អប់រំ អប់រំ

05/04/2017 - 08:59

ឆន្ទៈរបស់អ្នកគ្រូហ្វាឡាង

ទោះបីពិការជើងទាំងពីរក្ដី ប៉ុន្តែអ្នកគ្រូវ័យក្មេង ឡឹមង៉ុកហ្វាឡាង បង្រៀននៅសាលាបឋមសិក្សាអាងនិញ D ឃុំអាងនិញ ស្រុកចូវថាញ់ ខេត្តសុកត្រាំង បានជម្នះនូវវាសនាមិនល្អ ដោយខិតខំអស់ពីកម្លាំង កាយចិត្តជាមួយនឹងមុខរបរគ្រូបង្រៀន។

 

 អ្នកគ្រូឡឹមង៉ុកហ្វាឡាង តែងឃ្មាតខ្មីអស់ពីចិត្តក្នុងការបង្ហាត់ បង្រៀន។ 

កើតក្នុងគ្រួសារកសិករក្រីក្រមួយ ក្រោយពីអាយុបានជាង១ខែ ឡឹមង៉ុក ហ្វាឡាង កើតជំងឺស្វិតដៃជើង រងការពិការជើងទាំងពីរ។ ថ្ងៃចូលរៀនដំ បូង ថ្វីបើជួបនឹងការលំបាកក្ដី ប៉ុន្តែហ្វាឡាងតែងមានគំនិតរៀនសូត្រ   ដើម្បីអនុវត្តបំណងក្លាយជាគ្រូបង្រៀន។ រយៈពេល១២ឆ្នាំ រៀនសាលាអនុវិទ្យាល័យ និង៤ឆ្នាំរៀនមហាវិទ្យាល័យ គឺជាដំណាក់កាលតស៊ូ យ៉ាងលំបាកលំបិនរបស់ឡឹមង៉ុកហ្វាឡាង។ អ្នកគ្រូឲ្យដឹង៖ "កាលពីតូច នាងខ្ញុំបានឪពុកម្តាយស្រឡាញ់ណាស់ ខ្ញុំទៅរៀនតែងបានឳពុកម្តាយ ជូនទៅមក។ ខណៈពេលខ្ញុំរៀននៅសាកលវិទ្យាល័យកឹងធើ ខ្ញុំប្រឈម នឹងការលំបាកណាមួយជើងពិការ សាលានៅឆ្ងាយ ជួនពេលខ្លះធ្វើដំ ណើរដួលច្រើនលើកច្រើនគ្រា  ទម្រាំដល់សាលាប្រឡាក់អស់ខោអាវ។ ថ្វីបើដូច្នោះក្ដី នាងខ្ញុំនៅតែដាស់តឿនខ្លួនឯងថា ទោះបីខ្លួនពិការមែន ប៉ុន្តែមិនឥតប្រយោជន៍ឡើយ គួរតែខិតខំរៀនសូត្រឲ្យបានល្អដើម្បីអនា គតក្លាយជាគ្រូបង្រៀន"។ ជាមួយនឹងការខិតខំប្រឹងប្រែង និស្សិតឡឹម ង៉ុកហ្វាឡាង បានប្រឡងជាប់បរិញ្ញាបត្រនិទ្ទេសពូកែ ហើយនិងសូម ចូលបង្រៀននៅសាលាបឋមសិក្សាអាងនិញ D រហូតមកទល់សព្វថ្ងៃ។

ចំពោះអ្នកគ្រូឡឹមង៉ុកហ្វាឡាង ទោះបីវិញ្ញាសាភាសាអង់គ្លេស បង្រៀន តាមវិធីសាស្រ្តថ្មី វេលាចូលបង្រៀនត្រូវការដើរចុះឡើងមានការលំបាក ក៏ពិតមែន  ប៉ុន្តែអ្នកគ្រូនៅតែបង្រៀនបានយ៉ាងល្អ ជួយឲ្យសិស្សានុ សិស្សរៀនប្រកបដោយប្រសិទ្ធភាពបំផុត។ អ្នកគ្រូឡឹមង៉ុកហ្វាឡាង សំ ណេះសំណាល៖ "ការដក់ចិត្តនឹងមុខវិជ្ជាជីវៈ បានជួយនាងខ្ញុំបាត់អស់ នូវការហត់នឿយ ត្បិតអីមានឱកាសផ្ដល់នូវបទពិសោធន៍ក្នុងការរស់ នៅចំណេះដឹងជូនសិស្សានុសិស្ស។ ខ្ញុំយល់ឃើញថា ជីវិតពោរពេញ ដោយអត្ថន័យ គ្មានដែលធុញថប់មួយនាទីណាឡើយ ត្បិតអីនាងខ្ញុំត្រូវបានគ្រួសារស្រឡាញ់ ថែទាំគាំពារនិងមានវិជ្ជាជីវៈលំនឹងមិត្តរួមអា ជីពគាំទ្រ សិស្សានុសិស្សស្រឡាញ់រាប់អាន  ម្ល៉ោះហើយខ្ញុំត្រូវខិតខំ ថែមទៀត ដើម្បីធ្វើជាគំរូដល់សិស្សានុសិស្ស"។

ជាមួយនឹងកម្លាំងឆន្ទៈ ការប្តេជ្ញាចិត្ត លះបង់នូវភាពអៀនខ្មាស់ចំពោះ វាសនាខ្លួនពិការ កសាងខ្លួនក្លាយជាអ្នកហ៊ានបង្ហាញសមត្ថភាពចំពោះ មុខមហាជន ឆ្លងកាត់គ្រប់ឧបសគ្គ។ លោកគ្រូដាវភុក នាយកសាលា បឋមសិក្សាអាងនិញ ឲ្យដឹង៖ "ថ្វីបើជើងទាំងពីរធ្វើដំណើរមានការលំ បាកក៏ពិតមែន ប៉ុន្តែអ្នកគ្រូឡឹមង៉ុកហ្វាឡាង តែងឃ្មាតខ្មីអស់ពីចិត្តក្នុង ការបង្ហាត់បង្រៀនតែងផ្លាស់ប្តូរនូវវិធីសាស្រ្តថ្មីៗ ដើម្បីសិស្សរៀនបាន ល្អ។ អាចនិយាយបានថា ឆន្ទៈរបស់អ្នកគ្រូឡឹមង៉ុកហ្វាឡាង គឺខ្ពស់ ណាស់ ពិសេសខណៈពេលឈឺថ្កាត់ ជើងមិនអាចធ្វើដំណើរ មេឃភ្លៀង ខ្យល់ ឬត្រូវធ្វើដំណើរឡើងតាមកាំជណ្ដើរ។ល។ ប៉ុន្តែអ្នកគ្រូនៅតែជម្នះ បានហេីយចូលបង្រៀនគ្របពេលជានិច្ច។  ហេតុនោះ បានជាមិត្តរួមអា ជីពទាំងឡាយក្នុងសាលា មានការកោតសរសើរចំពោះការឆ្លងកាត់លំបាករបស់អ្នកគ្រូ"។ ឆ្នាំ២០១៥ អ្នកគ្រូឡឹមង៉ុកហ្វាឡាង ត្រូវបានគណៈ កម្មាធិការប្រជាជនខេត្តសុកត្រាំង ជូនប័ណ្ណសរសើរស្ដីពីគំរូយុវជនពិ ការឆ្លងកាត់ការលំបាក៕

យ្វីអាញ់ - សេរី

 

ចែករំលែកអត្ថបទ
ពាក្យគន្លឹះ
ឡឹមង៉ុកហ្វាឡាង