នយោបាយ - សង្គម នយោបាយ - សង្គម

18/10/2016 - 08:38

អតីតយុទ្ធជនហាមតឹង ឈានឡើងចាកផុតភាពក្រីក្រ

ពង្រីក​ប្រ​ពៃ​ណី​កង​ទ័ព​អ៊ំ​ហូ ប៉ុន្មាន​ឆ្នាំ​កន្លង ស​មា​គម​អតីត​យុទ្ធ​ជន​ឃុំ ហាម​តឹង (ស្រុក​ថ្កូវ ខេត្ត​ត្រា​វិញ)  បាន​ខ្នះ​ខ្នែង​កសាង​ទម្រង់​រូប​ភាព អភិ​វឌ្ឍ​សេដ្ឋ​កិច្ច  ជួយ​ឲ្យ​ស​មា​ជិក​ឈាន​ឡើង​ចាក​ផុត​ពី​ភាព​ក្រី​ក្រ​និង​លំ​នឹង​ក្នុង​ជីវ​ភាព​។

 ពូហ្វិញមិញផន ជាមួយនឹងម៉ាស៊ីនត្បាញកន្ទេលរបស់គ្រួសារ។

ពូ​ហ្វិញ​មិញ​ផន នៅ​ឃុំ​ហាម​តឹង ស្រុក​ថ្កូវ  ក្រោយ​ពី​ចេញ​ពី​ជួរ​ទ័ព​វិ​ល​ត្រ​ឡប់​មក​ភូមិ​ភាគ​បាន​ពង្រីក​របរ​ប្រ​ពៃ​ណី​ត្បាញ​កន្ទេល​កក់​។ ឆ្នាំ​២០១០ ពូ​វិ​និ​យោគ​ទុន​ទិញ​ម៉ា​ស៊ីន​ត្បាញ​កន្ទេល​២​គ្រឿង​។ ពូ​ហ្វិញ​មិញ​ផន ឲ្យ​ដឹង​៖ "ជា​មួយ​នឹង​ម៉ា​ស៊ីន​២​គ្រឿង​និង​កក់​ចំ​នួន​៦០​គី​ឡូ​ក្រាម រៀង​រាល់​ថ្ងៃ ខ្ញុំ​អាច​ធ្វើ​ចេញ​ជា​ផលិត​ផល​កន្ទេល​ចំ​នួន​១០ ដោយ​តម្លៃ​មធ្យម​ភាគ ក្នុង​កន្ទេល​មួយ​ប្រ​មាណ​១០០​ពាន់​ដុង​"។ ពូ​ឲ្យ​ដឹង​បន្ថែម​ ចាប់​ពី​ពេល​អនុ​វត្ត​ទម្រង់​រូប​ភាព​នេះ ខ្ញុំ​បាន​ដោះ​ស្រាយ​ការ​ងារ​ជូន​ពល​ករ​៨​នាក់​ដោយ​ប្រាក់​ចំ​ណូល​មធ្យ​មភាគ​ក្នុង​ពល​ករ​ម្នាក់​ៗ​ជាង​៣​លាន​ដុង​/ខែ​។ រៀង​រាល់​ឆ្នាំ ក្រោយ​ពី​ចំ​ណូល​ចំ​ណាយ​រួច​ស្រេច​ គ្រួ​សារ​ពូ​នៅ​ចំ​ណេញ ប្រ​មាណ​១០០​លាន​ដុង​/ឆ្នាំ​។ ពូ​ផ​ន​រីក​រាយ​ឲ្យ​ដឹង​៖ "សេដ្ឋ​កិច្ច​គ្រួ​សារ​ខ្ញុំ បាន​លំ​នឹង​អា​ស្រ័យ​អា​ជីព​ត្បាញ​កន្ទេល​ប្រ​ពៃ​ណី។​ ខ្ញុំ​បម្រុង​បើក​ទូ​លាយ​បន្ថែម​មូល​ដ្ឋាន​ដើម្បី​ពង្រីក​សេដ្ឋ​កិច្ច​គ្រួ​សារ​"។

ជា​ស​មា​ជិក​ម្នាក់​ក្នុង​ចំ​ណោម​ស​មា​ជិក​ទាំង​អស់ ដែល​ខំ​ប្រឹង​ធ្វើ​ការ​រក​ស៊ី និង​មាន​ឆន្ទៈ​ឈាន​ឡើង​អតីត​យុទ្ធ​ជន​ហ្វិញ​នាវ នៅ​ឃុំ​ហាម​តឹង ស្រុក​ថ្កូវ ក៏​បាន​ចាក​ផុត​ពី​ភាព​ក្រី​ក្រ​ដោយ​ទម្រង់​រូប​ភាព​ចិញ្ចឹម​គោ​មេ​។ ពូ​ហ្វិញ​នាវ​ឲ្យ​ដឹង​៖ "ពី​មុន​​ជីវ​ភាព​គ្រួ​សារ​ខ្ញុំ​ជួប​ការ​លំ​បាក​ណាស់​។ ឆ្នាំ​២០១២ អា​ស្រ័យ​ការ​ជំ​នួយ​របស់​សមា​គម​អតីត​យុទ្ធ​ជន​ឃុំ​ខ្ញុំ​ទិញ​គោ​​បាន​២​ក្បាល មក​ទល់​នឹង​ពេល​នេះ ហ្វូង​គោ​របស់​ខ្ញុំ​កើន​ឡើង​៦​ក្បាល​ក្រោយ​ពី​ទូ​ទាត់​ចំ​ណូល​ចំ​ណាយ​រួច​រៀង​រាល់​ឆ្នាំ គ្រួ​សារ​ខ្ញុំ​នៅ​ចំ​ណេញ​ពី​៨​-១០​លាន​ដុង​/ក្បាល​។ ទន្ទឹម​នឹ​ង​នោះ គ្រួ​សារ​ខ្ញុំ​នៅ​ទាំង​ចិញ្ចឹម​ទា​និង​ធ្វើ​ស្រែ​បន្ថែម​បាន​៦​កុង​។ រៀង​រាល់​ឆ្នាំ​សរុប​ប្រាក់​ចំ​ណូល​ពី​ការ​ចិញ្ចឹម​គោ ចិញ្ចឹម​ទា​និង​ធ្វើ​ស្រែ​គ្រួ​សារ​ខ្ញុំ​នៅ​ចំ​ណេញ​ជាង​៦០​លាន​ដុង​។  បច្ចុប្បន្ន ជីវ​ភាព​គ្រួ​សារ​បាន​ធូរ​ធារ​ជាង​មុន​ច្រើន​"។​​ តាម​ប្រ​សាសន៍​លោក​គីម​សាង​ប្រ​ធាន​ស​មា​គម​អតីត​យុទ្ធ​ជន​ឃុំ​ហាម​តឹង ឲ្យ​ដឹង​៖ បច្ចុ​ប្បន្ន ទូ​ទាំង​ឃុំ​មាន​ស​មា​ជិក​អតី​តយុទ្ធ​ជន​ចំ​នួន​១៥១​ រូប។​ ប៉ុន្មាន​ឆ្នាំ​កន្លង អា​ស្រ័យ​អនុ​វត្ត​ពង្រីក​សេដ្ឋ​កិច្ច​មាន​ប្រ​សិទ្ធ​ភាព និង​ស្មារ​តី​ឆ្លង​កាត់​ការ​លំ​បាក​ឈាន​ឡើង​ក្នុង​ជីវ​ភាព​អត្រាស​មា​ជិក ស​មា​គម​អតីត​យុទ្ធ​ជន បាន​ចាក​ផុត​ពី​ភាព​ក្រី​ក្រ​សម្រេច​១០​០​%​តាម​ផែន​ការ​នៃ​សេចក្តី​សម្រេច​ចិត្ត​។ សមា​គម​អតីត​យុទ្ធ​ជន​ឃុំ​ហាម​តឹង បាន​ពង្រីក​កម្លាំង​សាម​គ្គី​ជួយ​គ្នា​ទៅ​វិញ​ទៅ​មក​ក្នុង​ការ​កាត់​បន្ថយ​ភាព​ក្រី​ក្រ បច្ចុប្បន្ន ស​មា​គម​បាន​បង្កើត​មូល​និ​ធិ​ហ៊ុន​ទុន​វិល​ជុំ​ក្នុង​សា​ខា​សមា​គម​ចំ​នួន​៧​ជា​មួយ​នឹង​ស​មា​ជិក​ចូល​រួម​ជាង​១០០​រូប ដោយ​មាន​ទឹក​ប្រាក់​ជាង​២០០​លាន​ដុង​។  ផេ្តីម​ពី​ប្រ​ភព​ទុន​នេះ  បាន​ជួយ​ឲ្យ​សមា​ជិក​សមា​គម​អ​តីត យុទ្ធ​ជន​ជា​ច្រើន​រូប​ដោះ​ស្រាយ​ការ​លំ​បាក​លំ​នឹង​ជីវ​ភាព​៕

សេីុងម៉ាល័យ - សុផល

ចែករំលែកអត្ថបទ
ពាក្យគន្លឹះ
ពូ​ហ្វិញ​មិញ​ផន