05/07/2016 - 14:57

ទង្វើស្ងាត់ស្ងៀមប្រកបដោយភាពថ្លៃថ្នូរនិងគួរជាទីមោទនៈ

រយៈ​ពេល​កន្លង កម្មា​ភិ​បាល យុទ្ធ​ជន​ក្រុម​ការ​ងារ​ខណ្ឌ​សី​មា​បោះ​បង្គោល​ព្រំ​ដែន  តែង​ឆ្លង​កាត់​ការ​លំ​បាក​សាក​ល្បង អនុ​វត្ត​សម្រេច​នូវ​ភារ​កិច្ច​ដែល​បក្ស រដ្ឋ​ប្រ​គល់​ឲ្យ​បាន​ល្អ​ប្រ​សើ​រនិង​គួរ​ជា​ទី​មោ​ទនៈ​។

 ការកំណត់បោះបង្គោលព្រំដែនមួយទើបសម្រេចរួចរាល់។  

យោង​តាម​សន្ធិ​សញ្ញា​កំ​ណត់​ព្រំ​ដែន​ឆ្នាំ​១៩៨៥ ដែល​បាន​គណៈ​កម្មា​ធិ​ការ​ចម្រុះ​កិច្ច​ការ​កំ​ណត់​ព្រំ​ដែន​វៀត​ណាម​-កម្ពុជា​ឯក​ភាព លើ​ភូមិ​សាស្រ្ត​ខេត្ត​កៀង​យ៉ាង បាន​កំ​ណត់​ទី​តាំង​បោះ​បង្គោល​ចំ​នួន​២៨ ក្នុង​នោះ មាន​បង្គោល​ពិ​សេស​ចំ​នួន​១​បង្គោល​A ចំ​នួន​១​និង​បង្គោល​C ចំ​នួន​២៦​។ មក​ទល់​ពេល​នេះ ក្រុម​ការ​ងារ​ខណ្ឌ​សី​មា​បោះ​បង្គោល​ព្រំ​ដែន​លេខ​១០​កៀង​យ៉ាង​-វៀត​ណាម និង​ក្រុម​ការ​ងារ​ខណ្ឌ​សី​មា​បោះ​បង្គោល​ព្រំ​ដែន​លេខ​៤​-កម្ពុជា បាន​កំ​ណត់​ទី​តាំង​បោះ​បង្គោល​ចំ​នួន​២២​លើ​ផែន​ទី។​ ឆ្នាំ​២០០៧ បាន​កសាង​រួច​រាល់​បង្គោល​សម្គាល់​មួយ​លេខ​៣១៣ ជា​​ពិសេស​ឆ្នាំ​២០០២ បង្គោល​លេខ​៣១៤ ជា​បង្គោល​លេខ​រៀង​ចុង​ក្រោយ​បង្អស់​លើ​បន្ទាត់​ព្រំ​ដែន​គោក​វៀត​ណាម​-កម្ពុជា​ត្រូវ​បាន​ដំ​ណើរ​ការ​កសាង​រួច​រាល់​។ ដោយ​ការ​ខិត​ខំ​ប្រឹង​ប្រែង​យ៉ាង​ពេញ​ទំ​ហឹង​ភាគី​ទាំង​ពីរ​បាន​កំ​ណត់​ច្បាស់​ទី​តាំង​បោះ​បង្គោល​បន្ទាប់​បន្សំ​៥១​/៧៨​។ ត្រូវ​បាន​ជ្រើស​រើស​បោះ​ធ្វើ​ការ​ពិ​សោធន៍​ទូ​ទាំង​ខ្សែ​បន្ទាត់​ព្រំ​ដែន​វៀត​ណាម​-កម្ពុជា នៅ​បង្គោល​បន្ទាប់​បន្សំ​មួយ​លេខ​៣១១​/២ ទន្ទឹម​នឹង​នោះ កំណត់​បាន​ប្រ​មាណ​៣២,១​គីឡូ​ម៉ែត្រ​។

ថ្ងៃ​ណា​ក៏​ដូច​ជា​ថ្ងៃ​ណា​នៅ​ពេល​ព្រ​លឹម ព​ព្រឹល​កម្មា​ភិ​បាល​ក្រុម​ការ​ងារ ខណ្ឌ​សី​មា​បោះ​បង្គោល​ព្រំ​ដែន​លេខ​១០​ខេត្ត​កៀង​យ៉ាង-​វៀត​ណាម មាន​ការ​ងារ​យ៉ាង​ម​មា​ញឹក រៀប​ចំ​អី​វ៉ាន់ ម៉ា​ស៊ីន​ចេញ​ដំ​ណើរ​ឆ្ពោះ​ទៅ​ព្រំ​ដែន​។ ទោះ​បី​បាន​គណៈ​កម្មា​ធិ​ការ​ចម្រុះ​កិច្ច​ការ​កំ​ណត់​ព្រំ​ដែន​មជ្ឈិម និង​ខេត្ត​យក​ចិត្ត​ទុក​ដាក់​យ៉ាង​ពិ​សេស​បង្ក​លក្ខណ​សម្បត្តិ​ជំ​នួយ​គ្រឿង សម្ភារៈ មធ្យោ​បាយ កន្លែង​ស្នាក់​នៅ​សម្រាប់​ធ្វើ​ស​កម្ម​ភាព​ក៏​ដោយ ប៉ុន្តែ​អា​ស្រ័យ​ដោយ​លក្ខណៈ​ពិ​សេស នៃ​ទី​តាំង​ភូមិ​សាស្រ្ត​ចម្ងាយ​ខ្សែ​បន្ទាត់​ព្រំ​ដែន​ខេត្ត​កៀង​យ៉ាង ហេតុ​នេះ​កាន់​តែ​គៀក​បង្គោល​ចុង​ក្រោយ​ការ​ងារ​កាន់​តែ​ធ្ងន់​ធ្ងរ កាន់​តែ​លំ​បាក​។ ភូមិ​សាស្រ្ត​ព្រំ​ដែន ភាគ​ច្រើន​ជា​ព្រែក​ប្រ​ឡាយ  វាល​ស្រែ​ត្រ​ពាំង បឹង​បួរ​និង​ព្រៃ​ស៊ុប​ទ្រុប​។ ជា​មធ្យម​ចម្ងាយ​ពី​បង្គោល​មួយ​ទៅ​បង្គោល​មួយ​ជាង​១០​គី​ឡូ​ម៉ែត្រ  មាន​ន័យ​ថា​ក្នុង​មួយ​ថ្ងៃ​ៗ កម្មា​ភិ​បាល​ក្រុម​ការ​ងារ​ខណ្ឌ​សី​មា​បោះ​បង្គោល​ព្រំ​ដែន​យ៉ាង​ហោច​ណាស់​ត្រូវ​ព្រ​នាក់​លី​អី​វ៉ាន់​ប្រ​មាណ​៤០​គី​ឡូ​ក្រាមដើរ ចម្ងាយ​ជាង​២០​គី​ឡូ​ម៉ែត្រ​ក្រោម​កំ​ដៅ​ថ្ងៃ​។ 

បង​យ័ញ​ណេម ក្រុម​អ្នក​នាំ​ផ្លូវ​ក្រុម​ការ​ងារ​ខណ្ឌ​សី​មា​បោះ​បង្គោល​ព្រំ​ដែន​លេខ​១០​កៀង​យ៉ាង ឲ្យ​ដឹង​៖ តាំង​ពី​ក្រុម​បាន​ដំ​ណើរ​ការ​បោះ​បង្គោល សំ​ខាន់​ងាក​មក​កំ​ណត់​ទី​តាំង​បោះ​បង្គោល​បន្ទាប់​បន្សំ ការ​ងារ​កាន់​តែ​លំ​បាក​និង​ធ្ងន់​ធ្ងរ​ឡើង​។ ទី​តាំង​បោះ​បង្គោល​ទាំង​នេះ សុទ្ធ​សឹង​ធ្លាក់​ទៅ​កន្លែង​ត្រ​ពាំង​បឹង​បួរ​កណ្ដាល​វាល​គ្មាន​ម្លប់​ឈើ​ជ្រក​។ ទាំង​អស់​គ្នា​ក្នុង​ក្រុម​ត្រូវ​ព្រ​នាក់​លី​គ្រឿង​ឧប​ករណ៍​ម៉ា​ស៊ីន ដើរ​ឆ្លង​កាត់​ប្រ​ឡាយ ក្រោម​កំ​ដៅ​ថ្ងៃ​។ ប្រ​សិន​បើ​មាន​ភ្លៀង​រលឹម​ក៏​ស៊ូ​ទ្រាំ  ត្បិត​ថា​ពី​ទី​តាំង​បោះ​បង្គោល​ទៅ​តំ​បន់​តាំង​ទី​លំ​នៅ​មាន​ចម្ងាយ​យ៉ាង​ឆ្ងាយ​។ ចួន​កាល​អា​ស្រ័យ​ដោយ​ការ​ធ្វើ​ដំ​ណើរ​ផ្លូវ​ឆ្ងាយ ហេតុ​នេះ​បង​ប្អូន​ត្រូវ​វេច​ខ្ចប់​បាយតាម​ជា​មួយ​ពី​ព្រោះ​ធម្ម​តា​ការ​ងារ​ត្រូវ​ធ្វើ​រហូត​ដល់​សម្រេច​ ទើប​វិល​ត្រ​ឡប​មក​កាន់​កន្លែង​បោះ​ជំ​រំ​របស់​ក្រុម​។ 

លោក​ផាម​ចាញ់​គិញ ប្រ​ធាន​ក្រុម​កា​រងារ ខណ្ឌ​សី​មា​បោះ​បង្គោល​ព្រំ​ដែន​លេខ​១០ ខេត្ត​កៀង​យ៉ាង បង្ហើប​ឲ្យ​ដឹង​៖ "ទោះ​បី​ការ​ងារ​ប្រ​ចាំ​ថ្ងៃ មាន​ការ​នឿយ​លំ​បាក​ក៏​ពិត​មែន ប៉ុន្តែ​ដោយ​បាន​ការ​យក​ចិត្ត​ទុក​ដាក់​ឧបត្ថម្ភ​របស់​ថ្នាក់​ដឹក​នាំ​គ្រប់​លំ​ដាប់​ថ្នាក់  ការ​ជំ​នួយ​យ៉ាង​ស្ម័គ្រ​ស្មោះ​របស់​ប្រ​ជា​ជន​នៅ​សង​ខាង​ព្រំ​ដែន ទើប​ការ​ងារ​នេះ ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​កាន់​តែ​មាន​ភាព​រលូន​។ ក្រៅ​ពី​នោះ ភាគី​ទាំង​ពីរ​ទទួល​បាន​ការ​ជំ​នួយ​ឧបត្ថម្ភ​យ៉ាង​ច្រើន​ទាំង​សម្ភារៈ​និង​ស្មារតី​របស់​ជន​រួម​ជាតិ អង្គ​ភាព​ការ​ពារ​ព្រំ​ដែន កង​កម្លាំង​ប្រ​ដាប់​អា​វុធ​កំ​ពុង​ឈរ​ជើង​នៅ​តាម​ខ្សែ​បន្ទាត់​ព្រំ​ដែន​វៀត​ណាម​-កម្ពុជា​។

ជិត​១០​ឆ្នាំក​ន្លង ចាប់​ពី​ពេល​បោះ​បង្គោល​ដំ​បូង​នៅ​ខ្សែ​បន្ទាត់​ព្រំ​ដែន ពេល​វេ​លា​ដែល​បង​ប្អូន​ក្នុង​ក្រុម​ការ​ងារ​ខណ្ឌ​សី​មា​បោះ​បង្គោល​ព្រំ​ដែន​លេខ​១០​កៀង​យ៉ាង ទទួល​បន្ទុក​ភារ​កិច្ច​ថ្មី​មាន​ការ​លំ​បាករា​ប់​មិន​អស់​ដើម្បី​រួម​ចំ​ណែក​កសាង​តំ​បន់​ព្រំ​ដែន​នៃ​ប្រ​ទេស​ទាំង​ពីរ​វៀត​ណាម​-កម្ពុ​ជា សន្តិ​​ភាព មិត្ត​ភាព​សហ​ប្រតិ​បត្តិ​ការ ស្ថិរ​ភាព​អភិ​វឌ្ឍ​ជឿន​លឿន​៕

 

ឡេស៊ាង-ពេជ្រសឿន

ចែករំលែកអត្ថបទ
ពាក្យគន្លឹះ
លោក​ផាម​ចាញ់​គិញ