សន្តិសុខ - ការពារប្រទេស សន្តិសុខ - ការពារប្រទេស

12/07/2016 - 10:12

ធានាសន្តិសុខតំបន់ជនបទ

ជា​មួយ​នឹង​ទិស​ដៅ​ធា​នា​សន្តិ​សុខ​ន​យោ​បាយ រក្សា​សណ្តាប់​ធ្នាប់​សុ​វត្ថិ​ភាព​សង្គម​លើ​ភូមិ​សាស្រ្ត​ក្រុង កម្លាំង​នគរ​បាល​ក្រុង​កឹង​ធើ បាន​ផ្សព្វ​ផ្សាយ​ព្រម​ៗ​គ្នា​នូវ​វិ​ធាន​ការ​ទាំង​ឡាយ​។ ក្នុង​នោះ យក​ចិត្ត​ទុក​ដាក់​ផ្សព្វ​ផ្សាយ​នៅ​តំ​បន់​ជន​បទ​តំ​បន់​មាន​ជន​រួម​ជាតិ​ភាគ​តិច អ្នក​កាន់​សាស​នា ​។

     ឃុំជនបទថ្មីដុងប៊ិញ ស្រុកថើយឡាយ ក្រុងកឹងធើ។

អ​នុ​វត្ត​បទ​បញ្ជា​របស់​ក្រ​សួង​នគរ​បាល និង​យោង​លើ​មូល​ដ្ឋាន​អនុ​វត្ត កិច្ច​ចង្អុល​ការ​នៃ​គណៈ​ចង្អុល​ការ​អនុ​វត្ត​កម្ម​​វិ​ធី​កសាង​ជន​បទ​ថ្មី របស់​ក្រុង និង​យោង​លើ​ស្ថាន​ភាព​ជាក់​ស្តែង​របស់​ភូមិ​ភាគ នគរ​បាល​ក្រុង​កឹង​​ធើ បាន​ធ្វើ​ឲ្យ​ទៅ​ជា​ជាក់​ច្បាស់​ការ​កសាង​រៀប​ចំ​ផ្សព្វ​ផ្សាយ​ដល់​នគរ​បាល និង​អង្គ​ភាព​ពាក់​ព័ន្ធ​។ ឆ្លង​តាម​រយៈ​នោះ ការ​អនុ​វត្តន៍​នាំ​មក​នូវ​ប្រ​​សិទ្ធ​ភាព និង​សម្រេច​ទិស​ដៅ​កសាង​ឃុំ​សម្រេច​លក្ខ​ឋាន​ទី​១៩ ស្ដី​ពី​"សន្តិ​សុខ​សណ្តាប់​ធ្នាប់​សង្គម បាន​រក្សា​ខ្ជាប់​" រួម​ចំ​ណែក​អនុ​វត្ត​ទិស​ដៅ​ស្ដី​ពី​កសាង​ជន​បទ​ថ្មី។​ កម្លាំង​នគរ​បាល​ក្រុង​បាន​អនុ​វត្ត​ចំ​ណុច​ខ្ពស់ វាយ​សម្រុក​បង្ការ​បង្រ្កាប​ឧក្រិដ្ឋ​ជន និង​បាប​គ្រោះ​សង្គម​គ្រប់​ប្រ​ភេទ​បាន​ជាង​១០០​លើក​; ​បង្កើន​ការ​យាម​ល្បាត​តាម​ដង​ផ្លូវ  ភូមិ​សាស្រ្ត​ចំ​ណុច​សង្ស័យ ស្មុគ​ស្មាញ ស្ដី​ពី​សន្តិ​សុខ​សណ្តាប់​ធ្នាប់ បំ​ពេញ​បន្ថែម​ទាន់​ពេល​កម្មា​ភិ​បាល​ឃ្លាំ​មើល​តាម​ដង​ផ្លូវ​ភូមិ​សាស្រ្ត ដើម្បី​ម្ចាស់​ការ​ក្ដោប​ក្ដាប់​ស្ថាន​ភាព ប្រ​ទះ​ឃើញ​ត​ស៊ូ​បង្រ្កាប​ទប់​ស្កាត់​មុខ​សញ្ញា​ប្រ​ព្រឹត្ត​ល្មើស​គ្រប់​ប្រ​ភេទ រួម​ចំ​ណែក​ធ្វើ​ឲ្យ​ល្អ​ស្អាត​ភូមិ​សាស្រ្ត។

នគរ​បាល​ក្រុង​បាន​ចេញ​សេចក្ដី​កំ​ណត់​ទទួល​ស្គាល់​ភូមិ/​មណ្ឌល​ឃុំ​/សង្កាត់​/ទី​ប្រ​ជុំ​ជន​សម្រេច​បទ​ដ្ឋាន​"៣​គ្មាន​" (​គ្មាន​ជន​ល្មើស គ្មាន​គ្រឿង​ញៀន គ្មាន​ពេស្យា​)​។ រៀង​រាល់​ឆ្នាំ នគរ​បាល​ក្រុង​បាន​រៀប​ចំ​បំ​ផុស​ចល​នា​បណ្តា​ឃុំ​ចុះ​កិច្ច​សន្យា​កសាង​សម្រេច​បទដ្ឋាន ​"​២​គ្មាន​" (គ្មាន​ជន​ល្មើស គ្មាន​គ្រឿង​ញៀន​) និង​ "៣​គ្មាន​"។ ៥​ឆ្នាំ​កន្លង បាន​ពិ​និត្យ​ទ​ទួល​ស្គាល់​៥២​លើក ឃុំ​សម្រេច​បទ​ដ្ឋាន​"២​គ្មាន​" និង​១២៣​លើក​ឃុំ​សម្រេច​បទដ្ឋាន "៣​គ្មាន​" ទទួល​ស្គាល់​១៣៩​លើក​ឃុំ​សម្រេច​បទ​ដ្ឋាន​"សុ​វត្ថិ​ភាព​ស្ដី​ពី​សន្តិ​សុខ​សណ្តាប់​ធ្នាប់​"។ អនុ​វត្ត​ទម្រង់​រូ​ប​ភាព​"ប្រ​ជា​ចលនា​ប៉ិន​ប្រ​សប់​" នគរ​បាល​ថ្នាក់​ស្រុក ឃុំ​អនុវត្ត​ប្រ​កប​ដោយ​ប្រ​សិទ្ធ​ភាព ​ការ​​ចលនា​"ទូ​ទាំង​ប្រ​ជា​ជន​ចូល​រួម​បរិ​ហា​រឧក្រិដ្ឋ​កម្ម​និង​បាប​គ្រោះ​សង្គម ឆ្លង​តាម​រយៈ​ទូរ​ស័ព្ទ​បន្ទាន់​" ដោយ​មាន​តា​រាង​លេខ​ទូរ​ស័ព្ទ​បន្ទាន់​ជិត​៩០០​តា​រាង ទម្រង់​រូប​ភាព "ខ្លោង​ទ្វារ​សន្តិ​សុខ​សណ្តាប់​ធ្នាប់​" ជា​មួយ​នឹង​ទ្វារ​រ​បង​ចំ​នួន​៨៦៥​លើ​ភូមិ​សាស្រ្ត​; ទម្រង់​រូប​ភាព​"​៣​គ្មាន​ "​ ទម្រង់​រូប​ភាព​"​នៅ​មុខ​ផ្ទះ​មាន​របង មាន​អំ​ពូល​ភ្លើង​ ក្នុង​ផ្ទះ​មាន​ត្រ​ដោក​"។ល។ ទន្ទឹម​នឹង​នោះ នគរ​បាល​បណ្តា​ស្រុក រៀប​ចំ​វេ​ទិ​កា​៣​លើក ឃុំ​១៤៣លើក និង​ភូមិ​២២​លើក ស្ដី​ពី​​"​នគរ​បាល​ស្តាប់​យោ​បល់​ប្រ​ជា​ជន​"។ ឆ្លង​តាម​រយៈ​នោះ ផ្សព្វ​ផ្សាយ​ចលនា​ប្រ​ជា​ជន​ខ្នះ​ខ្នែង​ថែម​ទៀត​ក្នុង​ការ​ត​ស៊ូ​បង្ការ​បង្រ្កាប​ឧក្រិដ្ឋ​កម្ម បង្កើន​ការ​ទំ​នាក់​ទំ​នង​រវាង​នគរ​បាល និង​ប្រ​ជា​ជន​។ ទន្ទឹម​នឹង​នោះ រហូត​មក​ទល់​សព្វ​ថ្ងៃ បណ្តា​ឃុំ​បង្កើត​និង​ពង្រឹង​ពង្រីក​ក្រុម​ប្រ​ជា​ការ​ពារ​ក្រុម​ប្រ​ជា​យាម​ល្បាត ក្រុម​ប្រ​ជា​ស្វ័យ​ត្រាណ​។ល។ សព្វ​ថ្ងៃ​មាន​៣៦​/៣៦ ឃុំ​លើ​ភូមិ​សាស្រ្ត​ក្រុង​កសាង​ជន​បទ​ថ្មី សុទ្ធ​តែ​សម្រេច​លក្ខឋាន​ទី​១៩​។ ឆ្លង​តាម​រយៈ​នោះ រួម​ចំ​ណែក​បង្ក​លក្ខណ​សម្បត្តិ​ដើម្បី​ក្រុង​ទទួល​ស្គាល់​១២​/៣៦ ឃុំ​សម្រេច​បទ​ដ្ឋាន​ជន​បទ​ថ្មី ពិ​សេស​គឺ​ស្រុក​ជន​បទ​ថ្មី​ផុង​ដៀង​។

​វរសេនីយ៍​ឯក ត្រឹង​ង៉ុក​ហាញ នា​យក​នគរ​បាល​ក្រុង​កឹង​ធើ ឲ្យ​ដឹង៖ នគរ​បាល​ក្រុង​ខិត​ខំ​ដល់​ឆ្នាំ​២០២០ មាន​ចំ​នួន​ឃុំ​ទាំង​១០០% នៅ​តែ​រក្សា​ខ្ជាប់​លក្ខ​ឋាន​ទី​១៩ "សន្ដិ​សុខ​សណ្តាប់​ធ្នាប់​សង្គម​បាន​លំ​នឹង​"។ ដើម្បី​បន្ត​ការ​អនុ​វត្តន៍​ប្រ​កប​ដោយ​ប្រ​សិទ្ធ​ភាព​លក្ខ​ឋាន​ទី​១៩ ក្នុង​ក្រម​លក្ខ​ឋាន​ជាតិ​ស្ដី​ពី​ជន​បទ​ថ្មី នគរ​បាល​ក្រុង​បន្ត​ចង្អុល​ការ​កម្លាំង​នគរ​បាល​ភូមិ​ភាគ​ទាំង​ឡាយ ពិ​សេស​គឺ​នគរ​បាល​មូល​ដ្ឋាន​បំ​ពេញ​ល្អ​ការ​ងារ​ក្ដាប់ ស្ថាន​ការណ៍​ម្ចាស់​ការ​ធ្វើ​សេនា​ធិ​ការ​ជូន​គណៈ​កម្មា​ធិ​ការ​បក្ស រដ្ឋ​អំ​ណាច អនុ​វត្ត​ប្រ​កប​ដោយ​ប្រ​សិទ្ធ​ភាព​រាល់​បទ​បញ្ជា​របស់​បក្ស​ជា​មួយ​នឹង​ការ​ងារ​បង្ការ​បង្រ្កាប​ឧក្រិដ្ឋ​កម្ម​ក្នុង​ស​ម័យ​ថ្មី; បណ្តា​បទ​បញ្ជា ផែន​ការ​របស់​ក្រ​សួង​នគរ​បាល​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ក្រុង​ស្ដី​ពី​កសាង​​ជន​បទ​ថ្មី​៕

ថាញ់ផុង - សេរី

 

ចែករំលែកអត្ថបទ