05/04/2017 - 09:05

សម្រេចរួចរាល់សុខាភិបាលនៅមូលដ្ឋាន

រយៈពេលកន្លង ខេត្តហូវយ៉ាងបានផ្តុំកម្លាំងពង្រីកប្រព័ន្ធសុខាភិបាលមូលដ្ឋាន ពិសេសគឺនៅតំបន់មានជនជាតិភាគតិចរស់នៅកុះករ។

 អ្នកជំងឺមក ចាក់ម្ជុលវិទ្យាសាស្រ្ត ព្យាបាលជំងឺនៅដំណាក់ សុខាភិបាល
ឃុំតឹងប៊ិញ ស្រុកភុងហ៊ីប។
 

តាម​ប្រ​សាសន៍​លោក គី​ហ៊ីវ​ថាញ់ អ​នុ​ប្រ​ធាន​គណៈ​ជន​ជាតិ​ខេត្ត​ហូវ​យ៉ាង ឲ្យ​ដឹង​៖ រយៈ​ពេល​កន្លង គណៈ​ជន​ជាតិ​បាន​សហ​ការ​ជា​មួយ​នឹង​ផ្នែក​សុ​ខា​ភិ​បាល​ភូមិ​ភាគ​រៀប​ចំ​ពិ​និត្យ​ផ្ទៀង​ផ្ទាត់​ការ​កសាង​ដំ​ណាក់​សុ​ខា​ភិ​បាល​នៅ​តំ​បន់​មាន​ជន​ជាតិ​ភាគ​តិច​រស់​នៅ​កុះ​ករ​។ លទ្ធ​ផលស​ឲ្យ​ឃើញ​ថា ប្រ​ព័ន្ធ​សុ​ខា​ភិ​បាល​តាម​ភូមិ​សាស្រ្ត​ទាំង​នេះ មាន​មូល​ដ្ឋាន សម្ភារៈ ត្រូវ​បាន​កសាង​ថ្មី​រឹង​មាំ​មាន​កង​ជួរ​គ្រូ​ពេទ្យ វេជ្ជ​បណ្ឌិត និង​សហ​កា​រី​សុ​ខា​ភិ​បាល​គ្រប់​គ្រាន់ ក្នុង​នោះ​មា​ន​សហ​កា​រី​ជា​ជន​ជាតិ​ភាគ តិច​គ្រប់​ភូមិ​។ គ្រូ​ពេទ្យ​យ័ញ​ធូ កម្មា​ភិ​បាល​ដំ​ណាក់​សុ​ខា​ភិ​បាល​ឃុំ​វី​ធ្វី ស្រុក​វី​ធ្វី ឲ្យ​ដឹង៖ "អា​ស្រ័យ​ដោយ​មាន​ប្រ​ព័ន្ធ​សហ​កា​រី​សុ​ខា​ភិ​បាល​គ្រប់គ្រាន់​នៅ​តាម​ភូមិ​ដែល​មាន​ជន​ជាតិ​ភាគ​តិច​រស់​នៅ​កុះ​ករ  ម្ល៉ោះ​ហើយ​ការ​ចលនា​ផ្សព្វ​ផ្សាយ​ដល់​ប្រ​ជា​ជន​អនុ​វត្ត​ការ​ហូប​ឆ្អិន ផឹក​ឆ្អិន កាប់​ឆ្ការ ព្រៃ​ស៊ុប​ទ្រុប​។ល។ បង្ការ​បង្ក្រាប រោគ​ឆ្លង​រាល​ដាល​រោគ​ពង​ដៃ​ ជើ​ង មាត់ និង​រោគ​គ្រុន​ឈាម​សម្រេច​ប្រ​សិទ្ធ​ភាព​ខ្ពស់​។ អា​ស្រ័យ​ហេតុ​នោះ ឆ្នាំ​កន្លង នៅ​លើ​ភូមិ​សាស្រ្ត​គ្មាន​កើត​រោគ​ឆ្លង​រាល​ដាល​ធំ​ដុំ​ឡើយ​"​ ។ តាម​ស្ថិ​តិ​របស់​ផ្នែក​សុ​ខា​ភិ​បាល​ខេត្ត​ហូវ​យ៉ាង ចំ​នួន​ឃុំ​ដែល​មាន​ដំ ណាក់​សុ​ខា​ភិ​បាល​សម្រេច​ក្រម​លក្ខ​ឋាន​ជាតិ​ស្តី​ពី​សុ​ខា​ភិ​បាល​គឺ​៥៧​% អត្រា​ដំ​ណាក់​សុ​ខា​ភិ​បាល​មាន​វេជ្ជ​បណ្ឌិត​៩៣%;  អត្រា​វេជ្ជ​បណ្ឌិត​ជា​ជន​មាន​ម៉ឺន​នាក់​៦,៣៦​% អត្រា​ឱ​សថបណ្ឌិត​ប្រ​ជា​ជន​ម៉ឺន​នាក់​មាន១,៥%​។ ប្រ​ការ​ពិ​សេសណាក់​សុ​ខា​ភិ​បាល​ស្ទើរ​តែ​ទាំង​អស់​ដែលមាន​ជន​ជាតិ​ភាគ​តិច​រស់​នៅ​កុះ​ករ ដូច៖ ឃុំ​សា​ភៀង វិញ​វៀង​ស្រុក​ឡុង​ម៉ី ឃុំ​តឹង​ប៊ិញ ស្រុក​ភុង​ហ៊ីប​។ល។ តែង​សម្រេច​តាម​ក្រម​លក្ខ​ឋាន​ជាតិ​ស្តី​ពី​សុ​ខា​ភិ​បាល​។
នៅ​ពេល​ដំ​ណាក់​សុ​ខា​ភិ​បាល​ត្រូវ​បាន​ពង្រឹង និង​បំ​ពាក់​សម្ភារៈ​ពេទ្យគ្រប់​គ្រាន់​​អ្នក​ជំ​ងឺ​កាន់​តែ​ជឿ​ទុក​ចិត្ត​ទៅ​លើ​ការ​ពិ​និត្យ​ព្យា​បាល​នៅ​តាម​ដំ​ណាក់​សុ​ខា​ភិ​បាល​ផង​ដែរ​។ ផ្តើម​ពី​នោះ អត្រា​អ្នក​ប្រើ​ប្រាស់​ប័ណ្ណ​ធា​នា​រ៉ាប់​រង​សុ​ខា​ភិ​បាល​ក្នុង​តំ​បន់​ជន​ជាតិ​ភាគ​តិច ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​កាន់​តែ​ច្រើន​ឡើង​។ អ​នុ​វត្ត​គោល​ន​យោ​បាយ​ផ្តល់​ប័ណ្ណ​ធា​នា​រ៉ាប់​រង​សុ​ខា​ភិ​បាល​ជូន​មុខ​សញ្ញា​ជា​ជន​ជាតិ​ភាគ​តិច នៅ​តំ​បន់​ក្រ​លំ​បាក​និង​លំ​បាក​ពិ​សេស តាម​ច្បាប់​ធា​នា​រ៉ាប់​រង​សុ​ខា​ភិ​បាល​ខេត្ត​ហូវ​យ៉ាង​បាន ផ្តល់​ប័ណ្ណ​ធា​នា​រ៉ាប​រង​សុ​ខា​ភិ​បាល​ជូន​ប្រ​ជា​ជន​ចំ​នួន​៤៩៧.៥៣៣​នាក់ ក្នុង​នោះ  ជន​ជាតិ​ភាគ​តិច​មាន​ចំ​នួន​១២.១៦៣​នាក់​។ ទូ​ទាំង​ខេត្ត​អត្រា អ្នក​ចូល​រួម​ធា​នា​រ៉ាប់​រង​សុ​ខា​ភិ​បាល​៦៨%​។ តាម​ប្រ​សាសន៍​បង​ហ្វិញ​វុាំង​ដូយ អ​នុ​ប្រ​ធាន​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ឃុំ​សា​ភៀង​ ឲ្យ​​ដឹង​៖ ដោយ​សារ​ដំ​ណាក់​សុ​ខា​ភិ​បាល​សម្រេច​បទ​ដ្ឋាន​បាន​ជា​លក្ខ​ឋាន​សំ​ខាន់​ៗ ពី​សុខ​ភាព​ប្រ​ជា​ជន​លើ​ភូមិ​សាស្រ្ត​​ឃុំ បាន​លើក​ស្ទួយ​គួរ​ឲ្យ​កត់​សម្គាល់​។ ប្រ​ការ​គួរ​រីក​រាយ គឺ​ជន​ជាតិ​ភាគ​តិច​បាន​យក​ចិត្ត​ទុក​ដាក់​ក្នុង​ការ​ថែ​ទាំ​សុខ​ភាព​ខ្លួន​ឯង និង​គ្រួ​សារ​ដែល​ព្យា​បាល​ជំ​ងឺ​ដោយ​ខ្លួន ឯង​តាំង​ពី​មុន​នេះ ត្រូវ​បាន​បោះ​បង់​ចោល​ជា​បណ្តើរ​ៗ​។ ហេតុ​នោះ គុណ​ភាព​នៃ​ការ​រស់​នៅ​របស់​ជន​ជាតិ​ភាគ​តិច ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​កាន់​តែបា​ន​ប្រ​សើរ​ឡើង​៕

ហាថាញ់-លីសៀ

ចែករំលែកអត្ថបទ