13/01/2015 - 15:03

ផ្តុំកម្លាំងកសាងជនបទថ្មី

ប៉ុន្មាន​ឆ្នាំ​កន្លង​គណៈ​កម្មា​ធិ​ការ​រណ​សិរ្ស​មាតុ​ភូមិ​វៀត​ណាម​ឃុំ​តឹង​ហ្វា​ (​ស្រុក​ទីវ​កឹង​ ខេត្ត​ត្រា​វិញ​)​  បាន​បំ​ផុស​ច​ល​នា​និង​អ​នុ​វត្ត​ប្រ​កប​ដោយ​ប្រ​សិទ្ធ​ភាព​នូវ​ការ​ច​ល​នា​ប្រ​ឡង​ប្រ​ណាំង​ស្នេ​ហា​ជាតិ​ ផ្សារ​ភ្ជាប់​ជា​មួយ​នឹង​ការ​ច​ល​នា​"​តឹង​ហ្វា​រួម​ជា​មួយ​នឹង​ទូ​ទាំង​ប្រ​ទេស​ ផ្ដុំ​កម្លាំង​ក​សាង​ជ​ន​បទ​ថ្មី​"​ ។​

 

ផ្លូវ​គ​ម​នា​គមន៍​ជន​បទ​ភូមិ​កាវ​មោក​ ឃុំ​តឹង​ហ្វា​។​


 បង​ថាច់​រ៉ី​ណា​ ​ប្រ​ធាន​គណៈ​កម្មា​ធិ​ការ​រណ​សិរ្ស​មាតុ​ភូមិ​វៀត​ណាម​ឃុំ​ តឹង​ហ្វា​ ឲ្យ​ដឹង៖​ រណ​សិរ្ស​ឃុំ​បាន​ចាត់​ចែង​ដោយ​មាន​ការ​ផ្គួប​ផ្សំ​នូវ​កម្ម​ វិ​ធី​គ្រោង​ការ​នា​នា​ និង​ច​ល​នា​ប្រ​ជា​ជន​អ​នុ​វត្ត​តាម​ផែន​ការ​ច​ល​នា​ប្រ​ជា​ជន​ចូល​រួម​វិ​ភាគ​ទាន​បើក​ទូ​លាយ​ផ្លូវ​ក្នុង​ភូមិ​។​ អា​ស្រ័យ​ហេតុ​នោះ​ ផ្លូវ​គ​ម​នា​គមន៍​ជន​បទ​នៅ​លើ​ភូមិ​សាស្រ្ត​ឃុំ​បាន​ពង្រីក​ និង​បង្កើន​កម្រិត​ ដោយ​​ឥត​ឈប់​ឈរ​ ឆ្លើយ​តប​តម្រូវ​ការ​ដឹក​ជញ្ជូន​ក​សិ​ផល​របស់​ប្រ​ជា​ជន​ គ្មាន​នៅ​ប៉​ប៉ិក​ប៉​ប៉ាក់​នៅ​រ​ដូវ​ភ្លៀង​។​ ដោយ​បាន​យល់​ច្បាស់​កិច្ច​ការ​ ក​សាង​ជន​បទ​ថ្មី​ជា​ភារ​កិច្ច​រួម​ ដូច្នេះ​បាន​ជា​រណ​សិរ្ស​ឃុំ​ស​ហ​ការ​ជា​មួយ​នឹង​បណ្ដា​ផ្នែក​ អង្គ​ការ​ម​ហា​ជន​ស​មា​ជិក​រណ​សិរ្ស​ផ្សព្វ​ផ្សាយ​ឲ្យ​ប្រ​ជា​  ជន​យល់​ច្បាស់​នូវ​លក្ខ​ឋាន​នា​នា​ក្នុង​ការ​ក​សាង​ជន​បទ​ថ្មី​ ដើម្បី​រួម​គ្នា​អ​នុ​វត្ត​។​ លទ្ធ​ផល​ដែល​សម្រេច​បាន​ គឺ​ផ្លូវ​ឃុំ​ជាប់​នឹង​ឃុំ​ផ្លូវ​ពី​ភូមិ​មួយ​ទៅ​ភូមិ​​​មួយ​បាន​ក្រាល​កៅ​ស៊ូ​ ឬ​បេ​តុង​រឹង​មាំ​សម្រេច​ខ្នាត​បច្ចេក​ទេស​របស់​ក្រ​សួង​គ​ម​នា​គមន៍​ និង​ដឹក​ជញ្ជូន​ទាំង​១០០​%​ ក្នុង​នោះ​មាន​ផ្លូវ​ឃុំ​ ជាប់​ភូមិ​៦​៩​គី​ឡូ​ម៉ែត្រ​បាន​ក្រាល​បេ​តុង​រឹង​មាំ​ ផ្លូវ​បេ​តុង​ក្នុង​ភូមិ​ចំ​នួន​២​០​ខ្សែ​ ទ​ទឹង​ពី​១​,​៥​-​២​ម៉ែត្រ​ ប្រ​វែង​ជាង​២​១​គី​ឡូ​ម៉ែត្រ​។​ ភូមិ​ភាគ​កំ​ពុង​ពង្រឹង​ ផ្លូវ​បេ​តុង​ចំ​នួន​៦​ខ្សែ​ ទ​ទឹង​ពី​១​,​៥​-​២​ម៉ែត្រ​ ប្រ​វែង​ជាង​១​១​,​៨​២​គី​ឡូ​ម៉ែត្រ​ ហើយ​ បច្ចុប្បន្ន​ក៏​កំ​ពុង​ដំ​ណើរ​ការ​ក​សាង​ផ្លូវ​កៅ​ស៊ូ​នៅ​ភូមិ​កាវ​ម៉ោក​ ប្រ​វែង​​៦​.​៥​០​០​ម៉ែត្រ​។

 ដើម្បី​ហេ​ដ្ឋា​រ​ច​នា​សម្ព័ន្ធ​ជន​បទ​ ​​មាន​ការ​វិ​វ​ឌ្ឍន៍​ដូច​សព្វ​ថ្ងៃ​ ក្រៅ​ពី​ប្រ​ ភព​ទុន​ដែល​ខេត្ត​ផ្ដល់​ឲ្យ​នោះ​ ក៏​គួរ​កត់​សម្គាល់​ផង​ដែរ​នូវ​ការ​រួម​វិ​ភាគ​ ទាន​របស់​ប្រ​ជា​ជន​ ក្នុង​នោះ​មាន​ការ​ប​រិ​ច្ចាគ​ដី​ធ្លី​ ដំ​ណាំ​ហូប​ផ្លែ​ដែល​គិត​ ជា​តម្លៃ​ទឹក​ប្រាក់​រាប់​រយ​លាន​ដុង​។​  ជាក់​ស្ដែង​មាន​គ្រួ​សារ​មា​មីង​ជន​រួម​ជាតិ​ខ្មែរ​ចំ​នួន​៩​នៅ​ភូមិ​កាវ​ម៉ោក​  បាន​ប​រិ​ច្ចាគ​ដី​ជាង​២​២​.​០​០​០​ម៉ែត្រ​កា​រ៉េ​ ដំ​ណាំ​ហូប​ផ្លែ​រាប់​រយ​ដើម​។​ ក្រៅ​ពី​ប​រិ​ច្ចាគ​ដី​ មា​មីង​នៅ​ទាំង​ស្ម័គ្រ​ចិត្ត​រួម​វិ​ភាគ​ទាន​ជា​ទឹក​ប្រាក់​ កម្លាំង​ព​ល​កម្ម​ ដើម្បី​ក​សាង​ផ្លូវ​ឲ្យ​បាន​ល្អ​ងាយ​ស្រួល​ក្នុង​ការ​ធ្វើ​ដំ​ណើរ​ទៅ​មក​និង​ដឹក​ជញ្ជូន​ក​សិ​ផល​។​ ពូ​ថាច់​ម៉ៅ​ នៅ​ភូមិ​កាវ​ម៉ោក​ ជា​គ្រួ​សារ​មួយ​ក្នុង​ចំ​ណោម​គ្រួ​សារ បរិច្ចាគ​ដី​ ឲ្យ​ដឹង​ដោយ​ក្ដី​រីក​រាយ​៖​ "​ផ្លូវ​នេះ​ពី​មុន​គឺ​ជា​ភ្លឺ​ស្រែ​ បើក​ម៉ូ​តូ​ទៅ​ណា​ម្ដង​ម្កាល​ពិ​បាក​ខ្លាំង​ណាស់​ មាន​ផ្លូវ​ធំ​ដូច្នេះ​ មា​មីង​នៅ​ទី​នេះ​នរ​ណា​ក៏​សា​ទរ​ដែរ​ ចង់​ទៅ​ ណា​មក​ណា​មាន​ភាព​ងាយ​ស្រួល​បើក​ម៉ូ​តូ​ចេញ​ចូល​ដល់​ផ្ទះ​ កូន​ចៅ​ទៅ​ សា​លា​រៀន​ក៏​មាន​ភាព​ងាយ​ស្រួយ​និង​មាន​សុ​វត្ថិ​ភាព​"​ ។

 មក​ទល់​ពេល​នេះ​  នៅ​លើ​ភូមិ​សាស្រ្ត​ឃុំ​មាន​ផ្ទៃ​ដី​ក​សិ​កម្ម​៧​០​០​ហិក​តា​ បាន​បង្វែរ​មក​ក​សាង​នូវ​ទម្រង់​រូប​ភាព​នា​នា​ ដូច​ជា​ដាំ​ដំ​ណាំ​លើ​វាល​ស្រែ​និង​ទម្រង់​រូប​ភាព​ដាំ​អំ​ពៅ​នៅ​ភូមិ​សុក​យ៉ឿ​ និង​ភូមិ​សុក​ត្រាម​ទម្រង់​រូប​ភាព​ចិញ្ចឹម​ជល​ផល​នៅ​ភូមិ​កាវ​ម៉ោក​អាង​គឺ​។​  ប្រាក់​ចំ​ណូល​គិត​ជា​មធ្យម​២​១​លាន​ដុង​/​ម្នាក់​/​ឆ្នាំ​។​ ទន្ទឹម​នឹង​នោះ​ បណ្ដា​ក្រុម​ស​ហ​ការ​ផ​លិត​ ស​ហ​ករណ៍​ ឧ​ស្សា​​ហ​កម្ម​ខ្នាត​តូច​នៅ​លើ​ភូមិ​សាស្រ្ត​ឃុំ​ បាន​រួម​ចំ​ណែក​  ដោះ​ស្រាយ​ការ​ងារ​ធ្វើ​ជូន​ព​ល​ករ​ជាង​៤​០​០​នាក់​នៅ​ភូមិ​ភាគ​។​ ក្នុង​នោះ​ ភាគ​ច្រើន​គឺ​ព​ល​ករ​ខ្មែរ​។​ អា​ស្រ័យ​ហេតុ​នោះ​ ជី​វ​ភាព​មា​មីង​ជន​រួម​ជាតិខ្មែរ​នៅ​ភូមិ​កាវ​ម៉ោក​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​កាន់​តែ​ធូរ​ធារ​ឡើង​។​

 

  ឆ្លង​តាម​រយៈ​នៃ​ការ​ច​ល​នា​ប្រ​ឡង​ប្រ​ណាំង​ អា​ស្រ័យ​ដោយ​អង្គ​ការ​ មហា​​ជន​នា​នា​បំ​ផុស​ច​ល​នា​ ដូច​ជា​ច​ល​នា​ក​សិ​ករ​ផ​លិត​កម្ម​ ធ្វើ​អា​ជី​វ​កម្ម​ពូ​កែ​ សាម​គ្គី​ជួយ​គ្នា​ឆ្លង​កាត់​ភាព​ក្រី​ក្រ​។​ល​។​ រ​ណ​សិរ្ស​ឃុំ​តឹង​ហ្វា​ នៅ​ទាំង​ច​ល​នា​ប្រ​ជា​ជន​ចូល​រួម​អ​នុ​វត្ត​លក្ខ​ឋាន​ខាង​ប​រិ​ស្ថាន​។​ កន្លង​ហើយ​ បាន​ច​ល​នា​ប្រ​ជា​ជន​ធ្វើ​ និង​ដាំ​ដង​ទង់​ត្រូវ​តាម​ការ​កំ​ណត់​និង​ព្យួរ​អំ​ពូល​ភ្លើង​នៅ​មុ​ខ​ផ្ទះ​ លទ្ធ​ផល​មាន​គ្រួ​សារ​ចំ​នួន​២​៤​០​ចុះ​ឈ្មោះ​អនុវត្ត​៕​

 

ពេជ្រ​សឿន​

 

 

 

 

ចែករំលែកអត្ថបទ
ពាក្យគន្លឹះ
បង​ថាច់​រ៉ី​ណា​