23/01/2017 - 16:18

អនុសង្កាត់៥ កសាងក្រុងអារ្យធម៌

ឆ្នាំ២០១៦ អនុសង្កាត់៥ សង្កាត់៩ ក្រុងត្រាវិញ ខេត្តត្រាវិញ បានផ្សព្វផ្សាយអនុវត្តមានប្រសិទ្ធភាពការចលនា"ទូទាំងប្រជាជនសាមគ្គី កសាងជនបទថ្មី ក្រុងអារ្យធម៌"។ 

 

 សកម្មភាពវប្បធម៌-កីឡានៅសង្កាត់៩។

ដើម្បីពង្រីកបានល្អនូវការចលនា ចាប់ពីដើមឆ្នាំ ពេលទទួលបានការឯកភាពពីគណៈកម្មាធិការបក្ស គណៈកម្មាធិការប្រជាជនសង្កាត់ភ្លាម គណៈកម្មាធិការរណសិរ្សមាតុភូមិសង្កាត់៩ ជ្រើសយកអនុសង្កាត់៥ ធ្វើ ជាគោលដៅអនុវត្តផ្អែកលើមូលដ្ឋានផ្សារភ្ជាប់នឹងការចលនាផ្សេង ៗ ទៀតមានដូច៖ "តបស្នងសងគុណ ជួយគ្នាលុបបំបាត់ភាពអត់ឃ្លាន កាត់បន្ថយភាពក្រីក្រ"; "ផឹកទឹក នឹកប្រភព"; "នារីខ្នះខ្នែងរៀនសូត្រពល កម្ម គំនិតច្នៃប្រតិដ្ឋនិងកសាងគ្រួសារសុភមង្គល"; "ឈានមុខអភិវឌ្ឍ សេដ្ឋកិច្ចនិងការពារសន្តិសុខមាតុប្រទេស"។ល។រាល់ការបំផុសចលនា បានស្តែងឡើងពីភាពផ្លាស់ថ្មីនៃវិធីសកម្មភាពរបស់រណសិរ្ស និងអង្គការជាសមាជិកតាមគោលលំនាំ ពាំនាំនូវសកម្មភាពមកកាន់មូលដ្ឋាន ភូមិសាស្រ្តមណ្ឌលតាំងទីលំនៅ។ ម្យ៉ាងទៀត ភូមិសាស្រ្តអនុសង្កាត់៥ មានផ្សារជាមជ្ឈមណ្ឌលរបស់សង្កាត់ អាស្រ័យហេតុនោះ ក្នុងឆ្នាំ២០១៦ សង្កាត់៩បានផ្សព្វផ្សាយអនុវត្តមានប្រសិទ្ធភាពនូវការងារ "ធានាសណ្តាប់ធ្នាប់សុវត្ថិភាពចរាចរណ៍" ចលនា "ទូទាំងប្រជាជនការពារសន្តិសុខមាតុភូមិ"។ ដូច្នេះ ធានាបាននូវអនាម័យសុវត្ថិភាពម្ហូបអាហារនិង ផ្សព្វផ្សាយអនុវត្តគ្រោងការផ្សេងៗ ដើម្បីអភិវឌ្ឍផលិតកម្ម។

បងស្រីង្វៀនធីថេម ប្រធានសាខាសមាគមនារីអនុសង្កាត់៥ ឲ្យដឹង៖ "បងប្អូននារីនៅអនុសង្កាត់៥ ភាគច្រើនប្រកបរបរលក់ដូរបន្តិចបន្តួច និង ជួយលក់ទំនិញតាមហាងនៅអនុសង្កាត់ ម្ល៉ោះហើយការចលនាបងប្អូន នារីចូលរួមអនុវត្តការចលនាមានការពិបាកណាស់។ ថ្វីត្បិតដូច្នោះក្តី សាខាសមាគមនារី បានចាត់ចែងការងារច្បាស់លាស់។ សមាជិកាម្នាក់ ៗ ដែលទទួលបន្ទុកក្រុមនីមួយៗ បានចុះទៅចលនាប្រជាជន នៅម៉ោងឈប់សម្រាកពីការងារដោយស្មារតីចែករំលែកអស់ពីចិត្តពីថ្លើម ទើបបងប្អូនយល់ព្រម។ ហេតុនោះ ផ្ទះសម្បែងទីលំនៅត្រូវបានបងប្អូននារី បោសសម្អាតជាប្រចាំ ញាំុងឲ្យទីក្រុងកាន់តែមានភាពស្អាតបាតសម រម្យ"។

សមមិត្តគឹមសុខ ប្រធានគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាម ក្រុងត្រាវិញ ឲ្យដឹង៖ "អាស្រ័យដោយអនុវត្តបានល្អនូវការចលនា "ទូទាំងប្រជាជនសាមគ្គីកសាងជនបទថ្មី ក្រុងអារ្យធម៌"; ប្រជាជននៅអនុសង្កាត់៥ បានសាមគ្គីចិត្តមួយថ្លើមមួយ ជំរុញយ៉ាងខ្លាំងក្លានូវការចលនាប្រឡងប្រណាំងពលកម្មផលិត ចេះអនុវត្តវិទ្យាសាស្រ្តបច្ចេកទេសក្នុងការបង្កបង្កើនផល ដោយសារចូលរួមថ្នាក់ហ្វឹកហាត់ សិក្ខាសាលា ទទួលបានចំណេះដឹងថ្មី ដើម្បីអនុវត្តក្នុងការចិញ្ចឹមសត្វ ដាំដុះនាំមកនូវប្រសិទ្ធភាពសេដ្ឋកិច្ចខ្ពស់ រកបានប្រាក់ចំណូលបន្ថែមសម្រាប់គ្រួសារ។ លទ្ធផលខាងលើ អាស្រ័យរណសិរ្សមាតុភូមិគ្រប់លំដាប់ថ្នាក់ ជំរុញយ៉ាងខ្លាំងក្លានូវការផ្សព្វផ្សាយ  លើកកម្ពស់ស្មារតីភ្ញាក់រលឹករបស់ប្រជាជនអំពីអត្ថន័យទិសដៅ និងខ្លឹមសារនៃវិធីសាស្រ្តអនុវត្តការចលនា; ស្តាប់មតិប្រជាជនជាមួយនឹងគោលលំនាំ "ប្រជាជនដឹង ប្រជាជនប្រឹក្សា ប្រជាជនធ្វើ ប្រជាជនពិនិត្យនិងប្រជាជនទទួលប្រយោជន៍"៕

សឺនម៉ាល័យ-លីសៀ

ចែករំលែកអត្ថបទ
ពាក្យគន្លឹះ
ស្រីង្វៀនធីថេម