សុខភាព សុខភាព

24/04/2017 - 15:17

ថែទាំសុខភាពជូនប្រជាជន

មកទល់នឹងបច្ចុប្បន្ន កងជួរកម្មាភិបាលពេទ្យជនជាតិខ្មែរនិយាយរួម និងកងជួរជម្រើសតាំង និយាយដោយឡែកបានរួមចំណែកលើកកម្ពស់គុណភាពរបស់កងជួរកម្មាភិបាលពេទ្យ នៃមជ្ឈមណ្ឌលសុខាភិបាល ស្រុកកើ-ដ ក្រុងកឹងធើ។ 

 វេជ្ជបណ្ឌិតហ្វាយនិងវេជ្ជបណ្ឌិតហូ តែងប្តូរយោបល់អំពីមុខ ជំនាញនៅកន្លែងធ្វើការ។

វេជ្ជ​បណ្ឌិត​ឯក​ទេស ឌិញ​ស្វឹង​ហាយ នា​យក​មជ្ឈ​មណ្ឌល​សុ​ខាភិ​​បាល ស្រុក​កើ-ដ​រៀប​រាប់​៖"​កាល​ទើប​ចែក​ស្រុក ប្រ​ព័ន្ធ​សុ​ខា​ភិ​បាល​មូល​ដ្ឋានស្រុក​កើ-ដ​កង្វះ​គ្រប់​សព្វ​មូល​ដ្ឋាន​សម្ភារៈ​ទ្រុឌ​ទ្រោម បរិក្ខារ​ពេទ្យ​ចាស់​ហួស​ស​ម័យ ពិ​សេស​គឺ​ខ្វះ​កង​ជួរ​កម្មា​ភិ​បាល​ពេទ្យ​យ៉ាង​ធ្ងន់​ធ្ងរ​។ ពេល​នោះ​ដំ​ណាក់​សុ​ខា​ភិ​បាល​មាន​វេជ្ជ​បណ្ឌិត​រាប់​បាន​ត្រឹម​តែ​លើ​ម្រាម​ដៃ"​ ។ ចំ​ពោះ​ស្ថាន​ភាព​ដូច​ពោល​ខាង​លើ មជ្ឈ​មណ្ឌល​ឯក​ភាព​ស្នើ​សូម​ផ្នែក​សុ​ខា​ភិ​បាល​ភូមិ​ភាគ បង្កល​ក្ខណៈ​ឲ្យ​កម្មា​ភិ​បាល​នៅ​នឹង​កន្លែង ទៅ​សិក្សា​លើក​កម្ពស់​ចំ​ណេះ​ដឹង​។ រ​ហូត​មក​ទល់​នឹង​បច្ចុប្បន្ន មជ្ឈ​មណ្ឌល មាន​វេជ្ជ​បណ្ឌិត​ចំ​នួន​១៣​រូប ប្រ​ឡង​ជាប់​វិញ្ញា​បន​ប័ត្រ​ប្រ​ព័ន្ធ​រៀន​បណ្តើរ ធ្វើ​ការ​បណ្ដើរ​។ បច្ចុប្បន្ន មជ្ឈ​មណ្ឌល​បន្ត​ការ​បញ្ជូន​កង​ជួរ​កម្មា​ភិ​បាល ពេទ្យ​ទៅ​រៀន​ព​ហុ​វិជ្ជា​ពេទ្យ​ចំ​នួន​៤​រូប ឱ​សថ​កា​រី​១​រូប និង​៣​រូប​កំ​ពុង​រៀន​បរិញ្ញា​សម្ភព​ប្រ​ព័ន្ធ​សុក្រឹត​ការ​។ បច្ចុប្បន្ន នៅ​រាល់​ដំ​ណាក់​សុ​ខា​ភិ​បាល​ស្រុក​កើ-​ដ សុទ្ធ​តែ​មាន​វេជ្ជ​បណ្ឌិត​១០០​%​។ លោក​ស្វឹង​ហាយ ឲ្យ​ដឹង​បន្ថែម​៖ "ចាប់​តាំង​ពី​ពេល​បង្កើត​មជ្ឈ​មណ្ឌល​សុ​ខា​ភិ​បាល​ស្រុក​កើ-​ដ នៅ​ភូមិ​ថើយ​ហ្វា​B ទី​ប្រ​ជុំ​ជន​កើ-​ដ កន្លែង​ដែល​មាន​ជន​រួម​ជាតិ​ខ្មែរ​ច្រើន​បំ​ផុត​របស់​ស្រុក​។ ក្នុង​រយៈ​កាល​ធ្វើ​ឲ្យ​សុក្រឹត​ប្រ​ព័ន្ធ​សុ​ខា​ភិ​បាល​មូល​ដ្ឋាន ពេល​កង​ជួរ​កម្មា​ភិ​បាល​មជ្ឈ​មណ្ឌល​ចុះ​ទៅ​ឃុំ​នានា​ដូច៖ ថើយ​ស្វឹង ថើយ​ដុង ដុង​ហ៊ីប ដុង​ថាំង​។ល។ យល់​ឃើញ​ថា​គប្បី​កសាង​ប្រ​ព័ន្ធ​សហ​កា​រី គ្រូ​ពេទ្យ វេជ្ជ​បណ្ឌិត​ជន​ជាតិ​ខ្មែរ ពី​ព្រោះ​កង​ជួរ​ទាំង​នេះ នឹង​យល់​ច្បាស់​ពី​ទំ​នៀម​ទម្លាប់​របស់​មា​មីង​ជន​រួម​ជាតិ​ខ្មែរ​ងាយ​ស្រួល​ក្នុង​ការ​ផ្សព្វ​ផ្សាយ​អនុ​វត្ត​នូវ​រាល់​កម្ម​វិ​ធី​ទិស​ដៅ​សុ​ខា​ភិ​បាល​ជាតិ​។ ផ្តើម​ពី​នោះ មជ្ឈ​មណ្ឌល​ស្នើ​ទទួល​វេជ្ជ​បណ្ឌិត ឱ​សថ​កា​រី​ដែល​បាន​ជម្រើស​តាំង​ទៅ​រៀន​ត្រ​ឡប់​មក​បំ​ពេញ​ការ​ងារ​វិញ​"។
វេជ្ជ​បណ្ឌិត​យ័ញ​ហូ បំ​ពេញ​ការ​ងារ​នៅ​ដំ​ណាក់​សុ​ខា​ភិ​បាល​ឃុំ​ថើយ​ហ៊ឹង ឲ្យ​ដឹង៖ "​ខ្ញុំ​ប្រ​ឡង​ជាប់​វិញ្ញា​បន​ប័ត្រ​ឆ្នាំ​២០១៥ ត្រូវ​បាន​ចាត់​បញ្ជូនមក​បំ​ពេញ​ការ​ងារ​នៅ​ទី​នេះ​ពី​ព្រោះ​នៅ​ដំ​ណាក់​សុ​ខា​ភិ​បាល​ពុំ​ទាន់​មាន​វេជ្ជ​បណ្ឌិត​។ ក្នុង​រយៈ​កាល​បំ​ពេញ​ការ​ងារ​នៅ​ទី​នេះ ខ្ញុំ​បាន​មជ្ឈ​មណ្ឌល ចាត់​មក​បម្រើ​ការ​ខាង​ផ្នែក​រោគ​ក្នុង​មជ្ឈ​មណ្ឌល​សុ​ខា​ភិ​បាល ស្រុក​កើ​-ដ ដើម្បី​ជា​ជំ​នួយ​បំ​ពេញ​ឲ្យ​កង​ជួរ​វេជ្ជ​បណ្ឌិត​ក្នុង​ផ្នែក​ជំ​នាញ​នេះ ពី​ព្រោះ​បច្ចុប្បន្ន កម្មា​ភិ​បាល ​បុគ្គ​លិក​ពេទ្យ​ទៅ​រៀន​ជំ​នាញ​ខ្វះ​កម្លាំង​។ ធ្វើ​ការ​ងា​រនៅ​មជ្ឈ​មណ្ឌល ខ្ញុំ​បាន​ជួប​ប្រា​ស្រ័យ​នឹង​អ្នក​ជំ​ងឺ​ជា​ច្រើន​ម៉្លោះ​ហើយ កាន់​តែ​រៀន​សូត្រ​បាន​នូវ​បទ​ពិ​សោធន៍ ខ្ញុំ​រីក​រាយ​ណាស់​ពី ព្រោះ​បាន​រដ្ឋ​ជម្រើស​តាំង​ទៅ​រៀន​ខាង​វិជ្ជា​ពេទ្យ​"។​
ចំ​ណែក​វេជ្ជ​បណ្ឌិត​ដាវ​ធី​ធូ​ហ្វាយ ក៏​ជា​អ្នក​ដែល​បាន​រដ្ឋ​ជម្រើស​តាំង​ទៅ រៀន​ខាង​វិជ្ជា​ពេទ្យ​។ ជីវ​ភាព​គ្រួ​សារ​ជួប​ការ​លំ​បាក​ច្រើន​មាន​ដី​ស្រែ​៣​កុង ឪ​ពុក​ស្លាប់ ម្តាយ​នៅ​ម្នាក់​ឯង​ចិញ្ចឹម​កូន​តូច​៣​នាក់​និង​ម្តាយ​ចាស់​។ ដោយ​ឃើញ​ម្តាយ​នឿយ​ហត់​បង​ៗ​របស់​ធូ​ហ្វាយ​ឈប់​រៀន​ទៅ​ស៊ី​ឈ្នួល​រក​ប្រាក់​ចំ​ណូល​បន្ថែម​ជូន​គ្រួ​សារ។ ធូ​ហ្វាយ សូម​ឈប់​រៀន​ជា​ច្រើន​លើក​ច្រើន​សារ ប៉ុន្តែ​ស​មា​ជិក​ក្នុង​គ្រួ​សារ​មិន​ព្រម​ឲ្យ​ឈប់ ពី​ព្រោះ​ហ្វាយ​រៀន​គ្រាន់​បើ​។ ធូ​ហ្វាយ រៀប​រាប់​៖ "កាល​ខ្ញុំ​បាន​រដ្ឋ​ជម្រើស​តាំង​ទៅ​រៀន​ម​ហា​វិ​ទ្យា​ល័យ​ពេទ្យ ផាម​ង៉ុក​ថាច់​នៅ​ក្រុង​ហូ​ជី​មិញ  ស​មា​ជិកក្នុង​គ្រួ​សារ​អរ​ផង​ព្រួយ​ផង​។ បន្ទាប់​ពី​បាន​ជ្រាប​ដំ​ណឹង​ថា បាន​រដ្ឋ​ឧបត្ថម្ភ សមា​ជិក​ក្នុង​គ្រួ​សារ​ត្រេក​អរ​គ្រប់​គ្នា​"។ ធូ​ហ្វាយ​ប្រ​ឡង​ជាប់​ វិញ្ញា​បន​ប័ត្រ​វេជ្ជ​បណ្ឌិត​ពហុ​វិជ្ជា​ពេទ្យ​ឆ្នាំ​២​០១១ ដាក់​ពាក្យ​សូម​ការ​ងារ​បាន​រដ្ឋ​ទទួល​បញ្ជូន​មក​បំ​ពេញ​ការ​ងារ នៅ​មជ្ឈម​ណ្ឌល​សុ​ខា​ភិ​បាល​ស្រុក​កើ​-ដ​។ ក្រោយ​ពី​បំ​ពេញ​ការ​ងារ​បាន​មួយ​រយៈ​ពេល បាន​មជ្ឈ​មណ្ឌល​បញ្ជូន​ទៅ​រៀន​វគ្គ​សិក្សា​កំ​ណត់​ទិស ត្រូវ​បាន​ចាត់​មក​ទ​ទួល បន្ទុក​ផ្នែក​សម្ភព​របស់​មជ្ឈ​មណ្ឌល​។ ធូហ្វាយ រៀប​រាប់​៖ "​មា​មីង​ខ្មែរ​ជា ច្រើន​មក​ពិ​និត្យ​ជំ​ងឺ ខ្ញុំ​តែង​ឆ្លៀត​ពេល​ណែ​នាំ​បន្ថែម​អំ​ពី​ចំ​ណេះ​ដឹង​ខាង វេជ្ជ​សាស្រ្ត​ជូន​មា​មីង​បាន​ជ្រាប​។ ថ្មី​ៗ​នេះ ស្មារ​តី​ថែ​ទាំ​សុខ​ភាព​ផ្ទាល់ខ្លួន​របស់​ជន​រួម​ជាតិ​ខ្មែរ​មាន​ការ​ភ្ញាក់​រលឹក​ច្រើន​។ ពេល​ឈឺ​ម្តង​ៗ មា​មីង​មក​ពិ​និត្យ​ជំ​ងឺ​ភ្លាម និង​ធ្វើ​តាម​ការ​ណែ​នាំ​របស់​វេជ្ជ​បណ្ឌិត គ្មាន​នៅ​ធ្វើ​តាម​ទំ​នើង​ចិត្ត​ដូច​ពី​មុន​ទៀត​"។

តាមប្រសាសន៍របស់វេជ្ជបណ្ឌិតឌិញស្វឹងហាយ អ្នកដែលបានជម្រើសទៅរៀន សព្វថ្ងៃកំពុបំពេញការងារនៅមជ្ឈមណ្ឌលសុខាភិបាលស្រុកកើ-ដ តួយ៉ាងដូច៖ វេជ្ជបណ្ឌិតហូ វេជ្ជបណ្ឌិតហ្វាយ ឱសថការីហុង ឱសថការីវ៉េរី ឱសថការីទូ ឱសថការីមិញ បរិញ្ញាណឺ។ល។ កំពុងនឹងអនុវត្តការងារថែទាំសុខភាពជូនប្រជាជនបានល្អ រួមចំណែកលើកកម្ពស់គុណភាពក្នុងការពិនិត្យ ព្យាបាលជំងឺជូនប្រជាជននៅស្រុកកើ -ដ៕

ហាថាញ់-មុនី

ចែករំលែកអត្ថបទ
ពាក្យគន្លឹះ
ដាក់ពាក្យសូមការងារ