31/05/2016 - 17:22

ខ្នះខ្នែងត្រៀមបម្រុងការប្រឡងមធ្យមសិក្សាចំណេះទូទៅថ្នាក់ជាតិ

ចាប់​ពី​ប៉ុន្មាន​ថ្ងៃ​ដើម​ខែ​មេ​សា ឆ្នាំ​២០១៦ គ្រូនិង​សិស្ស​ថ្នាក់​ទី​១២​នៃ​សា​លា​មធ្យម​សិក្សា​ចំ​ណេះ​ទូ​ទៅ​ជន​ជាតិ​អន្តេ​វា​សិក​កឹង​ធើ បាន​ខ្នះ​ខ្នែង​រំ​លឹក​មេ​រៀន ដើម្បី​ត្រៀម​ខ្លួន​ឲ្យ​ការ​ប្រឡង​បញ្ចប់​មធ្យម​សិក្សា​ចំ​ណេះ​ទូទៅ​ថ្នាក់​ជាតិ​ឆ្នាំ​២០១៦ ដែល​នឹង​ប្រ​ព្រឹត្ត​ឡើង​ចាប់​ពី​ថ្ងៃ​ទី​១​ដល់​ថ្ងៃ​ទី​៤ ខែ​កក្ក​ដា ឆ្នាំ​២០១៦​។

ម៉ោង​រៀន​ដោយ​ខ្លួនឯង នៅ​អន្តេវា​សិក​ដ្ឋាន​នៃ​សា​លា​មធ្យ ម​សិក្សា​ចំ​ណេះ​
ទូ​ទៅ​ជនជា​តិ​អន្តេ​វា​សិក​កឹង​ធើ។​ 

 ឆ្នាំ​នេះ សា​លា​មធ្យម​សិក្សា​ចំ​ណេះ​ទូ​ទៅ​ជន​ជាតិ​អន្តេ​វា​សិក​កឹង​ធើ​ថ្នាក់ទី​១២ រួម​មាន​សិស្ស​៥៤​រូប​ចូល​រួម​ប្រឡង​បញ្ចប់​មធ្យម​សិក្សា​ចំ​ណេះ​ទូ​ទៅ​ថ្នាក់​ជាតិ ក្នុង​នោះ មាន​បេក្ខ​សិស្ស​៤​រូប​ចុះ​ឈ្មោះ​ប្រ​ឡង​ម​ហា​វិទ្យា​ល័យ​។ លោក​គ្រូ​ង្វៀន​វុាំង​ត្រេវ នា​យក​សា​លា​មធ្យម​សិក្សា​ចំ​ណេះ​ទូ​ទៅ​ជន​ជាតិ​អន្តេ​វា​សិក​កឹង​ធើ ឲ្យ​ដឹ​ង​៖​ "ដោយ​សារ​ជ្រាប​ច្បាស់​ស​មត្ថ​ភាព​រៀន​សូត្រ​របស់​សិស្ស ទើប​សា​លា​បាន​ពិ​គ្រោះ​យោ​បល់​ណែ​នាំ ខាង​វិជ្ជា​ជីវៈ​ជាក់​ស្តែង​ជូន​សិស្ស​គ្រប់​រូប ភាគ​ច្រើន​ប្អូន​ៗ​សម្រេច​ចិត្ត​នឹងជ្រើស​ប្រ​ឡង​បញ្ចប់​មធ្យម​សិក្សា​ចំ​ណេះ​ទូ​ទៅ បន្ទាប់​ពី​នោះ​នឹង​បន្ត​ការ​រៀន​ថ្នាក់​មធ្យម​សិក្សា​ឬ​អនុ​ម​ហា​វិ​ទ្យា​ល័យ​វិជ្ជា​ជីវៈ​។ ប្អូន​ៗ​ជ្រើស​ប្រ​ឡង​ម​ហា​វិ​ទ្យា​ល័យ គឺ​សុទ្ធ​តែ​មាន​សមត្ថ​ភាព​រៀន​សូត្រ​ពូ​កែ មាន​លទ្ធ​ភាព​អាច​ប្រ​ឡង​ចូល​ម​ហា​វិ​ទ្យា​ល័យ ម៉្លោះ​ហើយ​សា​លា​លើក​ទឹក​ចិត្ត​ប្អូន​ៗ​ទាំង​នេះ​ចុះ​ឈ្មោះ​ប្រ​ឡង​ម​ហា​វិ​ទ្យា​ល័យ​ "។

ឆ្នាំ​សិក្សា​២០១៣​-២០១៤ និង​ឆ្នាំ​សិក្សា​២០១៤​-២០១៥ សា​លា​មធ្យម​សិក្សា​ចំ​ណេះ​ទូ​ទៅ​ជន​ជាតិ​អន្តេ​វា​សិ​ក​កឹង​ធើ មាន​សិស្ស​ប្រ​ឡង​ជាប់​សញ្ញា​ប័ត្រ​មធ្យម​សិក្សា​ចំ​ណេះ​ទូ​ទៅ​១០០​%។ សម្រេច​បាន​លទ្ធ​ផល​ទាំង​នេះ អា​ស្រ័យ​ការ​រៀន​សូត្រ​នៅ​នឹង​ថ្នាក់ ក៏​ដូច​ជា​ការ​ព្យា​យាម​បំ​ប៉ន​រំលឹក​មេ​រៀន​របស់​គ្រូ​ជូន​ដល់​សិស្ស​មាន​ការ​ត្រៀម​ជា​មុន​យ៉ាង​ហ្មត់​ចត់​។ តាំង​ពី​ដើម​ឆ្នាំ​សិក្សា​ថ្នាក់​ទី​១២ គ្រូ​បង្រៀន​គ្រប់​វិញ្ញា​សា​តែង​សហ​ការ​ជា​មួយ​នឹង​គ្រូ​អចិន្រ្តៃយ៍ ដើម្បី​ស្រង់​បញ្ជី​រាយ​នាម​សិស្ស​ដែល​មាន​សមត្ថ​ភាព​សិក្សា​ខ្សោយ និង​កសាង​វិ​ធាន​ការ​បង្រៀន​ឲ្យ​បាន​សម​ស្រប​ដើម្បី​លើក​កម្ពស់​សមត្ថ​ភាព​សិក្សា​របស់​សិស្ស​គ្រប់​រូប​។ លទ្ធ​ផល​រៀន​សូត្រ​នៅ​ទាំង​បាន​សា​លា​ជូន​ដំ​ណឹង​ដល់​អា​ណា​ព្យា​បាល​សិស្ស ប្រ​ចាំ​ខែ​សំ​ដៅ​បង្ក​លក្ខណ​សម្បត្តិ​ដើម្បី​សា​លា​និង​អា​ណា​ព្យា​បាល​សហ​ការ​បាន​ល្អ​ប្រ​សើរ​ក្នុង​ការ​លើក​ទឹ​ក​ចិត្ត​ប្អូន​ៗរៀន​សូត្រ​។ អា​ស្រ័យ​កំ​ណត់​ច្បាស់​ភារ​កិច្ច​ជាក់​ស្តែង​របស់​គ្រូ​បង្រៀន​និង​សិស្ស​គ្រប់​រូប​ស្វែង​រក​វិ​ធាន​ការ​សម​ស្រប ម៉្លោះ​ហើយ​សិស្ស​ដែល​មាន​ស​មត្ថ​ភាព​សិក្សា​នៅ​ខ្សោយ​ត្រូវ​បាន​កែ​លម្អ​ជា​បណ្តើរ​ៗ​។ ចំ​ពោះ​ករណី​លំ​បាក កង​ជួរ​គ្រូ​បង្រៀន​តែង​ប្រ​ជុំ​ក្រុម​ជំ​នាញ​ជា​ប្រ​ចាំ ដើម្បី​ស្វែង​យល់​ភាព​ជាក់​ស្តែង នៃ​ស្ថាន​ភាព​គ្រួ​សារ ម​តិ​គោល​បំ​ណង​របស់​សិស្ស​ម្នាក់​ៗ រួច​ស្វែង​រក​វិ​ធាន​ការ​បង្ហាត់​បង្រៀន​សិស្ស​ទាំង​នេះ ប្រ​ក​ប​ដោយ​ប្រ​សិទ្ធ​ភាព​។

លោក​គ្រូ​ង្វៀន​វុាំង​ត្រេវ ចែក​រំ​លែក​៖ "ពី​ព្រោះ​សិស្ស​ថ្នាក់​ទី​១២​បាន ទ​ទួល​អា​ហា​រូប​ករណ៍​ដល់​ចុង​ខែ​ឧស​ភា ដូច្នេះ​នៅ​ខែ​មិ​ថុ​នា ប្អូន​ៗ​ត្រូវ​គិត​គូរ​ការ​ហូប​ចុក​ដោយ​ខ្លួន​ឯង​។ ដើម្បី​លើក​ទឹក​ចិត្ត​ប្អូន​ៗ ជា​ច្រើន​ឆ្នាំ​កន្លង សា​លា​តែង​ចំ​ណាយ​ថ​វិ​កា​ដើម្បី​ចាត់​ចែង​ដាំ​ស្ល​ឲ្យ​ប្អូន​ៗ ហូប​ចុក​ក្នុង​មួយ​ខែ​ដើម្បី​បន្ត​ការ​រំ​លឹក​មេ​រៀន​។ ចំ​ណែក​លោក​គ្រូ អ្នក​គ្រូ ក៏​បាន​ចលនា​គ្នា​រួម​វិ​ភាគ​ទាន​ប្រាក់ ដើម្បី​ទិញ​របស់​ប្រើ​ប្រាស់​ចាំ​បាច់​និង​ដាំ​ស្ល អា​ហារ​ពេល​យប់​ជូន​ប្អូន​ៗ​ដើម្បី​មាន​កម្លាំង​រំ​លឹក​មេ​រៀន​"។ ប្អូន​ម៉ាយ​តិន សិស្ស​ថ្នាក់​ទី​១២ សា​លា​មធ្យម​សិក្សា​ចំ​ណេះ​ទូ​ទៅ​ជន​ជាតិ​អន្តេ​វា​សិក​កឹង​ធើ សំ​ណេះ​សំ​ណាល​៖ "អា​ស្រ័យ​លោក​គ្រូ អ្នក​គ្រូ​ជួយ​ពិ​គ្រោះ​យោ​យល់​ណែ​នាំ​ខាង​វិជ្ជា​ជីវៈ​ជាក់​ស្តែង ក៏​ដូច​ជា​ដាស់​តឿន​ណែ​នាំ​ប្អូន​ៗ រំ​លឹក​មេ​រៀន​យ៉ាង​ហ្មត់​ចត់ ទើប​ចំ​ណេះ​ដឹង​របស់​ប្អូន​ៗ​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​កាន់​តែ​ប្រ​សើរ​ឡើង​ ប្អូន​ជឿ​ជាក់​លើ​ខ្លួន​ឯង មុន​នឹង​ឈាន​ចូល​ដល់​ការ​ប្រ​ឡង​បញ្ចប់​កម្រិត​សិក្សា​ដ៏​សំ​ខាន់​នេះ​៕

ថាច់ថាញ់ភូ-មុនី

ចែករំលែកអត្ថបទ