23/05/2017 - 08:59

បង្កើនគុណភាពថែទាំសុខភាពប្រជាជន

ដោយបានកំណត់ច្បាស់ថា សុខាភិបាលមូលដ្ឋានមានតួនាទីយ៉ាងសំខាន់ក្នុងការថែទាំសុខភាពបឋមជូនប្រជាជន និងអនុវត្តកម្មវិធីទិសដៅជាតិស្ដីពីសុខាភិបាល។ អាស្រ័យហេតុនោះ កងជួរកម្មាភិបាល បុគ្គលិក ដំណាក់សុ​ខា​ភិ​បាល​សង្កាត់​៩ ក្រុង​ត្រា​វិញ ខេត្ត​ត្រា​វិញ តែង​អនុ​វត្ត​បាន​ល្អ​នូវតួ​នា​ទី​របស់​ខ្លួន​ផ្ដល់​ភាព​ទំ​នុក​ចិត្ត​ដល់​ប្រ​ជា​ជន​មក​ពិនិត្យ​ព្យា​បាល​ជំ​ងឺ។ 

 កម្មាភិបាលដំណាក់សុខាភិបាលពិនិត្យជំងឺជូនប្រជាជន។ 

បច្ចុប្បន្ន ដំ​ណាក់​សុ​ខា​ភិ​បាល​សង្កាត់​៩ មាន​កម្មា​ភិ​បាល​បុគ្គ​លិក​ចំ​នួន​៧​រូប ក្នុង​នោះ​គ្រូ​ពេទ្យ​ពហុ​ព្យា​បាល​១​រូប (ប្រ​ធាន​) គ្រូ​ពេទ្យ​ឱសថ​បុរាណ​១​រូប  គិ​លា​នុបដ្ឋាក​៣​រូប គ្រូ​ពេទ្យ​សម្ភព​១​រូប ឱ​សថ​កា​រី​១​រូប​។ ក្នុងឆ្នាំ​២០១៦​  ដំ​ណាក់​សុ​ខា​ភិ​បាល​សង្កាត់​៩ បាន​ចាត់​ចែង​ពិ​និត្យ​សុខ​ភាព និង​ផ្ដល់​ឱ​សថ​តាម​រយៈ​ប័ណ្ណ​ធា​នារ៉ាប់​រង​សុ​ខា​ភិ​បាល​ដល់​អ្នក​ជំ​ងឺ​៣.៨០១​លើក​នាក់ ក្នុង​នោះ​ផ្នែក​វេជ្ជ​សាស្រ្ត​បុរាណ​៩៨១​លើក​នាក់​ចាក់ម្ជុល​វិ​ទ្យា​សាស្រ្ត​៤៥៩​លើក​នាក់ ពិ​និត្យ​សុខ​ភាព​ក្មេង​ជំ​ទង់១០២​លើកនាក់ ក្រៅ​ពី​នោះ គឺ​ពិ​និត្យ​និង​ថែ​ទាំ​សុខ​ភាព​ស្រ្តី​ផ្ដល់​ឱ​សថ​និង​ព្យា បាល​ដោយ​ឥត​គិត​ថ្លៃ​ដល់​អ្នក​ជំ​ងឺ​របេង​៨​នាក់ អ្នក​ជំ​ងឺ​សរ​សៃ​ប្រា​សាទចំ​​នួន​​១៣​នាក់​​។ ព្រម​​ជា​​មួយ​​នោះ ដំ​​ណាក់​​សុ​​ខា​​ភិ​​បាល​​នៅ​​ទាំង​​សហ​ការ​ចាត់​ចែង​កម្ម​វិធី​បង្ការ​ជំ​ងឺ​ភ្នែក និង​ថែ​ទាំ​សុខ​ភាព​ជូន​អ្នក​មាន​វ័យ​ចំ​ណាស់។ ឆ្លង​តាម​រយៈ​កម្ម​វិ​ធី​នេះ បាន​ពិនិត្យ​និង​ព្យា​បាល​ជូន​អ្នក​ជំ​ងឺភ្នែក​១១៤​លើក​នាក់ និង​ចាត់​ចែង​ពិនិត្យ​សុខ​ភាព​និង​ផ្ដល់​ឱ​សថ​ដោយ​ឥត​គិត​ថ្លៃ​ជូន​អ្នក​មាន​វ័យ​ចំ​ណាស់​១៥០​លើក​នាក់​។ ក្រៅ​ពី​នោះ កម្មា​ភិ​បាល បុគ្គ​លិក​ដំ​ណាក់​សុ​ខា​ភិ​បាល​សង្កាត់​៩ ថែម​ទាំង​យក​ចិត្ត​ទុក​ដាក់​ធ្វើ​កិច្ច​សហ​ការ​ជា​មួយ​នឹង​សហ​កា​រី​សុ​ខា​ភិ​បាល ខ្នះ​ខ្នែង​ផ្ដល់​ព័ត៌​មាន ពី​ការ​បង្ការ​ទប់​ស្កាត់​រោគ​ឆ្លង​រាល​ដាល ផ្សព្វ​ផ្សាយ​ចំ​ណេះ​ដឹង​ខាង​ថែទាំ​សុខ​ភាព​និង​ការ​ការ​ពារ​សុខ​ភាព​ដល់​ប្រ​ជា​ជន​។ អា​ស្រ័យ​ហេតុ​នេះ ប៉ុន្មាន​ឆ្នាំ​កន្លង លើ​ភូមិ​សាស្រ្ត​សង្កាត់​គ្មាន​រោគ​ឆ្លង​រាល​ដាល​ធ្ងន់​ធ្ងរ​ណា​មួយ​កើត​មាន​ឡើយ ការ​ងារ​ចាក់​ថ្នាំ​បង្ការ​រោគ​បើក​ទូ​លាយ​ត្រូវ​បាន​ធា​នា​សុ​វត្ថិ​ភាព​។ ការ​ងារ​បង្ការ​ប្រ​ឆាំង​កង្វះ​អា​ហា​រូបត្ថម្ភ​លើ​កុមារ​តែង​អនុ​វត្ត​បាន​ល្អ កុ​មារ​អា​យុ​ចាប់​ពី​០-៣៦​ខែ ត្រូវ​បាន​ចាក់​វ៉ាក់​សាំង​គ្រប់​ចំ​នួន​១០០% ឆ្នាំ​២០១៦ អត្រា​កុ​មារ​កង្វះ​អា​ហា​រូបត្ថម្ភ​ថយ​ចុះ​០,៨%​បើ​ប្រៀប​នឹង​រយៈ​ពេល​ដូច​គ្នា​ក្នុង​ឆ្នាំ​២០១៥​។ ទន្ទឹម​នឹង​នោះ ដំ​ណាក់​សុ​ខាភិ​បាល​សង្កាត់​៩ តែង​ផ្ដោត​ការ​យក​ចិត្ត​ទុក​ដាក់​ដល់​ការ​ងារ​ផ្សព្វ​ផ្សាយ តាម​ប្រ​ព័ន្ធ​ផ្សាយ​សម្លេង​អំ​ពី​យុទ្ធ​នា​ការ​សំ​ខាន់​ៗ ដូច​ជា​វិ​ធី​បង្ការ​ទប់ ស្កាត់​រោគ​ឆ្លង​រាល​ដាល​ចាក់​ថ្នាំ​បង្ការ​រោគ បើក​ទូ​លាយ​ថែ​ទាំ​សុខ​ភាព បន្ត​ពូជ​ចំ​នួន​ប្រ​ជា​ជន-ផែន​ការ​គ្រួ​សារ។ ផ្ដើម​ពី​នោះ លើក​កម្ពស់​ការ​យល់​ដឹង​របស់​ស្រ្តី​ក្នុង​ការ​ថែ​ទាំ​សុខ​ភាព​បន្ត​ពូជ បង្ការ​កុ​មារ​កង្វះ​អា​ហា​រូបត្ថម្ភ​សម្រេច​ប្រ​សិទ្ធ​ភាព​ខ្ពស់​។ 

បង​ស្រី​ថាច់​ធី​ហ្វាង នៅ​អនុ​សង្កាត់​១០ សង្កាត់​៩ ឲ្យ​ដឹង៖ "នៅ​​ពេល​មាន​ផ្ទៃ​ពោះ ខ្ញុំ​មក​ពិ​និត្យ​សុខ​ភាព​នៅ​ដំ​ណាក់​សុ​ខា​ភិ​បាល​តាម​ការ​កំ​ណត់​។ ឥ​ឡូវ​នេះ លក្ខណ​សម្បត្តិ​របស់​សុ​ខា​ភិ​បាល​ប្រ​សើរ​ជាង​មុន​ច្រើន មាន​កម្ម​វិ​ធី​លើក​លែង​ការ​បង់​ថ្លៃ​ដល់​ប្រ​ជា​ជន ម្ល៉ោះ​ហើយ​ប្រ​ជា​ជន​ក៏​ដូច​ជា​យើង​ខ្ញុំ​មាន​ការ​សប្បាយ​ចិត្ត ខ្លាំង​ណាស់ មិន​តែ​ប៉ុណ្ណោះ​បាន​កង​ជួរ​បុគ្គ​លិក​នៅ​ទី​នេះ​ជួយ​ដោយ​អស់​ពី​ចិត្ត​ទៀត​ផង​"​។ គ្រូ​ពេទ្យ​ថាច់​សំ ប្រ​ធាន​ដំ​ណាក់​សុ​ខា​ភិ​បាល​សង្កាត់​៩ ឲ្យ​ដឹង៖​ " ដំ​ណាក់​សុ​ខា​ភិ​បាល​តែង​ខិត​ខំ​ប្រឹង​ប្រែង ដើម្បី​បន្ត​រក្សា​កិត្តិ​នាម​ដំ​ណាក់​សុ​ខា​ភិ​បាល​សម្រេច​បទដ្ឋាន​ជាតិ ស្ដី​ពី​សុ​ខា​ភិ​បាល ដើម្បី​រួម​ចំ​ណែក​អនុ​វត្ត​បាន​ល្អ​នូវ​ការ​ងារ​ថែ​ទាំ​សុខ​ភាព​បឋមជូន​ប្រ​ជា​ជន​លើ​ភូមិ​សាស្រ្ត​សង្កាត់​ "​៕

ម៉ាល័យ-ពេជ្រសឿន

ចែករំលែកអត្ថបទ
ពាក្យគន្លឹះ
គ្រូពេទ្យឱសថបុរាណ