សន្តិសុខ - ការពារប្រទេស សន្តិសុខ - ការពារប្រទេស

19/07/2016 - 09:47

សេនាធិការដ្ឋានយោធភូមិភាគ៩ ទទួលគ្រឿងឥស្សរិយយសការពារប្រទេសលេខពីរ

សេ​នា​ធិ​ការ​ដ្ឋាន​យោធ​ភូមិ​ភាគ​៩ ទើប​តែ​រៀប​ចំ​ពិ​ធី​អនុស្សាវ​រីយ៍​៧០​ឆ្នាំ ទិ​វា​ប្រ​ពៃ​ណី​(៥/​៧/​១៩៤៦​-៥​/៧​/២០១៦​) និង​ទទួល​គ្រឿង​ឥ​ស្សរិយ​យស​ការ​ពារ​ប្រ​ទេស​លេខ​ពី​រ​។

 ទទួល​ការ​ផ្តល់​សិទ្ធិ​របស់​លោក​ប្រ​ធាន​រដ្ឋ ឧត្តម​សេនីយ៍ទោ ង្វៀន​ហ្វាង​ធ្វី បញ្ជា​ការ​ដ្ឋាន​យោធ​ភូមិ​ភាគ​៩ ជូន​គ្រឿង​ ឥស្ស​រិយ​យស​ការ​ពារ​ប្រ​ទេស​លេខ​ពីរ​ដល់​សេ​នា​ធិ​កា​រដ្ឋាន​ យោធ​ភូមិ​ភាគ​៩​ ។

ថ្ងៃ​៥/​៧/​១៩៤៦ តាម​បទ​បញ្ជា "ការ​ត​ស៊ូ​កសាង​ប្រ​ទេស​" របស់​មជ្ឈិម​បក្ស ជា​ស្ថា​ប័ន​សេ​នា​ធិ​ការ​ថ្នាក់​តំ​បន់​ដំ​បូង​បង្អស់​លើ​សម​រ​ភូមិ​វាល​រាប​ទន្លេ​គឺវ​ឡុង​ត្រូវ​បាន​បង្កើត​ឡើង​។ ឆ្លង​កាត់​ការ​ត​ស៊ូ​ពីរ​ដំ​ណាក់​កាល​ប្រ​ឆាំង​អា​ណា​និ​គម​បា​រាំង និង​ចក្រ​ពត្តិ​អា​មេ​រិក ក្រោម​ការ​ដឹក​នាំ​របស់​បក្ស ការ​ស្រ​ឡាញ់​ទុក​ចិត្ត​ឧបត្ថម្ភ​គាំ​ពារ​របស់​គណៈ​កម្មា​ធិ​ការ​បក្ស​គ្រប់​លំ​ដាប់​ថ្នាក់​នៅ​ភូមិ​ភាគ និង​ប្រ​ជា​ជន​ខេត្ត ក្រុង​នា​នា​ នៅ​វាល​រាប​ទន្លេ​គឺវ​ឡុង សេនា​ធិ​ការ​ដ្ឋាន​យោធ​ភូមិ​ភាគ​៩ បាន​ពង្រីក​កម្លាំង​សរុប​នៃ​សង្រ្គាម​ប្រ​ជា​ជន ខ្លួន​ទី​ពឹង​ខ្លួន ពង្រីក​ស្មារ​តី ម្ចាស់​ការ​ច្នៃ​ប្រ​តិដ្ឋ មោះ​មុត ឆ្លង​ផុត​ការ​លំ​បាក​វេទ​នា ប្តេជ្ញា​ចិត្ត​ធ្វើ​ឲ្យ​បរា​ជ័យ​រាល់​ឧ​បាយ​កល វាយ​លុក​របស់​ស​ត្រូវ​កំ​ណត់​ត្រា​ក្នុង​ទំ​ព័រ​ប្រ​វត្តិ​សាស្រ្ត​ពី​វីរ​ភាព ប្រ​កប​ដោយ​លក្ខណៈ​ពិ​សេស​ដោយ​ឡែក​របស់​វាល​រាប​ទន្លេ​គឺវ​ឡុង​។ ឆ្លង​កាត់​រយៈ​កាល​៧០​ឆ្នាំ​កសាង​ត​ស៊ូ​ប្រ​យុទ្ធ និង​ពេញ​វ័យ​វឌ្ឍ​នា​ការ​សេ​នា​ធិការ​ដ្ឋាន​យោធ​ភូមិ​ភាគ​៩ បាន​បញ្ចេញ​កម្លាំង​ពុះ​ពារ​ការ​លំ​បាក ត​ស៊ូ​សម្រេច​បាន​ល្អ​រាល់​ភារ​កិច្ច រួម​ចំ​ណែក​ក្នុង​បុព្វ​ហេតុ​ត​ស៊ូ​ប្រ​យុទ្ធ​រំ​ដោះ​ជន​ជាតិ​កសាង​និង​ការ​ពារ​ប្រ​ទេស​ជាតិ​។ ពិ​សេស នៅ​ក្នុង​ប្រ​វត្តិ​សាស្រ្ត សេ​នា​ធិ​ការដ្ឋាន​យោធ​ភូមិ​ភាគ​៩ តែង​ច្បាម​ខ្ជាប់​ភូមិ​សាស្រ្ត ធ្វើ​សេ​នា​ធិ​ការ​ចង្អុល​ការ​យ៉ាង​ឈ្លាស​វៃ រហ័ស​រហួន មាន​ការ​រួម​ចំណែក​យ៉ាង​សំ​ខាន់​ក្នុង​រាល់​សម័យ​សង្រ្គាម​ការ​ពារ​ប្រ​ទេស​ជាតិ និង​បំ​ពេញ​ភារ​កិច្ច​អន្តរ​ជាតិ​ជួយ​ប្រ​ទេស​មិត្ត​កម្ពុជា​។

មាន​ប្រ​សាសន៍​ក្នុង​ពិ​ធី​នេះ ឧត្តម​សេនីយ៍​ទោ ង្វៀន​ហ្វាង​ធ្វី បញ្ជាកា​រដ្ឋាន​យោធ​ភូមិ​ភាគ​៩ ស្ងើច​សរ​សើរ​ប្រ​សិទ្ធ​ពរ​នូវ​រាល់​ស្នា​ដៃ​របស់​សេ​នា​ធិ​ការ​ដ្ឋាន​យោធ​ភូមិ​ភាគ​៩ ស្រប​ក្នុង​ឱ​កាស​អនុស្សាវរីយ៍​៧០​ឆ្នាំ​ទិ​វា​ប្រ​ពៃ​ណី​។ ឧត្តម​សេ​នីយ៍​ទោ ង្វៀន​ហ្វាង​ធ្វី បាន​សំ​ណូម​ពរ​ក្នុង​ពេល​ខាង​មុខ  សេ​នា​ធិ​ការ​ដ្ឋាន​ត្រូវ​ប្រ​មូល​ផ្តុំ​កសាង​កង​ជួរ​កម្មា​ភិ​បាល យុទ្ធ​ជន​មាន​ថ្វី​ដៃ​ន​យោ​បាយ​រឹង​ប៉ឹង មិន​ងាក​រេ​ចំ​ពោះ​ទិស​ដៅ ឧត្តម​គ​តិ​សង្គម​និ​យម​  ប្តូរ​ផ្តាច់​ស្មោះ​ត្រង់​ជា​មួយ​នឹង​បក្ស រដ្ឋ ​និងប្រ​ជា​ជន​។ ព្រម​ជា​មួយ​នោះ  សេ​នា​ធិ​ការ​ដ្ឋាន​នឹង​បន្ត​ការ​ធ្វើ​ល្អ​តួ​នា​ទី​ធ្វើ​សេ​នា​ធិ​ការ​ជូន​គណៈ​កម្មា​ធិ​ការ​បក្ស  បញ្ជា​ការ​ដ្ឋាន​យោធ​ភូមិ​ភាគ​ក្នុង​ការ​ដឹក​នាំ​ចង្អុល​ការ​ផ្សព្វ​ផ្សាយ  អនុ​វត្ត​សេចក្តី​សម្រេច​ចិត្ត​តាម​ដាន ក្តោប​ក្តាប់​ស្ថាន​ភាព ធ្វើ​ការ​វិ​ភាគ ព្យា​ករណ៍​ច្បាស់​លាស់​អំ​ពី​ស្ថាន​ការណ៍​ដែល​អាច​កើត​មាន​ឡើង​នឹង​ដាក់​សំ​ណើ​គោល​ការណ៍ និង​វិ​ធាន​ការ​សម​ស្រប​ទាន់​ពេល​វេ​លា​។​​ល។

​ក្នុង​ពេល​ខាង​មុខ   សេ​នា​ធិ​ការ​ដ្ឋាន​យោធ​ភូមិ​ភាគ​៩ ប្រ​មូល​ផ្តុំ​លើក​កម្ពស់​គុណ​ភាព​ការ​ងារ​ហ្វឹក​ហាត់​ជម្រុញ​ខ្លាំង​ក្លា​​ក្នុង​ការ​កសាង​ផ្នត់ រៀប​រយ ប្រតិ​បត្តិ​តាម​វិន័យ ប្រតិ​បត្តិ​យ៉ាង​ហ្មឺង​ម៉ាត់​រាល់​លក្ខ​ការណ៍ លក្ខន្តិ​កៈ សេច​ក្តី​កំ​ណត់​ក្នុង​ស​កម្ម​ភាព​ដឹក​នាំ​របស់​បក្ស​។  សេ​នា​ធិ​កា​រដ្ឋាន​នឹង​យក​ចិត្ត​ទុក​ដាក់​លើក​កម្ពស់​សមត្ថ​ភាព​ដឹក​នាំ​លើ​គ្រប់​វិ​ស័យ កសាង​បក្ខ​ភាគ​ស្អាត​ស្អំ រឹង​មាំ​គំ​រូ​កសាង​ស្ថា​ប័ន អង្គ​ភាព​រឹង​មាំ​គ្រប់​ផ្នែក​លំ​នឹង​ស្ថិរ​ភាព​សម្រេច​ភារ​កិច្ច​ឆ្នើម​ដែល​បាន​ប្រ​គល់​ជូន ដើម្បី​ធ្វើ​ឲ្យ​ប្រ​សើរ​ឡើង​ប្រ​ពៃ​ណី​ដ៏​ត្រ​ចះ​ត្រ​ចង់ "សេ​នា​ធិ​ការ​ប្រា​កដ​ប្រ​ជា​ធ្វើ​សហ​ប្រតិ​បត្តិ​ការ​ជិត​ស្និទ្ធ​ឈ្លា​ស​វៃ​ច្នៃ​ប្រ​តិដ្ឋ​សាម​គ្គីប្តេជ្ញា​ឈ្នះ​"​៕

ថាញ់សាង (ទីភ្នាក់ងារសារព័ត៌មានវៀតណាម) សុផល

 

ចែករំលែកអត្ថបទ