12/07/2016 - 14:32

អភិរក្សចម្រៀងអាយៃ

នា​យក​រង​មន្ទី​វប្ប​ធម៌​-កីឡា​និង​ទេស​ចរណ៍​ខេត្ត​ហូវ​យ៉ាង ង្វៀន​យ្វី​តឹង ឲ្យ​ដឹង៖ ដំ​ណាក់​កាល ២០១៦​-​២០២០ ខេត្ត​ហូវ​យ៉ាង​បាន​បើក​ថ្នាក់ បង្រៀន​ចម្រៀង​អា​យៃ​បឋម និង​ថ្នាក់​លើក​កំ​ពស់​សិល្បៈ​ចម្រៀង​អា​យៃ​របស់​ជន​ជាតិ​ខ្មែរ​ណាម​បូ​ជា​ច្រើន​ថ្នាក់ នៅ​លើ​ភូមិ​សាស្រ្ត​ខេត្ត​សំ​ដៅអភិ​រក្ស​ទម្រង់​សិល្បៈ​នេះ​ជា​មួយ​នឹង​ថវិ​កា​អនុ​វត្ត​ជាង​១​ពាន់​លាន​ដុង​។
 

 រូបព័ណ៌នា។

យោង​តាម​នោះ ខេត្ត​បាន​ជំ​រុញ​ខ្លាំង​ក្លា​សកម្ម​ភាព​ឃោស​នា​អប់​រំ លើក​កម្ពស់​ស្មារ​តី ទូ​ទាំង​សង្គម ពិ​សេស​គឺ​ក្នុង​ស្រ​ទាប់​យុវ​វ័យ​ជន​ជាតិ​ខ្មែរ​អំ​ពី​ការ​អភិ​រក្ស និង​ពង្រីក​បណ្តា​តម្លៃ​វប្ប​ធម៌​ពិ​សេស​របស់​ជន​ជាតិ​ខ្លួន​នៅ ខេត្ត​ហូវ​យ៉ាង។ ទន្ទឹម​នឹង​នោះ ចលនា​ក្នុង​សហ​គមន៍​ជន​ជាតិ​ខ្មែរ​បង្កើត​ ក្លឹប​ចម្រៀង​អា​យៃ​នា​នា សំ​ដៅ​បង្ក​ទី​លាន​កំ​សាន្ត​មាន​ផល​ប្រ​យោជន៍ និង​ល្អ​ប្រ​សើរ​ក្នុង​ជីវ​ភាព​ប្រ​ចាំ​ថ្ងៃ​ ហើយ​រៀប​ចំ​ឲ្យ​មាន​ការ​ទំ​នាក់​ទំ​នង​ចម្រៀង​អា​យៃ​រវាង​បណ្តា​ក្លឹប​ក្នុង​ខេត្ត​។ ទន្ទឹម​នឹង​នោះ ខេត្ត​ហូវ​យ៉ាង​ នៅ​ទាំង​បង្កើន​ការ​រៀប​ចំ​បណ្តា​កម្ម​វិ​ធី​សម្តែង​សិល្បៈ​អា​យៃ នៅ​គ្រប់​លំ​ដាប់​ថ្នាក់ តាំង​ពី​ខេត្ត​ចុះ​ដល់​មូល​ដ្ឋាន  សំ​ដៅ​បំ​ផុស​ចលនា​ចម្រៀង​អា​យៃ​ក្នុង​ជន​ជាតិ​ខ្មែរ​។ ព្រម​ជា​មួយ​នោះ ផ្នែក​វប្ប​ធម៌​នៅ​ទាំង​សហ​ការ​ជា ​មួយ​នឹង​បណ្តា​មូល​ដ្ឋាន​បណ្តុះ​បណ្តាល ពិ​សេស​គឺ​សាលា​ជន​ជាតិ​អន្តេ​វា​សិក​ក្នុង​ខេត្ត​ បើក​ថ្នាក់​បង្រៀន​សិល្បៈ​ចម្រៀង​អា​យៃ​។ បង្កើន​ការ​សិក្សា​ស្រាវ​ជ្រាវ​ទម្រង់​សិល្បៈ​ចម្រៀង​អា​យៃ​ សំ​ដៅ​បម្រើ​ការ​អភិ​រក្ស និង​ពង្រីក​ទម្រង់​សិល្បៈ​នេះ​នៅ​លើ​ភូមិ​សាស្រ្ត​ខេត្ត​។

បច្ចុប្បន្ន ទម្រង់​សិល្បៈ​ចម្រៀង​អា​យៃ​នៅ​ខេត្ត​ហូវ​យ៉ាង​កំ​ពុង​រង​ការ​សាប​រលាប​ទៅ​តាម​ពេល​វេលា​។ ក្នុង​លក្ខណៈ​ពិ​សេស​នៃ​វប្ប​ធម៌​ខ្មែរ ទម្រង់​សិល្បៈ​នេះ​ ហាក់​ដូច​ជា​ថ្មី​ថ្មោង​ចំ​ពោះ​ស្រ​ទាប់​យុវ​វ័យ​ខ្មែរ​នៅ​ភូមិ​ភាគ​នេះ។ នៅ​រាល់​ពិ​ធី​បុណ្យ​ទាន​ផ្សេង​ៗ​របស់​ជន​ជាតិ​ខ្មែរ​នៅ​ទី​នេះ​ គេ​តិច​ឃើញ​មាន​អ្នក​ចេះ​ច្រៀង​អា​យៃ គឺ​ច្រើន​តែ​ច្រៀង​រាំ​វង់​រាំ​ក្បាច់​ជាង ​។ទម្រង់​សិល្បៈ​ចម្រៀង​អា​យៃ​គឺ​ជា​របៀប​ច្រៀង​ឆ្លង​ឆ្លើយ​រវាង​បុរស​និង​នា​រី ដោយ​មាន​ខ្លឹម​សារ​យ៉ាង​សម្បូរ​បែប ចួន​កាល​ជា​ពាក្យ​ប្រៀប​ធៀប ពី​នេះ​ ពី​នោះ ចួន​កាល​ជា​ពាក្យ​ជម្រាប​សួរ ឬ​ផ្តោះ​ផ្តង​ពី​សេចក្តី​ស្នេ​ហា​។ ចួន​កាល​ទៀត​ចម្រៀង​អា​យៃ​មាន​ទាំង​កាយ​វិការ​រវាង​បុរស និង​នា​រី​ទាក់​ទាញ​យុវ​ជន​ជា​ច្រើន​ចូល​រួម​។ ទំ​នុក​ច្រៀង និង​កាយ​វិ​ការ​ ថែម​ទាំង​មាន​លក្ខណៈ​បួង​សួង​សុំ​ឲ្យ​ភូមិ ស្រុក​បាន​សុខ​សាន្ត ជីវ​ភាព​ប្រ​ជា​ជន​សម្បូរ​សប្បាយ សុ​ភមង្គល​៕

ផាមយ្វីខឿង - សុផន

ចែករំលែកអត្ថបទ
ពាក្យគន្លឹះ
រូបព័ណ៌នា។