29/03/2016 - 15:38

ខ្នះខ្នែងបង្កើតឡើងវិញសន្តិសុខសណ្តាប់ធ្នាប់សង្គម

ជា​ច្រើន​ឆ្នាំ​កន្លង រដ្ឋ​អំ​ណាច​និង​ប្រ​ជា​ជន​នៅ​ភូមិ​កូវ​ត្រែ តែង​ចាត់​ទុក​ការ​ការ​ពារ​សន្តិ​សុខ​ភូមិ​ស្រុក​គឺ​ជា​ភារ​កិច្ច​សំ​ខាន់​និង​ជា​និច្ច​កាល ​ដើម្បី​រក្សា​សន្តិ​សុខ​សណ្តាប់​ធ្នាប់​លើ​ភូមិ​សាស្រ្ត​។ 

 ទិដ្ឋ​ភាព​ផ្សព្វ​ផ្សាយ​ច្បាប់​នៅ​ភូមិ​កូវ​ត្រែ។

កូវ​ត្រែ ជា​ភូមិ​មួយ​ក្នុង​ចំ​ណោម​ភូមិ​នា​នា ដែល​មាន​ជន​រួម​ជាតិ​ខ្មែរ​រស់​នៅ​កុះ​ករ​របស់​ឃុំ​ឡុង​ថើយ ស្រុក​ទីវ​កឹង ខេត្ត​ត្រា​វិញ​។ ទូ​ទាំង​ភូមិ​មាន​គ្រួ​សារ​ប្រ​ជា​ជន​ចំ​នួន​៤៤៦​គ្រួ​សារ ដោយ​មាន​បណ្តា​ជន​ចំ​នួន​១.៥៨៨​នាក់ ក្នុង​នោះ​ជន​រួម​ជាតិ​ខ្មែរ​មាន​ចំ​នួន​១.៤៧៤​នាក់ ស្រូប​អត្រា​៩៣​% នៃ​ចំ​នួន​ប្រ​ជា​ជន​ក្នុង​ភូមិ​។ មា​មីង​នៅ​ទី​នេះ​រស់​នៅ​សំ​ខាន់ គឺ​ប្រ​កប​ការ​ងារ​ស្រែ​ចម្ការ​។ ផ្តើម​ពី​ភូមិ​ក្រ​មួយ ជីវ​ភាព​របស់​មា​មីង​នៅ​ជួប​ការ​លំ​បាក​ច្រើន​ប្រ​ជា​ជន​ភាគ​ច្រើន​ទៅ​ធ្វើ​ការ​ឈ្នួល​នៅ​ខេត្ត ក្រុង​នា​នា សន្តិ​​សុខ​សណ្តាប់​ធ្នាប់​សង្គម​មិន​លំ​នឹង​យុវ​ជន​ផឹក​ស៊ី​ស្រ​វឹង​បង្ក​អុក​ឡុក​និង​កើត​មាន​បាប​គ្រោះ​សង្គម ដូច​ល្បែង​ស៊ី​សង​ជា​ដើម​។ មក​ទល់​ពេល​នេះ បន្ទាប់​ពី​បាន​បក្សនិង​រដ្ឋ​មាន​គោល​ន​យោ​បាយ​សម​ស្រប​សម្រាប់​តំ​បន់​ជ្រៅ តំ​បន់​ឆ្ងាយ តំ​បន់​ជន​ជាតិ ផ្តើម​ពី​នោះ ជីវ​ភាព​ប្រ​ជា​ជន​​ត្រូវ​​បាន​កែ​លម្អ​នឹង​មាន​ភាព​រីក​ចម្រើន​ជា​បណ្តើរ​ៗ រួម​ចំ​ណែក​កាត់​បន្ថយ​អត្រា​​គ្រួ​សារ​ក្រី​ក្រ​ក្នុង​ភូមិ​នៅ​ត្រឹម​តែ​៦០​គ្រួ​សារ​។ បង​ថាច់​ថាញ់​ហាយ លេ​ខា​​សា​ខា​បក្ស ភូមិ​កូវ​ត្រែ ឲ្យ​ដឹង​៖ "ប៉ុន្មាន​ឆ្នាំ​ជិត​ៗ​នេះ  ដោយ​បាន​​ការ​ឧបត្ថម្ភ​ពី​ប្រ​ភព​ទុន​នៃ​កម្ម​វិ​ធី​នា​នា​របស់​មជ្ឈិម ម៉្លោះ​ហើយ​ភូមិ​​ផ្តុំ​កម្លាំង​​កសាង​ផ្នែក​ហេដ្ឋា​រចនា​សម័្ពន្ធ​ជន​បទ ផ្លាស់​ប្តូរ​ភាព​រួម​ផ្សំ​ក្នុង​ការ​ផលិត​​កម្ម​ទន្ទឹម​នឹង​នោះ ជួយ​ឲ្យ​ប្រ​ជា​ជន​បុល​ទុន​សម្រាប់​ផលិត​និង​ធ្វើ​​ពា​ណិជ្ជ​​កម្ម​។ ផ្តើម​ពី​ការ​ដាំ​ដុះ​ចិញ្ចឹម​សត្វ​នាំ​មក​ប្រ​សិទ្ធ​ភាព​សេដ្ឋ​កិច្ច​ទាប ឥ​ឡូវ​ក្លាយ​ជា​កន្លែង​ផ​លិត​សម្រេច​ប្រ​សិទ្ធ​ភាព​ខ្ពស់​ជាង​"។

ទន្ទឹម​នឹង​នោះ អា​ស្រ័យ​មា​មីង​ក្នុង​ភូមិ​សាម​គ្គី​ជួយ​គ្នា​ទៅ​វិញ​ទៅ​មក អនុ​វត្ត​វិ​ទ្យា​សាស្រ្ត​បច្ចេក​ទេស​ក្នុង​ការ​បង្ក​បង្កើន​ផល​មួយ​អន្លើ​ដោយ​ការ ជួយ​ណែ​នាំ​អស់​ពី​ចិត្ត​ពី​ថ្លើម​របស់​គណៈ​កម្ម​ការ​ប្រ​ជា​ជន​ភូមិ ក៏​ដូច​ជា​ផ្សព្វ​ផ្សាយ​ច្បាប់​​យាម​ល្បាត​ទប់​ស្កាត់​អំ​ពើ​ល្មើស​ច្បាប់ និង​បាប​គ្រោះ​សង្គម ក្រើន​រំ​លឹក​មុខ​សញ្ញា​ល្មើស​ច្បាប់​ក្នុង​ភូមិ​ឲ្យ​មាន​ស្មារ​តី​ភ្ញាក់​រំ​លឹក ប្រតិ​បត្តិ​ច្បាប់​បាន​ល្អ​។ បង​គីម​ង៉ឹង ទ​ទួល​បន្ទុក​រណ​សិរ្ស​ភូមិ​កូវ​ត្រែ ឲ្យ​ដឹង​៖ " ​ពេល​ក្នុង​ភូមិ​និង​វត្ត​ផ្នោ​ព្រីង​មាន​រៀប​ចំ​បុណ្យ​ទាន​ម្តង​ៗ យើង​ខ្ញុំ​តែង​ឆ្លៀត​ឱកាស​ផ្សព្វ​ផ្សាយ​គោល​ការណ៍​គោល​ន​យោ​បាយ​របស់​បក្ស និងច្បាប់​របស់​រដ្ឋ​។ អា​ស្រ័យ​ហេតុ​នោះ ជា​ច្រើន​ឆ្នាំ​កន្លង សន្តិ​សុខ​សណ្តាប់​ធ្នាប់​សុ​វត្ថិ​ភាព​សង្គម​ត្រូវ​បាន​រក្សា​លំ​នឹង​"។ ក្រៅ​ពី​នោះ គណៈ​កម្ម​ការ​ប្រ​ជា​ជន​ភូមិ​កូវ​ត្រែ នៅ​ទាំង​ស​ហ​ប្រតិ​បត្តិ​ការ​ជា​មួយ​នឹង​នគរ​បាល​ឃុំ​ឡុង​ថើយ នគរ​បាល​ស្រុក​ទីវ​កឹង​និង​នគរ​បាល​ចរា​ចរណ៍​ខេត្ត ចាត់​ចែង​ផ្សព្វ​ផ្សាយ​ក្រម​ច្បាប់​ព្រហ្ម​ទណ្ឌ​ច្បាប់​សុ​វត្ថិ​ភាព​ចរាចរណ៍​ផ្លូវ​គោក ច្បាប់​បង្ការ​ប្រ​ឆាំង​ឧក្រិដ្ឋ​កម្ម  ផ្សព្វ​ផ្សាយ​ពី​ផល​វិ​បាក​នៃ​ការ​ប្រើ​ប្រាស់​គ្រឿង​ញៀន​ពី​ឧ​បាយ​កល​របស់​អា​នុ​ភាព​អ​មិត្ត និង​បំ​ផុស​ចលនា​ម​ហា​ជន​ចូល​រួម​បង្ការ​ប្រ​ឆាំង​ឧក្រិដ្ឋ​កម្ម បាប​គ្រោះ​សង្គម​រួម​ចំ​ណែក កាត់​បន្ថយ​អំ​ពើ​ល្មើស​ច្បាប់​និង​គ្រោះ​ថ្នាក់​ចរា​ចរណ៍​៕

សឺនម៉ាល័យ-មុនី

ចែករំលែកអត្ថបទ
ពាក្យគន្លឹះ
ឃុំ​ឡុង​ថើយ