​ការ​ចាត់​កង​កម្លាំង​ប្រ​ដាប់​អា​វុធ សហ​ការ​ជា​មួយ​នឹង​គ​ណៈ ផ្នែក​និង​អង្គ ការ​ម​ហា​ជន​នា​នា​នៅ​ភូមិ​ភាគ រួម​គ្នា​ពល​កម្ម ជួយ​ប្រ​ជា​ជន​បោស​សម្អាត ធ្វើ​អ​នា​ម័យ​ផ្លូវ​ភូមិ​គួប​ផ្សំ​នឹង​ដាំ​ដើម​ឈើ​ធ្វើ​របង​តាម​ដង​ផ្លូវ​លើ​ភូមិ​សាស្រ្ត​ឃុំ; ចាក់​បេ​តុង​ថ្មី ផ្លូវ​គម​នា​គមន៍​ជន​បទ ក​សាង​ខ្លោង​ទ្វារ​ចំ​នួន​២ ជំ​នួយ​ខ្សែ​និង​គ្រឿង​បំ​ពង​សម្លេង​ជូន​ស្ថា​នីយ​ផ្សាយ​សម្លេង​ឃុំ​ខាញ់​ប៊ិញ​។ល។ ស្រប​ក្នុង​ឱ​កាស​ខួប​អនុស្សាវ​រីយ៍​ទិ​វា​បង្កើត​កង​ទ័ព​ថ្ងៃ​២២ធ្នូ បាន​ប្រ​ព្រឹត្ត​ឡើង​នូវ​កម្ម​វិ​ធី​ដោះ​ដូរ​ទំ​នាក់​ទំ​នង​ដោយ​ផ្ទាល់​ជា​មួយ នឹង​ភ័ស្តុ​តាង​ប្រ​វត្តិ​សាស្រ្ត​នៃ​រាល់​ស​កម្ម​ភាព​បដិ​វត្តន៍ និង​ជីវ​ភាព​ប្រ​ជា​ជន​លើ​ភូមិ​សាស្រ្ត​ឃុំ​ខាញ់​ប៊ិញ;ដោះ​ដូរ​ទំនាក់​ទំ​នង​វប្ប​ធម៌​សិល្បៈ​រ​វាង​កង​ទ័ព​-ប្រ​ជា​ជន​គណៈ​​ ផ្នែក​និង​អង្គ​ការ​ម​ហា​ជន​នា​នា​នៅ​ក្នុង​ភូមិ​ភាគ​។ ម្យ៉ាង​ទៀត រាល់​ស​កម្ម​ភាព​ក្នុង​ឱ​កាស​បុណ្យ​ចូល​ឆ្នាំ​តេត​កង​ទ័ព​-ប្រ​ជា​ជន​ឆ្នាំ​២០១៦ នៅ​លើ​ភូមិ​សាស្រ្ត​ឃុំ​ខាញ់​ប៊ិញ បាន​រឹត​បន្តឹង​ចំ​ណង ជិត​ស្និទ្ធ ផ្សារ​ភ្ជាប់​បន្ថែម​នូវ​មនោ​សញ្ចេត​នា​កង​ទ័ព​-ប្រ​ជា​ជន​។ នា​ឱ​កាស​នេះ បញ្ជា​ការ​ដ្ឋាន​យោ​ធា​ខេត្ត​អាង​យ៉ាង បាន​ជូន​អំណោយ​រាប់​រយ​ចំ​ណែក​ដល់​គ្រួ​សារ​គោល​នយោ​បាយ គ្រួ​សារ​ជិត​ក្រ និង​សិស្សានុ​សិស្ស​ក្រី​ក្រ​រៀន​ពូ​កែ។​ល។ អំ​ណោយ​មួយ​ចំ​ណែក​ៗ​គិត​ជា​តម្លៃ​ទឹក​ប្រាក់​ពី៣​០០​ពាន់​ដុង​ដល់​៦០០​.ពាន់​ដុង​; ផ្តល់​ជូន​ផ្ទះ​ម​ហា​សាម​គ្គី​និង​ផ្ទះ​មិត្ត​រួម​កង​ចំ​នួន​៣​៧​ខ្នង​ ក្នុង​មួយ​ខ្នង​ៗ​គិត​ជា​តម្លៃ​ទឹកប្រាក់​ពី​៣០​ដល់​៥០​លាន​ដុង​។

វ៉ាក​ឡាយ-​មូល​ដ្ឋាន​៣ វីរ​ភាព​ចំ​ណុះ​ឃុំ ព្រំ​ដែន​ខាញ់​ប៊ិញ ស្រុក​ដើម​ប្រភព​ព្រំ​ដែន​អាង​ភូ គឺ​ជា​មូល​ដ្ឋាន​បដិវត្តន៍​របស់​ស្រុក​អាង​ភូ ក៏​ដូច​ជាខេត្តអាង​យ៉ាង ក្នុង​ការ​ត​ស៊ូ​របស់​ប្រ​ជា​ជាតិ​។ នេះ​គឺ​ជា​មូល​ដ្ឋាន​យុទ្ធ​សាស្រ្ត ដ៏​សំ​ខាន់​របស់​ខេត្ត​អាង​យ៉ាង ហើយ​ក៏​ជា​ច្រក​របៀង​ត​ភ្ជាប់​ជា​មួយ​នឹង​មូល​ដ្ឋាន​១របស់​ខេត្ត ទន្ទឹម​នឹង​នោះ ទី​នេះ​នៅ​ទាំង​ជា​កន្លែង​លាក់​បំ​ពួន​កម្មា​ភិ​បាល​ក្នុង​តំ​បន់ ដើម្បី​វាយ​លុក បើក​ទូ​លាយ​កន្លែង​ផ្សេង​ៗ​ជា​ច្រើន​ទៀត​។ ដោយ​ឆ្លង​កាត់​រាល់​ការ​ត​ស៊ូ​ទោះ​បី​ទទួល​រង​ការ​បាត់​បង់​ទុក្ខ​លំ បាក​យ៉ាងណា​ក៏​ដោយ​ប៉ុន្តែ​បក្ខ​ភាគ​និង​ប្រ​ជា​ជន​ស្រុក​អាង​ភូ​និ​យាយរួម ឃុំ​ខាញ់​ប៊ិញ​និ​យាយ​ដោយ​ឡែក នៅ​តែ​ចិត្ត​មួយ​ថ្លើម​មួយ​ស្មោះ​ត្រង់​ចំ​ពោះ​បក្ស​។ ទោះ​បី​ស្ថិត​ក្នុង​កាលៈ​ទេសៈ ស្ថាន​ភាព​ណា​ក៏​ដោយ ជន​រួម​ជាតិ​បណ្តា​ជន​ជាតិ​នៅ​ទី​នេះ នៅ​តែ​មិន​ងាក​រេ ច្បាម​ជាប់​ភូមិ​ស្រុក និង​ភូមិ​ឋាន​ដ​ដែល​។ មាន​គំ​រូ​ជន​រួម​ជាតិ​ជា​ច្រើន​បាន​អង់​អាច​ក្លា​ហាន ព​លី​ជី​វិត​នៅ​ចំ​ពោះ​មុខ​គ្រាប់​កាំ​ភ្លើង​របស់​ស​ត្រូវ ដើម្បី​ការ​ពារ​មូល​ដ្ឋាន​ការ​ពារ​មាតុ​ប្រ​ទេស​៕

 

កុងម៉ាវ (ទីភ្នាក់ងារសារព័ត៌មានវៀតណាម) -លីសៀ

ចែករំលែកអត្ថបទ
ពាក្យគន្លឹះ
ឡេហ្វាងភុក