20/12/2016 - 09:41

ថាច់ច័ន្ទ - កសិករវៀតណាមឆ្នើម

ក្នុង​ចំ​ណោម​កសិ​ករ​គំ​រូ​ឆ្នើម​ទាំង​៦៣​រូប តំ​ណាង​ឲ្យ​កសិ​ករ​នៃ​ខេត្ត ក្រុង​ទាំង​៦៣​ទូ​ទាំង​ប្រ​ទេស​ដែល​បាន​មជ្ឈិម​សមា​គម​កសិ​ករ​វៀត​ណាម ផ្តល់​កិត្តិ​នាម​ជា​"ក​សិ​ករ​វៀត​ណាម​ឆ្នើម​" ឆ្នាំ​២០១៦ មាន​បង​ថាច់​ច័ន្ទ នៅ​ភូមិ​អូរ​រូង ឃុំ​ភឿក​ហ៊ឹង ស្រុក​ថ្កូវ ខេត្ត​ត្រា​វិញ​ផង​ដែរ​។

 គ្រួសារបងថាច់ច័ន្ទកំពុងប្រមូលផលស្រូវ។

ប្រ​កប​របរ​ធ្វើ​ស្រែ​ជា​ច្រើន​ឆ្នាំ បង​ថាច់​ច័ន្ទ ដោយ​ឃើញ​របៀប​ធ្វើ​ស្រែ តាម​ទម្លាប់​ចាស់ មិន​មាន​ប្រ​សិទ្ធ​ភាព​នោះ ម៉្លោះ​ហើយ​បង​ក៏​ស្វែង​រក​វិស្វ​ករ​ក​សិ​កម្ម ដើម្បី​រៀន​សូត្រ​ពី​បច្ចក​ទេស​ផលិត​កម្ម របៀប​បង្ការ​កម្ចាត់​ដង្កូវ​ក្រា ប្រើ​ប្រាស់​ពូជ​ថ្មី​។ល។ បង​ថាច់​ច័ន្ទ ឲ្យ​ដឹង​៖ "ឆ្លង​តាម​រយៈ​ការ​ស៊ូ​ទ្រាំ​លំ​បាក រៀន​សូត្រ​ពី​ជម្រុញ​កសិ​កម្ម​បាន​ជួយ​ឲ្យ​ខ្ញុំ​​មាន​បទ​ពិ​សោធន៍​ថ្មី​ចំ​ពោះ​ការ​ធ្វើ​ស្រែ ដូច​ជា​ការ​ងារ​ផ្សព្វ​ផ្សាយ​ជីក​ប្រ​ឡាយ ដើម្បី​កាត់​បន្ថយ​ជាតិ​ជូរ​និង​ស្តុក​ទឹក​សាប ប្រ​យោជន៍​ម្ចាស់​ការ​ក្នុង​ការ​បូម​ស្រោច​ស្រព​ស្រូវ​។ល។ ដោយ​ប្រ​ភព​ទឹក​បាន​គ្រប់​គ្រាន់​បូក​ផ្សំ​នឹង​បច្ចេក​ទេស​រឹង​មាំ ខ្ញុំ​ក៏​ចាប់​ផ្តើម​បង្កើន​ការ​ផលិត​២​រដូវ​/ឆ្នាំ​ហេីយ ក្រោយ​មក​៣​រដូវ​/ឆ្នាំ បង្កើន​ប្រាក់​ចំ​ណូល​ជា​បន្ត​បន្ទាប់​ឲ្យ​គ្រួ​សារ​។ ធ្វើ​ស្រូវ​បាន​ប្រាក់​ប៉ុន្មាន ខ្ញុំ​តែង​ទិញ​ដី​ស្រែ​បន្ថែម ដើម្បី​បើក​ទូ​លាយ​ផ្ទៃ​ដី​ផលិត និង​ក្រោយ​រយៈ​កាល​២០​ឆ្នាំ​គ្រួ​សារ​ខ្ញុំ​ក៏​មាន​ដី​ស្រែ​១២០​កុង​នៅភូមិ​អូរ​រូង ឃុំ​ភឿក​ហ៊ឹង​"។

បច្ចុ​ប្បន្ន ក្រៅ​ពី​ពង្រីក​ការ​ផលិត​ស្រូវ បង​នៅ​ទាំង​ធ្វើ​បន្ថែម​សេ​វា​សម្ងួត ស្រូវ  ភ្ជួរ​រាស់ បាញ់​ថ្នាំ​កម្ចាត់​ដង្កូវ​។ល។ ទន្ទឹម​នឹង​នោះ បង​នៅ​ទាំង​ដាំ ដូង​បាន​១២​កុង ក្រោល​ចិញ្ចឹម​គោ ទា ​មាន់ ត្រី។ល។ រៀង​រាល់​ឆ្នាំ​ប្រាក់​ចំ​ណូល​ពី​ការ​ធ្វើ​ស្រែ​ចំ​នួន​១២០​កុង របស់​គ្រួ​សារ​បង​ប្រ​មាណ​ជាង​៦០០​លាន​ដុង សេ​វា​ផលិត​កសិ​កម្ម​ប្រ​មាណ​២០០​លាន​ដុង ចំ​ការ​ដូង​ជាង​៥០​លាន​ដុង ចិញ្ចឹម​គោ​ជិត​១០០​លាន​ដុង និង​ចិញ្ចឹម​ត្រី មាន់ ​ទា ​។ល។ ក៏​រក​បន្ថែម​បាន​រាប់​សិប​លាន​ដុង​ទៀត​ផង​។  តាម​ការ​ប៉ាន់​ស្មាន​រៀង​រាល់​ឆ្នាំ​ប្រាក់​ចំ​ណូល​មធ្យម​ភាគ​របស់​គ្រួ​សារ​បង​ប្រមាណ​១ពាន់​លាន​ដុង។ សព្វ​ថ្ងៃ​បាន​ឈាន​ឡើង​ធូរ​ធារ ប៉ុន្តែ​បើ​តាម​មា​មីង​នៅ​ភូមិ​អូរ​រូង បង​ថាច់​ច័ន្ទ​រស់​នៅ​ដោយ​ភាព​សា​មញ្ញ ជិត​ស្និទ្ធ​ជា​មួយ​នឹង​បង​ប្អូន​ជិត​ខាង​ភូមិ​ផង​របង​ជា​មួយ បង​តែង​ខ្នះ​ខ្នែង​ចូល​រួម​ការ​ងារ​សមា​គមក​សិ​ករ អង្គ​ការ​ម​ហា​ជន​នៅ​ភូមិ​ភាគ​និង​ផ្តល់​បទ​ពិ​សោធន៍​ដោយ​អស់​ពី​ចិត្ត​ពី​ការ​ធ្វើ​ស្រូវ​មាន​ប្រ​សិទ្ធ​ភាព​ដល់​មា​មីង ដើម្បី​មាន​ភាព​រីក​ចម្រើន​ទាំង​អស់​គ្នា​។ គ្រួ​សារ​ណា​ដែល​មាន​ស្ថាន​ភាព​ជួប​ការ​លំ​បាក បង​តែង​ឲ្យ​ខ្ចី​ទុន​រក​ស៊ី ដូច្នេះ​មធ្យម​ភាគ​រៀង​រាល់​ឆ្នាំ​បង​ជំ​នួយ​ឲ្យ​គ្រួ​សារ​ក្រី​ក្រ ខ្ចី​ទុន​រក​ស៊ី​ដើម្បី​ចាក​ផុត​ពី​ភាព​ក្រី​ក្រ​ប្រ​មាណ​២០០​លាន​ដុង​។

ប​ង​ថាច់​ច័ន្ទ ជា​កសិ​ករ​ផលិត​ពូ​កែ​ខេត្ត​ត្រា​វិញ​ជា​ច្រើន​ឆ្នាំ​បន្ត​បន្ទាប់​ និង​ក្នុង​ខែ​សី​ហា ឆ្នាំ​២០១៦​កន្លង​ហើយ បង​មាន​កិត្តិ​យស​បាន​មជ្ឈិម​សមា​គម​កសិ​ករ​វៀត​ណាម​ផ្តល់​កិត្តិ​នាម​ជា "ក​សិ​ករ​វៀត​ណាម​ឆ្នើម​" ឆ្នាំ​២០១៦​។ បង​ថាច់​ច័ន្ទ ជា​ក​សិ​ករ​ខ្មែរ​តែ​ម្នាក់​គត់​របស់​ខេត្ត​ត្រា​វិញ​ដែល​សម្រេច​កិត្តិ​នាម​នេះ៕

ថាញ់ទ្វៀង-សុផល

ចែករំលែកអត្ថបទ
ពាក្យគន្លឹះ
បងថាច់ច័ន្ទ