សេដ្ឋកិច្ច-ការរស់នៅ សេដ្ឋកិច្ច-ការរស់នៅ

28/02/2017 - 09:07

ភាពផ្លាស់ថ្មីនៅដុងថាំង

ដុងថាំង​  ​គឺជាឃុំ​មួយ​ក្នុង​ចំណោម​ឃុំ​ក្រីក្រ​​ទាំង​ឡាយ​ដែល​ទើប​ចែក ចេញ​ពី​ស្រុក​កើ-ដ ក្រុង​កឹង​ធើ។ ប៉ុន្តែ​អា​ស្រ័យ​ដោយ​មាន​ការ​សាមគ្គី​រួម គំ​និត​វិនិ​យោគ​ទុន​របស់​ភូមិ​ភាគ​ក្រុង និង​ប្រ​ភព​ពី​ការ​អនុ​វត្ត​សង្គមូ​បនី​យកម្ម បាន​ជា​សព្វ​ថ្ងៃ​ដុង​ថាំង​មាន​ភាព​ផ្លាស់​ថ្មី។

ដុងថាំងជាភូមិមានជនរួមជាតិខ្មែររស់នៅកុះករបំផុតរបស់ ឃុំ។

ផ្តើមពីឃុំមួយទើបចែកចេញពីឃុំដុងធ្វឹង ហេដ្ឋា​រច​នា​ស័ម្ពន្ធ​មូលដ្ឋាន នៅ​ដុង​ថាំង​ខ្វះ​ខាត​យ៉ាង​ច្រើន ដូច​៖ មិន​ទាន់​មាន​ដំ​ណាក់សុ​ខា​ភិបាល សាលា​មត្តេយ្យ សា​លា​បឋម​សិក្សា​។ល។ ប៉ុន្តែ​សព្វ​ថ្ងៃដំ​ណាក់​សុខា​ភិបាល​ឃុំ​ដុង​ថាំង​ត្រូវ​បាន​កសាង​ថ្មី​តាម​បទដ្ឋាន​ជាតិ។ រីឯ​សា​លា​មត្តេយ្យ ក៏​បាន​កសាង​ថ្មី​គិត​ជា​តម្លៃ​ទឹក​ប្រាក់​ជាង​១៧​ពាន់​លាន​ដុង។ ក្នុង​នោះ មូល​និធិ​ចល​នា​ពី​សង្គមូ​បនី​យ​កម្ម​បាន​ចំនួន​១០​ពាន់​លាន​ដុង។ សាលា​បឋម​សិក្សា​ដុង​ថាំង ត្រូវ​បាន​កសាង​គិត​ជា​តម្លៃ​ទឹក​ប្រាក់​ជាង ២៣​ពាន់​លាន​ដុង។ ក្នុងនោះ ក្រុម​ហ៊ុន HimLam ធ្វើ​ហិ​រញ្ញប្ប​ទាន​ទឹក ប្រាក់​ចំនួន​១៥​ពាន់​លាន​ដុង។ ស្នាក់​ការ​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ឃុំដុង​ថាំង ត្រូវ​បាន​កសាង​ថ្មី​រឹង​មាំ ដាក់​ឲ្យ​ប្រើ​ប្រាស់​ជំ​នួស​ជួរ​បន្ទប់​ធ្វើ​ការ បណ្តោះ​អា​សន្ន។ល។ រំ​លឹក​ពី​ភាព​ផ្លាស់​ថ្មី​របស់​ឃុំ​ដុង​ថាំង បង​ង្វៀន​ត្រុង​ធ្វី ប្រ​ធាន​គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ឃុំ ឲ្យ​ដឹង៖  "គិត​មក​ទល់​បច្ចុប្បន្ន ហេដ្ឋា​រច​នា​សម្ព័ន្ធ​របស់​ឃុំ​បាន​លំ​នឹង​គម​នា​គមន៍​ជន​បទ ក៏​រីក ចម្រើន ពិ​សេស​គឺ​ផ្លូវ​ចូល​ភូមិ​នី​មួយ​ៗ​មាន​ជន​រួម​ជាតិ​ខ្មែរ​រស់​នៅ​កុះករ សុទ្ធ​តែ​បាន​ក្រាល​បេ​តុង​ទាំង​អស់។ ម្យ៉ាង​ទៀត ឃុំ​ដុង​ថាំង កំ​ពុង សម្រេច​រួច​រាល់​ត្រូវ​តាម​ល្បឿន ក​សាង​ជន​បទ​ថ្មី ដែល​ស្រុក​ដាក់​ចេញ បច្ចុប្បន្ន ឃុំ​សម្រេច​បាន​១៥​/​២០​លក្ខ​ឋាន"។

រីឯបងត្រឹងវាំុងតិត នៅ​ភូមិ​ដុង​ថាំង ទន្ទឹម​នឹង​ក្តីរីក​រាយ​ទទួល​បាន​ផ្ទះ​មហា​សា​មគ្គី​នោះ​គឺ​កូន​ប្រុស​គាត់​ឈ្មោះ​ត្រឹង​ថាញ់​តឹម រៀន​ថ្នាក់​ទី​៧ មាន​ស្នា​ដៃ​រៀន​ពូកែ​នៅ​ពេល​បញ្ចប់​ឆ្នាំ​សិក្សា​កន្លង​។ បង​ត្រឹង​វាំុង​តិត ឲ្យ​ដឹង​៖ "មុន​ឆ្នាំ​២០១៥ គ្រួ​សារ​ខ្ញុំ​ជា​គ្រួ​សារ​ក្រី​ក្រនៅក្នុង​ភូមិ ដោយ​បាន​រដ្ឋ​ជំ​នួយ​ផ្ទះ​មហា​សា​មគ្គី ជំ​នួយ​ដើម​ទុន​លក់​ដូរ ម្ល៉ោះ​ហើយ​ប្តី​ប្រ​ពន្ធ​ខ្ញុំ​បាន ចាក​ផុត​ពី​ភាព​ក្រី​ក្រ។   ចូល​ដើម​ឆ្នាំ​សិក្សា​កូន​ខ្ញុំ​ទាំង​២​នាក់​ទទួល​បាន​កង់ និង​សៀវ​ភៅ​សរ​សេរ ម្ល៉ោះ​ហើយ​ការ​រៀន​សូត្រ​ក៏​មាន​ភាព​ងាយ ស្រួល​។ គ្មាន​កូន​ណា​មាន​គំ​និ​ត​បោះ​បង់​ការ​រៀន​សូត្រ​ឡើយ​"។ ចំ​ណែក គ្រួ​សារ​បង​ដាវ​វ៉ូ ក៏​នៅភូមិ​ដុង​ថាំង​ដែរ ក្រោយ​ពី​បាន​ចាក​ផុត​ពី​ភាព​ក្រី​ក្រ ព្រម​ទាំង​ទទួល​បាន​ជំ​នួយ​ពី​បង​ប្អូន​ក្នុង​គ្រួ​សារ​និង​ប្រ​ភព​ទុន​អា​ទិ​ភាព បង​វ៉ូ​ទិញ​បាន​គោ​២​ក្បាល យក​មក​ចិញ្ចឹម​បាន​ជាង​មួយ​ឆ្នាំ។

តាម​ប្រសាសន៍​បង​ង្វៀន​ហុង​ហាយ កម្មាភិ​បាល​ទទួល​បន្ទុក​ការ​ងារលុប​បំ​បាត់​ភាព​អត់​ឃ្លាន កាត់​បន្ថយ​ភាព​ក្រី​ក្រ​ឃុំ​ដុង​ថាំង កាល​ពី​ឆ្នាំ២០១២ ទូ​ទាំង​ឃុំមាន​មា​មីង​ខ្មែរ​ក្រី​ក្រ​៣១​គ្រួ​សារ​ដល់​ដំណាច់​ឆ្នាំ ២០១៦ គ្រួ​សារ​មា​មីង​ខ្មែរ​ក្រីក្រ​នៅ​ត្រឹម​៨​គ្រួ​សារ។ អត្រា​គ្រួសារ​ខ្មែរ​ក្រី​ក្រ​ បាន​កាត់​បន្ថយ​តាម​អត្រា​គ្រួ​សារ​ក្រីក្រ​ទូ​ទាំង​ឃុំ។ បច្ចុប្បន្ន អត្រា​គ្រួ​សារ​ក្រី​ក្រ​របស់​ឃុំ​កាត់​បន្ថយ​នៅ​តែ​៥,៨៩%​ប៉ុណ្ណោះ៕

ហាថាញ់-លីសៀ

ចែករំលែកអត្ថបទ
ពាក្យគន្លឹះ
ត្រឹងវាំុងតិត