អប់រំ អប់រំ

22/11/2016 - 09:14

អ្នកគ្រូអស់ពីចិត្តជាមួយនឹងអាជីព

អ្នកគ្រូឡេធីលៀង កើតឆ្នាំ១៩៧៤ គ្រូបង្រៀនសាលាបឋមសិក្សាមិញលឿង២ ទីប្រជុំជនមិញលឿង ស្រុកចូវថាញ់ ខេត្តកៀងយ៉ាង តែងអស់ពីចិត្តបំប៉នចំណេះដឹងជូនសិស្សានុសិស្សខ្មែរជាច្រើន មានសមត្ថភាពចូលរួមប្រឡងសម្រេចនិទ្ទេសពូកែថ្នាក់ស្រុក និងថ្នាក់ខេត្ត។

 អ្នកគ្រូឡេធីលៀងអស់ពីចិត្តក្នុងការបង្ហាត់ បង្រៀន។

ក្រោយពីរៀនចប់មធ្យមសិក្សាគរុកោសល្យឆ្នាំ១៩៩៥ អ្នកគ្រូឡេធីលៀង មកបង្រៀននៅសាលាបឋមសិក្សាម៉ុង-ថB១ ឃុំម៉ុង-ថ ស្រុកចូវថាញ់។ លុះដល់ឆ្នាំ២០០០ អ្នកគ្រូត្រូវបានបញ្ជូនទៅបង្រៀននៅសាលាបឋមសិក្សាមិញលឿង២ រួចទទួលបន្ទុកជាប្រធានក្រុមផែនទី៥រហូត ដល់សព្វថ្ងៃ។ តាមប្រសាសន៍អ្នកគ្រូឡេធីលៀង លំបាកបំផុតពេលទទួលភារៈមកបង្រៀននៅសាលានេះគឺក្នុងមួយថ្នាក់ៗ មានសិស្សានុសិស្សជនជាតិខ្មែរប្រមាណជិត៤០%។ អ្នកគ្រូលៀងត្រូវយល់ច្បាស់ពីស្ថានភាពសិស្សម្នាក់ៗ ដើម្បីមានវិធីសាស្រ្តបង្រៀនដោយឡែកដើម្បីជួយឲ្យប្អូនៗរៀនទាន់កម្មវិធីសិក្សា។ ប្អូនយ័ញធីមិញធឺ សិស្សថ្នាក់ទី៥/១ សាលាបឋមសិក្សាមិញលឿង២ ត្រូវបានអ្នកគ្រូឡេធីលៀង ណែនាំក្នុងម៉ោងរៀនវិញ្ញាសាគណិត ឲ្យដឹង៖ "ប្រសិនបើគ្មានការខ្នះខែ្នង បង្ហាត់បង្រៀនរបស់អ្នកគ្រូលៀងទេនោះ សព្វថ្ងៃប្អូនមិនអាចនឹងរៀនទាន់មិត្តភ័ក្តិក្នុងថ្នាក់ឡើយ។ អាស្រ័យដោយផ្តោតការយកចិត្តទុកដាក់យ៉ាងដិតដល់ពីអ្នកគ្រូឡេធីលៀងចំពោះសិស្ស ម្ល៉ោះហើយប្អូនៗភាគ ច្រើនដែលរៀនខ្សោយបានរៀនទាន់មិត្តភ័ក្តិក្នុងថ្នាក់។ ក្រៅពីនោះ ជារៀងរាល់ឆ្នាំ អ្នកគ្រូឡេធីលៀង ត្រូវបានចាត់ឲ្យទៅបំប៉នចំណេះដឹងដល់ប្អូនៗសិស្សានុសិស្សដែលប្រឡងសិស្សពូកែថ្នាក់ស្រុក និងថ្នាក់ខេត្ត។ លទ្ធផល៤ឆ្នាំបន្តបន្ទាប់សាលាតែងមានសិស្សប្រឡងសម្រេច និទ្ទេសពូកែថ្នាក់ស្រុកនិងខេត្ត។

លោកគ្រូឌាំងក្វឹកខាញ់ នាយកសាលាបឋមសិក្សាមិញលឿង២ ឲ្យដឹង៖ ចំពោះការងារ អ្នកគ្រូឡេធីលៀង តែងយកអស់ពីចិត្តហាត់ពត់សិស្ស ម្ល៉ោះហើយសិស្សរបស់អ្នកគ្រូ ឆ្នាំណាក៏ដូចឆ្នាំណាតែងទៅប្រឡងសិស្ស​​ពូកែថ្នាក់ស្រុក និងថ្នាក់ខេត្តសម្រេចបានជ័យលាភីជានិច្ច។ ដោយឡែកអ្នកគ្រូផ្ទាល់តែងសម្រេចភារកិច្ចឆ្នើម បានទទួលស្គាល់ជាគ្រូបង្រៀនពូកែថ្នាក់ស្រុក; ទទួលបានលិខិតសរសើរជាច្រើនពីគណៈកម្មាធិការបក្សស្រុកចូវថាញ់ ស្តីពីបក្ខជនសម្រេចភារកិច្ចឆ្នើមច្រើនឆ្នាំបន្តបន្ទាប់; ប័ណ្ណសរសើររបស់គណៈកម្មាធិការប្រជាជនខេត្តអំពីស្នាដៃឆ្នើមឆ្នាំ២០១២ សម្រេចកិត្តិនាមយុទ្ធជនប្រឡងប្រណាំងថ្នាក់ខេត្ត ហើយត្រូវបានកើនប្រាក់បៀវត្សមុនពេលកំណត់។

បច្ចុប្បន្ន ជីវភាពគ្រួសារអ្នកគ្រូឡេធីលៀងមានភាពលំនឹង ប្តីអ្នកគ្រូបម្រើការនៅក្នុងកងយោធា មានកូន២នាក់ កូនច្បងឆ្នាំនេះរៀនថ្នាក់ទី៧ រីឯកូនពៅរៀនថ្នាក់ទី២។ អាស្រ័យដោយជីវភាពគ្រួសារបានលំនឹងសព្វថ្ងៃ អ្នកគ្រូឡេធីលៀង បានសិក្សាសម្រេចរួចរាល់នូវកម្មវិធីសិក្សាបន្ត ហើយ បានបញ្ចប់បរិញ្ញាប័ត្រអប់រំបឋមសិក្សា៕

ឡេស៊ាង-លីសៀ

ចែករំលែកអត្ថបទ