10/01/2017 - 10:47

ស្រុកត្រឹងដេ​ បច្ចុប្បន្ន

ជា​ច្រើន​ឆ្នាំ​មក​នេះ ការ​អនុវត្តន៍​នូវ​គោល​ន​យោ​បាយ​ជន​ជាតិ ពិ​សេស​គឺ​កម្ម​វិ​ធី​ទិស​ដៅ​ជាតិ​ស្ដី​ពី​ការ​កសាង​ជន​បទ​ថ្មី ជីវ​ភាព​របស់​ប្រ​ជា​ជន ស្រុក​ត្រឹង​ដេ (ខេត្ត​សុក​ត្រាំង) តំ​បន់​ដែល​មាន​ជន​រួម​ជាតិ​ខ្មែរ​រស់​នៅជាង​៤៨% មាន​ភាព​រីក​ចម្រើន មុខ​មាត់​ភូមិ​ស្រុក​មាន​ការ​វិវឌ្ឍន៍។

 

 អាស្រ័យប្រព័ន្ធធារាសាស្រ្តមានភាពសុក្រឹត បានជាប្រជា​ជននៅស្រុកត្រឹងដេ ដាំដំណាំរួមផ្សំបានខួបឆ្នាំ។

យោង​តាម​គណៈ​ចង្អុល​ការ​កសាង​ជន​បទ​ថ្មី​ស្រុក​ត្រឹង​ដេ ឲ្យ​ដឹង​៖ ក្រោយ​រយៈ​ពេល​៥​ឆ្នាំ​អនុវត្ត​ការ​កសាង​ជន​បទ​ថ្មី ស្រុក​កៀរ​គរ​ប្រ​ភព​ទុន​បាន​ជាង​៧០​៥ពាន់​លាន​ដុង ក្នុង​នោះ ប្រ​ជា​ជន​រួម​វិ​ភាគ​ទាន​ជាង​​២០៥​ពាន់​លាន​ដុង​។ ផ្ដើម​ពី​ប្រ​ភព​ទុន​ទាំង​នេះ ស្រុក​ត្រឹ​ង​ដេ ក​សាង​សំ​ណង់​បាន​ចំ​នួន​៣៩២ មាន​ដូច​សំ​ណង់​គម​នាគមន៍​ជន​បទ ធា​រា​សាស្រ្ត​មូល​ដ្ឋាន សម្ភារៈ វប្បធម៌ សុខា​ភិ​បាល សា​លា​រៀន​។ល។ ក្រៅ​ពី​នោះ រាល់​អង្គ​ការ​ម​ហា​ជន​នៅ​ទាំង​កសាង​ទម្រង់​រូប​ភាព​សេដ្ឋ​កិច្ច​ជា​ច្រើន រក​ស៊ីប្រ​កប​ដោយ​ប្រ​សិទ្ធ​ភាព ដូច​ជា៖ ទម្រង់​រូប​ភាព​វាល​ស្រែ​ធំ​ផលិត​ស្រូវ​ក្រ​អូប នៅ​ឃុំ​វៀង​ប៊ិញ ចិញ្ចឹម​គោទឹ​​ក​ដោះនៅ​ឃុំវៀ​ងអាង តាយ​វាំុង ថាញ​ថើយ​អាង ទម្រង់​រូប​ភាព​ចិញ្ចឹម​បង្កង​នៅ​ឃុំ​ទ្រុង​ប៊ិញ សេដ្ឋ​កិច្ច​កសិ​ដ្ឋាន គួប​ផ្សំ​នឹង​ការ​ផលិត​ស្រូវ​នៅ​ឃុំ​លីវ​ទូ។​ល។ ផ្ដើម​ពី​នោះ ចំ​ណូល​របស់​ប្រ​ជា​ជ​​ន​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​កាន់​តែ​ខ្ព​ស់ តំ​បន់​ជន​បទ​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​កាន់​តែមា​ន​ភាព​រីក​ចម្រើន​។ ជា​ពិ​សេស​មក​ទល់​ពេល​នេះ ស្រុក​មាន​ឃុំ​២/៩​សម្រេច​បទដ្ឋាន​ជន​បទ​ថ្មី ឃុំ​ក្រៅ​ពី​នោះ សម្រេច​លក្ខ​ឋាន​ពី​ត្រឹម​១៣​ដល់​១៦ ចំ​ណូល​មធ្យម​ភាគ​លើ មនុស្ស​ម្នាក់​ជាង​៣០​លាន​ដុង​/ឆ្នាំ រៀង​រាល់​ឆ្នាំ​មាន​គ្រួ​សារ​ក្រី​ក្រ​ថយ​ចុះ​ពី​៣%​ដល់​៤​%។

វៀង​ប៊ិញ​ជា​ឃុំ​មួយ​ដែល​លំ​បាក​ខ្លាំង ទូ​ទាំង​ឃុំ​មាន​ជន​រួម​ជាតិ​ខ្មែរ​រស់​នៅ​ជាង​៦៧,៥​%​។ ក្រោយ​រយៈ​ពេល​ច្រើន​ឆ្នាំ​​អនុ​វត្ត​នូវ​គោល​ន​យោ​បាយ​ជន​ជាតិ​និង​កម្ម​វិ​ធី​ទិស​ដៅ​ជាតិ ស្ដី​ពី​ការ​កសាង​ជន​បទ​ថ្មី ឃុំ​វៀង​ប៊ិញ​មាន​ភាព​រីក​ចម្រើន​យ៉ាង​ច្រើន​។ លោក​គឹម​រ៉ង ប្រ​ធាន​ភូមិ​ត្រា​អ៊ុង ឲ្យ​ដឹង​៖ "ខណៈ​ពេលអនុ​វត្ត​ការ​កសាង​ជន​បទ​ថ្មី​ ប្រ​ជា​ជន​បាន​ម្ចាស់​​ការ​ពង្រីក​ទម្រង់​រូប​ភាព​ផលិត​កម្ម​តាម​ទិស​ដៅ​ទំ​នើប​។ ផ្ដើម​ពី​នោះ ការ​ផលិត​ស្រូវ​ក៏​សម្រេច​បាន​ទិន្ន​ផល គុណ​ភាព​និង​ចំ​ណេញ​ខ្ពស់​​។ ក្រៅ​ពី​នោះ មា​មីង​នៅ​ទាំង​ពង្រីក​ទម្រង់​រូប​ភាព​ចិញ្ចឹម​គោ​ទឹក​ដោះ​គោ​បង្កាត់​ស៊ីន ដាំ​ដំ​ណាំ​រួម​ផ្សំ​។ល។ ម្ល៉ោះ​ហើយ​ជីវ​ភាព​ប្រ​ជា​ជន​មាន​ការ លើក​ស្ទួយ​យ៉ាង​ច្បាស់​ក្រ​ឡែត​។ អត្រា​គ្រួ​សារ​ក្រី​ក្រ​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​កាន់​តែ​ថយ​ចុះ អត្រា​គ្រួ​សារ​ធូរ​ធារ​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​កាន់​តែ​កើន​ឡើង​"។ តាម​ប្រ​សាសន៍​របស់​លោក​ង្វៀន​វាំុង​តាញ់ លេ​ខា​គណៈ​កម្មា​ធិ​ការ​បក្ស ប្រ​ធាន​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ឃុំ​វៀង​ប៊ិញ ឲ្យ​ដឹង​៖ ការ​អនុ​វត្តន៍​ចល​នា​កសាង​ជន​បទ​ថ្មី ទន្ទឹម​នឹង​ការ​អនុវត្តន៍​ប្រ​ភព​ទុន​វិ​និ​យោគ​ទាំង​ឡាយ​របស់​រដ្ឋ​សម្រាប់​តំ​បន់​ជន​រួម​ជាតិ​ខ្មែរ ឃើញ​ថា​មា​មីង​មាន​ស្មារ​តី​ភ្ញាក់​រលឹក​ខ្ពស់​ក្នុង​ការ​កសាង​ជន​បទ​ថ្មី ហើយ​បាន​ស្ម័គ្រ​ចិត្ត​បរិច្ចាគ​ដី ដំ​ណាំ​ដាំ​ដុះ ដើម្បី​កសាង​សំ​ណង់​នានា មាន​ដូច​៖ សា​លា​មត្តេយ្យ  ផ្លូវ​ជន​បទ អា​គារ​វប្ប​ធម៌​។ល។ អា​ស្រ័យ​ការ​រួម​វិ​ភាគ​ទាន​របស់​ប្រ​ជា​ជន បាន​ជា​ឃុំ​វៀង​ប៊ិញ​អនុ​វត្ត​សម្រេច​១៩​/១៩​លក្ខ​ឋាន ស្ដី​ពី​កសាង​ជន​បទ​ថ្មី។​

យោង​តាម​គណៈ​ចង្អុល​ការ​កសាង​ជន​បទ​ថ្មី​ស្រុក​ត្រឹង​ដេ អា​ស្រ័យ​ការ​យក​ចិត្ត​ទុក​ដាក់​របស់​បក្ស​និង​រដ្ឋ​ចំ​ពោះ​ជន​រួម​ជាតិ​ខ្មែរ បាន​ជា​ស្រុក​ត្រឹង​ដេ​មាន​ភាព​រីក​ចម្រើន​ច្បាស់​ក្រ​ឡែត ជីវ​ភាព​ប្រ​ជា​ជន​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​កាន់​តែ​សម្បូរ​ធូរ​ធារ​៕

យ្វីអាញ់-សេរី

ចែករំលែកអត្ថបទ
ពាក្យគន្លឹះ
ស្រុកត្រឹងដេ