06/06/2017 - 14:31

អនុវត្តល្អការងារពិនិត្យជំងឺ

ច្រើនឆ្នាំមកនេះ ដំណាក់សុខាភិបាលឃុំថាញ់តឹង ស្រុកថាញ់ទ្រី ខេត្ត សុកត្រាំង អនុវត្តបានល្អនូវការថែទាំសុខភាពជូនប្រជាជន។

 បុគ្គលិក សុខាភិបាល វាស់សម្ពាធឈាមជូនអ្នកជំងឺ។

ឆ្នាំ២០១៤ ដំណាក់សុខាភិបាលថ្មីបានកសាងសម្រេចរួចរាល់ និងបើក ឲ្យប្រើប្រាស់ រួមមាន៖ បន្ទប់ពេទ្យបុរាណ បន្ទប់កោសល្យវិច័យ បន្ទប់ សង្គ្រោះបន្ទាន់និងបន្ទប់សម្ភពជាដើម។ ដំណាក់មានបរិក្ខារពេទ្យទំនើប បម្រើការពិនិត្យព្យាបាលជំងឺ មានដូច៖ ម៉ាស៊ីនឆ្លុះអេកូពណ៌ ម៉ាស៊ីន ស្ទង់ចង្វាក់បេះដូង ម៉ាស៊ីនកោសល្យវិច័យ លោហិតសាស្រ្ត។ល។ ផ្តើម ពីនោះ ចំនួនអ្នកជំងឺមកពិនិត្យជំងឺកើនឡើង។ បច្ចុប្បន្ន ដំណាក់សុខាភិ បាលពិនិត្យជំងឺមធ្យមភាគក្នុងមួយថ្ងៃជាង៧០លើកនាក់។ វេជ្ជបណ្ឌិត យ៉ិបជីហ្វៀង ប្រធានដំណាក់សុខាភិបាលឃុំថាញ់តឹង ឲ្យដឹង៖ "ឃុំមាន ជនរួមជាតិខ្មែររស់នៅជាង៤០%  ស្ថិតក្នុងក្របខណ្ឌឃុំលំបាក ម៉្ល៉ោះ ហើយឃុំបានអនុវត្តការផ្តល់ប័ណ្ណធានារ៉ាប់រងសុខាភិបាល ជូនប្រជា ជនគ្រប់រូប។ អាស្រ័យបានវិនិយោគទុនសម្ភារពេទ្យ និងកងជួរបុគ្គលិក សុខាភិបាលគ្រប់គ្រាន់  ពិសេសគឺដំណាក់សុខាភិបាលមានវេជ្ជបណ្ឌិត ពិនិត្យជំងឺទាំងផ្នែកពេទ្យបុរាណ និងវិទ្យាសាស្រ្ត ម្ល៉ោះហើយចំនួនអ្នកជំ ងឺមកពិនិត្យកាន់តែច្រើនឡើង"

ដំណាក់សុខាភិបាលចាប់ផ្តើមទទួលអ្នកជំងឺនៅវេលាម៉ោង៧ ព្រឹករៀង រាល់ថ្ងៃមិនទុកឲ្យប្រជាជនរង់ចាំយូរ។ ទោះបីចំនួនអ្នកជំងឺច្រើនដំ ណាក់សុខាភិបាលបានរៀបចំ កន្លែងអង្គុយនិងចាប់លេខរៀងតាមលំ ដាប់លំដោយ  ប៉ុន្តែបានអាទិភាពដល់អ្នកជំងឺ មានវ័យចំណាស់ ករណី សង្គ្រោះបន្ទាន់ ព្រោះហេតុនោះការពិនិត្យជំងឺក៏មានភាពងាយស្រួល។ បងស្រីតុងធីគីមឡង នៅភូមិ២ ឲ្យដឹង៖ "ខ្ញុំមានជំងឺខ្សោយសន្លាក់ឆ្អឹង ម្ល៉ោះហើយការធ្វើដំណើរទៅមក និងប្រជុំជីវកិច្ចជួបការលំបាកខ្លាំង។ អាស្រ័យដោយមានប័ណ្ណធានារ៉ាប់រងសុខាភិបាល។ ក្រោយពី២ឆ្នាំព្យា បាលនិងចាក់ម្ជុលវិទ្យាសាស្រ្តផឹកថ្នាំស្រុក និងថ្នាំបារាំង ហេតុនោះឥ ឡូវខ្ញុំអាចដើរបានដៃអាចកាន់អ្វីៗបាន។ ព្រោះហេតុនោះ ខ្ញុំតែងជឿទុក ចិត្តព្យាបាលនៅដំណាក់សុខាភិបាល"។ ចំណែកបងស្រី ឡេធីវឹងនៅ ភូមិតឹងឡើយ មកពិនិត្យជំងឺ ឲ្យដឹង៖ "ខ្ញុំមានជំងឺសម្ពាធឈាមជាង១ឆ្នាំ ហើយមួយសប្ដាហ៍មកពិនិត្យជំងឺម្ដង ដើម្បីយកថ្នាំផឹក។ តាមការណែ នាំរបស់វេជ្ជបណ្ឌិត ផឹកថ្នាំទៀងទាត់ ឈប់សម្រាកត្រឹមត្រូវ ហេតុនោះ សុខភាពខ្ញុំបានធម្មតាឡើងវិញ។ ខ្ញុំមានសេចក្តីត្រេកអរខ្លាំងណាស់ ពេលមានបុគ្គលិកដំណាក់សុខាភិបាលយកអស់ពីចិត្ត ជាមួយនឹងអ្នកជំងឺ"

ទន្ទឹមនឹងនោះ ដំណាក់ថែមទាំងធ្វើបានល្អនូវការបង្ការបង្ក្រាបរោគរាល ដាលទៀតផង ពិសេសគឺជំងឺគ្រុនឈាម និងពងដៃ-ជើង-មាត់។ ដំ ណាក់សុខាភិបាល បានគួបផ្សំជាមួយនឹងសហការី២២រូបនៅភូមិទាំង៧ ផ្សព្វផ្សាយជូនប្រជាជនក្តាប់បានចំណេះដឹង ជាមូលដ្ឋានពីការបង្ការ រោគរាលដាល និងថែទាំសុខភាពជូនសមាជិកក្នុងគ្រួសារ។ អាស្រ័យ ហេតុនោះ ចាប់ពីដើមឆ្នាំមកទល់ពេលនេះ ឃុំគ្មានកើតមានសំបុករោគ ណាមួយឡើយ។ វេជ្ជបណ្ឌិតយ៉ិបជីហ្វៀង ប្រធានដំណាក់សុខាភិបាល ឃុំថាញ់តឹង ឲ្យដឹង៖ "រដូវភ្លៀងដើមឆ្នាំ យើងខ្ញុំបានផ្សព្វផ្សាយជូនសហ ការីចុះទៅតាមគ្រួសារ ដើម្បីកម្ចាត់ដង្កូវទឹក ណែនាំប្រជាជនហូបឆ្អិន ផឹកឆ្អិន អនាម័យផ្ទះសម្បែងស្អាតស្អំ។ល។ ដើម្បីកាត់បន្ថយជំងឺមួយ ចំនួនដែលមានហានិភ័យកើតឡើង។ ទន្ទឹមនឹងនោះ ក្រើនរំឭកបុគ្គលិក សុខាភិបាល គឺត្រូវអនុវត្តឲ្យបានល្អឥរិយាបទទំនាក់ទំនងនិងរៀនសូត្រ លើកកម្ពស់មុខជំនាញ ដើម្បីបង្កក្ដីជំនឿដល់អ្នកជំងឺ"

យ្វីអាញ់-វិមាន

ចែករំលែកអត្ថបទ
ពាក្យគន្លឹះ
វាស់សម្ពាធឈាម