វប្បធម៌-សិល្បៈ វប្បធម៌-សិល្បៈ

17/05/2016 - 09:52

កម្ពុជាមានបំណងជំរុញកិច្ចសហប្រតិបត្តិការវប្បធម៌ជាមួយវៀតណាម

កន្លង​ហើយ នៅ​ក្រុង​ភ្នំ​ពេញ ក្នុង​ឱ​កាស​ទ​ទួល​ជួប​ក្រុម​តំ​ណាង​មជ្ឈ​​មណ្ឌល​សិក្សា​ស្រាវ​ជ្រាវ​អភិ​រក្ស​និង​ពង្រីក​វប្ប​ធម៌​ជន​ជាតិ​វៀត​ណាម អា​ស្រ័យ​ដោយ​​នា​យក​ហ្វាង​ចឿង ជា​ប្រ​ធាន​ក្រុម​ លោក​ជំ​ទាវ​ម៉ែន​សំ​អន ឧ​ប​នា​យក​រដ្ឋ​មន្រ្តី​នៃ​ព្រះ​រា​ជា​ណា​ចក្រ​កម្ពុ​ជា បាន​សំ​ដែង​ពី​គោល​ បំ​ណង​ជំ​រុញ​ស​កម្ម​ភាព​កិច្ច​ស​ហ​ប្រ​តិ​បត្តិ​ការ​វប្បធម៌​រវាង​ប្រ​ទេស​ទាំង​ពីរ​ ដើម្បី​ផល​ប្រ​យោជន៍​របស់​ប្រ​ជា​ជន​ប្រ​ទេស​ទាំង​ពីរ​។

  ឈុត​សំ​ដែង​របាំ​បុរាណ​ក្នុង​សប្ដាហ៍​វប្ប​ធម៌​កម្ពុ​ជា​រៀប​ចំ​ឡើង​នៅ​ក្រុង​ហូ​ជី​មិញ​។​

លោក​ជំ​ទាវ ម៉ែន​សំ​អន បាន​សង្កត់​ធ្ងន់​អំ​ពី​សកម្ម​ភាព​ស​ហ​ប្រ​តិ​បត្តិ​ការ​​វប្ប​ធម៌​រវាង​ប្រ​ទេស​កម្ពុ​ជា​និង​វៀត​ណាម​ គឺ​ជា​បណ្តាញ​ទំ​នាក់​ទំ​នង​ការ​​បរ​ទេស​បំ​ពេញ​បន្ថែម​មួយ​ដ៏​សំខាន់​ សម្រាប់​ទំ​នាក់​ទំ​នង​កិច្ច​ការ​បរ​ទេស​ជា​ផ្លូវ​ការ​របស់​រដ្ឋា​ភិ​បាល​នៃ​ប្រ​ទេស​ទាំង​ពីរ​។ សកម្ម​ភាព​វប្ប​ធម៌​នា​នា​ គប្បី​ផ្ដុំក​ម្លាំង​ជំ​រុញ​យ៉ាង​ខ្លាំង​ក្លា​នូវ​ការ​ទំ​នាក់​ទំ​នង​មិត្ត​ភាព​រវាង​ប្រ​ជា​ជន​ និ​ង​វប្ប​ធម៌​នៃ​ប្រ​ទេស​ទាំង​ពីរ ក្នុង​នោះ​រួម​មាន​វប្ប​ធម៌​ជន​ជាតិ​ភាគ​តិច​ ឆ្ពោះ​ទៅ​កាន់​ទិស​ដៅ​សន្តិ​ភាព​និង​រីក​ចម្រើន​។ លោក​ជំ​ទាវ ម៉ែន​សំ​អន បាន​អះ​អាង​៖ កម្ពុ​ជា​និង​វៀត​ណាម​ជា​ប្រ​ទេស​ជិត​ខាង​ មាន​ប្រ​វត្តិ​សាស្រ្ត​ទំ​នាក់​ទំ​នង​ស​ហប្រ​តិ​បត្តិ​ការ​សា​មគ្គី មិត្ត​ភាព​ប្រ​វេ​ណី​យូរ​អង្វែង​។​ រដ្ឋា​ភិ​បាល​និង​ប្រ​ជា​​ជ​ន​ទាំង​ពីរ​ប្រ​ទេស គប្បី​បន្ត​ការ​ថែ​រក្សា​និង​អ​ភិ​វឌ្ឍ​ទំ​នាក់​ទំ​នង​មិត្ត​ភាព​ សហ​ប្រ​តិ​បត្តិ​ការ​លើ​គ្រប់​វិ​ស័យ​រវាង​ប្រ​ទេស​ទាំង​ពីរ​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​កាន់​តែ​ល្អ​ប្រ​សើរ​ ជា​ពិសេស​ចំ​ពោះ​ភូមិ​ភាគ​ទាំង​ឡាយ​ដែល​នៅ​ជាប់​ព្រំ​ដែន​ជា​មួយ​គ្នា។​

ក្នុង​ប៉ុន្មាន​ឆ្នាំ​កន្លង ស​កម្ម​ភាព​ស​ហ​ប្រ​តិ​បត្តិ​ការ​លើ​វិ​ស័យ​វប្ប​ធម៌​រវាង​វៀត​ណាម​និង​កម្ពុ​ជា តែង​បាន​យក​ចិត្ត​ទុក​ដាក់​ជំ​រុញ​យ៉ាង​ខ្លាំ​ងក្លា ឆ្លង​តាម​រយៈ​ស​កម្ម​ភាព​ស​​ហ​ប្រ​តិ​បត្តិ​ការ​វប្ប​ធម៌​ ដោះ​ដូរ​ក្រុម​តំ​ណាង​និង​បណ្តុះ​បណ្តាល​ធន​ធាន​មនុស្ស​សម្រាប់​ផ្នែក​វប្បធម៌​។ ប្រ​ទេស​ទាំង​ពីរ​ បាន​ចូល​រួម​សមោសរ​សិល្បៈ​ទៅ​វិញ​ទៅ​មក ចាត់​ចែង​បាន​សម្រេ​ច​​ជោគ​ជ័យ​នូវ​សប្ដាហ៍​​វប្ប​ធម៌​វៀត​ណាម​នៅ​ប្រ​ទេស​កម្ពុ​ជា និង​សប្ដាហ៍​វប្ប​ធម៌​កម្ពុ​ជា​នៅ​វៀត​ណាម​ ដើម្បី​ឧទ្ទេស​នាម​ផ្សព្វ​ផ្សាយ​និង​ដោះ​ដូរ​វប្ប​ធម៌​រវាង​ជន​ជាតិ​នៃ​ប្រ​ទេស​ទាំង​ពីរ​។ បណ្តា​ស​កម្ម​ភាព​ដោះ​ដូរ​វប្ប​ ធម៌ បាន​នាំ​មក​នូវ​ភាព​យល់​ដឹង​ចំ​ណង​មិត្ត​ភាព រវាង​ប្រ​ជា​ជន​ប្រ​ទេស​ទាំង​ពីរ​ សកម្ម​រួម​ចំ​ណែក​ក្នុង​ការ​ពង្រឹង​ពង្រីក​ទំ​នាក់​ទំ​នង​មិត្ត​ភាព​ល្អ​ប្រ​សើរ​ រវាង​វៀត​ណាម​និង​កម្ពុ​ជា។​

ស្រប​ឱកាស​នេះ​ដែរ ក្រុម​តំ​ណាង​មជ្ឈ​មណ្ឌល​សិក្សា​ស្រាវ​ជ្រាវ​អភិ​រក្ស​ និង​ពង្រីក​វប្ប​ធម៌​វៀត​ណាម ក៏​បាន​អញ្ជើញ​ទៅ​សួរ​សុខ​ទុក្ខ​និង​ធ្វើ​ការ​នៅ​ភូមិ​ភាគ​មួយ​ចំនួន​នៃ​ប្រ​ទេស​កម្ពុ​ជា៕​

យោង​ប្រ​ភព៖ ​ទី​ភ្នាក់​ងារ​សារ​ព័ត៌​មាន​វៀត​ណាម​-ថាច់​សេរី

ចែករំលែកអត្ថបទ
ពាក្យគន្លឹះ
លោក​ជំ​ទាវ