សុខភាព សុខភាព

26/04/2017 - 09:28

អាសយដ្ឋានទំនុកចិត្ត

ក្រោយពីរយៈកាល១៦ឆ្នាំសកម្មភាព កងជួរគ្រូពេទ្យ វេជ្ជបណ្ឌិតនៃមន្ទីរពហុព្យាបាលមណ្ឌលហ៊ុងហ្វា តែងពង្រីកបានល្អនូវតួនាទីភារកិច្ចរបស់គ្រូពេទ្យ គឺលត់ដំសីលធម៌ បង្កើនចំណេះវិជ្ជាដើម្បីលើកកម្ពស់គុណភាពពិនិត្យព្យាបាលជំងឺជូនប្រជាជន។ 

 កិច្ចប្រជុំប្តូរវេននៅមន្ទីរពហុព្យាបាលមណ្ឌលហ៊ុងហ្វា។

មន្ទីរ​ពហុ​ព្យា​បាល​មណ្ឌល​ហ៊ុង​ហ្វា នៅ​ភូមិ​សុក​កូវ ឃុំ​ហ៊ុង​ហ្វា ស្រុក ទីវ​កឹង ខេត្ត​ត្រា​វិញ។ ភូមិ​សុក​កូវ​ជា​ភូមិ​មួយ​ឋិត​នៅ​តំ​បន់​ឆ្ងាយ​លក្ខណៈ នៃ​ការ​ធ្វើ​ដំ​ណើរ​ទៅ​មក​នៅ​ជួប​ការ​លំ​បាក​។ ចាប់​ពី​ពេល​មន្ទីរ​ព​ហុ​ព្យា បាល​មណ្ឌល​ហ៊ុង​ហ្វាក​សាង​សម្រេច​រួច​រាល់ និង​ដាក់​ឲ្យ​ដំ​ណើរ​ការ​បាន​រួម​ចំ​ណែក​យ៉ាង​ស​កម្ម​ក្នុង​ការ​ពិ​និត្យ​ ព្យា​បាល​ជំ​ងឺ​ជូន​ប្រ​ជា​ជន​នៅ​ឃុំ​ចំ​នួន​២ គឺ​ហ៊ុង​ហ្វា​និង​តឹង​ហ្វា។​ បច្ចុប្បន្ន មន្ទីរ​ព​ហុ​ព្យា​បាល​មណ្ឌល​ហ៊ុង​ហ្វា មាន​បុគ្គ​លិក​ពេទ្យ​៨​រូប ក្នុង​នោះ​មាន​វេជ្ជ​បណ្ឌិត​ចំ​នួន​២​រូប គ្រូ​ពេទ្យ​ចំ​នួន​២​រូប ឧប​ដ្ឋាក​​ចំ​នួន​២​រូប ឱ​សថ​កា​រី​ម្នាក់​និង​សម្ភព​ម្នាក់​។

មក​កាន់​មន្ទីរ​ពហុ​ព្យា​បាល​មណ្ឌល​ហ៊ុង​ហ្វា ចំ​ណាប់​អា​រម្មណ៍​ដំ​បូង​របស់​យើង​ខ្ញុំ គឺ​បាន​កង​ជួរ​គ្រូ​ពេទ្យ​ទទួល​ដោយ​ភាព​រាក់​ទាក់​និង​បាន​ប្រ​ទះ​ឃើញ​នូវ​រូប​ភាព​កង​ជួរ​គ្រូ​ពេទ្យ វេជ្ជ​បណ្ឌិត​យក​ចិត្ត​ទុក​ដាក់​ក្នុង​ការ​ពិ​និត្យ​ជំ​ងឺ និង​ពិ​គ្រោះ​សុខ​ភាព​ជូន​ប្រ​ជា​ជន​។ ក្រៅ​ពី​ការ​ពិ​និត្យ ព្យា​បាល​ជំ​ងឺ កង​ជួរ​គ្រូ​ពេទ្យ​នៅ​ទាំង​សហ​ការ​ជា​មួយ​នឹង​ដំ​ណាក់​សុ​ខា​ភិ​បាល​ឃុំ ជា​និច្ច​កាល​ចុះ​ទៅ​សហ​គមន៍​ប្រ​ជា​ជន​រស់​នៅ​ផ្សព្វ​ផ្សាយ​ដោយ​ផ្ទាល់​អំ​ពី​វិ​ធី​បង្ការ​ទប់​ស្កាត់​ជំ​ងឺ​រ​បេង​ព​កក បង្ការ​ទប់​ស្កាត់​រោគ HIV/AIDS​ និង​ការ​ងារ​បង្ការ​ទប់​ស្កាត់​រោគ​រាល​ដាល​នៅ​ពេល​ប្រ​សព្វ​រដូវ។ល។ ប្រ​ការ​ទាំង​នេះ បាន​រួម​ចំ​ណែក​យ៉ាង​ស​កម្ម​ក្នុង​ការ​លើក​កម្ពស់​ស្មា​រ​តី យល់​ដឹង​ក្នុង​ប្រ​ជា​ជន​អំ​ពី​វិ​ធី​បង្ការ​និង​ព្យា​បាល​ជំ​ងឺ​តាម​បែប​វេជ្ជ​សាស្រ្ត​ទំ​នើប​។ អា​ស្រ័យ​ហេតុ​នោះ ប៉ុន្មាន​ឆ្នាំ​កន្លង លើ​ភូមិ​សាស្រ្ត​ឃុំ​ទាំង​២ គ្មាន​ករណី​រោគ​រាល​ដាល​កើត​ឡើង​ឡើយ​។ ការ​ងារ​ចាក់​វ៉ាក់​សាំង​បើក​ទូ​លាយ​ត្រូវ​បាន​ធា​នា សុ​វត្ថិ​ភាព​បរិ​មាណ​អ្នក​ជំ​ងឺ​មក​ពិ​និត្យ ព្យា​បាល​និង​ស្តាប់​ពិ​គ្រោះ​សុខ​ភាព​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​កាន់​តែ​ច្រើន ឡើង​។ មធ្យម​ភាគ​ជា​រៀង​រាល់​ខែ មាន​អ្នក​ជំ​ងឺ​មក​ពិ​និត្យ​ព្យា​បាល​នៅ មន្ទីរ​ពហុ​ព្យា​បាលមណ្ឌល​ហ៊ុង​ហ្វា​ប្រ​មាណ​៩០០​លើក​នាក់​។ អ្នក​មីង​គីម​ធី​សំ​ណាង​ នៅ​ឃុំ​ហ៊ុង​ហ្វា ឲ្យ​ដឹង​៖ "​ខ្ញុំ​វ័យ​ចំ​ណាស់ ស្ថាន​ភាព​គ្រួ​សារ​ជួប​ការ​លំ​បាក​ច្រើន ម៉្លោះ​ហើយ​ខ្ញុំ​មិន​ព្រម​ឲ្យ​កូន​ៗ​ជូន​ទៅ​ពិ​និត្យ​ជំ​ងឺ​នៅ​មន្ទីរ​ពេទ្យ​ស្រុក ពេល​ឈឺ​ម្តង​ៗ​ខ្ញុំ​មក​ពិ​និត្យ​ជំ​ងឺ​និង​ទទួល​ថ្នាំ​ផឹក នៅ​មន្ទីរ​ពហុព្យា​បាល​មណ្ឌល​ហ៊ុង​ហ្វា ពី​ព្រោះ​ពេទ្យ​នេះ​នៅ​ជិត​ផ្ទះ​។ បច្ចុប្បន្ន សុខ​ភាព​របស់​ខ្ញុំ​មាន​ភាព​ប្រ​សើរ​ជាង​មុន​ច្រើន​ជា​រៀង​រាល់​ខែ ខ្ញុំ​មក​ពិ​និត្យ​ជំ​ងឺ​និង​ទទួល​ថ្នាំ​ផឹក​២​លើក​"។​

វេជ្ជ​បណ្ឌិត ឡឹម​សើុង​ថាយ ប្រ​ធាន​មន្ទីរ​ពហុ​ព្យា​បាល​មណ្ឌល​ហ៊ុង​ហ្វា ឲ្យ​ដឹង​៖ "​ទោះ​បី​ការ​ងារ​​ប្រ​ចាំ​ថ្ងៃ​ច្រើន​ក៏​ដោយ ប៉ុន្តែ​នៅ​មន្ទីរ​ព​ហុ​ព្យា​​បាល​​មណ្ឌល​ហ៊ុង​ហ្វា តែង​​បង្ក​លក្ខណ​សម្បត្តិ​ជូន​កង​ជួរ​គ្រូ​ពេទ្យ វេជ្ជ​បណ្ឌិត ផ្លាស់​វេន​គ្នា​ចូល​រួម​វគ្គ​ហ្វឹក​ហាត់ រៀន​សូត្រ​បង្កើន​ចំ​ណេះ​​ដឹង​ខាង​មុខ​ជំ​នាញ ជម្នះ​លំ​បាក ដើម្បី​អនុ​វត្ត​បាន​ល្អ​នូវ​ការ​ងារ​ថែ​ទាំ​សុខ​ភាព​ជូន​ប្រ​ជា​ជន​"​៕

សឺនម៉ាល័យ-មុនី

ចែករំលែកអត្ថបទ
ពាក្យគន្លឹះ
ប្រជុំប្តូរវេន