អប់រំ អប់រំ

24/05/2016 - 14:13

កសាងសង្គមរៀនសូត្រ

តាម​របាយ​ការណ៍​របស់​ផ្នែក​អប់​រំ​ និង​បណ្តុះ​បណ្តាល​ខេត្ត​ហូវ​យ៉ាង គ្រោង​ការ​" កសាង​សង្គម​រៀន​សូត្រ​" ត្រូវ​បាន​ខេត្ត​អនុ​វត្ត​ចាប់​ពី​ឆ្នាំ​២០​១៣​។ ដើម្បី​អនុ​វត្ត​ឲ្យ​បាន​ល្អ​នូវ​គ្រោង​ការ​នេះ ផ្នែក​អ​ប់​រំ​និង​បណ្តុះ​បណ្តាល​ខេត្ត​ហូវ​យ៉ាង បាន​សហ​ការ​ជា​មួយ​នឹង​បណ្តា​ផ្នែក​ អង្គ​ការ​ម​ហា​ជន​ផ្តុំ​កម្លាំង​អនុ​វត្ត​ឆ្លង​តាម​រយៈ​ទម្រង់​រូប​ភាព​ជាក់​ស្តែង​។

 សិស្សា​នុ​សិស្ស​សា​លា​បឋម​សិក្សា​ វ៉​ធី​សៅ ខេត្ត​ហូវ​យ៉ាង ក្នុង​ម៉ោង​រៀន​ព័ត៌​មាន​វិជ្ជា​។

ក្នុង​នោះ រណ​សិរ្ស​មាតុ​ភូមិ​វៀត​ណាម​ខេត្ត​ហូវយ៉ាង បាន​អនុ​វត្ត​និង​បើក​ទូលាយ​ទម្រ​ង់​រូប​ភាព​ប្រ​កប​ដោយ​ប្រ​សិទ្ធ​ភាព មាន​ដូច​៖  "ក្រុម​ផ្សព្វ​ផ្សាយ​ចលនា​រៀន​សូត្រ​និង​ធ្វើ​តាម​គំ​រូ​សីល​ធម៌​ហូ​ជី​មិញ​" និង​"ផ្សព្វ ផ្សាយ​អប់​រំ​ច្បាប់​ជា​ទូ​ទៅ​ក្នុង​ជន​រួម​ជាតិ​កាន់​សា​សនា​កា​តូ​លិក​" នៅ​ក្រុង​ង៉ា​បៃ; ទម្រង់​រូប​ភាព "ចលនា​ជន​រួម​ជាតិ​ខ្មែរ​រៀន​សូត្រ​ច្បាប់ ស្តី​ពី​ធា​នា​សុ​វត្ថិ​ភាព​ចរា​ចរណ៍​" នៅ​ស្រុក​ចូវ​ថាញ់​A។ល។ ក្រៅ​ពី​សា​លា​រៀន​គ្រប់​កម្រិត​ទាំង​៣៣​៨​សា​លា ផ្នែក​អប់​រំ​និង​បណ្តុះ​បណ្តាល​ខេត្ត​ហូវ​យ៉ាង​នៅ​ទាំង​ជំ​រុញ​យ៉ាង​ខ្លាំង​ក្លា នូវ​ស​កម្ម​ភាព​របស់​មណ្ឌល​អប់​រំអ​ចិន្រ្តៃយ៍​ទាំង​៨ និង​មណ្ឌល​រៀន​សូត្រ​សហ​គមន៍​ទាំង​៧៦​ក្នុង​ទូ​ទាំង​ខេត្ត បង្ក​លក្ខណ​សម្បត្តិ​រៀន​សូត្រ​ជូន​កុ​មារ​កំ​ព្រា​កសិ​ករ​និង​អ្នក​មាន​វ័យ​ចំ​ណាស់​មិន​ចេះ​អក្សរ; ជំ​នួយ​បង្រៀន​វិជ្ជា​ជីវៈ លើក​កម្ពស់​កម្រិត​វិជ្ជា​ជូន​ពល​ក​រ-កា រិនី​។​ អា​ស្រ័យ​ហេតុ​នោះ ប្រ​ជា​ជន​៩៦​%ចាប់​ពី​អា​យុ១៥​ឆ្នាំ​ដល់​៦០​ឆ្នាំ ត្រូវ​បាន​បំ​បាត់​អនក្ខរ​កម្ម និង​ធ្វើ​ឧត្តាន​កម្ម​អប់​រំ​; ពល​ករ​-កា​រិ​នី​ជន​បទ​ជាង​៧០% បាន​ចូល​រួម​រៀន​សូត្រ​ចំ​ណេះ​ដឹងបទ​ពិ​សោធន៍​ អ​នុ​វត្ត​វិ​ទ្យា​សាស្រ្ត-បច្ចេក​ទេស​ក្នុង​ការ​បង្ក​បង្កើន​ផល​។ល។

អនុ​ប្រ​ធាន​ស​មា​គម​ជំ​រុញ​ការ​សិក្សា​ខេត្ត​ហូវ​យ៉ាង ង្វៀន​ម៉ាញ់​កឺ ឲ្យ​ដឹង​៖ ដើម្បី​អនុ​វត្ត​ឲ្យ​បាន​ល្អ​នូវ​គ្រោង​ការ​"ក​សាង​សង្គម​រៀន​សូត្រ" ស​មា​គម​ជំ​រុញ​ការ​សិក្សា​បាន​បំ​ផុស​ចលនា​វង្ស​ត្រ​កូល​ជំ​រុញ​ការ​សិក្សា ញាតិ​មិត្ត​ជំរុញ​ការ​សិក្សា​ភូមិ មណ្ឌល​តាំង​ទី​លំ​នៅ​និង​អា​ជីវ​កម្ម​ជំ​រុញ​ការ​សិក្សា​ជា​ដើម​។ ឆ្លង​តាម​រយៈ​ការ​ចលនា​"មាន​វង្ស​ត្រ​កូល​រៀន​សូត្រ​" ចំ​នួន​២​៩០ និង​មាន​ "គ្រួ​សារ​រៀន​សូត្រ​" ជាង​៩៧.០០០​គ្រួ​សារ ថ្នាក់​ឃុំ​ត្រូវ​បាន​ទទួល​ស្គាល់​។ ឆ្នាំ​២០​១៦​ ចល​នា​នេះ នឹង​បាន​ផ្សព្វ​ផ្សាយ​បើក​ទូ​លាយ​ក្នុង​ទូ​ទាំង​ខេត្ត បង្ក​លក្ខណ​សម្បត្តិ​ដើម្បី​"វង្ស​ត្រ​កូល​រៀន​សូត្រ​" ចាប់​ពី​ថ្នាក់​ឃុំ​រហូត​ដល់​ថ្នាក់​ខេត្ត ក្លាយ​ជា​ចលនា​ប្រ​ឡង​ប្រ​ណាំង​ឲ្យ​បាន​ទូ​លំ​ទូ​លាយ ជំ​រុញ​ឲ្យ​បាន​រឹ​ង​មាំ​នូវ​ដំ​ណាក់​កាល​រៀន​សូត្រ ស​ហ​គមន៍​សម្រេច​ប្រ​សិទ្ធ​ភាព​។ ទន្ទឹម​នឹង​នោះ ស​មា​គម​ជំ​រុញ​ការ​សិក្សា​ខេត្ត បើក​ថ្នាក់​រៀន​មេត្តា​ធម៌​បានជិ​ត​៩០​ថ្នាក់ ដោយ​មាន​គ្រូ​បង្រៀន​ចូល​និវត្តន៍ បង្រៀន​ប្អូន​ៗ​កំ​ព្រា​គ្មាន​ទី​ពឹង​លើ​ភូមិ​សាស្រ្ត​ខេត្ត​;​សមា​គម​ជំ​រុញ​ការសិក្សា​ស​ហ​ការ​ជា​មួយ​មន្ទីរ​អប់​រំ និង​បណ្តុះ​បណ្តាល​បើក​ថ្នាក់​បំ​ពេញ​វិជ្ជា​សម្រាប់​អ្នក​មិន​ចេះ​អក្សរ​និង​អ្នក​មាន​វ័យ​ចំ​ណាស់​។

តាម​ប្រ​សាសន៍ អនុ​ប្រ​ធាន​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ខេត្ត​ហូវ​យ៉ាង ​ដុង​វុាំង​ថាញ់ ដើម្បី​អនុ​វត្ត​ដោយ​ប្រ​សិទ្ធ​ភាព​គ្រោង​ការ "ក​សាង​សង្គម​រៀន​សូត្រ" ខេត្ត​នឹង​បង្ក​លក្ខណ​សម្បត្តិ​ដើម្បី​មជ្ឈ​មណ្ឌល​រៀន​សូត្រ សហ​គមន៍​នី​មួយ​ៗ ពង្រីក​តួ​នា​ទី​ជា​ស្ពាន​ត​ភ្ជាប់​ក្នុង​ការ​រៀន​សូត្រ ក្នុង​នោះ ផ្តោត​ការ​យក​ចិត្ត​ទុក​ដាក់​ទៅ​លើ​ការ​រៀន​សូត្រ លើក​កម្ពស់​កម្រិត​វិជ្ជា​របស់​កម្ម​ករ កុ​មារដែល​មាន​ជីវ​ភាព​ក្រ​លំ​បាក ជន​រួម​ជាតិ​ខ្មែរ​អ្នក​ក្រ​នៅ​តំ​បន់​ជន​បទ​និង​តំ​បន់​ជ្រៅ​។ល។​៕

ស្វឹងយឺ (ទីភ្នាក់ងារសារព័ត៌មាន វៀតណាម)

 

ចែករំលែកអត្ថបទ
ពាក្យគន្លឹះ
ដុង​វុាំង​ថាញ់