10/05/2016 - 09:48

នារីជាមួយនឹងចលនា"ទូទាំងប្រជាជនការពារសន្តិសុខមាតុប្រទេស"

ប៉ុន្មាន​ឆ្នាំ​កន្លង ស​មា​គម​ស​ហ​ព័ន្ធ​នា​រី​ស្រុក​ឡុង​ភូ ខេត្ត​សុក​ត្រាំង បាន​អនុ​វត្ត​ប្រ​កប​ដោយ​ប្រ​សិទ្ធ​ភាព នូវ​អន្តរៈ​សេច​ក្ដី​សម្រេច​ជា​មួយ​នឹង​នគរ​បាល​ស្រុក ស្ដី​ពី​ការ​អប់​រំ​គ្រប់​គ្រង​កូន​ចៅ​ក្នុង​គ្រួ​សារ មិន​ប្រ​ព្រឹត្ត​ល្មើស​ច្បាប់​និង​បាប​គ្រោះ​សង្គម និង​អ​នុ​វត្ត​ចល​នា​" ទូ​ទាំង​ប្រ​ជា​ជន​ការ​ពារ​សន្តិ​សុខ​មាតុ​ភូមិ​។ ផ្ដើម​ពី​នោះ រួម​ចំ​ណែក​យ៉ាង​ធំ​ធេង​ក្នុង​ការ​ធ្វើ​ឲ្យ​ថយ​ចុះ​នូវ​ស្ថាន​ភាព​ល្មើស​ច្បាប់​លើ​ភូមិ​សាស្រ្ត​។ 

 ពិ​​​ធី​​ប្រ​​ឡង​ចំ​ណេះ​ដឹង​ស្វែង​យល់​ពី​ច្បាប់​របស់​ស​មា​គម​នា​រី ឃុំ​តឹងហឹង

ស្រុក​ឡុង​ភូ ខេត្ត​សុក​ត្រាំង​។

រយៈ​ពេល​កន្លង ស​មា​គម​​សហ​ព័ន្ធ​នា​រី​និង​នគរ​បាល​ស្រុក​ឡុង​ភូ បាន​រៀប​ចំ​ផ្សព្វ​ផ្សាយ​ជ្រួត​ជ្រាប​នូវ​អន្តរៈ​សេចក្ដី​សម្រេច​របស់​មជ្ឈិម សមា​គម​និង​ក្រ​សួង​នគរ​បាល​ចាប់​ពី​ថ្នាក់​ស្រុក​រហូត​ដល់​មូល​ដ្ឋាន​។  ស្រុក​បាន​ជ្រើស​ឃុំ​ស៊ុង​ភុង ទី​ប្រ​ជុំ​ជន​ដាយ​ង៉ាយ និង​ឃុំ​តឹង​ហឹង​ធ្វើ​ជា​កន្លែង​ចង្អុល​ការ​។ ឆ្លង​តាម​រយៈ​អន្តរ​សេចក្ដី​សម្រេច​សមា​គម​បាន​រៀប​ចំ​ចុះ​ហត្ថ​លេ​ខា​លើ​កិច្ច​សន្យា​ប្រ​ឡង​ប្រ​ណាំង​កសាង​បទ​ដ្ឋាន​គ្រួ​សារ៤​យ៉ាង ផ្សារ​ភ្ជាប់​ជា​មួយ​នឹង​ការ​គ្រប់​គ្រង អប់​រំ​កូន​ចៅ​ក្នុង​គ្រួ​សារ​។ ទន្ទឹម​នឹង​នោះ សហ​ការ​ជា​មួយ​នឹង​សា​លា​មធ្យម​សិក្សា​ចំ​ណេះ​ទូ​ទៅ​នា​នា​ចុះ​ហត្ថ​លេ​ខា​លើ​កិច្ច​សន្យា មិន​ប្រ​ព្រឹត្ត​ល្មើស​ច្បាប់​និង​ជាប់​ពាក់​ព័ន្ធ​ដល់​បាប​គ្រោះ​សង្គម​ជូន​លោក​គ្រូ អ្នក​គ្រូ​និង​សិស្សា​នុ​សិស្ស​ជិត​៥.០០០​លើក​នាក់​។ តាម​ប្រ​សាសន៍​របស់​លោក​ស្រី​ត្រឹង​ធី​ថាញ់​ញ៉ាន់ អ​នុ​ប្រ​ធាន​សមា​គម​សហ​ព័ន្ធ​នា​រី​ស្រុក​ឡុ​ង​ភូ ឲ្យ​ដឹង​៖ សមា​គម​នា​រី​ស្រុក​គ្រប់​លំ​ដាប់​ថ្នាក់​បំ​ពេញ​បាន​ល្អ​នូវ​ការ​ងារ​ផ្សព្វ​ផ្សាយ​ចល​នា​អប់​រំ​ន​យោ​បាយ ស​តិ​អា​រម្មណ៍ លើក​កម្ពស់​ស្មា​រ​តី​ជូន​កម្មា​ភិ​បាល  ស​មា​ជិ​កា​អំ​ពី​សិទ្ធិ​និង​ភារ​កិច្ច​របស់​ប្រ​ជា​ពល​រដ្ឋ ភារៈ​ជា​ប្រ​ពន្ធ​ជា​ម្តាយ​ក​សាង​គ្រួ​សារ​សុ​ភ​មង្គល​។ ដើម្បី​ជួយ​ស​មា​ជិ​កា​ទាំង​ឡាយ​កាន់​តែ​យល់​ច្បាស់​អំ​ពី​ច្បាប់​សមា​គម​បាន​ផ្ដល់​ជូន​លិ​ខិត​ខ្លី​ជិត​៥.០០០​ច្បាប់ ដែល​ផ្សព្វ​ផ្សាយ​អំ​ពី​បង្ការ​ប្រ​ឆាំង​គ្រឿង​ញៀន​ពេ​ស្យា​ចារ​;ជាង​១៥០​ច្បាប់​ស្ដី​ពី​ការ​កសាង​បទ​ដ្ឋាន​គ្រួ​សារ​៤​យ៉ាង; សៀវ​ភៅ​ចំ​នួន​៣៦៩​ក្បាល ស្ដី​ពី​បង្ការ​បង្រ្កាប​រោគ​ HIV/AIDS និង​១៥៨ ឯក​សារ​បង្ការ​បង្រ្កាប​ជួញ​ដូរ​ស្រ្តី​កុ​មារ; រៀប​ចំ​បើក​២១២​ថ្នាក់​ហ្វឹក​ហាត់​ចំ​ណេះ​ដឹង​ខាង​ច្បាប់​ស្ដី​ពី​ច្បាប់​រដ្ឋ​ប្បវេ​ណី​ច្បាប់​ដី​ធ្លី ច្បាប់​អា​ពាហ៍​ពិ​ពាហ៍​និង​គ្រួ​សារ បង្ការ​ប្រ​ឆាំង​អំ​ពើ​ហឹង្សា គ្រួ​សារ​។ល។ ជូន​សមា​ជិ​កា​​​ចូល​រួម​ចំ​នួន​២២.៥២១​លើក​នាក់​។ ផ្ដើម​ពី​នោះ បាន​ជួយ​សមា​ជិកា​ទាំង​ឡាយ​លើក​កម្ពស់​ស្មារតី​ប្រតិ​បត្តិ​ច្បាប់ បាន​ល្អ កសាង​គ្រួសារ​សម្បូរ​ធូរ​ធារ សម​ភាព​ជឿន​លឿន សុភ​មង្គល​។ 

បង​ស្រី​ថាច់​ធី​សា​រ៉ែន ប្រ​ធាន​ស​មា​គម​ស​ហ​ព័ន្ធ​នា​រី​ឃុំ​តឹង​ហឹង ឲ្យ​ដឹង​៖  " រយៈពេ​ល​កន្លង សមា​ជិកា​ទាំង​ឡាយ​ចំ​ណុះ​សមា​គម សុទ្ធ​តែ​ចុះ​ហត្ថ​លេ​ខា​លើ​កិច្ច​សន្យា​ប្រ​ឡង​ប្រ​ណាំង​កសាង​បទ​ដ្ឋាន​គ្រួ​សារ​៤​យ៉ាង; អប់​រំ​គ្រប់​គ្រង​កូន​ចៅ​ក្នុង​គ្រួ​សារ​មិន​ប្រ​ព្រឹត្ត​ល្មើស​ច្បាប់ និង​ជាប់​ពាក់​ព័ន្ធ​នឹង​បាប​គ្រោះ​សង្គម​។ល។ ក្រៅ​ពី​នោះ សមា​គម​នៅ​ទាំង​អនុ​វត្ត​បាន​ល្អ ការ​ងារ​បញ្ចុះ​បញ្ចូល​ជួយ​ឲ្យ​មុខ​សញ្ញា​ជាង​១០​នាក់ ដែល​ធ្លាប់​ជ្រុល​ជ្រួស​ខ្លួន​ឲ្យ​ចូល​រួម​ជា​មួយ​សហ​គមន៍ បង្ក​លក្ខណ​សម្បត្តិ​អភិ​វឌ្ឍ​សេដ្ឋ​កិច្ច ឈាន​ឡើង​ក្នុង​ជីវ​ភាព​។ ផ្ដើម​ពី​នោះ បាន​រួម​ចំ​ណែក​យ៉ាង​ធំ​ក្នុង​ការ​ថែរ​ក្សា​សន្តិ​សុខ​ន​យោ​បាយ សណ្តាប់​ធ្នាប់​សុ​វត្ថិ​ភាព​សង្គម​នៅ​ភូមិ​ភាគ​"។ 

តាម​ប្រ​សាសន៍​របស់​លោក​ស្រី ត្រឹង​ធី​ថាញ់​ញ៉ាន់ ឲ្យ​ដឹង​៖ អា​ស្រ័យ​អនុ​វត្ត​បាន​ល្អ​នូវ​អន្តរៈ​សេច​ក្ដី​សម្រេច​បាន​ជា​មាន​ជាង​៩៨​%គ្រួ​សារ​សមា​ជិ​កាស​​ម្រេច​បទ​ដ្ឋាន គ្រួ​សារ​វប្ប​ធម៌ មិន​ប្រ​ព្រឹត្ត​ល្មើស​ច្បាប់​និង​បាប គ្រោះ​សង្គម​។ល។​៕

យ្វីអាញ់ - សេរី

 

ចែករំលែកអត្ថបទ