នយោបាយ - សង្គម នយោបាយ - សង្គម

12/10/2016 - 08:56

អ្នកខ្នះខ្នែងជាមួយនឹងសកម្មភាពសហគមន៍

លោក​ថាច់​និញ នៅ​ភូមិ​វាល​ធំ ឃុំ​ផុង​ភូ ស្រុក​កូវ​កែ ខេត្ត​ត្រា​វិញ តែង​ខ្នះ​ខ្នែង​រាល់​ស​កម្ម​ភាព​ក្នុង​សហ​គមន៍​នៅ​ភូមិ​ភាគ។ លេច​ធ្លោ​បំ​ផុត​គឺ លោក​រួម​ជា​មួយ​នឹង​គណៈ​កម្ម​ការ​ប្រ​ជា​ជន​ភូមិ​ចលនា​ប្រ​ជា​ជន​រួម​កម្លាំង​កសាង​ជន​បទ​ថ្មី​។ 

 លោកថាច់និញ។

ជា​មួយ​នឹង​តួ​នា​ទី​អ្នក​មាន​ប្រ​ជា​ប្រិយ​ភាព​ក្នុង​សហ​គមន៍​ជន​រួម​ជាតិ​ខ្មែរ លោក​ថាច់​និញ បាន​ផ្សព្វ​ផ្សាយ​ចលនា​ប្រ​ជា​ជន​ក្នុង​ភូមិ​ចូល​រួម​ជា​កម្លាំង​ពល​កម្ម ប្រាក់​និង​បរិច្ចាគ​ដី ដើម្បី​កសាង​សំ​ណង់​សុ​ខុ​មាល​ភាព​សង្គម រួម​ចំ​ណែក​ជា​មួយ​នឹង​ភូមិ​ភាគ​អនុ​វត្ត​សម្រេច​លក្ខ​ឋាន​នៃ​យុទ្ធ​សាស្រ្ត​ជាតិ​កសាង​ជន​បទ​ថ្មី។​ ប៉ុន្មាន​ឆ្នាំ​កន្លង លោក​ចូល​រួម​ដោយ​ផ្ទាល់ ចលនា​ញាតិ​សន្តាន​និ​ង​ប្រ​ជា​ជន​កសាង​ស្ពាន​ចំ​នួន​៣​ខ្សែ នៅ​ភូមិ​អូរ​ត្រោក​កៀន​រនាស់​និង​ភូមិ​វាល​តូច មាន​ប្រ​វែង​ស​រុប​៤៩​ម៉ែត្រ ទទឹង​១,៨​-២ម៉ែត្រ​ លើក​ដី​ទប់​ផ្លូវ ទ​ទឹង​៣​ម៉ែត្រ ប្រ​វែង​៤.៥៥០​ម៉ែត្រ និង​ពង្រីក​ផ្លូវ​ថ្មី​ប្រ​វែង​៥០០​ម៉ែត្រ។ ក្រៅ​ពី​នោះ លោក​នៅ​ទាំង​ចលនា​មា​មីង រួម​កម្លាំង​ពល​កម្ម​ជាង​២៥១​ថ្ងៃ​អង្ករ​ជាង​៣៤៥​គីឡូ​ក្រាម ដើម្បី​អនុ​វត្ត​សំ​ណង់​ដូច​ពោល​ខាង​លើ។​

​លោក​​ថាច់​និញ ឲ្យ​ដឹង​៖ "ពី​មុន​ការ​ធ្វើ​ដំ​ណើរ​ទៅ​មក​ទាំង​ប្រាំង​ទាំង​វស្សា​ជួប​ការ​លំ​បាក​ច្រើន​ពេល​ដឹក​ទំ​និញ​ម្តង​ៗ​លំ​បាក​ណាស់ បាន​តែ​តាម​ផ្លូវ​ទូក​ម្យ៉ាង​ប៉ុណ្ណោះ​។ ដោយ​ឃើញ​ដូច្នោះ ខ្ញុំ​ជំ​ហរ​ចលនា​មា​មីង​ក្នុង​ភូមិ​ដំ​បូង​ជួប​ការ​លំ​បាក​ច្រើន ពី​ព្រោះ​មា​មីង​ពុំ​ទាន់​យល់​ពី​ផល​ប្រ​យោជន៍​អំ​ពី​ការ​កសាង​ផ្លូវ​និង​ស្ពាន​។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ខ្ញុំ​មិន​ធុញ​ទ្រាន់​ឡើយ ខ្ញុំ​ព្យា​យាម​ពន្យល់ លុះ​តែ​មា​មីង​យល់​ស្រប​ចិត្ត​គាំ​ទ្រ អនុ​វត្ត​"។ ទន្ទឹម​នឹង​នោះ លោក​នៅ​ទាំង​ចលនា​ប្រ​ជា​ជន​ចូល​រួម​អនុ​វត្ត ចល​នា​"ទូ​ទាំង​ប្រ​ជា​ជន​សាមគ្គី​កសាង​ជីវ​ភាព​វប្ប​ធម៌​នៅ​តំ​បន់​ប្រ​ជា​ជន​តាំង​ទី​លំ​នៅ" ចូល​រួម​សម្រប​សម្រួល​បាន​សម្រេច​ជា​ច្រើន​ករណី​ទំ​នាស់​ក្នុង​ជីវ​ភាព​ប្រ​ចាំ​ថ្ងៃ។​

បង​ថាច់​សម្បត្តិ អនុ​លេ​ខា​សា​ខា​បក្ស​ភូមិ​អូរ​ត្រោក បញ្ជាក់​៖ "បង​និញ តែង​ជួយ​មា​មីង​ដោយ​អស់​ពី​ចិត្ត​ពី​ថ្លើម​ម៉្លោះ​ហើយ​គាត់​បាន​មា​មីង​ជឿ ទំ​នុក​ចិត្ត បោះ​ឆ្នោត​ជ្រើស​ជា​អ្នក​មាន​ប្រ​ជា​ប្រិយ​ភាព​ក្នុង​សហ​គមន៍ ជន​រួម​ជាតិ​ខ្មែរ។ ផ្តើម​ពី​នោះ រាល់​ការ​ចលនា​នៅ​ភូមិ​ភាគ អា​ស្រ័យ​បាន​បង​និញ​ចូល​រួម​ចលនា​បាន​ប្រ​ជា​ជន​គាំ​ទ្រ​ពេញ​ទំ​ហឹង​និង​រួម​កម្លាំង​អនុ​វត្ត ដូច៖ ធ្វើ​ស្ពាន កសាង​ផ្លូវ អន្ទង​ចរន្ត​អគ្គិ​ស​នី ដាក់​បំ​ពង់​នាំ​ទឹក​ស្អាត​ជូន​គ្រួ​សារ​ប្រ​ជា​ជន​នៅ​ឆ្ងាយ​ពី​តំ​បន់​តាំង​ទី​លំ​នៅ​បង្កើត​មូល​និ​ធិ មនុស្ស​ធម៌​ជួយ​គ្រួ​សារ​ក្រី​ក្រ  មនុស្ស​ចាស់​គ្មាន​ទី​ពឹង​..."៕

ស៊ឺនម៉ាល័យ-មុនី

ចែករំលែកអត្ថបទ
ពាក្យគន្លឹះ
បង​ថាច់​សម្បត្តិ