07/07/2015 - 09:36

សាសនាជាប្រភពកម្លាំងមួយជំរុញ សេដ្ឋកិច្ច-សង្គមកិច្ច ភូមិភាគអភិវឌ្ឍ

ក្រុម​ការ​ងារ​នៃ​គណៈ​កម្ម​ការ​សេដ្ឋ​កិច្ច​មជ្ឈិម អា​ស្រ័យ​ដោយ​សម​មិត្ត​ឌិញវុាំង​កឿង ស​មា​ជិក​មជ្ឈិម​បក្ស​ អនុ​ប្រ​ធាន​គណៈ​កម្ម​ការ​សេដ្ឋ​កិច្ច​មជ្ឈិម ធ្វើ​ប្រ​ធាន​ក្រុម​បាន​អញ្ជើញ​មក​ជួប​ធ្វើកា​​រ​ជា​មួយ​នឹង​គណៈ​អចិ​ន្រ្តៃយ៍​នៃ​គណៈ​កម្មា​ធិ​ការ​បក្ស​ខេត្ត​អាង​យ៉ាង ស្តី​ពី​ការ​អនុវត្តន៍​គោល​ន​យោ​បាយ​ជំ​នឿ​សា​ស​នា និង​ការ​ងារ​ចំ​នួន​ប្រ​ជា​ជន​លើ​ភូមិ​សាស្រ្ត​រយៈ​កាល​កន្លង​។ 

 ឧប​នា​យក​រដ្ឋ​មន្ត្រី​ វ៉ូវ​វ៉ាន់​និញ ជូន​បណ្ណ័​សរ​សើរ​ដល់​ ព្រះ​សង្ឃ​​ខ្មែរ​​នៅ​វាល​រាប​ទន្លេ​គឺវ​ឡុង​។


អាង​យ៉ាង ជា​ខេត្ត​ព្រំ​ដែន​មួយ​ដោយ​មាន​ផ្លូវ​ព្រំ​ដែន​ប្រ​វែង​១០០​គីឡូម៉ែត្រ​នៅ​ជាប់​ជា​មួយ​នឹង​ខេត្ត​តា​កែវ​និង​ខេត្ត​កណ្តាល (កម្ពុជា)​។ មាន​ចំ​នួន​ប្រ​ជា​ជន​ជាង​២,១៥​លាន​នាក់ អត្រា​ចំ​នួន​ប្រ​ជា​ជន​កើន​ឡើង​ធម្ម​តា​គឺ​០,៩៥​% ដោយ​មាន​ជន​ជាតិ​ជា​បង​ប្អូន​ចំនួន​៤ រស់​នៅ​តាំង​ពី​យូរ​លង់​មក (ជន​ជាតិ​កិញ​ស្រូប​អត្រា ​ភាគ​ច្រើន​ជន​ជាតិ​ខ្មែរ​ជាង​៩០.៧២០​នាក់ ជន​ជាតិ​ចិន​មាន​ជាង​១១.១៥០​នាក់ និង​ជន​ជាតិ​ចាម​ជិត​១៤.០​៣០​នាក់​)​។ ក្នុង​ប៉ុន្មាន​ឆ្នាំ​កន្លង​មក​នេះ គណៈ​កម្មា​ធិ​ការ​បក្ស​គ្រប់​លំ​ដាប់​ថ្នាក់ តាំង​ពី​ខេត្ត​ចុះ​ដល់​មូល​ដ្ឋាន​របស់​ខេត្ត​អាង​យ៉ាង តែង​យក​ចិត្ត​ទុក​ដាក់ ដឹក​នាំ​ចង្អុល​ការ​ជា​រឿយ​ៗ និង​មាន​វិ​ធាន​ការ​បង្កើន​ស​កម្ម​ភាព​គ្រប់​គ្រង​សា​ស​នា និង​រាល់​ស​កម្ម​ភាព​ជំ​នឿ បង្ក​លក្ខណ​សម្បត្តិ​និង​បរិស្ថាន​ងាយ​ស្រួល​ ដើម្បី​ប្រ​ជា​ជន​មាន​សិទ្ធិ​ជំ​នឿ​សា​ស​នា​តាម​សេច​ក្តី​សម្រេច​កំ​ណត់​របស់​ច្បាប់​។ សកម្ម​ភាព​របស់​សា​ស​នា​ទាំង​ឡាយ​ត្រូវ​បាន​អនុ​វត្ត​លើ​គោល​ការណ៍ សម​ភាព​ភ្ជាប់​ជា​មួយ​នឹង​ភារ​កិច្ច​អភិ​វឌ្ឍ​សេដ្ឋ​កិច្ច - សង្គម​កិច្ច សន្តិ​សុខ​ប្រ​ទេស​ជាតិ​នៅ​ភូមិ​ភាគ​នី​មួយ​ៗ ជន​រួម​ជាតិ​​អ្នក​កាន់​​​សា​ស​នា​និង​មិន​កាន់​សាស​នា សាម​គ្គី​គ្នារួ​​ម​កម្លាំង​ក​សាង​ភូមិ​ស្រុក ប្រ​ទេស​ជាតិ​។ ចំ​ពោះ​ការ​ងារ​ចំ​នួន​ប្រ​ជា​ជន រ​ហូត​មក​ទល់​បច្ចុប្បន្ន​អត្រា​កំ​ណើន​ប្រ​ជា​ជន​ជា​ធម្ម​តា​រាល់​ឆ្នាំ​នៅ​ខេត្ត​អាង​យ៉ាង បាន​ថយ​ចុះ​ក្រោម​០,៩៥​% គុណ​ភាព​ចំ​នួន​ប្រ​ជា​ជន​បាន​លើក​ស្ទួយ អត្រា​កុ​មារ កង្វះ​អា​រូហា​បត្ថម្ភ​ថយ​ចុះ​ជាក់​ស្តែង រចនា​សម្ព័ន្ធ​ចំ​នួន​ប្រ​ជា​ជន​ជា​មូល​ដ្ឋាន​នៅ​រក្សា​បាន​តុល្យ​ភាព​រវាង​អត្រា​បុរស​និង​ស្រ្តី។​

 ជំ​នួស​មុខ​ក្រុម​ការ​ងារ សម​មិត្ត ឌិញវុាំង​កឿង សមា​ជិក​មជ្ឈិម​បក្ស អនុ​ប្រ​ធាន​គណៈ​កម្ម​ការ​សេដ្ឋ​កិច្ច​មជ្ឈិម​ កត់​សម្គាល់​នូវ​លទ្ធ​ផល​ដែល​ខេត្ត​អាង​យ៉ាង​សម្រេច​បាន​ព្រម​ជា​មួយ​នោះ ស្នើ​ខេត្ត​អាង​យ៉ាង គប្បី​បន្ត​ការ​យក​ចិត្ត​ទុក​ដាក់​ជាង​ទៀត ចំ​ពោះ​ការ​លើក​កម្ពស់​គុណ​ភាព​ចំ​នួន​ប្រ​ជា​ជន​ភ្ជាប់​ជា​មួយ​នឹង​ការ​បណ្តុះ​បណ្តាល​វិជ្ជា​ជីវៈ ដោះ​ស្រាយ​ការ​ងារ​ធ្វើ​នៅនឹ​ងកន្លែង​ជូន​ពល​ករ-កា​រិ​នី កាត់​បន្ថយ​ស្ថាន​ភាព​ផ្លាស់​ប្តូរ​ចំ​នួន​ប្រ​ជា​ជន ហើយ​ព​ពូន​គ្នា​ទៅ​កាន់​មណ្ឌល​ក្រុង​និង​ចេញ​ទៅ​ខេត្ត​នា​នា។​ ជំ​រុញ​ការ​ងារ​ផ្សព្វ​ផ្សាយ មិន​ទុក​ឲ្យ​កើត​មាន​ឡើង​ស្ថាន​ភាព​កំ​ណើន​ប្រ​ជា​ជន​បាត់​តុល្យ​ភាព​ភេទ​។ ជា​ខេត្ត​មួយ​មាន​ចំ​នួន​ប្រ​ជា​ជន​កុះ​ករ​ជាង​២,១៥​លាន​នាក់ ក្នុង​នោះ​អ្នក​កាន់​សា​សនា​ជិត​១,៨​លាន​នាក់ ស្រូប​អត្រា​៧៨​%រៀង​រាល់​ឆ្នាំ​អង្គ​ការ​រៀប​ចំ​សាស​នា​ទាំង​ឡាយ និង​ជន​រួម​ជាតិ អ្នក​កាន់​សាស​នា បាន​ខ្នះ​ខ្នែង​ចូល​រួ​ម​ក្នុង​ការ​ចលនា​សង្គម​សប្បុរ​ធម៌ ដូចៈ សង្គ​មូប​នី​យកម្ម​ក្នុង​ការ​អប់​រំ​ផ្នែក​មត្តេយ្យ ក​សាង​ផ្លូវ​គម​នា​គមន៍​ជន​បទ សង់​ផ្ទះ​សប្បុរស​ធម៌ បង្កើត​និង​ដំ​ណើរ​ការ​ក្រុម​រថ​យន្ត នាំ​អ្នក​ជំ​ងឺ​ទៅ​កាន់​មន្ទីរ​ពេទ្យ​ដោយ​ឥត​គិត​ថ្លៃ។​ល។ ជា​មួយ​នឹង​ទឹក​ប្រាក់ អា​ស្រ័យ​ដោយ​ប្រ​ជា​ជន​រួម​វិភាគ​ទាន​ឡើង​ដល់​រាប់​សិប​ពាន់​លាន​ដុង ។ នេះ​ពិត​ជា​ប្រ​ភព​កម្លាំង​មួយ​ដ៏​ធំ រួម​ចំ​ណែក​ជំ​រុញ​សេដ្ឋ​កិច្ច-សង្គម​កិច្ច ភូមិ​ភាគ​អភិ​វឌ្ឍ​ភូមិ​ភាគ​គប្បី​ឆ្លៀត​ឱ​កាស​ទាញ​យក​ប្រ​ភព​កម្លាំង​ទាំង​នេះ​ដោយ​ពេញ​ទំ​ហឹង ព្រម​ជា​មួយ​នោះ បង្ក​លក្ខណ​សម្បត្តិ​ងាយ​ស្រួល​ជាង​ទៀត ដើម្បី​អង្គ​ការ​រៀប​ចំ​សាស​នា​ទាំង​ឡាយ​ចូល​រួម​ដោយ​របៀប​ស៊ី​ជម្រៅ​ទៅ​លើ​ស​កម្ម​ភាព​សង្គ​មូ​បនីយ​កម្ម-សប្បុរ​ធម៌ ជាក់​ស្តែង​ដែល​សង្គម​កំ​ពុង​តែ​ត្រូវ​ការ​យ៉ាង​ខ្លាំង​៕

កុងម៉ាវ (ទីភ្នាក់ងារសារពត៌មានវៀតណាម) ប្រែសម្រួលៈ សឺនម៉ាល័យ

ចែករំលែកអត្ថបទ