អប់រំ អប់រំ

07/06/2016 - 17:54

លើកកម្ពស់គុណភាពអប់រំតំបន់ជនជាតិភាគតិច

រយៈ​ពេល​កន្លង ខេត្ត​អា​ង​យ៉ាង​បាន​យក​ចិត្ត​ទុក​ដាក់​វិ​និ​យោគ​ទុន​អភិវឌ្ឍ​ការ​អប់​រំ​នៅ​តំ​បន់​ជន​ជាតិ​ភាគ​តិច ម្ល៉ោះ​ហើយ​គុណ​ភាព​អប់​រំ​នៅ​តំបន់​មាន​ជន​ជាតិ​ភាគ​តិច​រស់​នៅ​កុះ​ករ ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​កាន់​តែ​បាន​លើក​កម្ពស់​។

 សា​លា​មត្តេយ្យ​នៅ​​ឃុំ​អូរ​ឡឹម​ ។

តាម​ប្រ​សាសន៍​របស់​លោកលី​ថាញ់​ទូ នា​យក​រង​មន្ទី​រ​អប់​រំ​និង​បណ្តុះបណ្តាល​ខេត្ត​អាង​យ៉ាង ឲ្យ​ដឹង​៖ រយៈ​ពេល​កន្លង ខេត្ត​អាង​យ៉ាង​តែង​យក​ចិត្ត​ទុក​ដាក់​អភិ​វឌ្ឍ​ការ​អប់​រំ​តំ​បន់​ដែល​មាន​ជន​រួម​ជាតិ​ភាគ​តិច​រស់​នៅ​កុះ​ក​រ លេច​ធ្លោ​នោះ​គឺ​ការ​ធ្វើ​ឲ្យ​សុ​ក្រឹត ប្រ​ព័ន្ធ​សា​លា​ថ្នាក់​រៀន តំ​បន់​ដែល​មាន​សិស្សា​នុ​សិស្ស​ជា​ជន​ជាតិ​ភាគ​តិច​រស់​នៅ​កុះ​ករ​។ សា​លា​ជន​ជាតិ​អន្តេវា​សិក​នា​នា ត្រូវ​បាន​កសាង​ក្នុង​ភូមិ​សាស្រ្ត​មាន​ជន​ជាតិ​ភាគ​តិច​រស់​នៅ​ជាង​១០.០០០​នាក់​។ តួ​យ៉ាង​នៅ​ស្រុក​ទ្រី​តូង​និង​ទិញ​បៀង សុទ្ធ​សឹង​តែ​មាន​សា​លា​មធ្យម​សិក្សា​ចំ​ណេះ​ទូ​ទៅ​ជន​ជាតិ​អន្តេវា​សិក​ ដោយ​ឡែក​នៅ​ស្រុក​ទ្រី​តូង ថែម​ទាំង​មាន​សា​លា​មធ្យម​សិក្សា​វិជ្ជា​ជីវៈ​ជន​ជាតិ​អន្តេវា​សិក​អាង​យ៉ាង​ត្រូវ​បាន​កសាង​ឡើង ម្ល៉ោះ​ហើយ​បង្ក​លក្ខណ​សម្បត្តិ​ងាយ​ស្រួល​សម្រាប់​សា​លា​ទាំង​ឡាយ បែង​ចែក​សិស្ស​ក្រោយ​ពី​ប្រ​ឡង​ជាប់​សញ្ញា​ប័ត្រ​មធ្យម​សិក្សា​ចំ​ណេះ​ទូ​ទៅ​។ សិស្ស​ជន​ជាតិ​ភាគ​តិច រៀន​នៅ​សា​លា​មធ្យម​សិក្សា​ចំ​ណេះ​ទូ​ទៅ​ជន​ជាតិ​អន្តេវា​សិក​នា​នា សុទ្ធ​តែ​បាន​លើក​លែង​បង់​កម្រៃ​សា​លា​បាន​ទទួល​អា​ហា​រូប​ករណ៍ និង​រង្វាន់​លើក​ទឹក​ចិត្ត​។ គ្រូ​បង្រៀន​ត្រូវ​បាន​ទទួល​របប​នា​នា​ដូច​ជា​ប្រាក់​បំ​ណាច់​អា​ទិ​ភាព ប្រាក់​បំ​ណាច់​ភារ​កិច្ច​ឯគ្រូ​បង្រៀ​ន​ផ្ទះ​នៅ​ឆ្ងាយ​ពី​សា​លា​ត្រូវ​បាន​រៀប​ចំ​ឲ្យ​ស្នាក់​នៅ​មណ្ឌល​ស​មូហ​ភាព និង​បំ​ពាក់​បំ​ប៉ន​ចំ​ណេះ​ដឹង​ខាង​ភា​សា​ខ្មែរ​។ល។

លោក​ត្រឹង​ក្វឹក​ថាញ់ ប្រ​ធាន​គណៈ​ជន​ជាតិ​ខេត្ត​អាង​យ៉ាង ឲ្យ​ដឹង​៖ "មិន​គ្រាន់​តែ​យក​ចិត្ត​ទុក​ដាក់ អភិ​វឌ្ឍ​សា​លា​ជន​ជាតិ​អន្តេ​វា​សិក​ប៉ុណ្ណោះ​ទេ ចំ​ពោះ​ភូមិ​ភាគ​ដែល​មាន​ជន​ជាតិ​ភាគ​តិច​រស់​នៅ​កុះ​ករ សុទ្ធ​តែ​មាន​ផែន​ការ​ធ្វើ​ឲ្យ​សុក្រឹត​ប្រ​ព័ន្ធ​សា​លា​រៀន​កម្រិត​មត្តេយ្យ​កម្រិត​បឋម​សិក្សា ដើម្បី​បង្ក​លក្ខណ​សម្បត្តិ​ងាយ​ស្រួល​សម្រាប់​សិស្សា​នុសិស្ស​រៀន​សូត្រ បង្ក​ប្រ​ភព​សិស្ស​ចូល​រៀន​សា​លា​ជន​ជាតិ​អន្តេរ​វា​សិក​នា​នា និង​កម្រិត​រៀន​ខ្ពស់​ៗ​ដ​ទៃ​ទៀត​"។ តាម​ប្រ​សាសន៍​របស់​បង​ស្រី​នាង​សម្បូរណ៍ ប្រ​ធាន​កា​រិ​យា​ល័យ​ជន​ជាតិ​ស្រុក​ទ្រី​តូង ឲ្យ​ដឹង​៖ សា​លា​រៀន​នៅ​តំ​បន់​មាន​ជន​ជាតិ​ភាគ​តិច​រស់​នៅ​កុះ​ករ មាន​ដូច​ណូយ​តូ អូរ​ឡឹម ចូវ​ឡាំង​។ល។

សុទ្ធ​តែ​បាន​កសាង​រឹង​មាំ​និង​បាន​បំ​ពាក់​នូវ​ឧបករណ៍​ប្រើ​ប្រាស់​របស់​របរ​លេង​កម្សាន្ត ឧបករណ៍​រៀន​សូត្រ​គ្រប់​សព្វ​សម្រាប់​ប្អូន ៗ​ងាយ​ស្រួល​ទ​ទួល​យក​ចំ​ណេះ​ដឹង​។ អា​ស្រ័យ​ហេតុ​នោះ ស្មារតី​ភ្ញាក់​រ​លឹក​របស់​អា​ណា​ព្យា​បាល​សិស្ស​អំ​ពី​ការ​រៀន​សូត្រ ក៏​មាន​ការ​ផ្លាស់​ប្ដូរ​យ៉ាង​ច្រើន​។ ស្ថាន​ភាព​សិស្ស​សា​លាជ​ន​ជាតិ​ភាគ​តិច​បោះ​បង់​ការ​រៀន​សូត្រ​បាន​ថយ​ចុះ​ជា​លំ​ដាប់​រៀង​រាល់​ឆ្នាំ​។ បង​ស្រី​នាង​ញ៉ី នៅ​ឃុំ​ចូវ​ឡាំង ស្រុក​ទ្រី​តូង ឲ្យ​ដឹង​៖​ "​កាល​ពី​មុន​នេះ ខ្ញុំ​មិន​បាន​ឲ្យ​កូន​ប្រុ​ស​មួយ​ច្បង​ចូល​រៀន​សា​លា​មតេ្តយ្យ ម្ល៉ោះ​ហើយ​លុះ​ពេល​ចូល​រៀន​ថ្នាក់​ទី​១ ពិ​និត្យ​ឃើញ​កូន​ខ្ញុំ​រៀន​ខ្សោយ​ជាង​សិស្ស​រួម​ថ្នាក់​របស់​វា​។ សព្វ​ថ្ងៃ​នេះ ខ្ញុំ​សម្រេច​ចិត្ត​ឲ្យ​កូន​ស្រី​តូច​របស់​ខ្ញុំ​ចូល​រៀន​ថ្នាក់​មតេ្តយ្យ     តាំង​ពី​អា​យុ​៣​ឆ្នាំ អា​ស្រ័យ​សា​លា​រៀន​ល្អ​ស្អាត មាន​របស់​របរ​សម្រាប់​លេង​ច្រើន​ម្ល៉ោះ​ហើយ​ក្មេង​ៗ​ចូល​ចិត្ត​ទៅ​រៀន​ខ្លាំង​ណាស់​"។

អា​ស្រ័យ​ការ​យក​ចិត្ត​ទុក​ដាក់ អភិ​វឌ្ឍ​ការ​អប់​រំ​តំ​បន់​ដែល​មាន​ជន​ជាតិ​ភាគ​តិច​រស់​នៅ​កុះ​ករ ម្ល៉ោះ​ហើយ​គុណ​ភាព​អប់​រំ​សិស្សា​នុសិស្ស​ទូទាំ​ង​ខេត្ត​អាង​យ៉ាង និ​យាយ​រួម​និង​សិស្សា​នុសិស្ស​ជន​ជាតិ​ភាគ​តិច​និ​យាយ ដោយ​ឡែក​ជា​ជំ​ហាន​ៗ​ត្រូវ​បាន​លើក​កម្ពស់​។ លោក​លី​ថាញ់​ទូ រីក​រាយ​ឲ្យ​ដឹង​​បន្ថែម​៖ លទ្ធ​ផល​សិស្សា​នុ​សិស្ស​ជន​ជាតិ​អន្តេ​វា​សិក​ប្រ​ឡង​ជាប់​សញ្ញា​ប័ត្រ​មធ្យម​សិក្សា​ចំ​ណេះ​ទូទៅ​ឆ្នាំ​សិក្សា​២០១៤ -២០១៥ គឺ​សម្រេច​អត្រា​ទាំង​១០០​% នេះ​គឺ​ជា​សក្ខី​ភាព​នៃ​កា​រ​វិ​និ​យោគ​ទុន​ត្រូវ​ចំ​ចំណុច​របស់​បក្ស​និង​រដ្ឋ សម្រាប់​សិស្សា​នុ​សិស្ស​ជន​ជាតិ​ភាគ​តិច​៕

ហាថាញ់ - សេរី

 

ចែករំលែកអត្ថបទ
ពាក្យគន្លឹះ
​លោកលី​ថាញ់​ទូ