03/05/2017 - 16:05

បង្កភាពជឿជាក់ជូនអ្នកជំងឺ

ច្រើនឆ្នាំកន្លង ដំណាក់សុខាភិបាលឃុំតាយវុាំង ស្រុកត្រឹងដេ (ខេត្តសុកត្រាំង) បានថ្នាក់ដឹកនាំផ្នែកសុខាភិបាលនិងប្រជាជនស្ងើចសរសើរអំពីរបៀបបម្រើការថែទាំអ្នកជំងឺ។

 កម្មាភិបាលដំណាក់សុខាភិបាលពិនិត្យជំងឺជូនប្រជាជន។

បង​គឹម​សឿង នៅ​ភូមិ​តាយ​កុង មក​ពិ​និត្យ​ជំ​ងឺ ឲ្យ​ដឹង៖ "ថ្វី​បើ​ពេល​ព្រឹក មាន​អ្នក​ជំ​ងឺ​ច្រើន​ក៏​ដោយ ប៉ុន្តែ​កម្មា​ភិ​បាល​ពេទ្យ​នៅ​តែ​មាន​វា​ចា​រួស​រាយ​រាក់​ទាក់ និង​ពិ​និត្យ​ជំ​ងឺ​ត្រូវ​តាម​លំ​ដាប់​លំ​ដោយ​ជា​និច្ច ម្ល៉ោះ​ហើយ​ អ្នក​ណា​ក៏​សប្បាយ​ចិត្ត​រង់​ចាំ​ដែរ​"។ បង​ស្រី​ថាច់​ធី​កៅ នៅ​ភូមិ​ហា​បូ ឲ្យ​ដឹង​បន្ថែម​៖ "នាង​ខ្ញុំ​មាន​ជំ​ងឺ​សម្ពាធ​ឈាម​ឡើង​ខ្ពស់ ហើយ​តែង​មក​ពិ​និត្យ​ជំ​ងឺ ដើម្បី​យក​ថ្នាំ​ផឹក​សឹង​រាល់​សប្តាហ៍។ កម្មា​ភិ​បាល​នៅ​ទី​នេះ មាន​របៀប​បម្រើ​ការ​បាន​ល្អ​ជូន​អ្នក​ជំ​ងឺ រី​ឯមុខ​វិជ្ជា​ជំ​នាញ​ខាង​ពិ​និត្យ​ជំ​ងឺ​និ​ង​ផ្ដល់​ថ្នាំ​ផឹក​ក៏​ឆុត ម្ល៉ោះ​ហើយ​ញុាំង​ឲ្យ​នាង​ខ្ញុំ​លំ​នឹង​ចិត្ត​ក្នុង​ការ​ព្យា​បាល​ "។

បច្ចុប្បន្ន ដំ​ណាក់​សុ​ខា​ភិ​បាល​ឃុំ​តាយ​វុាំង​ត្រូវ​បាន​បំ​ពាក់​បរិក្ខារ​សម្រាប់​បម្រើ​ការ​ពិ​និត្យ​ព្យា​បាល​ជំ​ងឺ​គ្រប់​សព្វ​បង្គួរ មាន​ដូច៖ ម៉ា​ស៊ីន​វាស់​សម្ពាធ​ឈាម ម៉ា​ស៊ីន​ឆ្លុះ​អេ​កូ ម៉ា​ស៊ីន​វាស់​ចង្វាក់​បេះ​ដូង ម៉ា​ស៊ីន​វិ​ភាគ លោ​ហិត​វិ​ទ្យា​កៅ​អី​ពេទ្យ​ធ្មេញ​។ល។ ទន្ទឹម​នឹង​នោះ មាន​គ្រប់​កង​ជួរ​កម្មា​ភិ​បាល​សុ​ខា​ភិ​បាល​ដែល​អស់​ពី​ចិត្ត​ក្នុង​ការ​ពិ​និត្យ​ព្យា​បាល​ជំ​ងឺ ម្ល៉ោះ​ហើយ​ដំ​ណាក់​សុ​ខា​ភិ​បាល តែង​បង្ក​បាន​នូវ​ភាព​ជឿ​ជាក់​ជូន​ប្រ​ជា​ជន​មក​ពិ​និត្យ​ជំ​ងឺ។​ មធ្យម​ភាគ​ក្នុង​មួយ​ថ្ងៃ​ៗ ដំ​ណាក់​សុ​ខា​ភិ​បាល​ទ​ទួល ពិ​និត្យ​ជំ​ងឺ​ជាង​៨០​លើក​នាក់​។ គ្រូ​ពេទ្យ​ផាម​ហុង​ហ្គឹម ប្រ​ធាន​ដំ​ណាក់ សុ​ខា​ភិ​បាល​ឃុំ​តាយ​វុាំង ឲ្យ​ដឹង​៖ "ប្រ​ជា​ជន​មក​ពិ​និត្យ​ជំ​ងឺ​នៅ​ដំ​ណាក់សុ​ខា​ភិ​បាល​ច្រើន​កុះ​ករដោយ​ប្រើ​ប័ណ្ណ​ធា​នា​រ៉ាប់​រង​សុ​ខា​ភិ​បាល​ជិត​១០០​%​។​ អា​ស្រ័យ​​មាន​អ្នក​ជំ​ងឺ​ច្រើន បាន​ជា​បន្ទប់​ពិ​និត្យ​ជំ​ងឺ​ត្រូវ​បាន​រៀប​ចំ​មាន​របៀប​រៀប​រយ មាន​កម្មា​ភិ​បាល​ពិ​និត្យ​ជំ​ងឺ​និង​ផ្ដល់​ថ្នាំ​បាន​ទាន់​ពេល មិន​ទុក​ឲ្យ​អ្នក​ជំ​ងឺ​រង់​ចាំ​យូរ​ទេ​។ ជា​ពិ​សេស​ដំ​ណាក់​សុ​ខា​ភិ​បាល ត្រូវ​បាន​ផ្នែក​សុ​ខា​ភិ​បាល​ខេត្ត​បញ្ជូន​កម្មា​ភិ​បាល​ទៅ​បណ្តុះ​បណ្តាល ដើម្បី​ចេះ​ប្រើ​ប្រាស់​បរិក្ខារ​ពិ​និត្យ​ព្យា​បាល​ជំ​ងឺ​។ ម៉ោង​៧​ព្រឹក កម្មា​ភិ​បាល​របស់​ដំ​ណាក់​ក៏​មាន​មុខ​ដើម្បី​ធ្វើ​ការ​ពិ​និត្យ ព្យា​បាល​ជំ​ងឺ ហើយ​មាន​វា​ចា​រួស​រាយ បង្ក​ភាព​ជឿ​ជាក់ ដើម្បី​អ្នក​ជំ​ងឺ​លំ​នឹង​ចិត្ត​ក្នុង​ការ​ព្យា​បាល​"។ ទន្ទឹម​នឹង​នោះ កិច្ច​ការ​ផ្សព្វ​ផ្សាយ​បង្ការ​បង្រ្កាប​រោគ​ឆ្លង​រាល​ដាល​ត្រូវ​បាន​អនុ​វត្ត​យ៉ាង​ល្អ។ តាំង​ពី​ឆ្នាំ​២០១៦ និង​ដើម​ឆ្នាំ​២០១៧​មក​ទល់​ឥ​ឡូវ​លើ​ភូមិ​សាស្រ្ត​ឃុំ គ្មាន​កើត​រោគ​ឆ្លង​រាល​ដាល​ធំ​ដុំ​អ្វី​ឡើយ​។ កម្ម​វិ​ធី​គោល​ដៅ​ជាតិ​នា​នា មាន​ដូច​បង្ការបង្រ្កាប​រោគ​ឆ្លង​រាល​ដាលត្រូវ​បាន​ផ្សព្វ​ផ្សាយ​អនុ​វត្ត​ប្រ​កប​ដោយ​ប្រ​សិទ្ធ​ភាព​ហើយ​បាន​សម្រេច និង​សម្រេច​លើស​ផែន​ការ​ដាក់​ចេញ​។ល។

ដំណាក់សុខាភិបាលតាយវុាំង ពីមួយថ្ងៃទៅមួយថ្ងៃកាន់តែបង្កភាពជឿជាក់ក្នុងប្រជាជននិងជាអង្គភាពឈានមុខរបស់ខេត្តសុកត្រាំង ក្នុងការអនុវត្តន៍បានល្អ"ការផ្លាស់ថ្មីរបៀបអកប្បកិរិយាបម្រើការ" ជូនអ្នកជំងឺ៕

យ្វីអាញ់ - សេរី

ចែករំលែកអត្ថបទ