16/05/2017 - 15:23

ប្រសិទ្ធភាពនៃការពង្រីកប្រព័ន្ធសុខាភិបាលមូលដ្ឋាន

តាមប្រសាសន៍លោកលឺវុាំងងើយ អនុប្រធានគណៈកម្មាធិការប្រជាជនខេត្តវិញឡុង រយៈពេកន្លង ខេត្តផ្តុំកម្លាំងពង្រីកប្រព័ន្ធសុខាភិបាលនៅតំបន់ដែលមានជនរួមជាតិភាគតិចរស់នៅកុះករ ដើម្បីថែទាំសុខភាពជូនប្រជាជននៅទីនេះឲ្យកាន់តែមានភាពល្អប្រសើរឡើង។ 

 ប្រជាជនមកពិនិត្យ ព្យាបាលជំងឺនៅដំណាក់សុខាភិបាលឡងម៉ី។

បច្ចុប្បន្ន នៅ​តំ​បន់​ដែល​មាន​ជន​រួម​ជាតិ​ភាគ​តិច​រស់​នៅ​កុះ​ករ មាន​ដំ​ណាក់​សុ​ខា​ភិ​បាល​ឃុំ​១១​/១១សម្រេច​បទ​ដ្ឋាន​ជាតិ មាន​វេជ្ជបណ្ឌិត និង​បំ​ពាក់​បរិក្ខារ​ពេទ្យ​ចាំ​បាច់​យ៉ាង​គ្រប់​គ្រាន់​សម្រាប់​បម្រើ​ការ​ពិ​និត្យ​ព្យា​បាល​ជំ​ងឺ។ លោក​គីម​កាញ់ ប្រ​ធាន​ស្តី​ទី​កា​រិ​យា​ល័យ​ជន​ជាតិ​ស្រុកតាម​ប៊ិញ ឲ្យ​ដឹង​៖ "នៅ​ស្រុក​តាម​ប៊ិញ ឃុំ​ដែល​មាន​ជន​រួម​ជាតិ​ខ្មែរ​រស់​នៅ​កុះ​ករ គឺ​ឃុំ​ឡង​ម៉ី​ត្រូវ​បាន​វិ​និ​យោគ​ទុន​កសាង​ដំ​ណាក់​សុ​ខា​ភិ​បាល​សម្រេច​បទ​ដ្ឋាន​ជាតិ។ នេះ​គឺ​ជា​ឃុំ​ដំ​បូង​បង្អស់​របស់​ស្រុក​ត្រូវ​បាន​វិ​និ យោគ​ទុន​កសាង​ដំ​ណាក់​សុ​ខា​ភិ​បាល​ថ្មី ដោយ​មាន​ចាត់​បញ្ជូន​វេជ្ជ​បណ្ឌិត​មក​បំ​ពេញ​ការ​ងារ​នៅ​ទី​នេះ​ទៀត​ផង​។ ព្រោះ​ហេតុ​នោះ គ្រួ​សារ​ជន​រួម​ជាតិ​ភាគ​តិច​ក្រី​ក្រ បាន​រដ្ឋ​ផ្តល់​ជូន​ប័ណ្ណ​ធា​នា​រ៉ាប់​រង​សុ​ខា​ភិ​បាល មា​មីង​មក​ពិ​និត្យ​ព្យា​បាល​ជំ​ងឺ​នៅ​ដំ​ណាក់​សុ​ខា​ភិ​បាល​ឃុំ​ជា​រៀង​រាល់​ឆ្នាំ​កើន​ជា​លំ​ដាប់​"​។ ដំ​ណាក់​សុ​ខា​ភិ​បាល​ត្រូវ​បាន​វិ​និ​យោគ​ទុន​ក​សាង​សម្រេច​បទ​ដ្ឋាន និង​បំ​ពាក់​បរិក្ខារ​ពេទ្យ​គ្រប់​គ្រាន់ រួម​ចំ​​ណែក​បង្ក​បាន​នូវ​ទំ​នុក​ចិត្ត​ក្នុង​ប្រ​ជា​ជន​ពេល​មក​ពិ​និត្យ​​ព្យា​បាល​ជំ​ងឺ​ម្តង​ៗ​។ អ្នក​មីង​​សើុង  ធី​ម៉ាយ​ឡៀង នៅ​ភូមិ​កឹង​សុក ឃុំ​ឡង​ម៉ី ឲ្យ​ដឹង​៖ "ពី​មុន​ពេល​ឈឺ​​ម្តង​ៗ​ខ្ញុំ​តែង​ទៅ​ទិញ​ថ្នាំ​ខាង​ក្រៅ​ផឹក​តែ​ជំ​ងឺ​ក្រ​សះ​ស្បើយ ឥ​ឡូវ​ខ្ញុំ​និង​កូន​ចៅ​ក្នុង​គ្រួ​សារ​ពេល​ឈឺ​ម្តង​ៗ ចូល​ដំ​ណាក់​សុ​ខា​ភិ​បាល​បាន​វេជ្ជ​បណ្ឌិត​ពិ​និត្យ ព្យា​បាល​និង​ជូន​ថ្នាំ​ដោយ​ឥត​គិត​ថ្លៃ​"​។

លោក​ថាច់​យឿង ប្រ​ធាន​គណៈ​ជន​ជាតិ​ខេត្ត ឲ្យ​ដឹង​បន្ថែម​៖ ឃុំ​នា​នា នៅ​តំ​បន់​ជន​រួម​ជាតិ​ភាគ​តិច​រស់​នៅ​មាន​ការ​វិវឌ្ឍន៍​យ៉ាង​សកម្ម​ក្នុង​ការ​រក្សា​អ​នា​ម័យ​បរិ​ស្ថាន​។ អត្រា​គ្រួ​សារ​ជន​រួម​ជាតិ​ភាគ​តិច​មាន​ទឹក​ស្អាត ប្រើ​ប្រាស់បង្គន់​អ​នា​ម័យ វិ​និច្ឆ័យ​សំ​រាម លា​មក​សត្វ​សម​ស្រប​អ​នា​ម័យ​សម្រេច​អត្រា​ជាង​៧០​%​។ ការ​សម្រេច​ជោគ​ជ័យ​នេះ យោង​តាម​ថ្នាក់​ដឹក​នាំ​ផ្នែក​សុ​ខា​ភិ​បាល​ខេត្ត ក្នុង​នោះ​មាន​ការ​រួម​ចំ​ណែក​ដ៏​ធំ​ធេងរបស់​ប្រ​ព័ន្ធ​ស​ហ​កា​រី​សុ​ខា​ភិ​បាល​ភូមិ អនុ​សង្កាត់ ដែល​បាន​ផ្នែក​សុ​ខា​ភិ​បាល​រៀប​ចំ​ជ្រើស​រើស​និង​បំ​ប៉ន​ក្នុង​រយៈ​ពេល​កន្លង​។ អា​ស្រ័យ​កង​ជួរ​សហ​កា​រី​ទាំង​នេះ បាន​ជួយ​ដំ​ណាក់​សុ​ខា​ភិ​បាល​គ្រប់​គ្រង​អ​នុវត្ត​រាល់ កម្ម​វិ​ធី​ទិស​ដៅ​សុ​ខា​ភិ​បាល​ជាតិ កម្ម​វិ​ធី​គួប​ផ្សំ​ផ្សេង​ៗនិ​ង​ផ្សព្វ​ផ្សាយ អប់​រំ​សុខ​ភាព​សហ​គមន៍​។ល។​ ផ្តើម​ពី​នោះ ការ​ផ្សព្វ​ផ្សាយ​អនុ​វត្តគម្រោង​នានា​ចំ​ណុះ​កម្ម​វិ​ធី​ទិស​ដៅ​សុ​ខា​ភិ​បាល​ជា​ជំ​ហាន​ៗ ក្លាយ​ទៅ​ជា​ផ្នត់​រាល់​វិ​ធាន​ការ​បង្ការ​ទប់​ស្កាត់ ត្រួត​ពិ​និត្យ​រោគ​រាល​ដាល​ប្រ​កបដោយ​ប្រ​សិទ្ធ​ភាព​ចាប់​ពី​មូល​ដ្ឋាន​ឡើង​ទៅ ម៉្លោះហើយ​ភាគ​ច្រើន​ផែន​ការ​កំ​ណត់​ដែល​ប្រ​គល់​ជូន មាន​ដូច៖ ចាក់​ថ្នាំ​បង្ការ​ទប់​ស្កាត់​ជំ​ងឺ​គ្រុន​ឈាម កង្វះ​អា​ហា​រូប​ត្ថម្ភ សុ​វត្ថិ​ភាព​អ​នា​ម័យ​គ្រឿង បរិ​ភោគ​បង្ការ​ទប់​ស្កាត់​ជំ​ងឺ​របេង គ្រុន​ចាញ់​ ថែ​ទាំ​សុខ​ភាព​បន្ត​ពូជ​និង​ផែន​ការ​គ្រួ​សារ ត្រូវ​បាន​អនុ​វត្ត​សម្រេច​ភាគ​កម្រិត​និង​លើស​ភាគ​កម្រិត​៕

ហាថាញ់-មុនី

ចែករំលែកអត្ថបទ