វប្បធម៌-សិល្បៈ វប្បធម៌-សិល្បៈ

22/06/2016 - 08:42

សិប្បករកៀងកើន

បង​កៀង​កើន ស្រុក​កំ​ណើត​នៅ​ខេត្ត​ត្រា​វិញ  ប្រ​កប​រ​បរ​ចម្លាក់​និង​គំ​នូរ​ ក្បូរ​ក្បាច់​រចនា​នៅ​តាម​វត្ត​ខ្មែរ​បាន​ជិត​១០​ឆ្នាំ​ហើយ​។ ផ្ទាំង​គំ​នូរ​រូប​ភាព​ ដែល​បង​គូរ​នៅ​តាម​វត្ត​មើល​ទៅ​មាន​ភាព​រស់រ​វើក​​និង​ល្អ​វិ​ចិត្រ​។​

  បង​កៀង​កើន​កំ​ពុង​ផ្ចិត​ផ្ចង់​បង្ហើយ​វណ្ណ​កម្ម​របស់​ខ្លួន​។

ផ្តើម​មក​ពី​គ្រួ​សារ​ក​សិ​ករ​ក្រី​ក្រ​មួយ ពេល​រៀន​ចប់​ថ្នាក់​ទី​៩​ កៀង​កើន​ បាន​ឈប់​រៀន​ពាក់​កណ្តាល​ការ​ ដើម្បី​ជួយ​សម្រាល​ការ​ងារ​ឪ​ពុក​ម្តាយ​។ អា​យុ​២៥​ឆ្នាំ​ (ឆ្នាំ​២០០០)​បង​សុំ​អ​នុ​ញ្ញាត​ពី​ឪ​ពុក​ម្តាយ​ចូល​វត្ត​កំ​ពង់​ជ្រៃ​ ​ (ខេត្ត​ត្រា​វិញ)​ បួស​រៀន​ហើយ​វត្ត​កំ​ពង់​ជ្រៃ​ជា​វត្ត​មួយ​ល្បី​ល្បាញ​ខាង​រ​បរ​ចម្លាក់​សា​ម​ណេរ​កៀង​កើន​ រៀន​ធម៌​អាថ៌​វិ​ន័យ​បណ្តើរ រៀនរ​បរ​ចម្លាក់​បណ្តើរ​។ ក្រោយ​ពី​បួស​បាន​៥​វស្សា​ បង​បាន​លា​ចាក​សិក្ខា​បទ​  ក្រោយ​មក​បាន​រៀន​ស្ទាត់​ជំ​នាញ​ខាង​របរ​ចម្លាក់​លើ​គល់​ឈើ​។ បង​កើន​ នៅ​ទាំង​បន្ត​ការ​រៀន​គូរ​គំ​នូរ​ពី​សិប្ប​ករ​រៀម​ច្បង​ក្នុង​ខេត្ត​ត្រា​វិញ​។ ឆ្នាំ​២​០០៦ បង​ចាប់​ផ្តើម​គូរ​គំ​នូរ​ និង​ចម្លាក់​ប​រិ​យាយ​ពី​ពុទ្ធ​ប្រ​វត្តិ ចាប់​តាំង​ពី​ប្រ​សូតិ​​រហូត​​ដល់​ចូល​ប​រិ​និព្វាន​។ បង​កៀង​កើន ឲ្យ​ដឹង​៖" ក្នុង​រយៈ​កាល​ បួស​រៀន​ខ្ញុំ​បាន​រៀន​ពុទ្ធ​ប្រ​វត្តិ​ចេះ​ចាំ​គ្រាន់​បើ​ ដូច្នោះ​ពេល​ទ​ទួល​គូរ​គំ​នូរ​​លើ​ជញ្ជាំង​ព្រះ​វិ​ហារ​ឬ​ក៏​សា​លា​ទាន​របស់​វត្ត​ មុន​នឹង​ចាប់​ផ្តើម​គូរ​ខ្ញុំ​តែង​រៀប​រៀង​ដោយ​មាន​រ​បៀប​រៀប​រយ​បំ​ផុត​។ ព្រោះ​ហេតុ​នោះ  ផ្ទាំង​គំ​នូរ​ ពុទ្ធ​ប្រ​វត្តិ​សុទ្ធ​តែ​មាន​ចំ​ណុច​ប្លែកៗ​ពី​គ្នា​ ម៉្លោះ​ហើយ​ខ្ញុំ​តែង​បាន​ព្រះ​សង្ឃ​ នៅ​វត្ត​នា​នា​អញ្ជើញ​ទៅ​ឆ្លាក់​និង​គូរ​គំ​នូរ​"​។

ពេល​សួរ​អំ​ពី​វណ្ណ​កម្ម​ដំ​បូង​បង្អស់ បង​កៀង​កើន ឲ្យ​ដឹង​៖" ខ្ញុំ​ចាំ​បំ​ផុត​គឺ​បាន​ឆ្លាក់​និង​គូរ​គំ​នូរ​ក្បូរ​ក្បាច់​រ​ច​នា​ និង​ពុទ្ធ​ប្រ​វត្តិ​វត្ត​ខ្មែរ​នៅ​ខេត្ត​ដុង​ណាយ​។ នេះ​ជា​វត្ត​ខ្មែរ​តែ​មួយ​គត់​របស់​ខេត្ត​ដុង​ណាយ​ ហើយ​ស្ថា​បត្យ​កម្ម​ចម្លាក់ ​និង​ក្បូរ​ក្បាច់​រច​នា​ប​រិ​យាយ​ពី​ពុទ្ធ​ប្រ​វត្តិ​សុទ្ធ​តែ​​អា​ស្រ័យ​លើ​ ខ្ញុំ​គូរ​ប្លង់​។ ខ្ញុំ​ធ្វើ​នៅ​ទី​នោះ​ជាង​មួយ​ឆ្នាំ​ទើប​សម្រេច​រួច​រាល់ ខ្ញុំ​សប្បាយ​ចិត្ត​ណាស់​"។​ ផ្តើម​ពី​វណ្ណ​កម្ម​ដំ​បូង​ដៃ​នោះ  នៅ​ពេល​អា​យុ​៣៤​ឆ្នាំ បង​កៀង​កើន​បាន​ក្លាយ​ជា​សិប្ប​ករ​ចម្លាក់​ និង​គំ​នូរ​ក្បូរ​ក្បាច់​រ​ច​នា​ខ្មែរ​ដ៏​ល្បី​ឈ្មោះ​។​ អា​ស្រ័យ​ហេតុ​នោះ បង​តែង​បាន​ព្រះ​សង្ឃ​នា​នា​វត្ត​ដឹង​និង​ស្គាល់​ច្រើន​។

បច្ចុប្បន្ន បង​កំ​ពុង​គូរ​គំ​នូរ​ពុទ្ធ​ប្រ​វត្តិ​នៅ​សា​លា​វត្ត​ចំ​ប៉ា​ ឃុំ​ភូ​តឹង​ ស្រុក​ចូវ​ថាញ់ ខេត្ត​សុក​ត្រាំង​។ ក្បូរ​ក្បាច់​រ​ច​នា​នៅ​វត្ត​ចំ​ប៉ា ​អា​ស្រ័យ​បង​គូរ​ដោយ​​ផ្ទាល់​ដៃដែល​ដិត​ដាម​ដោយ​អត្ត​សញ្ញាណ​វប្ប​ធម៌​​ខ្មែ​រ​​។ ពេល​និ​យាយ​ដល់​ការ​ស្នង​បន្ត​អា​ជីព បង​កៀង​កើន ​ឲ្យដឹង​បន្ថែម​ ៖ "ខ្ញុំ​ចេះ​បាន​មុខ​របរ​នេះ​គ្មាន​ឆ្លង​កាត់​ថ្នាក់​បណ្តុះ​បណ្តាល​របរ​ជំ​នាញ​ណា​ទេ ហេតុ​នោះ​ ពេល​ខ្ញុំ​ទៅ​គូរ​ដល់​វត្ត​ណា​ខ្ញុំ​តែង​បង្ហាត់​បង្រៀន​ដល់​សិស្ស​ទី​នោះ​។ នៅ​ពេល​ទ​ទួល​គូរ​  និង​ចម្លាក់​រចនា​លើ​ជញ្ជាំង​ព្រះ​វិ​ហារ​ឬ​ក៏​សា​លា​វត្ត​ណា​មួយ​ ខ្ញុំ​ត្រូវ​ចំ​ណាយ​ពេល​ពី​១​ឆ្នាំ​ទៅ​ដល់​៣​ឆ្នាំ​ទើប​​សម្រេច​ ដូច្នោះ​ពេល​វេ​លា​ប៉ុណ្ណឹង​ក៏​គ្រប់​ឲ្យ​សិស្ស​រៀន​គំ​នូរ​ក្បូរ​ក្បាច់​រច​នា​បាន​ស្ទាត់​ជំ​នាញ​ហើយ​។ សព្វ​ថ្ងៃ​នៅ​វត្ត​ចំ​ប៉ា​ មាន​​ព្រះ​សង្ឃ​មួយ​អង្គ​ក៏​បាន​រៀន​របរ​ចម្លាក់​ លើ​គល់​ឈើ​និង​គំ​នូរ​ក្បូរ​ក្បាច់​រចនា​ខ្មែរ​ផង​ដែរ"​៕

យ្វី​អាញ់-សុ​ផល

ចែករំលែកអត្ថបទ
ពាក្យគន្លឹះ
បង​កៀង​កើន​