សេដ្ឋកិច្ច-ការរស់នៅ សេដ្ឋកិច្ច-ការរស់នៅ

21/02/2017 - 09:08

ប្តេជ្ញាចិត្តកសាងជនបទថ្មី

ឡុងថើយជាឃុំមួយក្នុងចំណោម​ឃុំ​គំរូ​របស់​ស្រុក​ទីវ​កឹង ខេត្ត​ត្រា​វិញ​ស្តី​ពី​ការកសាង​ជន​បទ​ថ្មី​ដំណាក់​កាល​២០១១​-​២០១៥ និង​កំ​ណត់​ទិស​ដៅ ដល់​ឆ្នាំ​២០២០។ បច្ចុប្បន្ន បក្ខ​ភាគ រដ្ឋ​អំ​ណាច​និង​ប្រជា​ជន​ឃុំ​ឡុង ថើយ កំ​ពុង​ខិត​ខំ​ប្រឹង​ប្រែង ដើម្បី​កសាង​សម្រេច​ជោគ​ជ័យ​ឃុំ​ជន​បទ​ថ្មី និង​ឃុំ​វប្ប​ធម៌​នៅ​ឆ្នាំ​២០១៧​។ 

 ភូមិវប្បធម៌ជនបទថ្មីឌិញហ្វា។

ដើម្បីអនុវត្តបានល្អនូវភារកិច្ចទាំងពីរ​ដូច​ពោល​ខាង​លើ ឃុំ​ឡុង​ថើយ បំ​ផុស​ចលនា​ប្រ​ឡង​ប្រ​ណាំង និង​ទទួល​បាន​ការ​គាំ​ទ្រ​យ៉ាង​ខ្លាំង​ពី​សំ​ណាក់​ប្រ​ជា​ជន។ ផ្លូវ​គម​នា​គមន៍​ក្នុង​ឃុំ ផ្លូវ​ត​ភ្ជាប់​ឃុំ​ប្រ​វែង​៥​គី​ឡូ​ម៉ែត្រ ត្រូវ​បាន​ក្រាល​ក្រួស​ចាក់​កៅ​ស៊ូ​រាប​រលូន ផ្លូវ​ត​ភ្ជាប់​ភូមិ​ចំ​នួន​២​ខ្សែ នៅ ភូមិ​ឌិញ​ប៊ិញ​-​ឌិញ​ហ្វា​-​ស្វាយ​ជ្រំ​ប្រ​វែង​៥,៧​គី​ឡូ​ម៉ែត្រ និង​ផ្លូវ​ត​ភ្ជាប់​ពី ភូមិ​ឌិញ​ភូ ទៅ​ឌិញ​ភូ​C​និង​ត្រិន​ភូ​ប្រ​វែង​២,៣​គី​ឡូ​ម៉ែត្រ ត្រូវ​បាន​ក្រាល​ក្រួស ចាក់​បេ​តុង​រាប​រ​លូន​។ ក្រៅ​ពី​នោះ នៅ​លើ​ភូមិ​សាស្រ្ត​ឃុំ​មាន​ផ្លូវ គម​នា​គមន៍​សំ​ខាន់​ៗ ចំ​នួន​៤​ខ្សែ​ចុះ​ទៅ​វាល​ស្រែ​ប្រ​វែង​១៧,៦​គីឡូ​ម៉ែត្រ ក្នុង​នោះ មាន​ជាង​៦​គី​ឡូ​ម៉ែត្រ​ត្រូវ​បាន​ចាក់​កៅ​ស៊ូ នៅ​សល់​មួយ​ចំ​នួន ក៏​បាន​ចាក់​ក្រួស​ល្អិត​ធានា​ឲ្យ​រថ​យន្ត​អាច​បើក​បរ​បាន​នៅ​រដូវ​វស្សា ។ គ​ណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ឃុំ​ឡុង​ថើយ ឲ្យ​ដឹង៖ សរុប​ថវិ​កា​អនុ​វត្ត​លក្ខ​ឋាន​កសាង​ជន​បទ​គឺ​ជាង​១០,៣​ពាន់​លាន​ដុង ក្នុង​នោះ ប្រ​ជា​ជន​ភូមិ​ភាគ​រួម​វិ​ភាគ​ជាង​១,៦​ពាន់​លាន​ដុង​។ ពូ​ថាច់​កឹង នៅ​ភូមិ​ស្វាយ​ជ្រំ​ឲ្យ​ដឹង​ដោយ​ក្តី​រីក​រាយ​៖ "ប្រ​ជា​ជន​នៅ​ភូមិ​ស្វាយ​ជ្រំ​ឌិញ​ភូ​A ឌិញ​ភូ រីក​រាយ​ណាស់ ពី​ព្រោះ​បាន​រដ្ឋ​យក​ចិត្ត​ទុក​ដាក់​កសាង​ផ្លូវ​គមនា​គមន៍​។ មាន​ផ្លូវ​កៅស៊ូ​នៅ​មុខ​ផ្ទះ ម៉្លោះ​ហើយ​មាន​គ្រួ​សារ​ប្រជា​ជន​ជា​ច្រើន​សន្សែ​សន្សំ​ប្រាក់​ទិញ​ម៉ូតូ​សម្រាប់​ធ្វើ​ដំ​ណើរ​ទៅ​មក ពិសេស​គឺ​ដឹក​ជញ្ជូន​ក​សិ​ផល ទៅ​លក់​នៅផ្សារ​បាន​ថ្លៃ​ជាង"​។
បង​ង្វៀន​វ៉ាំង​ត្រឹង ប្រ​ធាន​សមា​គម​កសិករ​ឃុំ​ឡុង​ថើយ និង​ជា​សមា​ជិក គណៈ​ចង្អុល​ការ​កសាង​ជន​បទ​ថ្មី​នៃ​ឃុំ​ឡុង​ថើយ ឲ្យ​ដឹង៖ "អនុ​វត្ត​ទិស ដៅ​ជាតិ​កសាង​ជន​បទ​ថ្មី មក​ទល់​នឹង​ពេល​នេះ បក្ខ​ភាគ​ឃុំ​ឡុង​ថើយ អនុ​វត្ត​សម្រេច​រួច​រាល់​១៩​/១៩​លក្ខ​ឋាន។ ឃុំ​បាន​ស្នើ​ខេត្ត​ទទួល​ស្គាល់ ឃុំ​ឡុង​ថើយ​សម្រេច​បទដ្ឋាន​ឃុំ​ជន​បទ​ថ្មី​នៅ​ឆ្នាំ​២០១៧។ លក្ខ​ឋាន​មួយចំ​នួន អនុ​វត្ត​សម្រេច​រួច​រាល់​ធ្វើឲ្យ​មុខ​មាត់​ជន​បទ​មាន​ភាព​ផ្លាស់​ប្តូរ​ជាប្រ​ត្យក្ស តួ​យ៉ាង​ដូច​ជា​លក្ខ​ឋាន​ផ្លូវ​គម​នា​គមន៍​ជាដើម។ បច្ចុប្បន្ន រថ​យន្ត​អាច​បើក​ទៅ​ដល់​ទី​ស្នាក់​ការ​៨​/៨​ភូមិ។ អាស្រ័យ​ពង្រីក​ផ្លូវ​គម​នា​គមន៍​បាន​ល្អ ម៉្លោះ​ហើយ​ការ​ដឹក​ជញ្ជូន​ទំ​និញ​ក​សិ​ផល និង​សេ​វា​កម្ម​ផ្សេង​ៗ​ក៏​មាន​ការ​អភិវឌ្ឍ​តាម​។ ផ្តើម​ពី​នោះ លក្ខ​ឋានអំ​ពី​ប្រាក់​ចំ​ណូល និង​កាត់​បន្ថយ​ភាព​ក្រីក្រ​ដោយ​ចីរ​ភាព​ក៏​ត្រូវ​បាន​លើក​កម្ពស់​ជាលំ​ដាប់​"។
តាមការធ្វើស្ថិតិ ឃុំឡុងថើយ មាន​ជន​រួម​ជាតិ​ខ្មែរ​រស់​នៅ​២២,៤៩%​។ ក្នុង​ដំ​ណាក់​កាល​ក​សាង​ឃុំ​ជន​បទ​ថ្មី រដ្ឋ​អំ​ណាច​ភូមិ​ភាគ​ពង្រីក​បាន​ល្អ នូវ​តួនា​ទី​ផ្សព្វ​ផ្សាយ ច​ល​នា​ប្រ​ជា​ជន​លើ​ភូមិ​សាស្រ្ត​ខ្នះ​ខ្នែង​ចូល​រួម​អនុ វត្ត​ការ​ក​សាង​ជន​បទ​ថ្មី​។ ផ្តើម​ពី​នោះ ប្រ​ជា​ជន​រួម​វិភាគ​ទាន​ប្រាក់​កម្លាំង ពលកម្ម បរិច្ចាគ​ដី ដើម្បី​អនុ​វត្ត​លក្ខ​ឋាន​នានា​សម្រេច​តាម​ការ​កំ​ណត់៕

សឺនម៉ាល័យ-មុនី

ចែករំលែកអត្ថបទ
ពាក្យគន្លឹះ
ង្វៀនវាំុងត្រឹង