28/06/2016 - 14:41

ក្រុមសិល្បៈសាលាចំណេះទូទៅជនជាតិអន្តេវាសិកក្រុងកឹងធើ

មិន​ត្រឹម​តែ​សម្រេច​បាន​ល្អ​ការ​រៀន​សូត្រ​ចំ​ណេះ​ដឹង​ទូ​ទៅ​ប៉ុណ្ណោះ​ទេ​ ប្អូនៗ​សិស្សា​​នុ​​សិស្ស​សា​លា​​ចំ​ណេះ​ទូ​ទៅ​ជន​ជាតិ​អន្តេ​វា​សិក​ក្រុង​កឹង​​ធើ ​​ថែម​ទាំង​សកម្ម​រៀន​សូត្រ​រាល់​វិញ្ញា​សា​សិល្បៈ​ជន​ជាតិ​ មាន​ដូច​៖ រ​បាំ​ និង​ភ្លេង​ពិណ​ពាទ្យ​ទៀត​ផង​។​

ឈុត​សម្តែង​របស់​ក្រុម​សិល្បៈ​សា​លា​ចំ​ណេះ​ទូ​ទៅ​ជន​ជាតិ​អន្តេ​វា​សិក​ក្រុង​កឹង​ធើ​។

បង្កើត​ឡើង​កាល​ពី​ឆ្នាំ២០១១ មក​ទល់​ពេល​នេះ ក្រុម​សិល្បៈ​សា​លា​ចំ​ណេះ​ទូ​ទៅ​ជន​ជាតិ​អន្តេ​វា​សិក​ក្រុង​កឹង​ធើ បាន​សកម្ម​ភាព​ពេញ​៥​ឆ្នាំ​។​ ​ផ្តើម​ឡើង​គ្រាន់​តែ​មួយ​ក្រុម​តូច​ដែល​ប្អូនៗ​មាន​ចំ​ណូល​ចិត្ត​​ដូ​ច​គ្នា​ជាង១០​នាក់​  រួច​ប្អូនៗ​ប្រ​មូល​គ្នា​រៀន​ប្រ​គំ​បទ​ភ្លេង​ដោយ​ខ្លួន​ឯង​និង​ច្រៀង​រាំ​​​បទ​ធម្ម​តា​ប៉ុណ្ណោះ​។  ដោយ​យល់​ឃើញ​បរិស្ថាន​អន្តេ​វា​សិក​ត្រូវ​ការ​សកម្ម​ភាព​ជា​ច្រើន​ ដើម្បី​ប្អូនៗ​កម្សាន្ត​ហ្វឹក​ហាត់​ក្រោយ​ពី​ម៉ោង​រៀន ​ដូច្នេះសា​លា​សម្រេច​ចិត្ត​បង្កើត​ក្រុម​សិល្បៈ​តែ​ម្តង​។​ ម្យ៉ាង​ទៀត​សកម្ម​ភាព​សំ​ខាន់​របស់​ប្អូនៗ​ក្នុង​ក្រុម​សិល្បៈ គឺ​ហ្វឹក​ហាត់​ក្នុង​ឱ​កាស​ចុង​សប្តាហ៍​ ក្រោយ​ពី​ម៉ោង​រៀន​រួច​សម្តែង​បម្រើ​ម​ហា​ជន​នៅ​រាល់​ពិ​ធី​ជួ​ប​ជុំ​ និង​រាល់​ពិ​ធី​ប្រ​ឡង​សិល្បៈ​។​ តាំង​ពី​ពិ​ធី​ប្រ​ឡង​ថ្នាក់​ជាតិ​រហូត​ដល់​ពិ​ធី​បុណ្យ​ផ្សេងៗ​ នៅ​តាម​វត្ត​ប្អូនៗ​តែង​មាន​ឈុត​សម្តែង​ល្អៗ​ ពី​រោះ​មាន​ជំ​នាញ​ ត្រូវ​បាន​ទស្ស​និក​ជន​គាំ​ទ្រ​។​ លោក​គ្រូ​ង្វៀន​វុាំង​ត្រេវ​ នា​យក​សា​លា​ចំ​ណេះ​ទូ​ទៅ​ជន​ជាតិ​អន្តេ​វា​សិក​ក្រុង​កឹង​ធើ ឲ្យ​ដឹង​៖ "អា​ស្រ័យ​ដោយ​មាន​ ការ​គាំ​ទ្រ​អស់​ពី​ចិត្ត​របស់​ស្ថា​ប័ន​សមត្ថ​កិច្ច​នា​នា ពិ​សេស​គឺ​គ​ណៈ​ជន​ជាតិ​ក្រុង​កឹង​ធើ​ ម្ល៉ោះ​ហើយ​រាល់​បញ្ហា​ថ​វិ​កា​ទិញ​ឧប​ករណ៍​ភ្លេង​ស្វែង​រក​គ្រូ​បង្ហាត់​បង្រៀន​តែង​មាន​ភាព​ងាយ​ស្រួល​។ ម្យ៉ាង​ទៀត​ប្អូនៗ​ ក៏​មាន​​ចំ​ណូល​ចិត្ត​ ហេតុ​នោះ​កា​រ​រៀន​សូត្រ​មាន​ល្បឿន​ឆាប់​រ​ហ័ស​ បច្ចុប្បន្ន​ ក្រុម​សិល្បៈ​នេះ​ មាន​ប្អូនៗ​ជិត​៤០​នាក់​និង​មាន​គ្រូ​បង្រៀន​ទ​ទួល​បន្ទុក​​ម្នាក់"​។​
 

សព្វ​ថ្ងៃ​ ប្អូនៗ​អាច​អម​គ្នា​ទៅ​វិញ​ទៅ​មក​ បាន​ប្អូនៗ​ថ្នាក់​ធំ​បង្រៀន​ប្អូនៗ​ថ្នាក់​តូច​។​ វិស្ស​ម​កាល​ម្តងៗ​ តែង​មាន​សិល្ប​ករ​ពី​ក្រុម​សិល្បៈ​រ​ស្មី​ប្រ​ទីប​ខេត្ត​ត្រា​វិញ​ មក​បង្ហាត់​បង្រៀន​បទ​ភ្លេង​ជូន​ប្អូនៗ​។ តាម​ប្រ​សាសន៍​ លោក​គ្រូ​ង្វៀន​វុាំង​ត្រេវ​ រយៈ​ពេល​ខាង​មុខ​ក្រុម​សិល្បៈ​នឹង​ពង្រឹង​ពង្រីក​ លើក​កម្ពស់​សមត្ថ​ភាព​ខាង​បទ​ភ្លេង​ជូន​ប្អូនៗ​ ហើយ​អញ្ជើញ​សិប្ប​ករ​ ប៉ិន​ប្រ​សប់​ធ្វើ​ឲ្យ​សុ​ក្រឹត​បន្ថែម​រាល់​ចង្វាក់​រ​បាំ​ដែល​ពិ​បាកៗ​។ សំ​ដៅ​លើក​កម្ពស់​គុណ​ភាព​ក្នុង​ការ​សម្តែង​​បម្រើ​​ទស្ស​និក​ជន​ឲ្យ​កាន់​តែ​ល្អ​ប្រ​សើរ​។ ដោយ​កំ​ណត់​ច្បាស់​ការ​រៀន​សូត្រ​ គឺ​ជា​ភារ​កិច្ច​សំ​ខាន់​របស់​ប្អូនៗ ម្ល៉ោះ​ហើយ​សមា​ជិក​របស់​ក្រុម​សិល្បៈ សុទ្ធ​សឹង​មាន​ស្នា​ដៃ​រៀន​សូត្រ​បាន​ល្អ​។​ ក្រៅ​ពី​នេះ កាល​បរិច្ឆេទ​របស់​ប្អូនៗ ត្រូវ​តែ​ធា​នាក្រោយ​ពី​ធ្វើ​មេ​រៀន​លំ​ហាត់​នៅ​ឯ​ផ្ទះ​រួច​រាល់​។ អា​ស្រ័យ​ដោយ​ធា​នា​កា​រ​រៀន​សូត្រ​បាន​ល្អ​ផង ពង្រីក​ចំ​ណូល​ចិត្ត​ខាង​សិល្បៈ​របស់​ប្អូនៗ​ផង​ បាន​ជា​អា​ណា​ព្យា​បាល​តែង​គាំ​ទ្រ​អស់​ពី​ចិត្ត បង្ក​លក្ខណ​សម្បត្តិ​សម្រាប់​ប្អូនៗ​ផ្គាប់​ផ្គុន​​នូ​វ​​ចំ​​ណូល​​ចិត្ត​ផង​។​

ប្អូន​លី​ធូ​ថាវ​ ស​មា​ជិក​វ័យ​ក្មេង​ម្នាក់​របស់​ក្រុម ឲ្យ​ដឹង​៖ "ដំ​បូង​ប្អូន​គ្រាន់​តែ​អង្គុយ​មើល​បងៗ​សម្តែង យូរៗ​ទៅ​ប្អូន​ជក់​ចិត្ត​ដិត​អា​រម្មណ៍​ខាង​ច្រៀង​រាំ​តែ​ម្តង​។ មិន​ត្រឹម​តែ​រូប​ប្អូន​ប៉ុណ្ណោះ​ទេ​ បច្ចុប្បន្ន ក្រុម​សិល្បៈ​គឺ​ជា​កន្លែង ដើម្បី​អ្នក​ទាំង​អស់​គ្នា​កម្សាន្ត​សប្បាយ​ក្រោយ​ពី​ម៉ោង​រៀន​ អាច​លើក​កម្ពស់​បាន​ចំ​ណេះ​ដឹង​អំ​ពី​វប្ប​ធម៌​ជន​ជាតិ​របស់​ខ្លួន​ផង និង​រឹតចំ​ណង​​សា​មគ្គី​ភាព​​រ​វាង​​សិស្ស​និង​សិស្ស​នៅ​ក្រោម​ដំ​បូល​សា​លា​តែ​មួយ​ផង​​"​៕​

ថាញ់​ភូ-លី​សៀ

ចែករំលែកអត្ថបទ
ពាក្យគន្លឹះ
ប្អូន​លី​ធូ​ថាវ