នយោបាយ - សង្គម នយោបាយ - សង្គម

30/12/2014 - 10:30

បំបាត់ភាពអត់ឃ្លាន កាត់បន្ថយភាពក្រីក្រចីរភាពក្នុងជនរួមជាតិ បណ្តាជនជាតិភាគតិច

នេះគឺជាបធានបទនៃសិក្ខាសាលា អា​ស្រ័យ​ស្ថា​ប័ន​និ​ពន្ធ​នា​យក ទស្សន​វដ្តី​កុម្មុយ​និស្ត សហ​ការ​ជា​មួយ​គណៈ​កម្មា​ធិ​ការ​បក្ស​ខេត្ត​ត្រា​វិញ រៀប​ចំ​នៅ​ខេត្ត​ត្រា​វិញ​។  សិក្ខាសាលាទាក់ទាញអ្នកតំណាងទាំងឡាយ ដែលជាថ្នាក់ដឹកនាំនៅបណ្តាខេត្ត ក្រុងនៃតំបន់ភាគខាងត្បូង អ្នកវិទ្យាសាស្រ្ត អ្នកគ្រប់គ្រងអ្នកសិក្សាស្រាវជ្រាវ។ល។ ចូលរួមជាង១០០រូប។

 យកចិត្តទុកដាក់លើកកម្ពស់គុណភាពអប់រំតំបន់ជន រួមជាតិភាគតិច ជាវិធានការមូលដ្ឋានលុបបំបាត់ភាព ក្រីក្រ។ រូបៈ thst.vn  

សិក្ខាសាលាបានទទួលអត្ថបទអន្តរាគមន៍ជិត១២០ អត្ថបទពីអ្នកវិទ្យា សាស្រ្ត អ្នកគ្រប់គ្រង អ្នកសិក្សាស្រាវជ្រាវធ្វើរបាយការណ៍ពីស្ថានភាព ជាក់ស្តែងក្នុងការបំបាត់ភាពអត់ឃ្លាន កាត់បន្ថយភាពក្រីក្រក្នុងជនរួម ជាតិបណ្តាជនជាតិភាគតិចនារយៈពេលកន្លង ក្នុងនោះផ្តុំកម្លាំងវិភាគ ឲ្យតម្លៃលើបណ្តាផ្នែកដែលនៅមានកម្រិត នៅខ្វះចន្លោះ និងលើកឡើង ជាសំណើសម្រាប់ការស្វែងរកដំណោះស្រាយប្រកបដោយវិទ្យាសាស្រ្ត ប្រសិទ្ធភាពក្នុងការងារបំបាត់ភាពអត់ឃ្លាន កាត់បន្ថយភាពក្រីក្រនា ពេលខាងមុខ។

ដោយសារពេលវេលាមានកំណត់ ម៉្លោះហើយគណៈកម្មការរៀបចំ បានជ្រើសយកអត្ថបទអន្តរាគមន៍ដែលលេចធ្លោបំផុតចំនួន២០ អត្ថបទ ដើម្បីអាននៅក្នុងសិក្ខាសាលា។ តាមការពិនិត្យរួមបណ្តាមតិយោបល់ ដែលយកមកពិភាក្សា សុទ្ធតែបានគូសបញ្ជាក់ពីគោលនយោបាយជន ជាតិរបស់បក្សនិងរដ្ឋក្នុងរយៈពេលកន្លង ត្រូវបានភូមិភាគនានាផ្តោត ការយកទុកដាក់និងអនុវត្ត។ អាស្រ័យដូច្នោះ ជីវភាពសម្ភារៈនិងស្មារតី របស់ជនរួមជាតិបណ្តាជនជាតិភាគតិចត្រូវបានកែលម្អ គួរឲ្យកត់ សម្គាល់គ្មាននៅគ្រួសារអត់ឃ្លានទៀត។ ប៉ុន្តែទន្ទឹមនឹងលទ្ធផលដែល សម្រេចបានការបំបាត់ភាពអត់ឃ្លានក្នុងជនរួមជាតិ បណ្តាជនជាតិភាគ តិច ក៏បានបង្ហាញឲ្យឃើញពីប្រការមួយចំនួនដែលនៅមានកម្រិតនិង ខ្វះចន្លោះ។ ម្យ៉ាងវិញទៀតនៅមានស្ថានភាព ក្រសួង ផ្នែក ភូមិភាគ នានាបានរួមគ្នាស្នើឡើងនូវគោលនយោបាយផ្សេងៗជាច្រើន ហើយ យកទៅរួមគ្នាអនុវត្តបង្កឲ្យមានស្ថានភាពផ្គងលើគ្នា និងរាត់រាយពិបាក ក្នុងការត្រួតពិនិត្យ នាំឲ្យកើតមានបញ្ហាអសមភាព ប្រៀបធៀបគ្នា សង្ស័យតវ៉ា ពិសេសគឺស្ថានភាពគ្រួសារក្រឡើងវិញមានចំនួនខ្ពស់។ ដើម្បីអនុវត្តការងារបំបាត់ភាពក្រីក្រចីរភាព ជូនជនរួមជាតិបណ្តាជន ជាតិភាគតិចនាពេលខាងមុខ អ្នកវិទ្យាសាស្រ្ត អ្នកគ្រប់គ្រងទាំងឡាយ បញ្ជាក់៖ គប្បីអនុវត្តនូវកម្មវិធីគួបផ្សំជាច្រើននិងគួរតែប្រគល់ទៅឲ្យស្ថា ប័នដើមទងតែមួយនោះ គឺក្រសួងការងារ-យុទ្ធជនពិការនិងសង្គមកិច្ច ធ្វើជាប្រធានគ្រប់គ្រងដើម្បីប្រភពកម្លាំងវិនិយោគទុន បានប្រមូលផ្តុំការ ងារបំបាត់ភាពអត់ឃ្លាន ពុំអាចញែកដាច់ពីគ្នាជាមួយនឹងកម្មវិធីអភិវឌ្ឍ សេដ្ឋកិច្ច-សង្គមកិច្ចរបស់ភូមិភាគនីមួយៗបានឡើយ។ ព្រោះហេតុនោះ ប្រភពកម្លាំងវិនិយោគទុន បំបាត់ភាពអត់ឃ្លានគួរតែប្រគល់សិទិ្ធម្ចាស់ នាជាមួយនឹងកម្មវិធីអភិវឌ្ឍសេដ្ឋ ការជូនទៅភូមិភាគនីមួយៗ ះ ប្រភពកម្លាំងវិនិយោគទុនបំបាត់ ដើម្បីធានាការវិនិយោគទុនមានភាពកៀក ជិតសមស្របនឹងលក្ខណៈជាក់ស្តែងរបស់គ្រួសារក្រីក្រ ប្រកបដោយ ប្រសិទ្ធភាព បញ្ចៀសបាននូវការវិនិយោគទុនរាត់រាយ មិនចំមុខសញ្ញា និងមិនចំគោលដៅ។

ទន្ទឹមនឹងការវិនិយោគទុនកសាងហេដ្ឋារចនាសម្ព័ន្ធបច្ចេកទេស ប្រភព ទុន ទម្រង់រូបភាព ផលិតថ្មី ការអាទិភាពវិនិយោគទុនសម្រាប់ការអប់រំ លើកកម្ពស់ប្រជាបញ្ញា បណ្តុះបណ្តាលប្រភពធនធានមនុស្សមានចំ ណេះដឹង ជំនាញខ្ពស់ជូន ជនរួមជាតិបណ្តាជនជាតិភាគតិច ត្រូវបាន អ្នកវិទ្យាសាស្រ្ត អ្នកគ្រប់គ្រងទាំងឡាយស្នើឡើង ដោយចាត់ទុកថានេះ ជាការងារមួយក្នុងចំណោមការងារសំខាន់ ក្នុងការបំបាត់ភាពក្រីក្រ ដោយចីរភាព។ ពីព្រោះកាលបើលើកកម្ពស់ប្រជាបញ្ញាបានប្រសើរ ទើបមានប្រភពធនធានមនុស្ស មានគ្រប់ចំណេះដឹង ជំនាញខ្ពស់នឹង បង្កបាននូវភាពទម្លុះទម្លាយក្នុងការផលិត កែប្រែរចនាសម្ព័ន្ធ ការងារ ក្នុងតំបន់ជនជាតិភាគតិច ជួយមាមីងងាយកៀកជិតជាមួយនឹងការ អនុវត្តវិទ្យាសាស្រ្ត បច្ចេកទេសក្នុងការបង្កបង្កើនផល មានការងារធ្វើលំ នឹងបង្កើនប្រាក់ចំណូល ដូច្នេះទើបមាមីងបានចាកផុតពីភាពក្រីក្រ ដោយចីរភាព៕

ភុកសើុង(ទីភ្នាក់ងារសារព័ត៌មានវៀតណាម) បកប្រែមុនី

 

ចែករំលែកអត្ថបទ