សេដ្ឋកិច្ច-ការរស់នៅ សេដ្ឋកិច្ច-ការរស់នៅ

26/04/2017 - 09:09

អ្នកមានប្រជាប្រិយភាព ម៉ាយធីដឿក

អ្នក​មីង​ម៉ាយ​ធី​ដឿក នៅ​មណ្ឌល​៦ សង្កាត់​កៃ​ខេ ខណ្ឌ​និញ​កេវ (ក្រុង​កឹង​ធើ) មិន​ត្រឹម​តែ​មាន​ប្រ​ជា​ប្រិយ​ភាព​ក្នុង​ជន​រួម​ជាតិ​ខ្មែរ​ប៉ុណ្ណោះ​ទេ អ្នក​មីង​នៅ​ទាំង​បាន​កម្មា​ភិ​បាល​សង្កាត់​កៃ​ខេ ស្រ​ឡាញ់​រាប់​អាន​ទៀង​ផង​។ 

 

 អ្នកមីងម៉ាយធីដឿក។

អ្នក​មីង​ម៉ាយ​ធី​ដឿក កើត​និង​ធំ​ក្តី​ឡើង​នៅ​ខណ្ឌ​អូរ​ម៉ូង​។ មុន​នេះ អ្នក​មីង​ធ្វើ​ជា​គ្រូ​​បង្រៀន​នៅ​ខណ្ឌ​អូរ​ម៉ូង​។ ដល់​ឆ្នាំ​១៩៨១ អ្នក​មីង​បាន​ប្តូរ​មក​បង្រៀន​នៅ​សា​លា​បឋម​សិក្សា​កៃ​ខេ រហូត​ដល់​ចូល​និវត្តន៍​ឆ្នាំ​២០០៩ ។ អ្នក​មីង​បង្រៀន​នៅសា​​លា​នេះ​ជាង​៣០​ឆ្នាំ និង​បង្រៀន​នៅ​ថ្នាក់​មេត្តា​ធម៌​ជិត​១៥​ឆ្នាំ។​ ថ្នាក់​រៀន​នេះ​ជា​កន្លែង​បណ្តុះ​បណ្តាល​កុ​មារ​ក្រី​ក្រ​កុ​មារ ដែល​គ្មាន​លក្ខណៈ​ទៅ​រៀន​សូត្រ​នឹ​ង​គេ។​ ហើយ​ក៏​ជា​កន្លែង​កុ​មារ​ពិ​ការ​កុមារ​ដែល​គ្មាន​បញ្ជី​គ្រួ​សារ​ស្នាក់​នៅ​អចិន្ត្រៃយ៍ មិន​អាច​ចូល​រៀន​បាន​។ អ្នក​មីង​តែង​ចលនាសប្បុ​រស​ជន​បាន​ជា​នំ​អង្ករ ដើម្បី​ចែក​ជូន​ដល់​ប្អូន​ៗ ដែល​មាន​ជីវ​ភាព​គ្រួ​សារ​ក្រ​លំបា​ក​។

បង​​ប៉ូយ​បូ៊យ​ហ្វឹង កម្មា​ភិ​បាល​សង្កាត់​កៃ​ខេ បញ្ជាក់​៖" ក្នុង​អំ​ឡុង​ពី​ឆ្នាំ​១៩៩៥​-២០០៥ នៅ​លើ​ភូមិ​សាស្រ្ត​សង្កាត់​មាន​ប្រ​ជា​ជន​ពី​កន្លែង​ផ្សេង​មក​រស់​នៅ ប៉ុន្តែ​គ្មាន​បញ្ជី​គ្រួ​សារ​ស្នាក់​នៅ​អចិន្ត្រៃយ៍​។ ចំ​ពោះ​គ្រួ​សារ​ទាំង​នេះ សុទ្ធ​តែ​គ្មាន​ដី​លំ​នៅ​រស់​នៅ​តាម​ទូក​ឬ​ក៏​លក់​ដូរ​កំ​ប៉ិក​កំ​ប៉ុក ម៉្លោះ​ហើយ​ប្អូនៗ​មិន​អាច​ចុះ​ឈ្មោះ​ទៅ​រៀន​នៅ​តាម​សា​លា​នានា​មាន​ប្អូន​ខ្លះ ស្ថិត​ក្នុង​ស្ថាន​ភាព​មិន​ចេះ​អក្សរ​។ អា​ស្រ័យ​ថ្នាក់​រៀន​របស់​អ្នក​មីង​ម៉ាយ​ធី​ដឿក មក​ដល់​សព្វ​ថ្ងៃ​មាន​ប្អូន​ខ្លះ​ពេញ​វ័យ​វឌ្ឍ​នា​ការ ប្អូន​ខ្លះ​បាន​សម្រេច​ជោគ​ជ័យ​ក្នុង​ជីវ​ភាព​។ រៀង​រាល់​ឆ្នាំនៅ​មាន​ប្អូន​ៗ​ពី​ទី​ជិត​ទី​ឆ្ងាយ មក​​សួរ​​សុខ​​ទុក្ខ​​ជូន​​​អំ​​ណោយ​​ដល់​​អ្ន​ក​​មីង​​នៅ​​នា​​​ឱ​​កាស​​បុណ្យ​​ទាន​​"។​ អ្នក​​មីង​​ដឿក​​ភ្នក​​នឹក​​ឡើង​​វិ​ញ​​៖ "​ពេល​នាង​ខ្ញុំ​កំ​ពុង​បង្រៀន​ថ្នាក់​ទី​៥ នាង​ខ្ញុំ​បាន​ជួប​ជា​មួយ​នឹង​អា​ណា​ព្យា​បាល​សិស្ស​ដែល​មក​សុំ​ឲ្យ​កូន​ចូល​រៀន​ប៉ុន្តែ​ប្អូន​គ្មាន​បញ្ជី​គ្រួ​សារ​ដូច្នោះ​មិន​អាច​ទទួល​បាន​។  សម្លឹង​ឃើញ​ប្អូន​ៗ ចង់​បាន​ចូល​រៀន​ធ្វើ​ឲ្យ​នាង​ខ្ញុំ​មិន​អស់​ចិត្ត​ឡើយ រួច​នាង​ខ្ញុំ​ក៏​ស្នើ​សុំប​ង្រៀន​ថ្នាក់​បំ​ពេញ​វិជ្ជា​ផ្គួប​ផ្សំ​នឹង​ថ្នាក់​រៀន​មេត្តា​ធម៌ ដើម្បី​បង្រៀន​ប្អូន​ៗ​។ ក្រៅ​ពី​នោះ នាង​ខ្ញុំ​នៅ​ទាំង​ទទួល​បង្រៀន​ប្អូន​ៗ​ខ្សោយ បញ្ញា​ឬ​ពិ​ការ​។ ការ​ងារ​របស់​ថ្នាក់​មេត្តា​ធម៌​ច្រើន​ជាង​ថ្នាក់​ធម្ម​តា ប៉ុន្តែ​នាង​ខ្ញុំ​យល់​ថា​ជា​សុភមង្គល​ណាស់ ពេល​ដែល​បាន​ជួយ​បង្ហាត់​បង្រៀន​ប្អូន​ៗ​"។

បច្ចុ​ប្បន្ន ថ្វី​ត្បិត​តែ​អា​យុ​ជិត​៧០​ឆ្នាំ​ក៏​ដោយ ប៉ុន្តែ​អ្នក​មីង​ម៉ាយ​ធី​ដឿក​នៅ​តែ​ទទួល​បង្រៀន​អម​ជូន​ប្អូន​ៗ​ជា​សិស្ស​ក្រី​ក្រ ប្អូន​ៗ​ខ្លះ​ដែល​រៀន​មិន​ទាន់​គេ​ខ្សោយ​ក្នុង​ការ​ទំ​នាក់​ទំ​នង​មិន​អាច​ចូល​រៀន​បាន​។ ពេល​ទំ​នេរ​អ្នក​មីង​តែង​ដេរ​ប៉ាក់​ខោ​អាវ ចូល​ស​មា​គម​សប្បុរ​ស​ធម៌ ដើម្បី​យក​ទៅ​ជូន​គ្រួ​សារ​ក្រី​ក្រ​ក្នុង​និង​ក្រៅក្រុង​ទៀត​ផង​៕

ថាញ់ភូ-សុផល

 

ចែករំលែកអត្ថបទ
ពាក្យគន្លឹះ
ប៉ូយបូ៊យហ្វឹង